Showing posts with label បច្ចេក្ខវីជ្ជា. Show all posts
Showing posts with label បច្ចេក្ខវីជ្ជា. Show all posts

Tuesday, March 11, 2014

កាលពី​យប់​ថ្ងៃ​ទី​១០​មីនា​ មន្ដ្រី​ម៉ា​ឡេ​ស៊ី​បាន​ស្នើ​ដល់​កប៉ាល់​នេសាទ​ប្រមាណ​១៨០០​គ្រឿង​ចូលរួម​រុករក​យន្ដហោះ​ ប៊ូ​អ៊ី​ញ​៧៧៧​ ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ​មីនា​ ។​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​និង​ឧស្សាហកម្ម​ម៉ា​ឡេ​ស៊ី​ លោក​ Ismail​ Sabri​ Yaakbo​ បានឱ្យ​ដឹង​ថា​ មន្ដ្រីរ​ដ្ឋា​ភិ​ បាល​ម៉ា​ឡេ​ស៊ី​បាន​ស្នើ​ដល់​កប៉ាល់​នេសាទ​ ដល់​ទៅ​១៧៨៨​គ្រឿង​ មក​ពី​រដ្ឋ​ចំនួន​៥​ តាម​ឆ្នេរសមុទ្រ​ចូលរួម​សកម្មភាព​រុក​ រក​យន្ដហោះ​ដែល​បាត់​ខ្លួន​ ។​
សកម្មភាព​ ខាងលើ​ក្នុង​គោលដៅ​ជំរុញ​ការ​រុករក​ឱ្យ​បាន​ឆាប់​បំផុត​ ។​ ក្រុម​អ្នកជំនាញ​ក៏​បាន​ រុករក​ តែ​មិន​ទាន់​មាន​លទ្ធផល​នៅឡើយ​។​ 
​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​ពង្រីក​ការ​ រុករក​នៅ​តំបន់​សមុទ្រ​ប្រទេស​ម៉ា​ឡេ​ស៊ី​ គ្រាន់​បានឃើញ​វត្ថុ​ចំឡែក​ ឬ​បំណែក​ យន្ដហោះ​ដែល​បាន​បាត់​នោះ​។​ ម៉ា​ឡេ​ស៊ី​ នឹង​បង្កើន​បរិវេណ​រុករក​បន្ថែម​ ១៨៥​ គីឡូម៉ែត្រ​ទៀត​ ហើយ​បើ​នៅ​តែ​មិន​ មាន​តម្រុយ​នឹង​បន្ដ​ពង្រីក​ទីតាំង​រុករក​បន្ថែម​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​អា​មេ​រិ​កបាន​ បញ្ជូន​នាវាចម្បាំង​ទី​២​ទៅ​កាន់​តំបន់​ ប្រទេស​ចិន​ភាគ​ខាងត្បូង​រុករក​យន្ដហោះ​បាត់​ខ្លួន​ ។​ នាវាចម្បាំង​ប្រភេទ​ USS​ Kidd​ ចូលរួម​ក្នុង​សកម្មភាព​ ក្រោយ​ពេល​មន្ដ្រី​ម៉ា​ឡេ​ស៊ី​ប្រកាស​ពង្រីក​ទីតាំង​រុករក​ ។​ នាវា​របស់​អា​មេ​រិ​កបាន​បំពាក់​ កាមេរ៉ា​ទំនើប​ដែល​អាច​ត្រួតពិនិត្យ​មើល​ ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ​បាន​យ៉ាង​ល្អ​ ។​
​លទ្ធផល​ស្រាវជ្រាវ​ពី​ប្រេង​អណ្ដែត​ លើ​ដែនសមុទ្រ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រេង​ទាំងនោះ​មិនមែន​ជា​របស់​យន្ដហោះ​ដែល​បាត់​ខ្លួន​នោះ​ឡើយ​ ។​ មន្ដ្រី​ម៉ា​ឡេ​ស៊ី​ក៏​ មិន​បាន​រក​ឃើញ​វត្ថុ​ណាមួយ​ដែល​សង្ស័យ​ ថា​ជា​បំណែក​យន្ដហោះ​នោះ​ឡើយ​ ។​
​ការ​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញ​ ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​ថា​ យន្ដហោះ​ដែល​ បាត់​ខ្លួន​ខាងលើ​ ក៏​អាច​ជា​ស្នាដៃ​ក្រុម​ភេរវកម្ម​ ក្រុម​ជំនាញ​ប្លន់​យន្ដហោះ​ ទើប​មិន​បន្សល់​ទុក​ស្លាកស្នាម​សញ្ញា​ណា​ មួយ​ក្នុង​ការ​រុករក​ ។​
​ក្រុម​សាច់ញាតិ​ដែល​មាន​អ្នកដំណើរ​ នៅ​លើ​យន្ដហោះ​នោះ​បង្ហាញ​អារម្មណ៍​ ខឹងសម្បា​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​ នេះ​យន្ដហោះ​បាន​បាត់​ខ្លួន​៤​ថ្ងៃ​មក​ ហើយ​ ប៉ុន្ដែ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ តម្រុយ​ណាមួយ​។​ ចំណុច​ទាំងនោះ​ហើយ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ បច្ចេកវិទ្យា​ នៅ​លើ​ពិភពលោក​ក្នុង​ការ​តាមដាន​ វត្ថុ​ចំឡែក​ហោះហើរ​លើ​ដែនអាកាស​ ដូច​ជា​គ្មាន​ន័យ​ គ្មាន​ប្រយោជន៍​ទាល់តែ​ សោះ​ បាន​ត្រឹមតែ​ការ​អួតអាង​ប៉ុណ្ណោះ​ ដោយ​សូ​ម្បី​តែ​យន្ដហោះ​បាត់​ខ្លួន​៤​ថ្ងៃ​មក​ ហើយ​នៅ​តែ​មិន​អាច​រក​ឃើញ​ ។​
​ពិភពលោក​បន់ស្រន់​ដល់​យន្ដហោះ​ ម៉ា​ឡេ​ស៊ី​ដែល​បាន​បាត់​ខ្លួន​។​ ពលរដ្ឋ​ដែល​ បាន​តាមដាន​ព្រឹត្ដិការណ៍​បាត់​យន្ដហោះ​ បាន​រួម​គ្នា​ធ្វើ​ពិធី​បន់ស្រន់​មួយ​ដល់​អ្នក​ ដំណើរ​និង​យន្ដហោះ​បាត់​ខ្លួន​ សូម​ឱ្យ​អ្នក​ ទាំងនោះ​មាន​សេចក្ដីសុខ​ ។​ ប្រទេស​ ជាង​៩​បាន​ចូលរួម​រុករក​ ប៉ុន្ដែ​នៅ​តែ​គ្មាន​ លទ្ធផល​ជា​វិជ្ជមាន​នោះ​ឡើយ​ ។​
​នៅ​ក្នុង​ព្រឹត្ដិការណ៍​ដែល​ពាក់ព័ន្ធ​នោះ​ ដែរ​ អនុប្រធាន​នៃ​ក្រុមហ៊ុន​អាកាស​ចរ​ ម៉ា​ឡេ​ស៊ី​អ៊ែ​ឡាញ​បាន​ប្រកាស​ថា​ នឹង​ ផ្ដល់​ជំនួយ​ដល់​សាច់ញាតិ​អ្នកដំណើរ​លើ​ យន្ដហោះ​ប្រមាណ​៥​ពាន់​ដុល្លារ​ ។​ នៅ​ ពេល​នេះ​សាច់ញាតិ​អ្នកដំណើរ​ជនជាតិ​ ចិន​ បាន​ត្រៀមលក្ខណៈ​ទៅ​កាន់​ទីក្រុង​ កូ​ឡា​ឡំ​ពួរ​ ហើយ​រាល់​ការ​ចំណាយ​ក្នុង​ រយៈពេល​១​សបា្ដហ៍​ដែល​ក្រុម​សាច់ញាតិ​ បាន​កំពុង​រង់ចាំ​ក្រុមហ៊ុន​ជា​អ្នក​ចំណាយ​។​ អ្នកខ្លះ​ក៏​រង់ចាំ​ដំណឹង​នៅ​អាកាសយានដ្ឋាន​ ក្រុង​បេ​កាំ​ង​ ហើយ​ខ្លះ​ទៀត​ក៏​បាន​ធ្វើ​ ដំណើរ​មក​កាន់​អាកាសយានដ្ឋាន​កូ​ឡា​ឡំ​ពួរ​ ។​
​ព័ត៌មាន​ជា​ច្រើន​បាន​បញ្ជាក់​ថា​ យន្ដ​ហោះ​នោះ​រង​ការ​វាយប្រហារ​ ប៉ុន្ដែ​ការ​ ស្រាវជ្រាវ​របស់​អ្នកឯកទេស​ទាំង​មក​ពី​ អឺរ៉ុប​និង​អាស៊ី​ ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ ៕

ប្រភពៈ នគរវត្ត
​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ផ្កាយ​រណប​ចំនួន​១០​គ្រឿង​របស់​ចិន​ដែល​មាន​បច្ចេក​ វិទ្យា​ទំនើប​បាន​ត្រួតពិនិត្យ​នៅ​គ្រប់​ច្រក​ ល្ហក​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងកើត​ស្វែង​ រក​តម្រុយ​យន្ដហោះ​ម៉ា​ឡេ​ស៊ី​ដែល​បាត់​ ខ្លួន​កាលពី​ថ្ងៃ​ទី​៨​ ខែមីនា​ ។​
​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី​បាន​ដកស្រង់​ ប្រភព​ព័ត៌មាន​ពី​កម្លាំង​ទាហាន​បដិវត្ដន៍​ ប្រជាជន​ចិន​ PDA​ បានឱ្យ​ដឹង​ថា​ ម​ជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​ និង​តាមដាន​តាម​ប្រព័ន្ធ​ផ្កាយ​រណប​បាន​ចាប់ផ្ដើម​បញ្ជា​ប្រព័ន្ធ​ផ្កាយ​រណប​ចំនួន​១០​គ្រឿង​ផ្ដោត​ ទៅ​លើ​ការ​រុករក​យន្ដហោះ​ម៉ា​ឡេ​ស៊ី​ បាត់​ខ្លួន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ។​
​សារព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បាន​ផ្អាក​ សកម្មភាព​តាមដាន​អាកាសធាតុ​ប្រព័ន្ធ​ ទំនាក់ទំនង​ផ្សេងៗ​ដោយ​បង្វែរ​កម្មវិធី​ ទាំង​អស់នោះ​ទៅ​ជា​ការ​រុករក​តាម​រយៈ​ រូបភាព​ទៅ​វិញ​ ។​
​កាលពី​យប់​ថ្ងៃ​ទី​១០​ ខែមីនា​ គណៈ​ ប្រតិភូ​ចិន​បាន​ទៅ​ដល់ទី​ក្រុង​គូ​ឡា​ឡាំ​ពួរ​ ជួយ​ដល់​ម៉ា​ឡេ​ស៊ី​រុករក​យន្ដហោះ​ និង​ ជួយ​ដល់​គ្រួសារ​អ្នកដំណើរ​ចិន​ដែល​បាត់​ ខ្លួន​ ។​ ពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​នៅ​លើ​យន្ដ​ ហោះ​សរុប​១៥៤​នាក់​ ក្នុង​ចំណោម​២៣៩​ នាក់​បាត់​ខ្លួន​ពេល​ហោះហើរ​ដល់​តំបន់​ សមុទ្រ​ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​ ។​ 
​រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឱ្យ​ម៉ា​ឡេ​ស៊ី​ បង្កើន​ការ​រុករក​ឱ្យ​បាន​ឆាប់​បំផុត​ ។​ អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បានឱ្យ​ ដឹង​ថា​ “​យើង​សង្ឃឹមថា​ ម៉ា​ឡេ​ស៊ី​នឹង​ យល់​ពី​ស្ថានភាព​របស់​ចិន​ ពិសេស​គឺ​ សាច់ញាតិ​អ្នក​ដែល​បាត់​ខ្លួន​ ដោយ​ បង្កើន​ការ​រុករក​ ។​ ការ​បាត់​ខ្លួន​នោះ​គឺ​ នៅ​លើ​យន្ដហោះ​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ អ៊ែ​រ​ ឡាញ​ ដូច្នេះ​ម៉ា​ឡេ​ស៊ី​ជា​អ្នក​ទទួលខុស​ត្រូវ​ ៕
ប្រភពៈ នគរវត្ត

Tuesday, February 11, 2014

ទូ ATM ដ៏​ច្រើន​​ស្អេក​ស្កះ​​ត្រូវ​បាន​គេ​យក​ទៅ​ដំឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ មួយ​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​អតិថិជន​អាច​ដក​ប្រាក់​តាម​តម្រូវការ។ ដោយសារ​តែ​ភាព​ងាយស្រួល​ក្នុង​ការ​ដក​ចាយវាយ​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ប្រកប​ដោយ​សុវត្ថិភាព ការ​ប្រើ​សេវា ATM ត្រូវ​គេ​មើល​ឃើញ​កំពុង​ទទួល​ការ​ពេញនិយម​​ក្នុង​ចំណោម​ពលរដ្ឋ​​កម្ពុជា ហើយ​​បណ្តា​ស្ថាប័ន​រដ្ឋ​និង​​ឯកជន​ជា​ច្រើន ​ក៏​បាន​ងាក​មក​ប្រើប្រាស់​សេវា​កម្ម​នេះ​ដើម្បី​បើក​ប្រាក់​ខែ​ដល់​ បុគ្គលិក​និង​មន្រ្តី​របស់ខ្លួន​នោះ​ដែរ។
 

ប្រភព សប្បាយ

Tuesday, December 24, 2013

ភ្នំពេញ៖ ប្រព័ន្ធប្រតិបត្តិការ iOS 7.x.x  ដែល​ដំណើរការនៅលើទូរស័ព្ទ iPhone 5, iPhone 5s និង iPad 4 នៅ ពេលនេះអាច Jailbreak បានហើយ ដោយ​​ពីកូនខ្មែរiFix ។ កាន់តែ​ពិ​សេស​​​​​​​ទៀតនោះការ Jailbreak នេះ បញ្ចុះ តម្លៃរហូតដល់ 50% សូម​ប្រញាប់​រុះរាន់​ចំពោះឱកាស​ដ៏ពិ​សេស​​​​​​មិនធ្លាប់មាននេះ។តំណាងកូនខ្មែរ iFix លោក ជូន សុវណ្ណវាសនា បានថ្លែងថា ការ​ទន្ទឹង​រង់​ចំា​របស់​អ្នកប្រើប្រាស់ទូរស័ព្ទ iPhone 5  លែងមានក្តីបារម្ភពីបញ្ហា នៃការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិ​បត្តិការ​របស់​ Version iOS 7.x.x នៅលើ ទូរស័ព្ទ iPhone  5, iPhone 5s, iPad 4 ទៀតហើយ ព្រោះពេលនេះ ក្រុមហ៊ុន​​​កូនខ្មែរ iFix intertional Co,. LTD អាច Jaibreak  ដោយជោគជ័យ។
លោក ជូន សុវណ្ណវាសនា បានបន្តថា ពីមុនការប្រើប្រាស់កម្មវិធីផ្សេងៗ នៅលើទូរស័ព្ទដៃ នឹងការប្រើប្រាស់អក្សរ ខែ្មរជាមួយនឹង Version iOS 7 អាចដំណើរការបានស្រួល ប៉ុន្តែ​សម្រាប់​ពុម្ព​អក្សរ​​ខ្មែរវិញ នៅមានបញ្ហាខ្លះ ដោយ  Developer កំពុងតែធ្វើបន្ថែមទៀត ដើម្បីសម្រួល​ការប្រើ​ប្រាស់​ទូរស័​​ព្ទ iPhone 5, iPhone 5s, iPad 4 Version  iOS 7។
ដើម្បីបញ្ចប់នូវក្តីកង្វល់ទាំងអស់នេះ ក្រុមហ៊ុនកូនខ្មែរ iFix intertional Co,. LTD បានស្វែង​រកនៅ​គនឹ្លះ​ក្នុង​ការ  Jailbreak បានដោយជោគជ័យ។ លោក ជួន សុវណ្ណវាសនា បានឲ្យដឹងផងដែរថា ក្រៅពីការ Jailbreak  ដោយ  ជោគជ័យ កូនខ្មែរ IFix ក៏មានកម្មវិធីថ្មីៗជាច្រើន សម្រាប់​អ្នកដែល​ចូលលេង​​នូវកម្ម​​វិធី​​​បែ្លកៗ ព្រមទាំងចង់ស្វែង យល់ឲ្យកាន់តែច្បាស់ពី Version ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple។
ជាពិសេសនោះ ជាមួយឱកាសរកឃើញនូវគន្លឹះ Jailbreak នេះ កូនខ្មែរ IFix បញ្ចុះតម្លៃរហូតដល់ 50% ចំពោះ  អតិថិជនក្នុងយុគសម័យស៊ីវិល័យប្រើប្រាស់ផលិតផលក្រុមហ៊ុន Apple ទាំងអស់។
សូមបញ្ជាក់ក្រុមហ៊ុនកូនខ្មែរ iFix បានប្តូរទីតាំងថ្មី គឺស្ថិតនៅខាងលិច នៃវិទ្យាល័យឥន្រ្ទទេវី សម្រាប់ព័ត៌  មានលម្អិត៖ 097 22222 12 , 093 71 9999, 070 2 1111 4, 010 3000 10 ឬ Page Facebook : https://  www.facebook.com/iFixinternational ឬគេហទំព័រ៖ http://ifixineed.com/

ប្រភព ដើមអំពិល



Monday, December 23, 2013

ATMOSPHERE TECHNOLOGY Co.,Ltd. បានបង្កើត កម្មវិធីកុំព្យូទ័រថ្មី ដែលមាន លក្ខណ:ទំនើប មានគុណភាព និង មានសម្ថភាពខ្ពស់ សម្រាប់គ្រប់គ្រង លើមុខរបរកម្ចីប្រាក់ ឬឥណទាន គ្រប់ប្រភេទឈ្មោះថា (Loan Management System ) ដោយលក់ជូន លោកអ្នក ក្នុងតម្លៃទាប សមរម្យបំផុត តាមទំហំ និងកម្រិតនៃតម្រូវការ ប្រើប្រាស់របស់ ស្ថាប័នលោកអ្នក ។
Photo by DAP-NEWS
កម្មវិធីនេះអាចជួយដល់អង្គការ សមាគម ក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអាជីវកម្ម    ឯកជនដែលធ្វើសម្មភាពឥណទាន កម្ចី ឬចងការប្រាក់គ្រប់ប្រភេទ ទាំងមាន ឬគ្មានទ្រព្យបញ្ជាំ ទោះបីជាមានសាខាតិច ឬច្រើនកន្លែងក៏ដោយ រីឯតម្លៃក៏ប្រែប្រួល ទៅតាមនោះដែរ ។ ATMOSPHERE ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងខ្មែរ និង បរទេស មានវិស្វករបច្ចេកទេសខ្មែរ និង បរទេសជាច្រើនបានបង្កើតកម្មវិធីកុំព្យូទ័រជាលក្ខណ:អន្តរ ជាតិជាច្រើនសម្រាប់លក់នៅទីផ្សារអាស៊ី អឺរុប និងអាមេរិច។
Photo by DAP-NEWS
សូមទាក់ទង អាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com
អត្ថប្រយោជន៍របស់ កម្មវិធីគ្រប់គ្រងធនធានមនុស្ស(Loan Management System ) រួមមាន៖
-Setup (ការកំណត់ទូទៅ) ការកំណត់រូបិយប័ណ្ណ និងអត្រាប្ដូរប្រាក់ កំណត់ចំនួនទីកន្លែង កំណត់ថ្ងៃឈប់សំរាក  ព័ត៌មានរបស់បុគ្គលិក គោលបំណងនៃកម្ចី ទីតាំង តំបន់ផ្ដល់កម្ចី មុខតំណែង
ចំនួនអ្នកប្រើប្រាស់ វិធីសាស្រ្តនៃការបង់ប្រាក់ (បង់ប្រាក់ដើមថេរ និងការប្រាក់ថយចុះ បង់ប្រាក់ដើមថេរ និង ការប្រាក់ថេរ) លក្ខខ័ណ្ឌនៃការបង់ប្រាក់ ការពិន័យ(ការបង់ប្រាក់យឺត ការបង់ប្រាក់ផ្ដាច់)។
២- Customer(អំពីអតិថិជន) ការកត់ត្រាព័ត៌មានអតិថិជន ការបង្កើតក្រុម(ការបញ្ចូលសមាជិកក្រុម ព័ត៌មាននៃអ្នកធានា ឯកសារយោង….)
Photo by DAP-NEWS
៣- Loan Disbursement(អំពីការផ្ដល់កម្ចី)  កម្ចីជាឯកត្តបុគ្គល កម្ចីជាក្រុម ការពន្យាពេលនៃការបង់ប្រាក់លើកដំបូង គណនាប្រាក់ដើម និងការប្រាក់ និងពេលវេលាបង់ប្រាក់……។
-Repayment term (អំពីលក្ខខ័ណ្ឌនៃការបង់ប្រាក់) ការបង់ប្រាក់ប្រចាំថ្ងៃ ឬប្រចាំ២ថ្ងៃម្ដង ឬបង់១សប្ដាហ៍  ឬ២សប្ដាហ៍  ឬ៣សប្ដាហ៍ម្ដង ឬ១ខែម្ដង ឬ ៣ខែម្ដង ឬ ៦ខែម្ដង ឬបង់ប្រចាំ១ឆ្នាំ។
-Payment (អំពីការបង់ប្រាក់) ការបង់ប្រាក់តាមតារាងពេលវេលាបង់ប្រាក់ ការបង់ប្រាក់ផ្ដាច់…។
៦-Inventory (Office Supply) អំពីសន្និធិ ៖ បញ្ជីរាយមុខទំនិញ ការបង្កើតក្រុមទំនិញ រង្វាស់រង្វាល់ទំនិញ ការកែប្រែបរិមាណ វិធីសាស្រ្តគណនាថ្លៃដើមមធ្យម ។
៧-Inventory report(របាយការណ៍សន្និធិ)៖ របាយការណ៍ទំនិញក្នុងស្ដុក របាយការណ៍កែប្រែទំនិញក្នុងស្តុក ។
៨-Accounting report (របាយការណ៍គណនេយ្យ)៖កិច្ចបញ្ជីការគណនេយ្យ(ទិន្នានុប្បវត្តិ) សៀវភៅធំទូទៅ តារាងតុល្យភាព ……។
៩-Financial report (របាយការណ៍ហិរញ្ញវត្ថុ)៖ របាយការណ៍ចំណូល និងចំណាយរបាយការណ៍ សមតុល្យ……។
១០-Get Reference Document  អំពីការដកឯកសារយោង ។
១១-Report(អំពីរបាយការណ៍)របាយការណ៍ផ្ដល់កម្ចី(របាយការណ៍ផ្ដល់កម្ចីតាមថ្ងៃ ផ្ដល់កម្ចីតាម មន្ត្រីឥណទាន  ផ្ដល់កម្ចីតាមអតិថិជន ឬក្រុម  តារាងពេលវេលាបង់ប្រាក់  អតិថិជនត្រូវបង់ប្រាក់ តាមថ្ងៃ ឬខែ អតិថិជនបង់ប្រាក់តាមមន្ត្រីឥណទាន  ប្រវត្តិសងប្រាក់របស់អតិថិជន អតិថិជន មិនទាន់បង់ប្រាក់ អតិថិជនមិនទាន់បង់ប្រាក់តាមមន្រ្តីឥណទាន អតិថិជនបង់ប្រាក់យឺត អតិថិជន បង់ប្រាក់យឺតតាមមន្ត្រីឥណទាន) របាយការណ៍ចំណូលការប្រាក់ របាយការណ៍ដកឯកសារយោង ។
១២-ការបង្ហាញទំរង់ និងរបាយការណ៍ រួមមានជាទម្រង់ Ms Word ទម្រង់Ms Excel ទម្រង់PDF…។
១៣-Security(អំពីប្រព័ន្ធសុវត្ថិភាព)កំណត់ព័ត៌មានអ្នកប្រើប្រាស់ កំណត់តួនាទីអ្នកប្រើប្រាស់ កំណត់សិទ្ធអ្នកប្រើប្រាស់……។
១៤-Languages(អំពីភាសា) មានជាភាសាអង់គ្លេស ភាសាខ្មែរ ភាសាអង់គ្លេសលាយខ្មែរ និងភាសា នានាតាមការចង់បានរបស់លោកអ្នក
១៥-និងពត៌មាន ឬលក្ខខណ្ឌបន្ថែមនានាមួយចំនួនទៀតតាមតម្រូវការរបស់លោកអ្នក
ក្រៅពីនេះ ATMOSPHERE មានកម្មវិធីកុំព្យូទ័រដែលបានផលិតជោគជ័យរួចរាល់កន្លងមកទទួលបានការគាំទ្រពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការ សមាគមនានា ក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ការរចនាគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងការទំនាក់ទំនងអតិថិជន (Customer Relation Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែងជួសជុលរថយន្ត(Car Garage Systemម្មវិធីគ្រប់គ្រងវិក្កយបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ(Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ខារ៉ាអូខេ (Restaurant, Club, Karaoke Management Systems)កម្មវិធីគ្រប់គ្រងហាងលក់ទូរស័ព្ទដៃ(Phone Shop Management System) និងកម្មវិធីដទៃទៀតតាមតម្រូវការរបស់លោកអ្នក។
Photo by DAP-NEWS
  គ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHERE សុទ្ធតែផលិតដោយវិស្វករបច្ចេកទេសខ្មែរ និង បរទេសរបស់ក្រុមហ៊ុនផ្ទាល់ ក្រុមហ៊ុនមានក្រុមប្រឹក្សាបច្ចេកទេសច្រើននាក់ និងសាកល វិទ្យាល័យល្បីនៅប្រទេសអង់គ្លេសចំនួន៣ ជាអ្នក ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនធានាថាគ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEREពិតជាមានគុណភាពល្អ ជាបច្ចេកវិទ្យា ទំនើបថ្មីចុងក្រោយ មានសេវាកម្មដោះ ស្រាយគ្រប់បញ្ហានានាទាំងអស់ទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHERE មានសមត្ថភាពគ្រប់គ្រាន់ក្នុងសរសរកម្មវិធីកុំព្យូទ័ នៃគម្រោងធំៗ របស់ក្រសួង ស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ។

ប្រភព ដើមអំពិល

Wednesday, December 4, 2013

ខេត្តសៀមរាប: ដោយ​ត្រូវបាន​បង្កើតឡើង ដើម្បី​ដោះស្រាយ បញ្ហា​អ​ស្ថិ​ភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​ក្នុង​លក្ខណៈ​ជា​បាត​ពីរ៉ាមីត (BOP) ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ ​របស់​ក្រុមហ៊ុន​ប៉ា​ណា​សូ​និ​ច​ (Panasonic) អាចបង្កើត ផ្ទុក និង​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​បាន យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ទះ​ផ្ទុក​ពន្លឺព្រះអាទិត្យ​ចំនួន ៣.៥ វ៉ា​ត់ និង​ថ្ម​ដែល​អាច​សាក​បាន​នៅក្នុង​បន្ទះ​នោះ​ផ្ទាល់ បានធ្វើ​ឲ្យ​ចង្កៀង​នេះ​អាចបង្កើត និង​ផ្ទុក​ថាមពល​កកើតឡើង​វិញ​នៅពេល​ថ្ងៃ​។ វា​បង្កើន​ពន្លឺ​ទ្វេដង  និង​ប្រភព​ថាមពល​នៅពេល​យប់ ដែលមាន​សមត្ថភាព​បន្ថែម​ក្នុងការ​សាក​ថ្ម​ឧបករណ៍​ចល័ត​ខ្នាតតូច ដូចជា ទូរស័ព្ទ​ចល័ត តាមរយៈ USB port​។​

​ ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន ២.៥០០ គ្រឿង ត្រូវ​បានផ្តល់​ជា​ជំនួយ​ដល់​ស្ថាប័ន​សង្គម​ចំនួន​ប្រាំបួន នៅក្នុង​ប្រទេស​កម្ពុជា - ការិយាល័យ​អង្គការ UNESCO ប្រចាំ​ទីក្រុង​ភ្នំពេញ សមាគម​ផ្តល់ជំនួយ​ដល់ ការសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា (Association of School Aid in Cambodia) មូលនិធិ​ជំនួយ​អប់រំ​កម្ពុជា (Cambodia Education Assistance Fund) អង្គការ​គាំពារ​យុវជន​ខ្មែរ (Caring for Young Khmer) គម្រោងកា​ម៉ូ​ណូ​ហា​ស៊ី (Kamonohashi Project) សហព័ន្ធ​អន្តរជាតិ​នៃ​សមាគម​អង្គការ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម (International Federation of Red Cross and Red Crescent Societies) ការិយាល័យ​ប្រចាំ​ប្រទេស​កម្ពុជា ក្រុមការងារ​គាំទ្រ​ចម្រុះ​ដើម្បី​ការអភិរក្ស​អង្គរ និង​អភិវឌ្ឍ​សហគមន៍ (Joint Support Team for Angkor Preservation and Community Development) អង្គការ​ជីវិត​ថ្លៃថ្នូរ (LIFE WITH DIGNITY) និង​សេវា​ដើម្បី​សុខភាព​នៅក្នុង​តំបន់​អាស៊ី និង​អាហ្វ្រិក (Services for the Health in Asian and African Regions)​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​បញ្ជាក់ថា​ជា​គម្រោង​មួយ​នៃ​ការ​គម្រប់​ខួប​ លើក​ទី ៦០ នៃ​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា ដោយ​ស្ថានទូត​ជប៉ុន និង​ស្ថិតនៅក្រោម “​គម្រោង​ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន ១០០ ពាន់​គ្រឿង​” ទូទាំង​សកលលោក​របស់​ក្រុមហ៊ុន Panasonic​។​

​ចង្កៀង​ដែល​ត្រូវបាន​ ផ្តល់​ជា​ជំនួយ​ដល់​អង្គការ UNESCO នឹង​ត្រូវបាន​ប្រគល់ជូន​បន្ត​ទៅកាន់​អាជ្ញាធរ​អប្សរា (​អាជ្ញាធរ​ដើម្បី​ការការពារ និង​គ្រប់គ្រង​អង្គរ និង​តំបន់​នៅក្នុង​ខេត្តសៀមរាប​) ដើម្បី​ចែកជូន​ដល់​អ្នកភូមិ​ទាំងឡាយ​នៅក្នុង​តំបន់​អង្គរ​។​

Anne Lemaitre ប្រធានការិយាល័យ និង​តំណាង​អង្គការ UNESCO ប្រចាំ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា បាន​បញ្ចេញយោបល់​ថា “​ការផ្តល់​ជំនួយ​ជា​ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​ដល់​ការិយាល័យ​អង្គការ UNESCO ឆ្លុះបញ្ចាំង​អំពី​ការបន្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អង្គការ UNESCO និង​ក្រុមហ៊ុន Panasonic  ជាពិសេស ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​រួមចំណែក​ដល់​សង្គម​។ តាមរយៈ​កិច្ចសហការ និង​ការបង្កើត​ថ្មី​នេះ យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្ពោះទៅកាន់​ការថែរក្សា​បរិ​ស្ថាន និង​វប្បធម៌​”​។​

​នៅ​ខែមីនា ឆ្នាំ​២០១២ ក្រុមហ៊ុន Panasonic បានផ្តល់​ជំនួយ​ជា​ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន ២.០០០ គ្រឿង សម្រាប់​ប្រើប្រាស់​នៅក្នុង​វិស័យ​នានា ដូចជា ការថែទាំ​សុខភាព ការអប់រំ និង​អាជីវកម្ម​ខ្នាតតូច​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​គឺជា​គម្រោង​សាកល្បង​មួយ ក្នុងចំណោម​គម្រោង សាកល្បង​នានា​សម្រាប់​គម្រោង​សកល ដែលមាន​គោលបំណង​ផ្តល់ជំនួយ​ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​សរុប​ចំនួន ១០០.០០០ គ្រឿង តាមរយៈ​ស្ថាប័ន​សង្គម​ក្នុង​តំបន់ រួមទាំង​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅកាន់​តំបន់​ដែល​មិនមាន​អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ី និង​អាហ្វ្រិក ត្រឹម​ឆ្នាំ​២០១៨ និង​ធានា​ឲ្យ​បាន​នូវ​ការ​មាន​ភ្លើង​បំភ្លឺ​សមរម្យ​នៅក្នុង​ផ្ទះ និង​អគារ​ទាំងឡាយ​។​

Michiko Ogawa នាយក​ចាត់ការ​ទូទៅ​នៃ CSR & Citizenship Group នៃ​ក្រុមហ៊ុន Panasonic បាន​លើកឡើងថា “​ការ​មាន​ភ្លើង​បំភ្លឺ និង​អគ្គិសនី​មាន​ឥទ្ធិពល​លើ​គុណភាព​ជីវិត​។ ប្រសិនបើ​គ្មាន​ភ្លើងអគ្គិសនី​ទេ កុមារ​មានការ​លំបាក​ជាខ្លាំង​ចំពោះ​ការសិក្សា​នៅពេល​យប់​។ ស្រី្ត​មាន​ផ្ទៃពោះ​ដែល​រស់នៅក្នុង​តំបន់​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ ប្រឈមមុខ​នឹង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នៅពេល​សម្រាលកូន​នៅពេល​យប់​។ ប្រជាពលរដ្ឋ​អាច​ធ្លាក់ចូល​ក្នុង​វដ្ត​នៃ​ភាពក្រីក្រ ដោយសារ​ពួកគេ​មិនអាច​ដោះស្រាយ​បញ្ហា​សង្គម​ទាំងនេះ​បាន​។ ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ គឺជា វិធីសាស្ត្រ​មួយ​របស់​ក្រុមហ៊ុន Panasonic ដែលមាន​បំណង​បន្ថែម​ការគាំទ្រ​ដល់​ជន​ដែល​នៅ ផ្នែក​បាត​នៃ​ពីរ៉ាមីត តាមរយៈ​បច្ចេកវិទ្យា​ដែលមាន​ការបង្កើត​ថ្មី​។ យើង​សង្ឃឹមថា ការផ្តល់​ជំនួយ​នៅថ្ងៃនេះ​អាចបង្កើត​ជីវិត​កាន់តែ​ប្រសើរ ពិភពលោក​កាន់តែ​ប្រសើរ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា​”​។​

​ ស្ថិតនៅក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ល្អប្រសើរ ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​អាច​សាក​ថ្ម​ឡើងវិញ បាន​យ៉ាង​ពេញ​នៅក្នុង​រយៈពេល​ប្រហែល​ប្រាំមួយ​ម៉ោង​។ តាមរយៈ​ការប្រើប្រាស់​ពន្លឺព្រះអាទិត្យ វា​រួមចំណែក​ដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​។ ការកំណត់​ពន្លឺ​ដែល​អាច​កែសម្រួល​បាន​នៃ​ចង្កៀង​នេះ ធ្វើ​ឲ្យ​វា​អាច​ដំណើរការបាន​ចន្លោះ​ពី​ប្រាំមួយ​ម៉ោង​ទៅ ៩០ ម៉ោង  នៅពេល​សាក​ថ្ម​ពេញ​។ ការបំភ្លឺ ៣៦០ ដឺ​ក្រេ និង​ការ​រចនា​ដែល​អាច​បត់បែន​បាន​របស់​ចង្កៀង​នេះ ធ្វើ​ឲ្យ​វា​មាន​ភាព​ស័ក្តិសម និង​មាន​ភាពងាយស្រួល​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​។ ផលិតផល​ដែលមាន​មុខងារ​ច្រើន​នេះ មាន USB port ដែល​អនុញ្ញាត​ដល់​ការ​សាក​ថ្ម​ទូរស័ព្ទ​ចល័ត ជា​ឧបករណ៍​ទំនាក់ទំនង​ដែលមាន​ការកើនឡើង​ផ្នែក​ប្រជាប្រិយភាព​នៅក្នុង​តំបន់​ ទាំងឡាយ ដែល​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​នៅមានកម្រិត​។​
​ចង្កៀង​ប្រើ​ ពន្លឺព្រះអាទិត្យ​អាច​ដំណើរការបាន​ប្រហែល​ប្រាំមួយ​ម៉ោង សម្រាប់​ការកំណត់​ខ្ពស់ ប្រហែល ១៥ ម៉ោង សម្រាប់​ការកំណត់​មធ្យម និង​ប្រហែល ៩០ ម៉ោង សម្រាប់​ការកំណត់​ទាប​៕M​/c

ពិធីប្រគល់ចង្កៀង ​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន ២.៥០០ គ្រឿង ដើម្បីរំលឹក​ខួប​លើក​ទី ៦០ នៃ​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា ដោយ​ស្ថានទូត​ជប៉ុន និង​ស្ថិតនៅក្រោម “​គម្រោង​ចង្កៀង​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន ១០០ ពាន់​គ្រឿង​” ទូទាំង​សកលលោក​របស់​ក្រុមហ៊ុន Panasonic​

ប្រភពៈ CEN

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks