ការ
និយាយពី ទំនាក់ទំនងស្នេហា ឬការមានទំនាក់ទំនង ស្នេហាក្នុងចំណោម
យុវវ័យបច្ចុប្បន្ន កាន់តែបើកទូលាយ។ នៅទំព័រនេះ nob7០
ដកស្រង់ការណែនាំរបស់ លោក Marcus Osborne ពីចំណុចអវិជ្ជមាន៥ចំណុច ដែលសុភាពនារីគួរជៀស វាង។ ការធ្វើឱ្យមានកំហុសឆ្គងណា មួយក្នុងចំណោម៥ នេះអាចនឹងធ្វើឱ្យមិត្តប្រុសរបស់អ្នក សម្រេចចាកចេញពីអ្នក។
តោះ! តាមដានទាំងអស់គ្នា តើមានអ្វីខ្លះទៅ ដែលអាចធ្វើឱ្យមិត្តប្រុសអ្នក សម្រេចចាកចេញពីអ្នកនោះ៖
*១៖ និយាយពីអតីតមិត្តប្រុស*
វាជារឿងគ្រោះថ្នាក់មួយដែល
អ្នករំឭកពីអតីតសង្សាររបស់អ្នកនៅចំពោះ
ម្ចាស់ស្នេហ៍បច្បន្នរបស់អ្នក។
ប្រសិនបើក្នុងករណីចាំបាច់អ្នកត្រូវតែនិយាយពីគេនោះ
អ្នកត្រូវប្រយ័ត្នពីអ្វីដែល គួរនិយាយ
និងមិនគួរព្រោះការនិយាយពីដៃគូអាចធ្វើឱ្យមិត្តប្រុសអ្នកចាប់
ថ្នាក់បានថា អ្នកជាមនុស្សបែបណានៅក្នុងទំនាក់ទំនងស្នេហា។
*២៖ ជួបប៉ាម៉ាក់*
នេះ
ជាជំហានសំខាន់ណាស់នៅក្នុងទំនាក់ទំនង។
អ្នកមិនត្រូវបង្ហាញកាយវិការ ឬឥរិយាបថតក់
ក្រហល់នៅក្នុងការណែនាំមិត្តប្រុសអ្នកឱ្យជួបប៉ាម៉ាក់អ្នក
ឬសុំជួបប៉ាម៉ាក់គេនោះទេ។ អ្នកត្រូវរង់ចាំ
ឬស្គាល់ពីកាលៈទេសៈដ៏សមគួរដើម្បីឈានដល់ដំណាក់កាលនេះ។
*៣៖ គ្រប់គ្រង*
នារី
ខ្លះពិតជាមិនអាចម្ចាស់ការខ្លួនឯងបានមែន
នាងតែងតែចង់ចាត់ចែងអ្វីគ្រប់យ៉ាង។
ជាការពិតអាកប្បកិរិយាបែបនោះគឺរុញច្រានបុរសឱ្យចាកចេញពីអ្នក។
កុំព្យាយាមធ្វើជាអ្នកគ្រប់គ្រង ឬចាត់ ចែងឱ្យបុរសគ្រប់យ៉ាងអី។
*៤៖ ប្រកាស*
អ្នក
មិនមែនប្ដីប្រពន្ធទេ មុនពេលអ្នករៀបការ។
គ្រាន់តែចាប់ផ្ដើមស្រលាញ់គ្នា ហើយអ្នកចង់
ប្ដូរស្ថានភាពទំនាក់ទំនងនៅលើហ្វេសបុក?
ធ្វើបែបនេះចំពោះបុរសពិតជាមិនមែនរឿងមួយដែលពួកគេចូលចិត្តនោះ
ទេ។ អ្នកត្រូវប្រាកដពីទំនាក់ទំនងរបស់ខ្លួនហើយនិយាយជាមួយគេ
ទុកពេលវេលាឱ្យគេ
និងខ្លួនឯងឱ្យគ្រប់គ្រាន់ដើម្បីឈានដល់ចំណុចនោះ។
*៥៖ និយាយពីប្រវត្តិសិចរបស់អ្នក (អ្នកធ្លាប់មានសង្សារ)*
នេះ
ជារឿងសំខាន់ ហើយជាកត្តាគំរាមកំហែងចំៗ។
ការសន្ទនាពីរឿងនេះពិតជាមិនស្រណុកក្នុង ចិត្ត
សម្រាប់បុរសដែលគិតពីទំនងទំនងវែងឆ្ងាយជាមួយអ្នក។
អ្នកអាចនិយាយបានក្នុងករណីដែលគេដេញដោលខ្លាំងរហូតមិនអាចគេចបាន
តែអ្នកមិនត្រូវឱ្យគេដឹងលម្អិតពីសកម្មភាពសិចរបស់អ្នកនោះទេ៕