Showing posts with label សង្គម. Show all posts
Showing posts with label សង្គម. Show all posts

Tuesday, March 11, 2014

នៅ​ថ្ងៃ​ទី​១១​មីនា​ អា​មេ​រិ​កបាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ការពារ​សម្ពន្ធមិត្ដ​ណា​តូ​ របស់​ខ្លួន​នៅ​ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ នៅ​ជាប់​ព្រំដែន​ទាំងនោះ​ ។​ នេះ​ជា​ការ​ ធ្វើ​សមយុទ្ធ​ដំបូង​បង្អស់​របស់​អា​មេ​រិ​ក​ នៅ​ជាប់​ព្រំដែន​រុ​ស្ស៊ី​ ស្រប​ពេល​ដែល​ រដ្ឋាភិបាល​រុ​ស្ស៊ី​ប្រកាស​គាំទ្រ​ការពារ​ តំបន់​ស្វ័​យ​ត្ន​គ្រី​មៀ​ ។​
​នៅ​តំបន់​សមុទ្រ​ខ្មៅ​ដែល​មាន​កម្លាំង​ ទាហានជើងទឹក​រុ​ស្ស៊ី​ឈរជើង​នៅ​តំបន់​ គ្រី​មៀ​ នាវាចម្បាំង​អា​មេ​រិ​ក​ USS​ Truxtun​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​នាំ​ផ្លូវ​ ចូលរួម​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​កម្លាំង​ ទាហានជើងទឹក​ប្រទេស​រូ​ម៉ា​នី​ និង​ ប៊ុល​ហ្គា​រី​ ។​ ចំណែក​នៅ​ភាគ​ខាងជើង​ ប្រទេស​ប៉ូ​ឡូញ​ យន្ដហោះ​ចម្បាំង​អា​មេ​ រិ​ក​កំពុង​ឆ្ពោះទៅ​កាន់​ទីតាំង​ទ័ពអាកាស​ Lask​ ដើម្បី​ធ្វើ​សមយុទ្ធ​រួម​នៅ​ពេល​ដ៏​ខ្លី​ ខាង​មុខ​ ។​ អា​មេ​រិ​ក​និង​ប៉ូ​ឡូញ​បាន​ ប្រកាស​ថា​ ការ​ធ្វើ​សមយុទ្ធ​នោះ​ បាន​ ឡើង​គម្រោង​ជា​យូរណាស់​មក​ហើយ​ មិន​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ក្នុង​តំបន់​ គ្រី​មៀ​នោះ​ឡើយ​ ។​ ប៉ុន្ដែ​សកម្មភាព​ទាំង​ នោះ​ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​អា​មេ​ រិ​ក​ក្នុង​ការ​ការពារ​គ្រប់​បណ្ដា​ប្រទេស​ម្ព​ន្ធ​ មិត្ដ​ណា​តូ​ ក្រោយ​ពេល​ដែល​ប្រទេស​ទាំង​ នោះ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ជ្រៀត​ ជ្រែក​របស់​រុ​ស្ស៊ី​ទៅ​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។​
​ការ​ធ្វើ​សមយុទ្ធ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​នាំមុខ​ក្នុង​ ប្រតិកម្ម​របស់​សហគមន៍​អន្ដរជាតិ​ទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ជ្រៀត​ជ្រែកចូល​ក្នុង​ ប្រទេស​អ៊ុយ​ក្រែ​ន​ ។​
​កន្លង​មក​ប្រធានាធិបតី​រុ​ស្ស៊ី​ វ្ល៉ា​ឌី​មៀ​ ពូ​ទី​ន​ បាន​បញ្ជាក់​ថា​ ការ​ដាក់​បញ្ចូល​គ្រី​មៀ​ ស្ថិត​ក្នុង​អធិបតេយ្យភាព​រុ​ស្ស៊ី​ គឺ​ ជា​រឿង​ស្របច្បាប់​ ដោយសារ​តែ​សកម្ម​ ភាព​ទាំងនោះ​ធ្វើ​តាម​បំណង​របស់​ពលរដ្ឋ​ គ្រី​មៀ​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ការ​បង្ខិត​បង្ខំ​នោះ​ឡើយ​ ។​ ចំណែក​លោក​ខាងលិច​ ចាត់​ទុក​ថា​ ការ​ដាក់​បញ្ចូល​នោះ​ គឺ​ខុស​ទៅ​នឹង​ច្បាប់​អន្ដរជាតិ​ ៕
ប្រភពៈ នគរវត្ត
20140310_19a
កង​ទ័ពតំបន់​​គ្រីមា​ទើប​បង្កើត​ថ្មីប្រមាណ​១០០នាក់ ដើរ​ក្បួន ​បន្ទាប់ពីការ​សច្ចាប្រណិធាននៅក្រុង​ Simferopol កាលពី​ថ្ងៃទី​៨ មីនា។ AFP
ក្រុងស៊ីមហ្វើរ៉ូពុលៈ កម្លាំង​ជីវពល គាំទ្រ​វិមាន​ក្រឹមឡាំង បាន​បាញ់​គ្រាប់​កាំភ្លើង​ព្រមាន ខណៈ ក្រុម​អ្នក​សង្កេតការណ៍​បរទេស បាន​ព្យាយាម​ចូល​តំបន់​គ្រីមា ពី​ថ្ងៃ​សៅរ៍ ក្នុង​ពេល​រុស្ស៊ី​បាន​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ លោក​ខាង​លិច ជុំវិញ​បញ្ហា​អ៊ុយក្រែន ដោយ​គំរាមកំហែង​មិន​ឲ្យ​ក្រុង​វ៉ាស៊ីនតោន ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។
ភាព​តានតឹង​កាន់តែ​ធំ និង​គ្រោះថ្នាក់​នៅ​ឧបទ្វីប​តំបន់​សមុទ្រ​ខ្មៅ ដែល​រុស្ស៊ី​បាន​ដណ្តើម​កាន់កាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​កាលពី សប្តាហ៍​មុន គេ​បាន​ឃើញ​ខ្មាន់កាំភ្លើង​ក្នុង​ឈុត​យោធា​និង​មួក​រោម​សត្វ​៤០​នាក់ បាញ់​ជាច្រើន​គ្រាប់ បង្ហើរ​ពី​លើ​ក្បួន​រថយន្ត​មួយ ដែល​មាន​អ្នក​សង្កេតការណ៍​ស៊ីវិល និង​យោធា​៥៤​នាក់​មកពី​២៩ ប្រទេស​នៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប (OSCE)។
នេះ​គឺ​ឈាន​ដល់​ថ្ងៃ​ទី​បី​ជាប់​គ្នា​ហើយ ដែល​ក្បួន​រថយន្ត​ក្រុង របស់​អង្គការ OSCE បាន​ប៉ុនប៉ង​ចូល​ឧបទ្វីប​ដែល​បែកបាក់​ដោយ​ភាព​តានតឹង​នេះ​ដើម្បី​ពិនិត្យ មើល​ជម្លោះ​ជាប់គាំង​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​អ៊ុយក្រែន ដែល​គេ​គ្របសង្កត់​ប្រឆាំង​នឹង​កម្លាំង​រុស្ស៊ី និង​កម្លាំង​ជីវពល​គាំទ្រ​វិមាន​ក្រឹមឡាំង។
សេវាកម្ម​ឆ្មាំ​ព្រំដែន​អ៊ុយក្រែន បាន​បន្ថែម​ទៅ​នឹង​បរិយាកាស​រក កល​នឹង​ផ្ទុះ ដោយ​រាយការណ៍​ថា យន្តហោះ​ល្បាត​ធុន​ស្រាល​របស់​ខ្លួន​មួយ បាន​រង​ការ​វាយប្រហារ​ពី​«ក្រុម​ជ្រុល​និយម»​នៅក្នុង​តំបន់ ជាមួយ​គ្នា​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន ប៉ះពាល់​នោះ​ទេ។
បេសកកម្ម​ឃ្លាំមើល​នោះ​គឺជា ផ្នែក​ទ្រឹស្តី​មួយ​នៃ​ការ​ជំរុញ ខាង​ការ​ទូត​បី​មុខ​ព្រួញ​របស់​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ដែល​បូក​បញ្ចូល​ទាំង​ការ​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដកទ័ព​របស់​ខ្លួន ពី​តំបន់​គ្រីមា​ទៅ​ចូល​បន្ទាយ​វិញ​និង​ដើម្បី​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ បោះឆ្នោត​មុន​កាលកំណត់​ក្នុង​ខែ ឧសភា។
អ៊ុយក្រែន​ដែល​ប្រជាជន​៤៦​លាន​នាក់ និង​បែកបាក់​គ្នា​ខាង​វប្បធម៌​នេះ បាន​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ចាប់​តាំងពី​ភាព​វឹកវរ​សម្លាប់​មនុស្ស​បី​ខែ​ដែល​បាន​ធ្វើឲ្យ​ប្រធានាធិបតី​អស់​អំណាច លោក វិកទ័រ យ៉ានូកូវិច ទៅ​លាក់​ខ្លួន​នៅ​រុស្ស៊ី។
វិមាន​ក្រឹមឡាំង ចោទប្រកាន់ ក្រុម​អ្នក​គ្រប់គ្រង​ថ្មី​ពី​បទ​ញុះញង់ បរិយាកាស​បំភិតបំភ័យ​ប្រឆាំង​ក្រុម​វាគ្មិន​រុស្ស៊ី ដែល​បង្កើត​ក្រុម សំឡេង​ភាគច្រើន​នៃ​តំបន់​អាគ្នេយ៍​អ៊ុយក្រែន​។ រឿង​នោះ បាន​បង្ក​ឲ្យ ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន គំរាមកំហែង​ប្រើ​កម្លាំង​ជា​ការ​សម្រេច ចិត្ត​ដ៏តក់ស្លុត ដែល​បាន​បង្ក​ជា​វិបត្តិ​សន្តិសុខ​លោក​ខាង​កើត និង​ខាង​លិច​ដ៏អាក្រក់​បំផុត​។
រុស្ស៊ី និយាយ​ថា ខ្លួន​បាន​បង្កើន ការ​ការពារ​មូលដ្ឋាន​ទ័ព​ជើងទឹក​តំបន់​គ្រីមា​របស់​ខ្លួន និង​កំពុង​ធ្វើការ​រួម​ជាមួយ​កង​ឯកភាព​ស្វ័យ ការពារ​ក្នុង​តំបន់ ប៉ុន្តែ​បាន​បដិសេធ មិន​ទទួល​ស្គាល់​ទាហាន​ពិសេស ដែល​កំពុង​ពង្រាយ។
ប៉ុន្តែ ឧត្តមសេនីយ៍​ឆ្មាំ​ព្រំដែន​អ៊ុយក្រែន លោក Mykola Kovil បាន​និយាយ​ថា ពេល​នេះ​មាន ទាហាន​រុស្ស៊ី​៣​ម៉ឺន​នាក់​នៅក្នុង​តំបន់​គ្រីមា ក្នុង​នោះ​៥​ពាន់​នាក់​ជា​ទាហាន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្រោម កិច្ចព្រមព្រៀង​ជាមួយ​ក្រុង​កៀវ ទាក់ទង​ទៅ​នឹង​មូលដ្ឋាន​កង​នាវា​សមុទ្រ​ខ្មៅ។
សេវាកម្ម​ឆ្មាំ​ព្រំដែន​នោះ​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​ដណ្តើម​កាន់កាប់​ស្ថានីយ​ចំណត នាវា​ចម្លង​មួយ​និង​ចំណត​នាវា​ទ័ព​ជើងទឹក​មួយ នៅ​ភាគ​ខាង កើត​និង​ភាគ​និរតី​តំបន់​គ្រីមា​ដើម្បី បញ្ជូន​ក្បួន​រថយន្ត​ដឹកជញ្ជូន​យោធា​៦៧​គ្រឿង​ជាមួយ​ទាហាន ទៅ កាន់​ក្រុង Simferopol របស់​តំបន់​នោះ។
រុស្ស៊ី បង្កើន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ
ការ​សម្រេច ចិត្ត​របស់​រុស្ស៊ី​ដើម្បី​បញ្ចេញ​សាច់ដុំ​យោធា​របស់​ខ្លួន បាន​បណ្តាល​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ផែនការ​ហាមប្រាម​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​លើ ក្រុម​មន្ត្រី​ក្រុង​ម៉ូស្គូ ខណៈ​កំពុង ផ្អាក​ប្រតិបត្តិការ​យោធា​រូបភាព​ជាច្រើន​។
សហភាព​អឺរ៉ុប​បាន​គំរាមកំហែង បន្ថែម​ទៀត​ដើម្បី​រឹតបន្តឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី បើ​សិន​ជា ពួកគេ​មិន​ចរចា​បើក​ចំហ​ជាមួយ​អ៊ុយក្រែន​ទេ​នោះ។
ការិយាល័យ​របស់ ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បាន​និយាយ​ថា លោក​និង​លោក អូបាម៉ា បាន​ឯកភាព​គ្នា​តាម​ទូរស័ព្ទ​ពី​ថ្ងៃ​សៅរ៍​ថា វិធានការ​ថ្មី នឹង​ត្រូវ​ចាត់ ដែល​ប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​លើ​ទំនាក់ទំនង​រវាង​សហគមន៍​អន្តរជាតិ និង​រុស្ស៊ី បើសិន​ជា​ក្រុង​ម៉ូស្គូ​មិន​កាត់​បន្ថយ​ការ​គំរាមកំហែង​សន្តិសុខ​កំពុង កើនឡើង​ភ្លាមៗ​នៅ​ជាយ​ខាង​កើត​អឺរ៉ុប​នោះ​ទេ។
ប៉ុន្តែ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ើហ្គេយ៍ ឡាវរ៉ូវ បាន​ប្រាប់​សមភាគី​អាមេរិក លោក​ចន ឃើរី ថា វិធានការ​ទណ្ឌកម្ម ណា​មួយ នឹង​ក្លាយ​ជា​ការ​វាយប្រហារ​បំផ្លិចបំផ្លាញ​មួយ។
ក្រុមហ៊ុន ថាមពលរដ្ឋ​ដ៏ធំ​របស់​រុស្ស៊ី Gazprom បាន​ចាប់ផ្តើម បង្កើន​សម្ពាធ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ព្រមាន​អ៊ុយក្រែន​ថា ខ្លួន​អាច​កាត់ផ្តាច់​ការ​ដឹកជញ្ជូន​ឧស្ម័ន ដោយសារ​តែ​បំណុល​កើនឡើង។ ការ​ផ្អាក​នោះ​នឹង​ស្ទើរតែ​ប៉ះពាល់​ដល់​អតិថិជន​អឺរ៉ុប​ខាង​លិច និង​ធ្វើឲ្យ​ខូចខាត​កិត្តិនាម​របស់​វិមាន​ក្រឹមឡាំង​ថែម​ទៀត៕
ភ្នំពេញៈ កាសែត​ខ្មែរ​នៅ​ថ្ងៃ​អង្គារ​នេះ ចាប់អារម្មណ៍​រឿង​បញ្ហាផ្សេងៗគ្នា លើ​ទំព័រមុខ​ខ្លួន។ កាសែត​កម្ពុ​ជាថ្មី និង​រស្មី​កម្ពុជា ចាប់អារម្មណ៍​នឹង​ជំនួប​ចរចា​បក្ស​ទាំងពីរ​កាលពី​ម្សិលមិញ។ កម្ពុ​ជាថ្មី បាន​រាយការណ៍​ថា ក្រុមការងារ​គណបក្ស​ទាំងពីរ​ពិភាក្សាបាន​លទ្ធផល​ល្អ​តែ​មិន​ចេញ​សេចក្តីថ្លែងការណ៍​រួម។ កាសែត​បន្តថា មាន​ចំណុចសំខាន់ៗពីរ​ដែល​ត្រូវបាន​ក្រុមការងារ​លើកឡើង​គឺ បញ្ហា​កំណែទម្រង់​ការបោះឆ្នោត និង​សុចរិត​ភាព​នៃ​អង្គការ​សង្គម​ស៊ីវិល។ កម្ពុ​ជាថ្មី ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ក៏​ចាប់អារម្មណ៍​ចុះផ្សាយ​រឿង​គណបក្សកាន់អំណាច​នេះដែរ ដោយបាន​លើក​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន នៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​នៅ​ខេត្តបាត់ដំបង​កាលពី​ម្សិលមិញ។ ទំព័រមុខ​កម្ពុជា​ថ្មី​ក៏​ចាប់អារម្មណ៍​ចុះផ្សាយ​រឿង រថយន្ត​ទំនើប២គ្រឿង​ត្រូវ​​ អ​ណ្តា​តភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ដោយសារ​ទុស្សេ​អាគុយ និង​កូន​តុងទីន​ជាង ១០០នាក់​ផ្ទុះ​ការតវ៉ា​ក្រោយ​មេ​តុងទីន​វេច​លុយ ៣០ ម៉ឺន​ដុល្លារ​រត់ចោល​ផ្ទះ។ មិន​ខុសគ្នា​ទេ កាសែត​រស្មី​កម្ពុជា​វិញ ក៏​ចាប់អារម្មណ៍​ជំនួប​បក្ស​ទាំងពីរ និង​លើកឡើង​ពី​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ដែរ។
ងាក​មក​ចាប់អារម្មណ៍​ព័ត៌មាន កាសែត មនសិការ​ខ្មែរ លើ​បញ្ហា​តែមួយ​ដូច កម្ពុ​ជាថ្មី និង​រស្មី​កម្ពុជា មនសិការ​ខ្មែរ​វិញ​បាន​ចុះផ្សាយ​ព័ត៌មាន​ជំនួប​បក្ស​ទាំងពីរ​ថា គណបក្ស​ប្រជាជន​នៅតែ​អូស​ក្រឡា ចំពោះ​កំណែទម្រង់​បោះឆ្នោត និង​គ្មាន​ឆន្ទៈ​បញ្ចប់​វិបត្តិ​នយោបាយ​ឲ្យ​បាន​ឆាប់រហ័ស​ទេ។ កាសែត​ប្រឆាំង​បន្ត​នេះ​រាយការណ៍​ព័ត៌មាន​ថា ក្តីសង្ឃឹម​និង​ជម្រើស​សម្រាប់​ការផ្លាស់ប្តូរ​ជីវភាព​ថ្មី​របស់​ប្រជារាស្ត្រ​ខ្មែរ​ពឹង​អាស្រ័យទៅលើ​មេដឹកនាំ​ដែលមាន​ព្រហ្ម​វិហារធម៌​និង​ការទទួលខុសត្រូវ និង​អត្ថបទ​ព័ត៌មាន​មួយទៀត​ថា ក្រៅពី​វាយតម្លៃ​ទាប​ចំពោះ​រដ្ឋអំណាច​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ហ៊ុន សែន គឺ​នៅ​មានការ​ថ្កោលទោស​លើ​បទឧក្រិដ្ឋ​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ថែមទៀត។
ចំណែកឯ កាសែត កោះសន្តិភាព​វិញ នៅថ្ងៃនេះ​ក៏​ចាប់អារម្មណ៍​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ដែល​ចំអក​ឲ្យ​បក្សប្រឆាំង​ថា ដដែល​ដូចគ្នា ដោយ​ស្រង់​សំដី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា គេ​ថា​មុខ​ដដែល ចុះ​បក្សប្រឆាំង​មុខ​ដដែល​ដែរ ម៉េច​មិន​ថា?។ ព័ត៌មាន​ទំព័រមុខ កោះសន្តិភាព​នៅថ្ងៃនេះ បន្ត​ចាប់អារម្មណ៍ ប៉េអឹម​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​អាជីវកម្ម ស៊ី​សា និង​ប៉េអឹម​កាប់​ដើមឈើ​ទាល​នៅ​មាត់​អូរ​ព្រំដែន ថៃ​ខឹង​បិទ​ច្រករបៀង នៅ​ខេត្តបន្ទាយមានជ័យ។ ចំណែក នគរវត្ត វិញ ក៏​ចាប់អារម្មណ៍​រឿង ទាហាន​ឈុតខ្មៅ​ថៃ​បិទ​ច្រករបៀង ព្រោះ​ខឹង​ខ្មែរ​កាប់​ឈើ​ក្នុង​តំបន់ហាមឃាត់​ដែរ ប៉ុន្តែ រឿង​ធំ​នៅ នគរវត្ត នៅថ្ងៃនេះ គឺ​កាសែត​នេះ ចាប់អារម្មណ៍​រឿង លេចមុខ​ក្រុម​នៅ​ពីក្រោយ​ការវាយប្រហារ ភេរវកម្ម​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី។ កាសែត​នេះ បាន​រាយការណ៍​ថា លិខិត​មួយច្បាប់​របស់​ជនជាតិ​ចិន ដែល​គេ​អះអាងថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី​កំពុងតែ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​មិត្ត​អ្នកអាន​នៅ​គ្រប់ទិសទី ពិសេស​នៅ​ប្រទេស​ចិន។ កាសែត​នេះ​បាន​បន្តថា កាលពី​ថ្ងៃទី១០ មីនា សារព័ត៌មាន Wantchinatimes បាន​ផ្សព្វផ្សាយ​ថា ជន​ជាតិចិន​មួយក្រុម​បាន​អះអាងថា ក្រុម​របស់ខ្លួន​ជា​អ្នក​វាយប្រហារ​ទៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី។
ក្រលេក​មក​ចាប់អារម្មណ៍ កាសែត ខេ​ម​បូ​ឌា ដេលី​វិញ នៅថ្ងៃនេះ​វិញ បែរជា​ទៅ​ចាប់អារម្មណ៍​រឿង រដ្ឋាភិបាល​មាន​គម្រោង​ហាម​មិន​ឲ្យ​អ្នក​ដែលមាន​សញ្ជាតិ​ពីរ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ កាសែត​កូនកាត់​នេះ​បាន​ដកស្រង់​សំដី​តំណាងរាស្ត្រ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជាម យៀប ថា រដ្ឋាភិបាល​កំពុង​ពិចារណា​អំពី​ការកែប្រែ​ច្បាប់​ស្តីពី​សញ្ជាតិ​របស់​ប្រទេស​កម្ពុជា ដើម្បី​ហាម​មិន​ឲ្យ​អ្នក​ដែលមាន​សញ្ជាតិ​ពីរ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ កាសែត​បន្ត​លើកឡើង​សំដី​របស់លោក ជាម យៀប​ដោយ​ពន្យល់ថា គំនិត​កែប្រែ​ដែល​លើកឡើងថា នឹង​ជួយ​ទប់ស្កាត់​អំពើ​ក្បត់ជាតិ​បាន​នោះ នឹងមិន​ត្រូវបាន​ដាក់​ចេញ​នៅពេលឆាប់ៗនេះ​ទេ ក៏ប៉ុន្តែ​គឺជា​ផែនការ​មួយ​ក្នុងចំណោម​ផែនការ​រយៈពេល​វែងរ​បស់​រដ្ឋាភិបាល​កម្ពុជា។
សូម​អាន​ព័ត៌មាន​ពិស្តារ​ក្នុង​កាសែត​ទាំងនោះ ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ
4-story2
កម្មករ​​​ឈរ​សា​ទរនៅ​មុខ​ផ្ទះ​ដែល​គេ​ជួល​ស្នាក់​នៅ​​ពេល​តវ៉ា​កាល​ពី​ខែ​មករា​​​។ រូបថត ផា លីណា
ភ្នំពេញៈ ​ការ​ធ្វើ​កូដ​កម្ម​នៅ​ផ្ទះ​​មិនទៅ​​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​នេះ កំពុង​ស្ថិត​ក្នុង​ភាព​​​មិន​ច្បាស់​លាស់​​ បន្ទាប់​ពី​​កម្មករ​​ និង​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន ​​​​ជំរុញ​ឲ្យ​មាន​ការ​​ពន្យារ​​ពេល​​រហូត​ដល់​ក្រោយពីចូល​ឆ្នាំ​ខ្មែរ​រួច។ នេះ​បើ​តាម​​​មេ​ដឹក​នាំ​សហជីព​ម្នាក់​ ដែល​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​។
លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព ចលនា​កម្មករ(CUMW) បាន​​ថ្លែង​ថា​ ​កម្មករ​មួយ​ចំនួន​​ ភ័យ​ខ្លាច​​​ថា​ កូដ​កម្ម​នេះ​​ នឹង​​ធ្វើ​ឲ្យ​ពួក​គេ​​មិនមាន​ប្រាក់​សម្រាប់​ពិធី​ចូល​ឆ្នាំ​​​ខ្មែរ​នា​ ពេល​ខាង​មុខ​នេះ​។
លោក​បន្ថែម​ថា ​មេ​ដឹក​នាំ​សហជីព​​ចំនួន​១៨​ដែល​​ដឹក​នាំ​ឲ្យ​មាន​កូដ​កម្ម​នេះ​​​ នឹងជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​នេះ ​ដើម្បី​សម្រេច​​ថា​ តើ​​នឹង​ត្រូវ​បន្ត​​ធ្វើ​កូដ​កម្ម​​ឬអត់​? លោក​បន្ត​ថា​៖ «​យើង​ចង់​បន្ត​ការ​គ្រោង​ធ្វើ​កូដ​កម្ម​នេះ​ ប៉ុន្តែ​​យើង​​បាន​ទទួល​​សំណូម​ពរ​នេះ​ ពី​​សមាជិក​​​និង​កម្មករ​​ឲ្យ​​ពន្យារ​ពេល​រហូត​​​ដល់​បន្ទាប់​ពី​ចូល​ ឆ្នាំ​ខ្មែរខែ​ក្រោយ»។
អស់​រយៈ​ពេល​​​​ជា​ច្រើន​សប្តាហ៍​សហ​ជី​ព​​​ បាន​​គំរាម​​ថា​ ​​កូដ​កម្ម​នៅ​ផ្ទះ​​ មិន​ទៅ​​ធ្វើ​ការ​​នឹង​ចាប់​ផ្តើម​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​​ ហើយ​នឹង​បន្តរហូត​ដល់​​​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​១៩ ខែ​មីនា​។ ​សហជីព​ និង​កម្មករ ​​ដែល​​ចង់​ធ្វើ​កូដ​កម្ម​នេះ​​​ គឺ​​ដើម្បី​ទាម​ទារ​​ប្រាក់​​ខែ​​អប្បបរមា​ចំនួន​១៦០​ដុល្លារ​​ ​និង​ការ​ដោះ​លែង​​​សកម្ម​ជន​សហជីព​និង​កម្មករ​​កំពុងជាប់ឃុំ​ចំនួន២១​ នាក់​ ​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​អំឡុង​បាតុ​កម្ម​​កាល​ពី​ដើម​ខែ​​ មករា​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហជីព ​​ដើម្បី​​ប្រារព្ធ​ធ្វើ​វេទិកា​សាធា​រណៈ​​មួយ​​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ កាល​​ពី​ថ្ងៃ​សៅរ៍​ នៅ​ថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញា​ធរ​​ ដោយ​សារ​អាជ្ញា​ធរ​បាន​​ធ្វើ​ការ​បិទ​តំបន់​នោះ។
លោក​ ប៉ាវ ស៊ីណា បានថ្លែង​បន្ត​ថា​៖ «ប្រសិន​បើ​​យើងបន្ត​​​ទៅ​មុខ​​ថា​នឹង​ធ្វើ​​កូដ-​កម្ម​ ​យើង​នឹង​ប្រកាស​ទៅ​​កម្មករ​ទាំង​អស់​​ឲ្យ​នៅ​ផ្ទះ​​​ដើម្បី​ចៀស​វាង​បញ្ហា​ ណា​មួយ​​​​ជា​មួយ​នគរ​បាល​ឬ​​កង​រាជ​អាវុធ​ហត្ថ​»។
ប៉ុន្តែ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែង​​កាល​ពី​ម្សិ​ល​មិញ​ថា ​មិន​មាន​ពាក្យ​«​ប្រសិន​បើ​»​ទេ កូដ​កម្ម​នឹង​​​ត្រូវ​ធ្វើ​ឡើង​។
លោក​​ថ្លែង​បន្ត​ថា​៖ «​​ខ្ញុំ​នឹង​មិន​​បោះ​បង់​ផែន​ការ​​របស់​ខ្ញុំ​​ ក្នុង​ការ​ធ្វើ​កូដ​កម្ម​នេះ​​នៅ​ថ្ងៃ​ពុធ​ទេ ​​បើ​ទោះ​បី​ជា​មេ​ដឹក​នាំ​​សហជីព​ដទៃ​ៗ​ទៀត​ សម្រេច​​ពន្យារ​ពេល​​រហូត​ដល់​ខែ​ក្រោយ​ក៏​ដោយ»។ «​​ការ​ពន្យារ​ពេល​​​នឹង​ធ្វើ​ឲ្យ​ចំណាយ​ពេល​​ឥត​ប្រយោជន៍​​ និង​មាន​ន័យ​ថា យើង​នឹង​មិន​ទទួល​បាន​លទ្ធ​ផល​»។
អ្នក​នាង​ អៀរ លីម អាយុ​ ២៥ ​ឆ្នាំ ​ជា​កម្មការិនី​​ម្នាក់​​ នៅ​សួន​ឧស្សាហកម្ម​ការ​ណា​ឌីយ៉ា​ នៅ​ជិត​កន្លែង​ដែល​កម្លាំង​ប្រដាប់​អាវុធ​​បាន​​បាញ់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤​ នាក់​ស្លាប់​​ កាល​ពីថ្ងៃ​ទី​៣ ​ខែ​មករា ​គឺជា​កម្មករ​ម្នាក់​ដែល​​​មិន​បោះ​បង់​ផែន​ការ​​ធ្វើ​កូដ​កម្ម​នេះ​ទេ​។
អ្នក​នាង​បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ថា​៖ «​​​ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ ប៉ុន្តែ​យើង​ត្រូវ​ការ​​ប្រាក់​ខែ​ខ្ពស់​ជាង​មុន និង​អត្ថ​ប្រយោ​ជន៍​ច្រើន​ជាង​មុន​។ ខ្ញុំ​នឹង​ចូល​រួម​កូដ​កម្ម​​នេះ​។ ​វា​មិន​ល្អ​ប្រសិន​បើ​យើង​ពន្យារ​ពេល​នោះ»៕ PS
_MG_6273
ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​រៀងៗ​ខ្លួន កាល​ពី​ម្សិល​មិញ ក្រោយ​ពី​កិច្ច​ប្រជុំ​រយៈពេល​បី​ម៉ោង​របស់​គណៈកម្មការ​ចម្រុះ​ស្តីពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មាន​សមាស​ភាព ៦រូប​ម្ខាង បាន​បរាជ័យ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ទេ។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំភ្លឺ​ថា ខ្លួន​ចង់បាន​ស្នើ​សមាជិក គ.ជ.ប ដែល​តម្រូវ​ឲ្យ​មានការ​អនុម័ត​ដោយ​សំឡេង​ពីរភាគបី នៅក្នុង​សភា​ជាជាង​ភាគច្រើន​ដាច់ខាត​ដែល​តម្រូវ​នាពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​បដិសេធ​ត្រង់​ចំណុច​នេះ និង​បាន​សម្តែង​ការ​សោក​ស្តាយ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យក​បញ្ហា​នេះ​មក​ធ្វើជា​លក្ខខណ្ឌ ដែល​អាច​បង្ក​ការ​រាំង​ស្ទះ​ដល់​ដំណើ​ការ​កំណែ​ទម្រង់​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។
កិច្ចប្រជុំ​លើក ទី១ នៃ​គណៈកម្មការ​នេះ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដែលជា​កិច្ចខិតខំ​ប្រឹង​ប្រែង​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​គ​ណ​បក្ស សង្គ្រោះ​ជាតិ មិន​ចូល​សភា បាន​នាំ​ឲ្យ​មាន​ការចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ដែល​សន្យា​ធ្វើ​កំណែ ទម្រង់​បញ្ជី​អ្នកបោះឆ្នោត​និង​សន្យាថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​នឹង​ត្រូវ​បង្កើត​ឡើង។
ទោះជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​មិនមាន​លទ្ធផល ប៉ុន្តែ​គណបក្ស​ទាំងពីរ បាន​សន្យាថា​នឹង បន្ត​កិច្ចចរចា​នេះ នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​ទៀត។
20140310_06
ក្រុម​ស្ត្រី​ដែល​មាន​ជម្លោះ​ដី​ធ្លី​ត្រូវ​បាន​អាជ្ញាធរ​បិទផ្លូវ​មិន​ឲ្យចេញ​ទៅសម្តែង​មតិ​​​។ រូបថត ហេង ជីរ័ន​
ភ្នំពេញៈ «គាត់ [ហ៊ុន សែន] មិន​គ្រាន់​តែ​រំលោភ​ច្បាប់​ធម្មនុញ្ញ​នោះ​ទេ ថែម​ទាំង​រំលោភ​ដល់​សិទ្ធិ​របស់​ភរិយា និង កូន​ស្រី​របស់​គាត់​ថែម​ទៀត»។ នេះ​ជា​ការ​ថ្លែង​របស់​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ សម្បុក​ឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​មុខ​ទីលាន​ប្រជាធិបតេយ្យ ដែល​ហ៊ុម​ព័ន្ធ​ដោយ​រនាំង​ដែក​និង កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល។
លោក ម៉ម សូណង់ដូ បាន​បន្ត​ថា ស្ត្រី​ទូទាំង​ពិភពលោក​នាំ​គ្នា​អបអរ​សាទរ ប្រារព្ធ​ខួប​លើក​ទី ១០៣ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ។ ដោយ​ឡែក​នៅ កម្ពុជា អាជ្ញាធរ​រដ្ឋាភិបាល​បែរ​ជា​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​នេះ​ទៅ​វិញ។
លោក​ថ្លែង​ថា៖ «អ្នក​ណា​មួយ​ក៏​មាន​ប្រពន្ធ កូន និង ប្អូន​ស្រី​ដែរ ហើយ​បើ​សិន​ជា​សម្ដេច ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា ជួប​ប្រជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នេះ ហាក់​ដូច​ជា​សម្តេច ហ៊ុន សែន មិន​ផ្ដល់​កិត្តិយស​ទៅ​ដល់​ប្រពន្ធ​របស់​គាត់»។
យ៉ាង​ណា​ក្ដី​ការ​ប៉ុន​ប៉ង​ធ្វើ​វេទិកា​សាធារណៈ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​របស់​ក្រុម​សហជីព​ទាំង ១៨ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​គ្រប់​វិស័យ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​មេ​ដឹក​នាំ​សហជីព សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ សរុប ២១នាក់ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង នោះ ត្រូវ​បាន​បរាជ័យ​ដោយ​សារ​ទីតាំង​នោះ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​នគរបាល និង​សន្តិសុខ ជាច្រើន​រយ​នាក់​ធ្វើ​ការ​កាន់​កាប់​និង​ហ៊ុមព័ទ្ធ​ដោយ​រនាំង​ដែក។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​គាំទ្រ​ដល់​ក្រុម​សហជីព​បាន​ថ្លែង​ថា ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​គឺជា​រឿង​ត្រឹម​ត្រូវ។
លោក​បាន​ថ្លែង​ថា៖ «នៅ​ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​នេះ បង​ប្អូន​កម្មករ បាន​ធ្វើ​ការ​ទាមទារ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ ក្នុង​មួយ​ខែ​និង​ដោះលែង​កម្មករ ២១នាក់ ពី​ពន្ធនាគារ ត្រពាំងផ្លុង ខ្ញុំ​សូម​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ទាមទារ​ទាំង​ពីរ​ចំណុច​នេះ»។
លោក អាត់ ធន់ ប្រធាន​សហព័ន្ធ​សហជីព ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​បាន​ថ្លែង​ថា ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ សហជីព​កម្មករ និង​មន្ត្រី​រាជការ​ស៊ីវិល ធ្វើ​ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​ជុំវិញ​ក្ដី​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​ខ្លួន​ដើម្បី បញ្ជូន​សារ​ទៅ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។ ប៉ុន្តែ​ជា​អកុសល​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ​ទីតាំង​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​និង ដាក់​ពង្រាយ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល​ទៅ​វិញ។
លោក​ថ្លែង​ថា៖ «នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ។ យើង​ជា​កម្មករ​មិន​ត្រូវ​បាន​គេ​ផ្ដល់​សិទ្ធិ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​បញ្ចេញ​នូវ​ក្ដី​កង្វល់​របស់​ខ្លួន មិន​ឲ្យ​តវ៉ា​ធ្វើ​កូដកម្ម​ប៉ុន្តែ​រដ្ឋាភិបាល​និង ម្ចាស់​រោងចក្រ​ក៏​មិន​ផ្ដល់​ដំណោះស្រាយ​ឲ្យ​យើង​ខ្ញុំ​ដែរ តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូចម្ដេច​ចាត់​ទុក​ពួក​យើង​ខ្ញុំ និង​កម្មករ​ជា​អ្វី?»។
លោក អាត់ ធន់ បាន​បន្ត​ថា កម្មករ​កម្មការិនី​នៅ​គ្រប់​បណ្ដា​រោងចក្រ​ទាំង​អស់​ទូទាំង​ប្រទេស បាន​ឯកភាព​គ្នា​ហើយ​ថា បើ​នៅ​តែ​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ​នោះ ពួក​គាត់​នឹង​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើ​ការ​មួយ​សប្ដាហ៍ ដោយ​រាប់​ចាប់​ពី​ថ្ងៃ ទី១២ រហូត​ដល់​ថ្ងៃ ទី១៩ ខែ មីនា នេះ។
ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី កេន ឆេងឡាង អនុ​ប្រធាន​សហព័ន្ធ​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ កម្ពុជា បាន​និយាយ​ថា នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​កម្មករ កម្មការិនី​រោងចក្រ​សហគ្រាស​ចង់​ជួប​ជុំ​គ្នា​អំពាវនាវ និង ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង បង​ប្អូន និង​ប្ដី​របស់​ពួកគេ ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌ នៅ​គុក ត្រពាំង​ផ្លុង និង​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ ដុល្លារ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​រារាំង​និង​ទប់​ស្កាត់​ដោយ​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល។
អ្នក​ស្រី​ថា៖ «ប្រមុខ​រដ្ឋាភិបាល​តែង​តែ​ប្រកាស​ជា​រឿយៗ​ថា មន្ត្រី​គ្រប់​ស្ថាប័ន​ទាំង​អស់​ត្រូវ​រួម​គ្នា​អនុវត្ត​គោល​នយោបាយ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ប៉ុន្តែ​នៅ​ថ្ងៃ​សិទ្ធិ​នារី​យើង​ខ្ញុំ ស្ត្រី​មិន​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បញ្ចេញ​មតិ»។
អ្នក​ស្រី ប្រាក់ សុវណ្ណារី ភរិយា​លោក វន់ ពៅ បាន​និយាយ​ថា៖ «ខ្ញុំ​មក​នេះ​គឺ​ចង់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះលែង​ប្ដី​របស់​ខ្ញុំ ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ប្ដី​របស់​ខ្ញុំ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ជា​បន្ទាន់​»។
គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​វេលា​ម៉ោង​ជាង ៧ ព្រឹក​អ្នក​ធ្វើ​ដំណើរ​និង​ក្រុម​សកម្មជន​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ ដូនពេញ សំឡុត​បំភ័យ និង​វាយ​បណ្ដេញ​ចេញ​ពី​កន្លែង​ស្ពាន​នាគ។ ក្នុង​អំឡុង​ពេល​នោះ​សកម្មជន​សហជីព​បួន​ប្រាំ​នាក់ ត្រូវ​បាន​ក្រុម​សន្តិសុខ​ដេញ​វាយ និង ហក់​ធាក់ ខណៈ​ពួក​គេ​បាន​ត​មាត់​នឹង​ក្រុម​សន្តិសុខ​ទាំង​នោះ​ដោយ​និយាយ​ថា គ្រាន់​តែ​ដើរ​កាត់​មិន​បាន​ឬ​អី?
បន្ទាប់​មក​គេ​ឃើញ​ក្រុម​សហជីព និង​ពលរដ្ឋ​មក​ពី​សហគមន៍​ដីធ្លី​មួយ​ចំនួន​បាន​នាំ​គ្នា​មក​កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ជាង ៥០០ នាក់​ធ្វើ​ឲ្យ​ក្រុម​សន្តិសុខ​ដក​ថយ​ពី​សួន​ស្ពាន​នាគ​ទៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ ៥០០ នាក់​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់។
ដោយ​ឡែក​ក្រុម​អ្នក​ភូមិ បឹងកក់ ជាង ២០០ នាក់​ដែល​ប៉ុន​ប៉ង​ហែ​ក្បួន​មក​ចូល​រួម​ជាមួយ​នឹង​ក្រុម​សហជីព​នៅ​ឯ​ស្ពាន​នាគ​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចម្រុះ​ដាក់​រនាំង​ដែក​បិទ​ផ្លូវ​ចេញ​ចូល​មិន​ឲ្យ​ពួក​គេ​ចេញ​ពី​តំបន់ បឹងកក់ ឡើយ​ខណៈ​រ៉ឺម៉ក Tuk-Tuk និង​រថយន្ត​ដឹក​កម្មករ​មួយ​ចំនួន​ត្រូវ​ក្រុម​សហជីព​អះអាង​ថា អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​មក​កាន់​តំបន់​ទីលាន​ប្រជាធិបតេយ្យ​ឡើយ៕

Monday, March 10, 2014

_MG_7243
ភ្នំពេញៈ ក្រុមហ៊ុន​បញ្ជា​ទិញ​សំលៀក​បំពាក់​ពី​កម្ពុជា​របស់​សហរដ្ឋ​អាមេរិក​គឺ​ក្រុមហ៊ុន LevI Srtauss & CO បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា​ដោយ​ស្នើ​ឲ្យ​កម្ពុជា​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​វិស័យ​មួយ​នេះ​មាន​ដំណើរ​ការ​ប្រក្រតី។
នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែ​មីនា​ឆ្នាំ ២០១៤ នៅ​ទីស្តី​ការ​ក្រសួង លោក Michael KoborI អគ្គនាយករង​ក្រុមហ៊ុន LevI Srtauss & Co បាន​ថ្លែងថា លោក​សង្ឃឹម​ថា​បញ្ហា​ជម្លោះ​លើ​ប្រាក់​ឈ្នួល​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ខាង​មុខ​ឲ្យ​បាន​ឆាប់​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​លើ​អ្នក​បញ្ជា​ទិញ​ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រោះ​កន្លង​មក​មាន​បាតុកម្ម​ជាច្រើន​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ១៦០ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ។
លោក​ថា «អំឡុង​ពេល​បាតុកម្ម​ថ្មី​នេះ​ៗ​ទំនិញ​ពី​កម្ពុជា​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​លើ​ទីផ្សារ​អន្តរជាតិ ហើយ ក្រុមហ៊ុន​របស់​លោក​គាំទ្រ​ចំពោះ​ដំណោះ​ស្រាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ពី​បញ្ហា​នេះ»។
ថ្លែង​នៅក្នុង​ឱកាស​ជំនួប​នោះ លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ថ្លែងថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សហជីព​មួយ​ចំនួន​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​ដែល​នាំ​ឲ្យ​មាន​ការ​ខាត​ប្រយោជន៍​ទាំង​កម្មករ និង និយោជក។
យ៉ាង​ណា​ក៏ដោយ​រដ្ឋាភិបាល​កំពុង​យកចិត្ត​ដាក់​ដោះ​ស្រាយ​បញ្ហា​នេះ​ដើម្បី​ស្តារ​សេ្ថ​រ​ភាព​វិស័យ​ឆ្អឹង​ខ្នង​មួយ​នេះ​ឲ្យ​ប្រសើរ​ឡើងវិញ។
លោក​ថា «យើង​កំពុង​សិក្សា​ពី​រូបមន្ត​ក្នុងការ​ដំឡើង​បន្តទៀត​ដល់ក​ម្មករ»។
នៅ​ថ្ងៃទី ០៨ មីនា ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ក្រុម​សហជីព​កម្មករ នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា នៅ​ទី​លាន​ប្រជាធិប​តេយ្យ ដើម្បី​អបអរ​សាទរ​ទិវា​សិទិ្ធ​នារី​អន្តរជាតិ​និង​ពិភាក្សា​អំពី​បញ្ហា​បន្ទាន់ ក្នុង​ឧស្សាហកម្ម​កាត់​ដេរ ទោះ​បី​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ក៏​ដោយ។

Monday, February 24, 2014

អាឡាសាន សូ (Alasan So) ៦១០ធនាគារ​ពិភពលោក (World Bank) បាន​ប្រកាស​របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​របស់​កម្ពុជា នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ថា​មាន​ការ​ថយ​ចុះ​មក​ត្រឹម ២០% នា​ពេល​បច្ចុប្បន្ន។ ការ​ថយ​ចុះ​នេះ ដោយសារ​តែ​កត្តា​សំខាន់​មួយ​ចំនួន ដូច​ជា​ថ្លៃ​កសិផល​មាន​តម្លៃ​ខ្ពស់ កំណើន​អត្រា​ប្រាក់​ឈ្នួល​នៅ​ជនបទ និង​កំណើន​ចំណូល​មុខ​របរ​តូចតាច។ ប៉ុន្តែ អត្រា​ភាព​ក្រីក្រ​នឹង​កើន​ទ្វេដង​វិញ នៅ​ពេល​ប្រជាពលរដ្ឋ​នោះ​បាត់​បង់​ចំណូល​ប្រមាណ ១.២០០​រៀល​ក្នុង​មួយ​ថ្ងៃ។
កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ដែល​អនុវត្ត​បាន​ល្អ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ កន្លង​មក​នេះ។
របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា បាន​បង្ហាញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កុម្ភៈ រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា មាន​ជីវភាព​កាន់​តែ​ប្រសើរ​ជាង​មុន ដោយសារ​តែ​ពួក​គាត់​មាន​ទ្រព្យ​សម្បត្តិ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាន​កើន​ឡើង ដូច​ជា​ទូរទស្សន៍ ម៉ូតូ និង​មាន​ទូរស័ព្ទ​ប្រើប្រាស់។
បច្ចុប្បន្ន គ្រួសារ​មាន​ទូរទស្សន៍​ប្រើប្រាស់​បាន​កើន​ឡើង​ប្រមាណ ៤​ដង គ្រួសារ​អ្នក​មាន​ម៉ូតូ​កើន​ឡើង​ចំនួន​ពីរ​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧។
ប្រធាន​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក អាឡាសាន សូ (Alasan So) មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ​ នោះ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា រឹងមាំ និង​មាន​កំណើន​ខ្លាំង បាន​ជួយ​ជំរុញ​ឲ្យ​អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​បច្ចុប្បន្ន៖ «សេដ្ឋកិច្ច​កម្ពុជា សម្រេច​បាន​នូវ​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ជា​លទ្ធផល​ឈាន​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ចំនួន​ពាក់​កណ្ដាល ដែល​ថយ​ចុះ​ពី​ចំនួន ៥០% នៅ​ឆ្នាំ​២០០៤ ដល់ ២០% នា​ពេល​បច្ចុប្បន្ន»
មាន​មូលហេតុ​ជាច្រើន​ដែល​ជំរុញ​ឲ្យ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​ថយ​ចុះ។ របាយការណ៍​វាយ​តម្លៃ​ភាព​ក្រីក្រ បាន​រក​ឃើញ​កត្តា​សំខាន់​បំផុត​ចំនួន​ពីរ គឺ​តម្លៃ​ស្រូវ និង​ផលិតកម្ម​ស្រូវ​បាន​កើន​ឡើង ដែល​ជំរុញ​ឲ្យ​ចំណូល​កសិករ​កើន​ឡើង។ ទី​ពីរ ការ​កើន​ឡើង​ប្រាក់​ឈ្នួល​លើ​វិស័យ​កសិកម្ម។
បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៣​លាន ៥​សែន​នាក់ ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ចំណូល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ចំណូល​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​កើន​ឡើង​រហូត​ដល់ ៦.២០០​រៀល​នា​ពេល​បច្ចុប្បន្ន ដែល​នៅ​ឆ្នាំ​២០០៧ មាន​ចំនួន​តែ ៤.១០០​រៀល​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​របាយការណ៍​របស់​ធនាគារ​ពិភពលោក ដដែល​នោះ ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា ចំពោះ​ការ​ចំណាយ​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​វិញ​បាន​កើន​ឡើង​ដល់​ ចំនួន ៨.២០០​ក្នុង​មួយ​ថ្ងៃ។
ប្រធាន​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ មាន​ប្រសាសន៍​ថា គ្រួសារ​ភាគ​ច្រើន​ដែល​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ ក៏​នៅ​តែ​ងាយ​រងគ្រោះ និង​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​ភាព​ក្រីក្រ​វិញ​សាជាថ្មី។ ក្រុម​អ្នក​ងាយ​រងគ្រោះ​ទាំង​នោះ​មាន​ប្រមាណ ៣​លាន​នាក់។ លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ការពារ​ដល់​អ្នក​រងគ្រោះ​ទាំង​នោះ រដ្ឋាភិបាល​នឹង​បន្ត​យុទ្ធសាស្ត្រ​គាំពារ​សង្គម​របស់​ខ្លួន។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បច្ចុប្បន្ន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ១០​នាក់ មាន​ពីរ​នាក់​ជា​អ្នក​ក្រ ដោយ​ផ្អែក​លើ​និយមន័យ ១​ដុល្លារ ១៥​សេន​ក្នុង​មួយ​ថ្ងៃ។
បន្ថែម​លើ​នេះ ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា បាន​រក​ឃើញ​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្បែរ​បន្ទាត់​ភាព​ក្រីក្រ ដែល​រស់​មាន​ចំណូល​តិច​ជាង ២​ដុល្លារ ៣០​សេន​ក្នុង​មួយ​ថ្ងៃ មាន​ចំនួន​ជាង ៨​លាន​នាក់។ ក្រុម​នេះ​ជា​អ្នក​ងាយ​នឹង​ធ្លាក់​ចូល​ភាព​ក្រីក្រ​វិញ នៅ​ពេល​ដែល​ចំណូល​របស់​គាត់​បាត់​បង់​ប្រមាណ ១.២០០​រៀល​ក្នុង​មួយ​ថ្ងៃ ដែល​បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​អត្រា​ភាព​ក្រីក្រ​កើន​ឡើង​ដល់ ៤០% វិញ៕

ប្រភព អាស៊ីសេរី 

Monday, January 6, 2014

ស្ត្រី​ជាសកម្មជន​ដីធ្លី មកពីសហគមន៌​បឹងកក់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពីព្រឹក​ថ្ងៃទី ៦ មករា ២០១៤ ត្រូវ​បានដោះ​លែង​វីញ​ហើយ​នៅ​រសៀល​ថ្ងៃដដែល​ក្រោ​ម​កិច្ច​អន្តរាគមន៌​ពី​ ស្ថាប័ន​សិទ្ធឹមនុស្ស និងអង្គការ​សហប្រជាជាតិ។

ប្រភព​ពត៌មានបាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​មូល​ហេតុ​នៃ​ការដោះ​លែង​នោះ នៅ​ពុំទាន់​បាន​ទំលាយ​ឲ្យ​ដឹងនោះ​ទេ។ សកម្មជន​ដីធ្លី​មកពីសហគមន៌​អ្នក​ភូមិ​បឹង​កក់ ចំនួន​៥នាក់​ជាស្រ្តី​ត្រូ​វបាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខាង​មុខ​ស្ថាន​ទូ ​ត​បារាំង​កាល​ពីព្រឹក​ថ្ងៃ​ទី​ ៦ មករា ២០១៤ នៅពេល​ដែល​ស្រ្តី​ទាំងនោះ​ឈរស្រែកទាម​ទារ​​ឲ្យ​ដោះលែង​ក្រុម​កម្មករ​ដែល​ ត្រូវ​បាន​ចាប់​ខ្លួន។

ស្រ្តី​​ទាំង​៥​នាក់​នោះ​មាន​ អ្នកស្រី​ទេព វនី្ន អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី សុង ស្រីលាភ អ្នកស្រីផាន់ ឈុនវ៉េត និង អ្នកស្រី​ បូ ឆវី ដែល​ទាំង​៥នាក់​សុទ្ធឹសឹង​ជា​អ្នក​ដឹក​នាំ​សហគមន៌​អ្នក​ភូមិ​បឹងកក់​ដែល​ ត្រូវ​បាន​គេ​បណ្តេញ​ចេញ។ ក្រោយឃាត់ខ្លួន សកម្មជនដីធ្លីទាំង ៥នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ។

ការចាប់​ខ្លួន​នេះ បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០១៤នេះ នៅក្បែរមន្ទីរពេទ្យកាល់​ម៉ែ​ត្រ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ នៅ​ពេល​ដែលក្រុមសកម្មជនដីធ្លី មកពីសហគមន៌​បឹង​កក់​ទាំង​នេះ កំពុងប្រមូលផ្តុំគ្នា​ នៅ​ជិត​ស្ថានទូត​បារាំង​៕
13245_ladies_arrested.jpg
ស្ត្រីសកម្មជន​ទាំង៥នាក់​កាលព្រឹក​ថ្ងៃ​ទី ៦ មករា ២០១៤

9814tep_vanny.jpg

ប្រភពៈ neavea

Thursday, January 2, 2014

រាជរដ្ឋាភិបាល​កម្ពុជា បានសំរេច​ចេញ​អនុ​ក្រិ​ត្យ​បង្កើត​ខណ្ឌ​ ចំនួន ​៣ បន្ថែមទៀត​ ចំណុះ​ឲ្យ​រា​ធានី​ភ្នំពេញ​ជា​ផ្លូវការ​ហើយ។​ ខណ្ឌ​ទាំង​៣ នោះ​រួមមាន​៖ ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ច្បារ​​​​​​​​​​​​អំពៅ​ដូច្នេះ​នៅរា​ធានី​ភ្នំពេញ​មានសរុប​ ចំនួន ​១២ ​ខណ្ឌ​រួមទាំង​ខណ្ឌដែលមានស្រាប់ ចំនួន ៩ ខណ្ឌ​រួមមាន​៖​ ខណ្ឌចំការមន​,​ ខណ្ឌ​៧ មករា​, ខណ្ឌមានជ័យ ,​ខណ្ឌ​ឬ​ស្សី​កែវ ,​ខណ្ឌទួលគោក​, ខណ្ឌ​​​សែន​សុខ​, ខណ្ឌ​ពោធិ៍​សែន ជ័យ​ និងខណ្ឌដង្កោ​។​
​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា ក្នុងចំណោម​ខណ្ឌ​ ចំនួន​ ៣ នោះ គឺ ខណ្ឌ​ជ្រោយ​ច​​ង្វា​រ​​​មាន​ ចំនួន ​៥ សង្កាត់​គឺ សង្កាត់​ជ្រោយចង្វារ​, សង្កាត់​ព្រែកលៀប ,​សង្កាត់​ព្រែក​តាសេក​, សង្កាត់​​​កោះដាច់ និង​សង្កាត់​បាក់​ខែង​។ ខណ្ឌ​ព្រែក​ព្នៅ មាន​៥ សង្កាត់​គឺ សង្កាត់​ព្រែក​ព្នៅ​, សង្កាត់​ពញា​ពន់​, សង្កាត់​សំរោង​, សង្កាត់​គោក​រកា និង​សង្កា​ត់ព​ន្សាំ​ង ។​ចំណែក ខណ្ឌ​ច្បារអំពៅ​មាន​៨ សង្កាត់ គឺ​សង្កាត់​ច្បារអំពៅ​ទី​១, សង្កាត់​ច្បារអំពៅ​ទី​២, សង្កាត់​និរោធ​, សង្កាត់​ព្រែកប្រា ,​សង្កាត់​វាល​ស្បូវ​, សង្កាត់​ព្រែក​ឯង​, សង្កាត់​ក្បាលកោះ និង​សង្កាត់​ព្រែក​ថ្មី​៕
District-in-Phnom-Penh






Tuesday, December 31, 2013



ប្រភពៈ SKD168

ប្រភពៈ SKD168



ប្រភពៈ SKD168

ភ្នំពេញ ​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​មាន​រៀបចំ​វេទិកា​និពន្ធ​នាយក​លើក​ទី​១០​ស្តី ​ពី​ការ​ពិភាក្សា​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​និង​អនុសាសន៍​ សម្រាប់​បង្កើត​ច្បាប់​​ ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​រៀបចំ​ដោយ​ក្លិប​ អ្នកកាសែត​កម្ពុជា​ដោយ​មានការ​ចូលរួម​ពី​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ សមាគម​អ្នកកាសែត​នានា​ជា​ច្រើន​ រួម​នឹង​ថ្នាក់ដឹកនាំ​បណ្តាញ​ព័ត៌មាន​ កាសែត​ ទស្សនាវដ្តី​ វិទ្យុ​ ទូរទស្សន៍​ គេហទំព័រ​ និង​បណ្តាញ​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​ ។​

ឆ្លង​តាម​ការ​ពិភាក្សា​អស់រយៈ​ពេល​មួយព្រឹក ​របស់​អ្នក​យក​ព័ត៌មាន​ទាំងអស់​ នៅ​កម្ពុជា​មាន​ចំណាប់អារម្មណ៍​ចំពោះ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល ​នឹង​ត្រូវធ្វើ​ឡើង ​នៅ​ពេល​ខាង​មុខ​នេះ​ ហើយ​ក្នុង​នោះ​អ្នក​យក​ព័ត៌មាន​បាន​សំណូមពរ​ដល់​គណៈកម្មការ​រៀបចំ​ច្បាប់​ ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ​មាន​ចំណាប់អារម្មណ៍​លើ​កត្តា​សំខាន់​មួយ​ចំនួន ​ដែល​អ្នកកាសែត​បាន​អនុវត្ត​និង​ប្រឈម​ចំពោះ​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ក្នុង​នោះ​មាន​សំណូមពរ ​១៦​ចំណុច ​យ៉ាង​សំខាន់​សម្រាប់​គណៈកម្មកា​រតាត់​តែង​ ច្បាប់​ស្តី​ពី​សិទ្ធិ​ទ​ទូល​ព័ត៌មាន​ ។​

នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​ក្នុង​ពិធី​ បិទ​វេទិកា​និពន្ធ​នាយក​លើក​ទី​១០​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សន្យា ​នាំ​យក​សំណូមពរ​ទាំងអស់​នេះ ​ទៅ​ធ្វើការ​ពិចារណា​ដើម្បី​ឲ្យ​គណៈកម្មការ​ កាត់​តែង​ច្បាប់​ត្រិះ​រិះ​ពិចារណា​ ។​ ក្នុង​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ការ​តាក់តែង​ច្បាប់​នេះ​ធ្វើ​ឡើង​រយៈពេល​៣​ឆ្នាំ​យ៉ាងតិច​ទើប​អនុម័ត​ជា​ ស្ថាពរ​បែប​ណា​នោះ​ ៕
ប្រភពៈ SKD168

Friday, December 27, 2013

ភ្នំពេញ​ ៖​ ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​លោក​ ង្វៀ​ន​ តាន់​យ៉ុ​ង​ នាយក​រដ្ឋ​ មន្ដ្រី​សាធារណរដ្ឋ​សង្គម   និ​​​​យម​វៀត​ ណា​ម​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​ ២០១៣​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​​​​​ដឹកនាំ​ គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​ រដ្ឋ​សង្គម​​​និយម​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

​លោក​ ស្រ៉ី​ ថា​ម​រុង្គ​ រដ្ឋមន្ដ្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ គណៈប្រតិភូ​អមដំណើរ​មាន​​​លោក​ឧ​ប​ នាយក​រដ្ឋមន្ដ្រី​ ហោ​ ណាំ​ហុង​,​ លោក​ ទេស​រដ្ឋមន្ដ្រី​ វ៉ា​ គឹ​ម​ហុង​,​ លោក​ទេស​ រដ្ឋមន្ដ្រី​ ស៊ុន​ ចាន់​ថុ​ល​,​ លោក​រដ្ឋមន្ដ្រី​ អង់​ វង្ស​វ​ឌ្ឍ​នា​,​ លោក​រដ្ឋមន្ដ្រី​ ខៀវ​ កា​ញា​រី​ទ្ធ​,​ លោក​រដ្ឋមន្ដ្រី​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​,​ លោក​រដ្ឋមន្ដ្រី​ ហង់​ ជួនណា​រ៉ុ​ន​ និង​រដ្ឋ​ មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​លោក​ សុខ​ ចិន្ដា​,​ លោក​ស្រ៉ី​ ថា​ម​រុង្គ​ និង​លោក​ កៅ​ គឹ​ម​ហួ​ន​ ព្រមទាំង​សមាជិក​រាជរ​ដ្ឋា​ ភិ​បាល​មួយ​ចំនួន​ទៀត​ ។​

​តាម​កម្មវិធី​លោក​ ស្រ៉ី​ ថា​ម​រុង្គ​ បាន​ បញ្ជាក់​ថា​ ក្រោយ​ពី​ទៅ​ដល់​ព្រ​លាន​យន្ដ​ ហោះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ និង​ គណៈប្រតិភូ​អញ្ជើញ​ទៅ​កាន់​វិមាន​ ប្រធាន​រដ្ឋ​ដើម្បី​ប្រារឰ​ពិធី​ស្វាគមន៍​ផ្លូវ​ ការ​ពី​ភាគី​វៀតណាម​ ។​ បន្ទាប់​មក​នឹង​ មានការ​ចរចា​ទ្វេភាគី​ជា​ផ្លូវការ​ជាមួយ​ លោកនាយក​រដ្ឋមន្ដ្រី​វៀតណាម​នៅ​ វិមាន​រដ្ឋាភិបាល​ ។​

​នៅ​ពេល​រសៀល​សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រធាន​ រដ្ឋសភា​វៀតណាម​,​ ជួប​សម្ដែង​ការ​គួរ​ សមជា​មួយ​ប្រធាន​រដ្ឋ​វៀតណាម​ និង​ ជួប​ជាមួយ​អគ្គលេខាធិការ​បក្ស​កុ​ម្មុនិ​ស្ដ​ វៀតណាម​ ។​

​នៅ​ពេល​យប់​លោកនាយក​រដ្ឋមន្ដ្រី​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នឹង​រៀបចំ​ពិធីជប់លៀង​ផ្លូវ​​ការ​ជូន​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ និង​សម្ដេច​កិត្ដិ​ ព្រឹទ្ធ​បណ្ឌិត​ និង​គណៈប្រតិភូ​កម្ពុជា​ ។​​ នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​នឹង​ដឹកនាំ​គណៈ​ ប្រតិភូ​ចូលរួម​សម្ដែង​ការ​គួរ​សមជា​មួយ ​លោក​អតីត​លេខាធិការ​បក្ស​កុ​ម្មុ​យ​និ​ស្ដ​វៀតណាម​ ចូល​ជួប​សម្ដែង​ការ​គួរ​សម​ ជា​​​​មួយ​​​អតីត​ប្រធាន​រដ្ឋ​វៀតណាម​ ។​

​នៅ​ក្នុង​ដំណើរ​បំពេញ​ទស្ស​កិច្ច​ផ្លូវ​ ការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ ណា​ម​នេះ​ដែរ​សម្ដេច​តេ​ជោ​មានកម្ម​វិធី​ ជួប​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ ជន​ស្ម័គ្រចិត្ដ​វៀតណាម​ដែល​បាន​មក​ ជួយ​រំដោះប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៧​ មក​រា​ ១៩៧៩​ ។​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ សម្ដេច​តេ​ជោ​ក៏​បាន​ជួប​ជាមួយ​សមាគម​ អ្នក​វិនិយោគ​វៀតណាម​ដែល​មក​រកស៊ី​ នៅ​កម្ពុជា​ និង​ទទួល​ជួប​ជាមួយ​សមាគម​ មិត្ដភាព​វៀតណាម​-​កម្ពុជា​ដែល​ភាគី​ កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី​ឧបនាយក​ រដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ និង​ភាគី​វៀត​ ណា​ម​ដឹកនាំ​ដោយ​លោក​ វូ​ ម៉ៅ​ ។​

បន្ទាប់​ពី​កិច្ចចរចា​ទ្វេភាគី​រវាង​ សម្ដេច​តេ​ជោ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម​​​នឹង​ ធ្វើ​ជា​សាក្សី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ ព្រៀង​ MOU​ មាន​ចំនួន​៩​ក្នុង​នោះ​មានៈ​

១-​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ ទំនិញ​វៀតណាម​-​កម្ពុជា​ ។​
២-​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម​ ទ្វេភាគី​ឆ្នាំ​២០១៤-២០១៥​ ដែល​ទាក់​ ទង​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​មាន​ ជាង​៣​ពាន់​លាន​ដុល្លារ​ ហើយ​ប្ដេជ្ញា​ជំរុញ​ឱ្យ​មាន​ទំហំ​៥​ពាន់​លាន​ដុល្លារ​នៅ​ ឆ្នាំ​២០១៥​ ។​
៣-​សន្ធិសញ្ញា​ស្ដី​ពី​បត្យាប័ន​ផ្លាស់​ប្ដូរ​។​
៤-​ផែនការ​សហប្រតិបត្ដិការ​ស្ដី​ពី​ ព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៤-២០១៥​ ។​
៥-​កិច្ចព្រមព្រៀង​ឥណទាន​សម្រាប់​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ភ្នំពេញ​ដែល​ចាប់​ស្ថាបនា​នៅ​ដើមឆ្នាំ​២០​១៤​​នៅ​ស្រុក​ កោះធំ​ ខេត្ដកណ្ដាល​ ។​
៦-​ផែនការ​សកម្មភាព​លើ​វិស័យ​អប់រំ​។​
៧-​ផែនការ​សហប្រតិបត្ដិការ​រវាង​ ក្រសួងមហាផ្ទៃ​កម្ពុជា​នឹង​នគរបាល​វៀត​ ណា​ម​ ។​
៨-​ផែនការ​សហប្រតិបត្ដិការ​រវាង​ បណ្ដា​ប័ណ្ណសរសើរ​វិទ្យាស្ថាន​ជាតិ​ សាកលវិទ្យាល័យ​កិច្ចការ​ផ្ទៃក្នុង​ហាណូយ​ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ។​
៩-​កិច្ចព្រមព្រៀង​ទិញ​ជី​កសិកម្ម​ ។​​

នៅ​ល្ងាច​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ សម្ដេច​តេ​ជោ​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណៈប្រតិភូ​ជាតិ​អញ្ជើញ​​​ទស្សនកិច្ច​ នៅ​ទីក្រុង​ ជា​ណា​ង​ លោក​អភិបាលខេត្ដ​ ដា​ឈាង​ ទទួល​បដិសណ្ឋារកិច្ច​ និង​រៀប​ចំ​ពិធីជប់លៀង​ជូន​ជា​កិត្ដិយស​ចំពោះ​ សម្ដេច​តេ​ជោ​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណៈប្រតិភូ​កម្ពុជា​​ផង​ដែរ​ ។​

​នៅ​ថ្ងៃ​ទី​២៨​ ខែ​ធ្ន្នូ​ ឆ្នាំ​២០១៣​ សម្ដេច​តេ​ជោ​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណៈ​ ប្រតិភូ​កម្ពុជា​អញ្ជើញ​ទស្សនា​ទីក្រុង​ តាម​រថយន្ដ​ បន្ទាប់​មក​ទៅ​កាន់​ព្រ​លាន​ យន្ដហោះ​ធ្វើ​មាតុភូមិនិវត្ដន៍​មក​កាន់​កម្ពុជា​វិញ​ ៕



Friday, December 20, 2013

ព្រៃឈើ​និង​សត្វ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី កំពុង​រក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បន្ត​ទៀតដោយសារ​សកម្ម​ភាព​​​កាប់​យក​ឈើ​មាន​តម្លៃ និង​សកម្មភាព​ដាក់​អន្ទាក់​យក​សត្វ​ព្រៃ​ទាំង​តូច​ធំ​ធ្វើ​អាជីវកម្ម។

កាប់​ឈើ រតនគិរី ៦១០

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​បញ្ហា​នេះ​ស្ដី​បន្ទោស​ទៅ​លើ​ មន្ត្រី​ស្ថាប័ន​ជំនាញ​បរិស្ថាន​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ និង​ អាជ្ញាធរ​ពាក់ព័ន្ធ​ថាមិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​ករណី​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​​​ទាំង​អស់​ នេះ។
អតីត​ឆ្មាំ​អភិរក្ស​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​ធ្នូ អះអាង​ថា អន្ទាក់​​សត្វ​ព្រៃ​ដែល​អាច​ចាប់​បាន​សត្វ​គ្រប់​ប្រភេទ (លើក​លែង​តែ​ដំរី) រាប់​រយ​អន្ទាក់ ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ ។ជាមួយ​នោះ​ដែរព្រៃ​ឈើ​មាន​​​​តម្លៃ​ក្នុង​តំបន់​អភិរក្ស​នេះ ក៏​កំពុង​ត្រូវ​គេ​កាប់​យក​ឈើ​ជា​បន្តបន្ទាប់។
ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​អង្គការ​អភិរក្ស​មួយ​ក្រុម​បាន​ចុះ​ទៅ​ ធ្វើ​ការ​ស្រាវជ្រាវ​នៅ​​​​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នឹង​បាន​ឃើញ​បទល្មើស​ទាំង​ពីរ​នេះ។
សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បំផ្លាញ​ធនធាន​ធម្មជាតិ​សុំ​មិន​ឲ្យ​ បញ្ចេញ​ឈ្មោះ​សំដែង​ទុទិ​ដ្ឋិ​និ​យម​ថា ប្រសិន​រាជរដ្ឋាភិបាល​មិន​ចាត់​វិធានការ​ជាក់លាក់​ក្នុង​ការ​បង្ក្រាប និង​ស៊ើប​អង្កេត​បន្ទាន់ ជុំវិញ​សកម្មភាព​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ​ទេ។ សត្វ​ព្រៃ​និង​ព្រៃ​ឈើ​នៅ​តំបន់​នោះ នឹង​ត្រូវ​វិនាស​អស់​នៅ​ពេល​ខាង​មុខ​នេះ។
សាក្សី​ដដែល​បន្ត​ថា កន្លង​ទៅ​នេះ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រៃ​ការពារ​ រាប់​ពាន់​ដើម ត្រូវ​គេ​កាប់​យក​ឈើ ហើយ​បច្ចុប្បន្ន​ឈើ​មាន​តម្លៃ​នៅ​សេសសល់​ក៏​ត្រូវ​គេ​កាប់​បន្ត​ទៀត៖ «ដើរ ​ទៅ​ហ្នឹង​វា​ឃើញ​មែន​ហ្នឹង​ហើយ ប៉ុន្តែ​គេ​ថត គេ​យក​រូបភាព​ទៅ​អស់​ហើយ ប៉ុន្តែ​មិន​ដឹង​គេ​ដោះស្រាយ​ដោយ​វិធី​ណា។ ជាង ១០០​អន្ទាក់​ដែល​យក​ទៅ​ភ្នំពេញ ចៀស​តែ​ដំរី​ទេ​អត់​ជាប់ បើ​ថា​ខ្ទីង ទន្សោង ជ្រូក ឲ្យ​តែ​ជាន់​ជាប់​ហើយ។ ប៉ុន្តែ​ខ្ញុំ​ទៅ​ហ្នឹង​ជួប​ពីរ​កន្លែង អារ​ឈើៗ គេ​អត់​ទាន់​ដឹក។គេ​អារ​ឈើ​គេ​អត់​ចាប់​ទេ តែ​គេ​ថត»
កាល​ពី​មីនា កន្លង​ទៅ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​មន្ត្រី​សមាគម​អាដហុក បាន​ចូល​ទៅ​កាន់​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​សង្កេត​ឃើញ​នៅ​ចំណុច​អូរតានវ៉ាន និង​គុម្ពោត​ព្រៃ​ធំ​មាន​ឈើ​មូល​មាន​មុខ​កាត់​ធំៗ​រាប់​រយ​ដើម ត្រូវ​គេ​អារ​រំលំ​បន្សល់​ចោល​ក្នុង​ព្រៃ និង​ឈើ​មូល​រាប់​រយ​ដើម​ទៀត ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​បន្សល់​តែ​គល់​នៅ​ក្នុង​ព្រៃ​នោះ។
ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដើម​ច្បោះ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ប៉ាន់​ ប្រមាណ​ថា ឈើ​មូល​រាប់​ពាន់​ដើម​ត្រូវ​គេ​អារ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​ដែន​ជម្រក​សត្វ​ ព្រៃ​នេះ ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ មក។ វិទ្យុ​អាស៊ី​សេ​រីនៅ​ថ្ងៃ​ទី​១៨ខែ​ធ្នូមិន​អាច​ទាក់​ទង​ប្រធាន​ផ្នែក​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់លោក សន សុវណ្ណ​សុង​​ ​សុំ​​​​​​​​បញ្ជាក់​​ពី​សេចក្ដី​អះអាង​នេះ​បាន​ទេ។
មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា លោក​បាន​​ចុះ​អង្កេត​នៅ​តំបន់​នោះ ៣​លើក​ហើយ សង្កេត​ឃើញ​ឈើ​មូល​មាន​តម្លៃ​ក្នុង​ព្រៃ​ដែន​ជម្រក​នៅ​តែ​មាន​គេ​កាប់​ជា​ បន្ត​បន្ទាប់។ លោក​អះអាង​ថា សត្វ​ព្រៃ​ក៏​ជា​ផ្នែក​មួយ​សំខាន់​ដែល​ត្រូវ​បាន​គេ ដាក់​អន្ទាក់ ឬ​បរ​បាញ់​ដោយ​កាំភ្លើង​ដើម្បី​យក​សាច់ និង​វត្ថុ​មាន​តម្លៃ​របស់​សត្វ​ព្រៃ​ទៅ​លក់​នៅ​ទីផ្សារ។
លោក​​​​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ប្រញាប់​ស៊ើប​អង្កេត​ករណី​នេះ៖ «មិន ​មែន​ត្រឹម​ឈើ​ព្រៃ​ល្អ​ប្រណិត​ទេ ថែម​ទាំង​សត្វ​ព្រៃ​ដែល​ជា​ជម្រក​ចុង​ក្រោយ​បំផុត​ហើយ​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​រង​ហិនហោច​មហន្តរាយ​ជា​លើក​ចុង​ក្រោយ​នេះ ព្រោះ​កន្លង​មក​យើង​អន្តរាគមន៍​ទៅ​ថ្នាក់​ខេត្ត​ហើយ»
យ៉ាង​នេះ​ក្តី​ប្រជាពលរដ្ឋ​សហគមន៍​រស់​នៅ​តំបន់​ជាប់​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ធ្លាប់​បាន​អះ​អាង​​​​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដូច​ជា​ក្រុមហ៊ុន ហ័ញ អាញ់ លំផាត់ និង​ក្រុម​ឈ្មួញ​មាន​អំណាច រួម​ទាំង​កង​ប្រដាប់​អាវុធ​មួយ​ចំនួន គឺ​ជា​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​ក្នុង​ព្រៃ​ដែន​ជម្រក។ ចំណែក​មន្ត្រី​អភិរក្ស​ដែន​ជម្រក ក៏​បាន​រួម​ចំណែក​ឃុបឃិត​ទាក់​ទិន​បទល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ​នេះ​ដូច​ គ្នា៕

ប្រភព អាស៊ីសេរី
បាត់ដំបង៖ ផ្ទះមន្រ្តីរដ្ឋបាលព្រៃឈើ និងផ្ទះអាជីវករ ស្ថិតនៅក្រុមទី៤ ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានភ្លើងឆេះកាលពីវេលាម៉ោងប្រមាណ៤៖៣០នាទីទាបភ្លឺ ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឲ្យ ខូចខាតសរុបគិតជា ទឹកប្រាក់ ជាង៣ម៉ឺនដុល្លារ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកថ្មគោល បានឲ្យដឹងថា មូលហេតុដែល នាំអគ្គិភ័យខាងលើនេះ បណ្តាលមកពីទុស្សខ្សែភ្លើង ។ សមត្ថកិច្ចបានបន្តទៀតថាក្នុងគ្រោះអគ្គិភ័យនេះរថយន្តរបស់ ស្រុក​ថ្ម​គោលចំនួន៨គ្រឿងបានចេញជួយអន្តរាគមន៍ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ប្រមា​ណ​​ ៥៖៥០នាទី ព្រឹកថ្ងៃដដែលនេះ ។
ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រាប់ថាមានឈ្មោះ ទី១ ផៃ សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ជាមន្រ្តី​រដ្ឋបាល​​​ព្រៃឈើផ្ទះលក់ចានឆ្នាំងទីង្វៀនវាន់យុងភេទប្រុស អាយុ៥៣ ឆ្នាំ លក់ដូរនៅ ផ្សារ​ថ្ម​គោល៕

Photo by DAP-NEWS

Photo by DAP-NEWS

 Photo by DAP-NEWS
Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

 ប្រភព ដើមអំពិល

Tuesday, December 17, 2013

111
ប្រភពព័ត៌មាន បានឱ្យដឹងកាលពីរសៀល ថ្ងៃម្សិលមិញនេះថា ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ​ព្រះរាជាណាចក្រ​កម្ពុជាបានចេញ​ ព្រះរាជក្រិតកាលពីថ្ងៃទី០៩ ខែធ្ន ឆ្នាំ​២០១៣ បានត្រាស់បង្គាប់តែងតាំង នាយនគរបាលជាតិ ឋានន្តរស័ក្កចាប់ផ្កាយ១ ដល់ផ្កាយ៣ ដែល​កំពុង​បំ​រើ​ការងារនៅតាមបណ្តាអង្គភាពនាយក​ ដ្ឋានចំនួន២៤រូប ធ្វើជាទីប្រឹក្សាក្រសួង មហាផ្ទៃ ដែលមាន​ឋាន:​ស្មើរ រដ្ឋលេខាធិការ, អនុរដ្ឋលេខធិកា និងអគ្គនាយក ក្នុងចំណោមនោះ ដូចមានរាយ​នាម​ខាងក្រោម ​៖
១- ឯកឧត្តម គន្ធ សំអឿន ឋាន:ស្មើរដ្ឋលេខាធិការ
២- លោក គ្រី ទូច មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​
៣- លោក គឹម សាម៉ន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
៤- លោក អៀក ខែម មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
៥- លោក ព្រហ្ម ជាន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
៦- លោក នូ នឿន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
៧-លោក លន់ ណេ​ត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
៨- លោក ថន អ៊ឹម មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
៩- ​លោក សុខ សារ៉េត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១០- ​លោក ហ៊ូ សេង​លន់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១១- លោក វ៉ាន់ ណ​យ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១២- លោក ធម្ម ទង មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១៣- លោក អុន ឈន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១៤- លោក ឯក ក្រឹត្យ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១៥- លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ែន សុ​ផុន មាន​ឋានៈ​ស្មើអនុរដ្ឋលេខាធិការ​
១៦- ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជុំ​សូ​យ៉ា​ត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១៧- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ រដ្ឋា មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
១៨- ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផូ ខន មាន​ឋានៈ​ស្មើនុរដ្ឋលេខាធិការ​
១៩- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ឹម ផុន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
២០- ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ រស់ នឹម​សារុន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
២១- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ាន់ ឡា​ច មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
២២- លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌិន វ៉ាន់​ដេ​ន មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​
២៣- លោក រ័ត្ន វ៉ែន មាន​ឋានៈ​ស្មើ​អគ្គនាយក​
២៤- លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ច​ន្ធី មាន​ឋានៈ​ស្មើ​អគ្គនាយក​៕
ភ្នំពេញៈ សម្តេចក្រុមព្រះ​ នរោត្តមរណឬទ្ធិ​ ប្រធានឧត្តមប្រឹក្សាផ្ចាល់ ព្រះមហាក្សត្រ បានចេញ​សេចក្តីថ្លែងការណ៏ សម្តែងព្រះរាជហឫទ័យ ក្តុកក្តួល ចំពោះការបាត់ព្រះបរមសារី រិកធាតុ និងវត្ថុមានតម្លៃ នៅក្នុងសក្យ​មុនី​ចេតីយ លើភ្នំព្រះរាជទ្រព្យ កាល​ពី​រំលង​អាធ្រាត្រ​ឈានចូល​ ថ្ងៃ​ទី១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​កន្លងទៅ។ សេចក្តី​ថ្លែងការណ៏ របស់សម្តេចក្រុមព្រះ មានដូចខាងក្រោម៖

ព្រះនរោត្តម រណឫទ្ធិ


អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks