Showing posts with label នយោបាយ. Show all posts
Showing posts with label នយោបាយ. Show all posts

Thursday, April 17, 2014

តែប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងព្រ មានចាត់វិធានការលើមេដឹកនាំគណបក្ស ប្រ​ឆាំង លោក សម រង្ស៊ី ជាពិសេសនៅ​ក្នុង​សារ​ព្រ​មាន​ចុងក្រោយ ថានឹងដាក់ពាក្យ​បណ្ដឹងប្ដឹង​លោក សម រង្ស៊ី ទៅតុលាការឲ្យ​បាន​​មុន​​ចូល​ឆ្នាំ​​។​​​​​ តែមកដល់ថ្ងៃទី១៧ ខែមេសានេះទៅហើយ ចំណាត់ការនោះដូចជាស្ងាត់ដូច«ចោរ»លួចសេះ។
វិភាគនយោបាយ - ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី ទំនងជា​បានរីករាយ​សើច​សប្បាយ​​ទទួល​​​អំណរ​ឆ្នាំថ្មី យ៉ាង​ក្អាកក្អាយ ជាពិសេសបន្ទាប់ពីអ្នកនយោបាយទាំងពីរ បានហៅទូរស័ព្ទ​រកគ្នា កាលពីថ្ងៃទី៩ ខែមេសា កន្លង​មកនោះ។ យ៉ាងណាក៏ដោយ ក៏ការប្រកាសចាត់​​វិធាន​​ការរបស់​លោក​​នាយ​​​​ក​រដ្ឋមន្ត្រី ក្នុងពេលកន្លងមក ប្រែក្លាយ​ជា«សាប» បើគេ​មើលទៅលើវិធានការជាហូរហែរ ប្រ​កាស​​​​ដោយរដ្ឋាភិបាលរបស់លោក និងរូបលោកដោយផ្ទាល់ ជាច្រើនដងមកនោះ។ ពាក្យ​​សម្ដី​​និង​​បទ​​​​​​​បញ្ជាដែល«សាប»ទាំងនេះ អាចនឹងធ្វើឲ្យមានមន្ទិល ទាក់ទងនឹង​ប្រសិទ្ធិភាព​នៃកំណែ​​​ទម្រង់​​«ស៊ីជម្រៅ» របស់រដ្ឋាភិបាលអាណត្តិទីប្រាំ ថាតើវាគួឲ្យជឿជាក់ដល់កម្រិតណា?
ព្រមានលើកទីមួយ៖ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ទំនប់​វារីអគ្គិសនីស្ទឹង អាតៃនៅខេត្ដពោធិ៍សាត់នាពេលថ្មីៗនេះ ដោយព្រមានជាទូទៅថា លោកបើក​​ឱកាស​​​​​​ឲ្យមាន​ការ​បញ្ចេញមតិ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការបង្កសង្គ្រាមស៊ីវិលទេ។ លោកថា៖ «បញ្ចេញ​​មតិអ្វីបញ្ចេញទៅ តែកុំនាំគ្នា​បង្កើតសង្គ្រាម ព្រោះសង្គ្រាមនេះបើកើតហើយមិនងាយរំលត់ទេ»។តើនរណាទៅ ជាអ្នកបង្កើតសង្គ្រាម បើអ្នក​មាន​អាវុធ អាចធ្វើការបាញ់បោះបាន សុទ្ធតែ​​នៅ​ក្រោម​​បញ្ជា​​​​របស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះ?
ព្រមានលើកទីពីរ៖ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងប​រិញ្ញា​​បត្រ​​​​ជាន់ខ្ពស់ នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី៧ ខែមេសា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​​កោះ​​​ពេជ្រ​​​​ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏បានព្រមានជាថ្មីទៀតដោយសម្ដីខ្លាំងៗ ចំៗ ទៅលោក សម​ រង្ស៊ី មេបក្សប្រឆាំងថា លោកនឹងឲ្យមេធាវី​រដ្ឋាភិបាលសិក្សាធ្វើពាក្យប្តឹងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យបាន«មុនចូលឆ្នាំខ្មែរ»។ លោកថា ល្មមលោក សម រង្ស៊ី គួរបញ្ឈប់ប្រើសារព្រមានធ្វើបាតុកម្ម សម្រាប់ថ្ងៃអនាគតទៅ ហើយមេគណបក្ស​ប្រឆាំង ត្រូវបញ្ឈប់​​ការ​​​ពឹង​​ពាក់«ទូតបរទេស»នៅក្នុងបញ្ហាអាសន្នអ្វីមួយនោះ។
ករណីប្តឹងលោក សម រង្ស៊ី ឡើងតុលាការនេះ ត្រូវបានលោក ហ៊ុន សែន ភ្ជាប់រឿងដឹក​​នាំធ្វើ​​​«បាតុកម្ម» បង្កហិង្សា​នាពេលកន្លងមក ទៅនឹងការបំពានទៅលើសេចក្តីសំរេច របស់ក្រុមប្រឹក្សា​​ធម្ម​​នុ​​ញ្ញ​​​​​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០០៣​ដែរ ដែលលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក និយាយថា«ត្រូវតែ»មានទោសនោះ។ ពិសេសរឿង​មេបក្សប្រឆាំងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មី នាថ្ងៃទី២ ខែឧសភាខាងមុខ ដែលមានអ្នកចូលរួម ២លាននាក់នោះ ត្រូវបានលោក​​និយាយ​​ទៀត​​​ថា​​៖ «ហ្អែងធ្វើបាតុកម្ម មិនបាតុកម្មដូចគ្នាវើយ! អាមួយគាំទ្រ អាមួយប្រឆាំងដាក់គ្នាទៅ។ (...) អារឿងសរសេរសំបុត្រ សរសេរអីទៅព្រះករុណា និងប្រមាថព្រះមហាក្សត្រស្អីៗ ហើយអ្នកច្បាប់ចេញ​មក​និយាយ ខ្ញុំអបអរ ខ្ញុំទទួល។ ក៏ប៉ុន្តែទោសអ្នកឯង រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មាន​ទោសប៉ុន្មានទេ ប៉ុន្តែ​​ទោស​​អ្នកឯង​​កុំភ្លេច​​​ឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស។»។
តែមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១១ព្រឹកនេះ ការថ្លែងបញ្ជាក់​ពីការដាក់​​ពាក្យ​​បណ្ដឹង ឲ្យបាន​«មុន»ចូលឆ្នាំ ដូចជាគ្មានស្រមោលអ្វីបន្ដិចណាសោះ។ នេះបើរាប់ទាំងការព្រមាន​លើក​មុនៗផង ដូចជាថា នឹង​ទម្លាយ​​ឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារ​ថ្ងៃទី១៧ ខែកញ្ញា នោះ ដើម្បី​​​ឲ្យ​​​គេ​ឯងដឹងថា លោក សម រង្ស៊ី និយាយ​យ៉ាងដូចម្ដេច ខាងក្នុងនិងខាងក្រៅ។ មកដល់​​ពេល​​នេះ ​តើឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារនោះ នៅឯណា?
សម្តីច្រើន តែមិនបានមួយ«ជ្រក់» ឬត្រូវនិយាយពីសមត្ថភាព...
នៅពេលថ្លែងសារជាសាធារណៈទាក់ទងនឹងសំនុំរឿងរសើបៗជាច្រើនឬនិយាយពីគោលនយោបាយ របស់​រដ្ឋាភិបាលអាណ្ណត្តិទីប្រាំនេះផង លោក ហ៊ុន សែន បានចំណាយពេលរាប់ម៉ោង ដើម្បី​ថ្លែង​ទៅ​កាន់​​ប្រជាជាតិ។ ប៉ុន្តែ​ពាក្យសម្ដី ឬគោលនយោបាយដ៏ហូរហៀរ ដែលត្រូវបាន​ស្រែកហ៊ោក​ញ្ជៀវ​បន្ទរ​​យ៉ាងក្លៀវក្លាដោយក្រុមអ្នកហែហម​ផងទាំងនោះប្រៀបបាននឹងស្គប្រហោងក្នុង ដែលមាន​បរិមាណ​​​ច្រើន តែមានរសជាតិ«សាប»មិនឆ្ងាញ់ ដូចទៅនឹងអ្វី​ដែលការអភិវឌ្ឍន៍របស់ប្រទេស តម្រូវ​ឲ្យ​​​ធ្វើនោះទេ។
ក្នុងនោះ មិនពិបាកទៅមើលឯណាច្រើនទេ  គេគ្រាន់តែសម្លឹងមើលការបង្ក្រាបអំពើពុករលួយ យុត្តិ​ធម៌​​​សង្គម គ្រោះ​ថ្នាក់ចរាចរណ៍ ការរំលោភលើដីធ្លី... និងសំនុំរឿងដ៏ក្ដៅមួយចំនួន ដូចយ៉ាងការ​​កាប់​​បំផ្លាញ​​​​​ព្រៃឈើនោះជាដើម។ បើគេចាំមិនភ្លេចទេ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោក​​នឹង​​កាត់​​​ករ បើសិនមានការកាប់បំផ្លាញព្រៃឈើ ឬលោកមិនអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន។ តែ​​ពេល​​​នេះ ព្រៃឈើនៅតែត្រូវបានបន្តការកាប់យ៉ាងរង្គាល ហើយលោក ហ៊ុន សែន និងរដ្ឋាភិ​​បាល​របស់​​​ ក៏មិនមានវិធានការអ្វី  រីឯ«ក»របស់លោកកំពុងនៅជាប់​នឹងស្មានៅ​ឡើយដែរ។
តាម​​ពិតទៅ ប្រសិទ្ធភាពដែលចេញពីសម្ដីរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មាន​​ច្រើន​​​ណាស់ ហើយពេលខ្លះប្រសិទ្ធភាពបានកើតមានឡើង ដោយមិនចាំបាច់ឲ្យលោក ហ៊ុន សែន និយា​យចេញមួយម៉ាត់ផង។ បើគេរំលឹកឡើងវិញត្រួសៗ ពីប្រសិទ្ធិភាពដ៏វិសេសវិសាលទាំងនោះ មាន​​ដូចជា ការបង្ក្រាបបាតុកម្ម ការវាយក្បាល​ក្រុមអ្នកតវ៉ាបែកហូរឈាម ការអនុម័ត្រ និងកា​រអ​នុវ​ត្ត​​សន្ធិសញ្ញាព្រំដែនជាមួយប្រទេសវៀតណាម ការប្រគល់ដីសម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យក្រុម​ហ៊ុន​ឯក​ជន​បូករួមនឹងការ​សម្ពោធសមិទ្ធិផលមិនស្វាង (ទាំងថ្មីទាំងចាស់ ដូចជា​ផ្លូវ​ថ្នល់ សាលា​រៀន...) ជាច្រើនទៀត៕

ប្រភព មនោរម្យ


Tuesday, March 11, 2014

នៅ​ថ្ងៃ​ទី​១១​មីនា​ អា​មេ​រិ​កបាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ការពារ​សម្ពន្ធមិត្ដ​ណា​តូ​ របស់​ខ្លួន​នៅ​ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ នៅ​ជាប់​ព្រំដែន​ទាំងនោះ​ ។​ នេះ​ជា​ការ​ ធ្វើ​សមយុទ្ធ​ដំបូង​បង្អស់​របស់​អា​មេ​រិ​ក​ នៅ​ជាប់​ព្រំដែន​រុ​ស្ស៊ី​ ស្រប​ពេល​ដែល​ រដ្ឋាភិបាល​រុ​ស្ស៊ី​ប្រកាស​គាំទ្រ​ការពារ​ តំបន់​ស្វ័​យ​ត្ន​គ្រី​មៀ​ ។​
​នៅ​តំបន់​សមុទ្រ​ខ្មៅ​ដែល​មាន​កម្លាំង​ ទាហានជើងទឹក​រុ​ស្ស៊ី​ឈរជើង​នៅ​តំបន់​ គ្រី​មៀ​ នាវាចម្បាំង​អា​មេ​រិ​ក​ USS​ Truxtun​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​នាំ​ផ្លូវ​ ចូលរួម​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​កម្លាំង​ ទាហានជើងទឹក​ប្រទេស​រូ​ម៉ា​នី​ និង​ ប៊ុល​ហ្គា​រី​ ។​ ចំណែក​នៅ​ភាគ​ខាងជើង​ ប្រទេស​ប៉ូ​ឡូញ​ យន្ដហោះ​ចម្បាំង​អា​មេ​ រិ​ក​កំពុង​ឆ្ពោះទៅ​កាន់​ទីតាំង​ទ័ពអាកាស​ Lask​ ដើម្បី​ធ្វើ​សមយុទ្ធ​រួម​នៅ​ពេល​ដ៏​ខ្លី​ ខាង​មុខ​ ។​ អា​មេ​រិ​ក​និង​ប៉ូ​ឡូញ​បាន​ ប្រកាស​ថា​ ការ​ធ្វើ​សមយុទ្ធ​នោះ​ បាន​ ឡើង​គម្រោង​ជា​យូរណាស់​មក​ហើយ​ មិន​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ក្នុង​តំបន់​ គ្រី​មៀ​នោះ​ឡើយ​ ។​ ប៉ុន្ដែ​សកម្មភាព​ទាំង​ នោះ​ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​អា​មេ​ រិ​ក​ក្នុង​ការ​ការពារ​គ្រប់​បណ្ដា​ប្រទេស​ម្ព​ន្ធ​ មិត្ដ​ណា​តូ​ ក្រោយ​ពេល​ដែល​ប្រទេស​ទាំង​ នោះ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ជ្រៀត​ ជ្រែក​របស់​រុ​ស្ស៊ី​ទៅ​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។​
​ការ​ធ្វើ​សមយុទ្ធ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​នាំមុខ​ក្នុង​ ប្រតិកម្ម​របស់​សហគមន៍​អន្ដរជាតិ​ទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ជ្រៀត​ជ្រែកចូល​ក្នុង​ ប្រទេស​អ៊ុយ​ក្រែ​ន​ ។​
​កន្លង​មក​ប្រធានាធិបតី​រុ​ស្ស៊ី​ វ្ល៉ា​ឌី​មៀ​ ពូ​ទី​ន​ បាន​បញ្ជាក់​ថា​ ការ​ដាក់​បញ្ចូល​គ្រី​មៀ​ ស្ថិត​ក្នុង​អធិបតេយ្យភាព​រុ​ស្ស៊ី​ គឺ​ ជា​រឿង​ស្របច្បាប់​ ដោយសារ​តែ​សកម្ម​ ភាព​ទាំងនោះ​ធ្វើ​តាម​បំណង​របស់​ពលរដ្ឋ​ គ្រី​មៀ​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ការ​បង្ខិត​បង្ខំ​នោះ​ឡើយ​ ។​ ចំណែក​លោក​ខាងលិច​ ចាត់​ទុក​ថា​ ការ​ដាក់​បញ្ចូល​នោះ​ គឺ​ខុស​ទៅ​នឹង​ច្បាប់​អន្ដរជាតិ​ ៕
ប្រភពៈ នគរវត្ត
20140310_19a
កង​ទ័ពតំបន់​​គ្រីមា​ទើប​បង្កើត​ថ្មីប្រមាណ​១០០នាក់ ដើរ​ក្បួន ​បន្ទាប់ពីការ​សច្ចាប្រណិធាននៅក្រុង​ Simferopol កាលពី​ថ្ងៃទី​៨ មីនា។ AFP
ក្រុងស៊ីមហ្វើរ៉ូពុលៈ កម្លាំង​ជីវពល គាំទ្រ​វិមាន​ក្រឹមឡាំង បាន​បាញ់​គ្រាប់​កាំភ្លើង​ព្រមាន ខណៈ ក្រុម​អ្នក​សង្កេតការណ៍​បរទេស បាន​ព្យាយាម​ចូល​តំបន់​គ្រីមា ពី​ថ្ងៃ​សៅរ៍ ក្នុង​ពេល​រុស្ស៊ី​បាន​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ លោក​ខាង​លិច ជុំវិញ​បញ្ហា​អ៊ុយក្រែន ដោយ​គំរាមកំហែង​មិន​ឲ្យ​ក្រុង​វ៉ាស៊ីនតោន ត្រួតពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។
ភាព​តានតឹង​កាន់តែ​ធំ និង​គ្រោះថ្នាក់​នៅ​ឧបទ្វីប​តំបន់​សមុទ្រ​ខ្មៅ ដែល​រុស្ស៊ី​បាន​ដណ្តើម​កាន់កាប់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​កាលពី សប្តាហ៍​មុន គេ​បាន​ឃើញ​ខ្មាន់កាំភ្លើង​ក្នុង​ឈុត​យោធា​និង​មួក​រោម​សត្វ​៤០​នាក់ បាញ់​ជាច្រើន​គ្រាប់ បង្ហើរ​ពី​លើ​ក្បួន​រថយន្ត​មួយ ដែល​មាន​អ្នក​សង្កេតការណ៍​ស៊ីវិល និង​យោធា​៥៤​នាក់​មកពី​២៩ ប្រទេស​នៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប (OSCE)។
នេះ​គឺ​ឈាន​ដល់​ថ្ងៃ​ទី​បី​ជាប់​គ្នា​ហើយ ដែល​ក្បួន​រថយន្ត​ក្រុង របស់​អង្គការ OSCE បាន​ប៉ុនប៉ង​ចូល​ឧបទ្វីប​ដែល​បែកបាក់​ដោយ​ភាព​តានតឹង​នេះ​ដើម្បី​ពិនិត្យ មើល​ជម្លោះ​ជាប់គាំង​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​អ៊ុយក្រែន ដែល​គេ​គ្របសង្កត់​ប្រឆាំង​នឹង​កម្លាំង​រុស្ស៊ី និង​កម្លាំង​ជីវពល​គាំទ្រ​វិមាន​ក្រឹមឡាំង។
សេវាកម្ម​ឆ្មាំ​ព្រំដែន​អ៊ុយក្រែន បាន​បន្ថែម​ទៅ​នឹង​បរិយាកាស​រក កល​នឹង​ផ្ទុះ ដោយ​រាយការណ៍​ថា យន្តហោះ​ល្បាត​ធុន​ស្រាល​របស់​ខ្លួន​មួយ បាន​រង​ការ​វាយប្រហារ​ពី​«ក្រុម​ជ្រុល​និយម»​នៅក្នុង​តំបន់ ជាមួយ​គ្នា​នោះ ប៉ុន្តែ​មិន​ត្រូវ​បាន ប៉ះពាល់​នោះ​ទេ។
បេសកកម្ម​ឃ្លាំមើល​នោះ​គឺជា ផ្នែក​ទ្រឹស្តី​មួយ​នៃ​ការ​ជំរុញ ខាង​ការ​ទូត​បី​មុខ​ព្រួញ​របស់​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ដែល​បូក​បញ្ចូល​ទាំង​ការ​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដកទ័ព​របស់​ខ្លួន ពី​តំបន់​គ្រីមា​ទៅ​ចូល​បន្ទាយ​វិញ​និង​ដើម្បី​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ បោះឆ្នោត​មុន​កាលកំណត់​ក្នុង​ខែ ឧសភា។
អ៊ុយក្រែន​ដែល​ប្រជាជន​៤៦​លាន​នាក់ និង​បែកបាក់​គ្នា​ខាង​វប្បធម៌​នេះ បាន​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​ចាប់​តាំងពី​ភាព​វឹកវរ​សម្លាប់​មនុស្ស​បី​ខែ​ដែល​បាន​ធ្វើឲ្យ​ប្រធានាធិបតី​អស់​អំណាច លោក វិកទ័រ យ៉ានូកូវិច ទៅ​លាក់​ខ្លួន​នៅ​រុស្ស៊ី។
វិមាន​ក្រឹមឡាំង ចោទប្រកាន់ ក្រុម​អ្នក​គ្រប់គ្រង​ថ្មី​ពី​បទ​ញុះញង់ បរិយាកាស​បំភិតបំភ័យ​ប្រឆាំង​ក្រុម​វាគ្មិន​រុស្ស៊ី ដែល​បង្កើត​ក្រុម សំឡេង​ភាគច្រើន​នៃ​តំបន់​អាគ្នេយ៍​អ៊ុយក្រែន​។ រឿង​នោះ បាន​បង្ក​ឲ្យ ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន គំរាមកំហែង​ប្រើ​កម្លាំង​ជា​ការ​សម្រេច ចិត្ត​ដ៏តក់ស្លុត ដែល​បាន​បង្ក​ជា​វិបត្តិ​សន្តិសុខ​លោក​ខាង​កើត និង​ខាង​លិច​ដ៏អាក្រក់​បំផុត​។
រុស្ស៊ី និយាយ​ថា ខ្លួន​បាន​បង្កើន ការ​ការពារ​មូលដ្ឋាន​ទ័ព​ជើងទឹក​តំបន់​គ្រីមា​របស់​ខ្លួន និង​កំពុង​ធ្វើការ​រួម​ជាមួយ​កង​ឯកភាព​ស្វ័យ ការពារ​ក្នុង​តំបន់ ប៉ុន្តែ​បាន​បដិសេធ មិន​ទទួល​ស្គាល់​ទាហាន​ពិសេស ដែល​កំពុង​ពង្រាយ។
ប៉ុន្តែ ឧត្តមសេនីយ៍​ឆ្មាំ​ព្រំដែន​អ៊ុយក្រែន លោក Mykola Kovil បាន​និយាយ​ថា ពេល​នេះ​មាន ទាហាន​រុស្ស៊ី​៣​ម៉ឺន​នាក់​នៅក្នុង​តំបន់​គ្រីមា ក្នុង​នោះ​៥​ពាន់​នាក់​ជា​ទាហាន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្រោម កិច្ចព្រមព្រៀង​ជាមួយ​ក្រុង​កៀវ ទាក់ទង​ទៅ​នឹង​មូលដ្ឋាន​កង​នាវា​សមុទ្រ​ខ្មៅ។
សេវាកម្ម​ឆ្មាំ​ព្រំដែន​នោះ​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​ចោទប្រកាន់​រុស្ស៊ី​ពី​បទ​ដណ្តើម​កាន់កាប់​ស្ថានីយ​ចំណត នាវា​ចម្លង​មួយ​និង​ចំណត​នាវា​ទ័ព​ជើងទឹក​មួយ នៅ​ភាគ​ខាង កើត​និង​ភាគ​និរតី​តំបន់​គ្រីមា​ដើម្បី បញ្ជូន​ក្បួន​រថយន្ត​ដឹកជញ្ជូន​យោធា​៦៧​គ្រឿង​ជាមួយ​ទាហាន ទៅ កាន់​ក្រុង Simferopol របស់​តំបន់​នោះ។
រុស្ស៊ី បង្កើន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ
ការ​សម្រេច ចិត្ត​របស់​រុស្ស៊ី​ដើម្បី​បញ្ចេញ​សាច់ដុំ​យោធា​របស់​ខ្លួន បាន​បណ្តាល​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ផែនការ​ហាមប្រាម​ទិដ្ឋាការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​លើ ក្រុម​មន្ត្រី​ក្រុង​ម៉ូស្គូ ខណៈ​កំពុង ផ្អាក​ប្រតិបត្តិការ​យោធា​រូបភាព​ជាច្រើន​។
សហភាព​អឺរ៉ុប​បាន​គំរាមកំហែង បន្ថែម​ទៀត​ដើម្បី​រឹតបន្តឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី បើ​សិន​ជា ពួកគេ​មិន​ចរចា​បើក​ចំហ​ជាមួយ​អ៊ុយក្រែន​ទេ​នោះ។
ការិយាល័យ​របស់ ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បាន​និយាយ​ថា លោក​និង​លោក អូបាម៉ា បាន​ឯកភាព​គ្នា​តាម​ទូរស័ព្ទ​ពី​ថ្ងៃ​សៅរ៍​ថា វិធានការ​ថ្មី នឹង​ត្រូវ​ចាត់ ដែល​ប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​លើ​ទំនាក់ទំនង​រវាង​សហគមន៍​អន្តរជាតិ និង​រុស្ស៊ី បើសិន​ជា​ក្រុង​ម៉ូស្គូ​មិន​កាត់​បន្ថយ​ការ​គំរាមកំហែង​សន្តិសុខ​កំពុង កើនឡើង​ភ្លាមៗ​នៅ​ជាយ​ខាង​កើត​អឺរ៉ុប​នោះ​ទេ។
ប៉ុន្តែ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ស៊ើហ្គេយ៍ ឡាវរ៉ូវ បាន​ប្រាប់​សមភាគី​អាមេរិក លោក​ចន ឃើរី ថា វិធានការ​ទណ្ឌកម្ម ណា​មួយ នឹង​ក្លាយ​ជា​ការ​វាយប្រហារ​បំផ្លិចបំផ្លាញ​មួយ។
ក្រុមហ៊ុន ថាមពលរដ្ឋ​ដ៏ធំ​របស់​រុស្ស៊ី Gazprom បាន​ចាប់ផ្តើម បង្កើន​សម្ពាធ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ព្រមាន​អ៊ុយក្រែន​ថា ខ្លួន​អាច​កាត់ផ្តាច់​ការ​ដឹកជញ្ជូន​ឧស្ម័ន ដោយសារ​តែ​បំណុល​កើនឡើង។ ការ​ផ្អាក​នោះ​នឹង​ស្ទើរតែ​ប៉ះពាល់​ដល់​អតិថិជន​អឺរ៉ុប​ខាង​លិច និង​ធ្វើឲ្យ​ខូចខាត​កិត្តិនាម​របស់​វិមាន​ក្រឹមឡាំង​ថែម​ទៀត៕
_MG_6273
ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​រៀងៗ​ខ្លួន កាល​ពី​ម្សិល​មិញ ក្រោយ​ពី​កិច្ច​ប្រជុំ​រយៈពេល​បី​ម៉ោង​របស់​គណៈកម្មការ​ចម្រុះ​ស្តីពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មាន​សមាស​ភាព ៦រូប​ម្ខាង បាន​បរាជ័យ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ទេ។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បំភ្លឺ​ថា ខ្លួន​ចង់បាន​ស្នើ​សមាជិក គ.ជ.ប ដែល​តម្រូវ​ឲ្យ​មានការ​អនុម័ត​ដោយ​សំឡេង​ពីរភាគបី នៅក្នុង​សភា​ជាជាង​ភាគច្រើន​ដាច់ខាត​ដែល​តម្រូវ​នាពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​បដិសេធ​ត្រង់​ចំណុច​នេះ និង​បាន​សម្តែង​ការ​សោក​ស្តាយ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​យក​បញ្ហា​នេះ​មក​ធ្វើជា​លក្ខខណ្ឌ ដែល​អាច​បង្ក​ការ​រាំង​ស្ទះ​ដល់​ដំណើ​ការ​កំណែ​ទម្រង់​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។
កិច្ចប្រជុំ​លើក ទី១ នៃ​គណៈកម្មការ​នេះ កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដែលជា​កិច្ចខិតខំ​ប្រឹង​ប្រែង​បញ្ចប់​ការ​ធ្វើ​ពហិការ​របស់​គ​ណ​បក្ស សង្គ្រោះ​ជាតិ មិន​ចូល​សភា បាន​នាំ​ឲ្យ​មាន​ការចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ដែល​សន្យា​ធ្វើ​កំណែ ទម្រង់​បញ្ជី​អ្នកបោះឆ្នោត​និង​សន្យាថា ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​នយោបាយ​នឹង​ត្រូវ​បង្កើត​ឡើង។
ទោះជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​មិនមាន​លទ្ធផល ប៉ុន្តែ​គណបក្ស​ទាំងពីរ បាន​សន្យាថា​នឹង បន្ត​កិច្ចចរចា​នេះ នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ​ទៀត។

Friday, March 7, 2014

យន្តហោះ​ប្រដេញ​ប្រភេឬ​ F 15 របស់​សហរដ្ឋ​អាមេរិក ដោយ អៀង សុខម៉ិញ
សហរដ្ឋ​អាមេរិកដែល​ជា​អ្នក​ធានារ៉ាប់​រង​ ត្រួត​ពិនិត្យ​ដែន​អាកាស ក្នុង​ក្រប​ខ័ណ្ឌ​អូតង់ បាន​សម្រេច​បញ្ជូន​យន្តហោះ​ចម្បាំង​ ចំនួន​៦​គ្រឿង​បន្ថែម​ទៀត ទៅ​កាន់​តំបន់​បាល់កង់។ ការ​បញ្ជូន​យន្តហោះ​F-15 ដែល​ជា​ចម្លើយ​តប​នឹង​​វិបត្តិ​អ៊ុយក្រែន​ដ៏​​តាន​តឹង និង​​ដោយ​ហេតុ​តែ​រុស្ស៊ី​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​ស្វយ័ត​គ្រីមេ។
យន្តហោះ​ចម្បាំង​ប្រភេទ F-15 នឹង​ត្រូវ​ហោះ​មក​ដល់​មូលដ្ឋាន​ទ័ព​អាកាស​លីទុយអានី នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ។ គ្មាន​អ្វី​សង្ស័យ​ទេ ដែល​ថា​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​អាមេរិក​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​ឈ្លាន​ពាន​របស់​រុស្ស៊ី​​អ៊ុយក្រែន​ផង និង​ដើម្បី​​ធានា​សន្តិសុខ​ប្រទេស​លីទុយអានី លេតូនី និង​ប៉ូឡូញ ប្រទេស​ជា​អតីត​រដ្ឋ​រណប​សហភាព​សូវៀត ដែល​មាន​ព្រំ​ប្រទល់​ជាប់​អ៊ុយក្រែន និង​ដែល​បាន​ចូល​ជា​សមាជិក​អូតង់​នៅ​ឆ្នាំ​២០០៤។ ប្រទេស​ជា​អតីត​សហភាព​សូវៀត ដែល​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ឃើញ​រុស្ស៊ី​ចូល​ឈ្លានពាន​គ្រីមេ។

តាម​ធម្មតា ប្រទេស​ជា​បក្ស​សម្ព័ន្ធ​អូតង់ មាន​ភារៈ​ការពារ​ដែនអាកាស តំបន់​បាល់កង់​​ម្តង​ម្នាក់ៗ ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេនអង្គការ ប៉ុន្តែ​ប្រទេស​នៅ​តំបន់​នេះ​ គ្មាន​មធ្យោបាយ​យោធា​គ្រប់គ្រាន់​ ទើប​ត្រូវ​ការ​ជំនួយ​ពី​អាមេរិក។ អាមេរិក​ ដែល​បាន​បង្កើន​ការ​ល្បាត​ ហោះ​ហើរ​លើ​មេឃ តាម​ព្រំដែន​ប៉ែក​ខាង​ត្បូង និង​កើត​តំបន់​បាល់​កង់ មាន​​​ព្រំ​ប្រទល់​ជាប់​នឹង​រុស្ស៊ី និង​បៀឡារុស តាំង​ពី​ខែ​មករា​មក។ បើ​តាម​ប្រធានាធិបតី​លីទុយអានី ដែល​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ថ្ងៃ​ម្សិលមិញ និង​ដែល​បានអំពាវនាវ​ឱ្យ​អូតង់​បង្កើន​វត្តមាន​ក្នុង​តំបន់ សកម្មភាព​ហោះឆ្វែល​របស់​អូតង់​បាន​កើន​ឡើង​៤០​ដង ជាង​ឆ្នាំមុន។

ក្រៅ​អំពី​ការ​សម្តែង​កម្លាំង​យោធា​ដែន​អាកាស និង​បន្ទាប់​ពី​សហភាព​អឺរ៉ុប លោក​អូបាម៉ា ក៏​បាន​ចេញក្រិត្យ​ឱ្យ​​​បង្កក​ទ្រព្យ​សម្បត្តិ​ជន​ណា​ដែល​មាន​ពាក់ព័ន្ធ​ ដោយផ្ទាល់​នឹង​អស្ថិរភាព​អ៊ុយក្រែន។ ការ​ផ្តល់​ទិដ្ឋាការ​ក៏​នឹង​ត្រូវ​រិត​បន្តឹង​ និង​កំរិត​ជាង​មុន ដើម្បី​ឆ្លើយ​តប​នឹង​​ទង្វើ​ម៉ូស្គូ​ដែល​​​​រំលោភ​បូរណភាព​ដែន​ដី​ និងជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​អ៊ុយក្រែន៕ 

ប្រភព RFI

Thursday, March 6, 2014

ស្នាម​ញញឹម​ដែល​បង្កប់​ដោយ​ព្រហ្មវិហាធម៌​ទាំង៤​នៅលើ​កំពូល​ប្រាសាទ​បាយ័នដោយ ប៉ែន បូណា
ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​ជន​បរទេស​ស្គាល់​ថា ជា​​មនុស្ស​ចូល​ចិត្ត​ញញឹម​រាក់​ទាក់ ​គួរ​ឲ្យ​ស្រឡាញ់។ ដោយ​សារ​ស្នាម​ញញឹម​នេះ​ហើយ​បាន​ជា​ជន​បរទេស​បាន​ហៅ​ប្រ​ទេស​កម្ពុជា​ថា​ ​ជា​​ព្រះរាណា​ចក្រ​នៃ​ស្នាម​ញញឹម។ ប៉ុន្តែ បច្ចុប្បន្ន ​ស្នាម​ញញឹម​ដ៏​មាន​ន័យ​នេះ​ច្រើនតែ​ត្រូវ​បាន​ខ្មែរ​​មួយ​ចំនួន​​បំ​ភ្លេច​ ចោល ​ ហើយ​បែរ​ទៅ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ទៅវិ​ញ មិន​ថា​ក្នុង​ឆាក​នយោ​បាយ ឬ​ក្នុង​សង្គម​ទូ​ទៅ​នោះ​ទេ។ ជម្លោះ​នយោ​បាយ អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ និង​ហិង្សា​ក្នុង​សង្គម​ដោយ​គ្រាន់​តែ​មាន​បញ្ហា​បន្តិច​បន្តួច ​គឺ​ជា​លទ្ធ​ផល​នៃ​របាំង​មុខ​យក្ស​ដែល​កំពុង​បិទ​បាំង​ស្នាម​ញ​ញឹម​របស់​ ជន​ជាតិ​ខ្មែរ​។
កិច្ចចរចា​ស្តីពី​កំណែទម្រង់​បោះឆ្នោត​គឺជា​រឿង​សំខាន់​ដែល​គ្មាន​ អ្នកណា​អាច​ប្រកែក​បាន​ពីព្រោះ​​វា​ជា​មធ្យោបាយ​តែមួយគត់​ក្នុងការ​ដោះស្រាយ ​បញ្ហា​ក្រោយ​ការបោះឆ្នោត​យូរអង្វែង​ទៅមុខទៀត។ ប៉ុន្តែ វិបត្តិ​នយោបាយ​ដែល​អូសបន្លាយ​ជាង៧ខែ​មកហើយ​នោះ​រឹតតែ​សំខាន់​ជាងនេះទៅទៀត​ ពីព្រោះ​វា​បញ្ហា​ចំពោះមុខ។ រវាង​បញ្ហា​យូរអង្វែង​និង​បញ្ហា​ចំពោះមុខ ពិតណាស់ គេ​ប្រាកដជា​ត្រូវ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាមុន។
ក្នុងន័យនេះ ការបញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ឲ្យ​រួចរាល់​ទើប​ងាក​ទៅ​ជជែក​អំពី​ កំណែទម្រង់​បោះឆ្នោត​គឺជា​របៀប​ដោះស្រាយ​បញ្ហា​ដែលមាន​ភាព«ឡូ​ហ្សិ​ក» ជាង។  ផ្ទុយទៅវិញ ការចាប់ផ្តើម​ជជែក​អំពី​កំណែទម្រង់​បោះឆ្នោត​ដោយ​ទុក​វិបត្តិ​នយោបាយ​ឲ្យ​នៅ ​អូសបន្លាយ​តទៅទៀត​វា​មិន​ខុស​អ្វី​ពី«អេះ​មិន​ចំ​រមាស់»នោះឡើយ។

ជាការ​ពិត គណបក្ស​សង្គ្រោះ​ជាតិ​សុខចិត្ត​ចរចា​អំពី​កំណែទម្រង់​បោះឆ្នោត​នេះ​ក្រោម​ ហេតុផល​ថា បើ​ថ្ងៃ​ណាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យល់ព្រម​បោះឆ្នោត​ឡើងវិញ យន្តការ​បោះឆ្នោត​ត្រូវបាន​កែទម្រង់​រួចជាស្រេច។ តែបើ​គេ​ស្តាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បោះឆ្នោត​ឡើងវិញ​ឬ​បោះឆ្នោត​មុន​អាណត្តិ​ជា​ប្រធានបទ​ដែល​មិនត្រូវ​លើក​មក​ និយាយ​សោះឡើយ។ ដូច្នេះ ពិតណាស់ថា ការចរចា​នេះ​វា​គ្រាន់តែ​ជាក​ភ្លេង​កំដរ​វិបត្តិ​ដែល​កំពុង​កើតមាន​ តែប៉ុណ្ណោះ។

ជាការ​ពិតណាស់ថា ការចរចា​ជា​វិធី​ដោះស្រាយ​បញ្ហា​ដ៏​ល្អ​បំផុត​ដែល​គេ​និយម​ប្រើ​ក្នុង​របប​ ប្រជាធិបតេយ្យ។  ប៉ុន្តែ បើ​ជ្រុល​ជា​ចូល​តុ​ចរចា​ទៅហើយ គណបក្ស​ទាំងពីរ​គួរតែ​ជជែក​អំពី​បញ្ហា​ស្នូល​តែម្តងទៅ​ទើប​ល្អ​ជាង​ពីព្រោះ​ គេ​ជឿជាក់ថា គណបក្ស​ទាំងពីរ​នេះ​មិនអាច​ចៀស​មិន​ធ្វើការ​ជាមួយគ្នា​រហូត​បានទេ​លើកលែងតែ​ ពួកគេ​កំពុង​ប្រើ​វិធី​ផ្តួល​គ្នា​ដោយ​កម្លាំងបាយ​ដូច​ក្នុង​អតីតកាល​ទៀត។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ការ​ប្តូរផ្តាច់​រក​ច្រក​ចេញពី​វិបត្តិ​ឲ្យ​ទាល់តែ​បានជា​ជម្រើស​ល្អ​បំផុត។ យ៉ាងហោចណាស់ កិច្ចចរចា​បច្ចេកទេស​និង​នយោបាយ​ត្រូវ​ដើរ​ទន្ទឹមគ្នា​ដោយ​មិនអាច​ចោល​មួយណា ​បានឡើយ។

តាមរយៈ​កិច្ចចរចា​ប៉ុន្មាន​លើក​មកហើយ​រហូតដល់​កិច្ចចរចា​លើកចុងក្រោយ​កាលពី​ ថ្ងៃ​ចន្ទ​ម្សិលមិញ យើង​អាច​សង្កេតឃើញ​យ៉ាងច្បាស់​ថា គ្មាន​ឡើយ​ទំនុកចិត្ត និង​គ្មាន​ឡើយ​ភាពស្មោះត្រង់ គឺ​មានតែ​ផលប្រយោជន៍​នយោបាយ​លើសពី​ផលប្រយោជន៍​ផ្សេងទៀត។ គណបក្ស​សង្គ្រោះ​ជាតិ​ខំ​ទាញ​ទៅរក​ការបោះឆ្នោត​ឡើងវិញ ចំណែក​គណបក្ស​ប្រជាជន​ទាញ​ឲ្យ​សង្គ្រោះ​ជាតិ​ចូលក្នុង​រដ្ឋសភា។

យ៉ាងណា​ក៏ដោយចុះ ជំនួប​បែបនេះ​ក៏​មិន​អត់​ប្រយោជន៍​ដែរ​បើទោះបីជា​វា​មិន​ផ្តល់​លទ្ធផល​គួរ​ ជាទី​គាប់ចិត្ត​ក៏ដោយ។ យ៉ាងហោចណាស់​វា​បង្កើត​ឲ្យ​មាន​ទម្លាប់​ជួបគ្នា ចាប់ដៃគ្នា និង​ញញឹម​ដាក់គ្នា រវាង​អ្នកនយោបាយ​បដិបក្ខ​ជាជាង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​អាវុធ​ឬ​ដោយ​ បាតុកម្ម។ ប៉ុន្តែ បើ​ចង់​បាត់​រមាស់ ទាល់តែ​អេះ​ឲ្យ​ចំ​រមាស់។ យ៉ាងណាមិញ បើ​ចង់​ដោះស្រាយ​វិបត្តិ​នយោបាយ គេ​ត្រូវតែ​ដោះស្រាយ​ឲ្យ​ចំ​ស្នូល​នៃ​បញ្ហា។

ស្នូល​នៃ​បញ្ហានយោបាយ​សព្វថ្ងៃ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ ការបោះឆ្នោត​មុន​អាណត្តិ។ ហើយ​បញ្ហា​នេះ​បាន​ក្លាយជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅហើយ។ ចំណែក​ស្នូល​នៃ​បញ្ហា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​គឺ​ការចូលទៅ​ អង្គុយ​ក្នុង​សភា​របស់​តំណាងរាស្ត្រ ៥៥នាក់​មកពី​បក្សប្រឆាំង។ ដូច្នេះ តើ​មាន​រូបមន្ត​ណាមួយ​ដែល​សមស្រប​បំផុត​សម្រាប់​ឲ្យ​គណបក្ស​ទាំងពីរ​បំពេញ​ សេចក្តីត្រូវការ​ឲ្យ​គ្នា​ទៅវិញទៅមក​បាន? ចម្លើយ​តប​នឹង​សំណួរ​នេះ​ទើប​ហៅថា​ជាការ​ដោះស្រាយ​ចំ​បញ្ហា។
សរុប​មកវិញ ជម្រើស​ល្អ​បំផុត​សម្រាប់​គណបក្ស​ទាំងពីរ​គឺ​ត្រូវ​បញ្ចប់​វិបត្តិ​នយោបាយ​ ជាមុនសិន​មុននឹង​ជជែក​បញ្ហា​ផ្សេង។ បើទោះជា​ពេលនេះ គណបក្ស​ទាំងពីរ​កំពុង​ចរចា​ផ្នែក​បច្ចេកទេស​ក៏ដោយចុះ ក៏​ការចរចា​នយោបាយ​គួរតែ​ត្រូវធ្វើឡើង​ដំណាលគ្នា​ដែរ ពីព្រោះ​ទិដ្ឋភាព​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​មិនអាច​កាត់ផ្តាច់​បាន។ ការចរចា​តែ​បញ្ហា​បច្ចេកទេស តែ​មិន​ដោះស្រាយ​​បញ្ហានយោបាយ វា​មិន​ខុសពី អេះ​មិនទាន់​ចំ​រមាស់​នោះឡើយ៕
ប្រភព RFI

លោក​ប្រមុខ​ការទូតសហរដ្ឋ​អាមេរិក John Kerry និង​សមភាគីរុស្ស៊ី Sergueï Lavrov កាល​នៅ​ក្រុង​Genève ថ្ងៃ​ទី ១៤​កញ្ញា ២០១៣ជំនួប​ទល់​មុខ​ មួយ​ទល់​នឹងមួយ រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចន​ ឃែរី និង​សមភាគី​រុស្ស៊ី សែកហ្គៃ ឡាវ្រូស ត្រូវ​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ពុធ​នេះ នៅ​ទីក្រុង​ប៉ារីស នា​ឱកាស​ជំនួប​អន្តរជាតិ​ស្តី​ពី​ប្រទេស​លីបង់ ... ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​អ៊ុយក្រែន ពិត​ជា​ក្លាយ​ជា​ប្រធាន​បទ​មិនអាច​រំលង​បាន​ឡើយ។ បន្ទាប់​ពី​ការ​វាយប្រហារ​ពាក្យ​សម្តី​យ៉ាង​ចាស់​មាត់​ អស់​ពេញ​មួយ​ថ្ងៃ​អង្គារ​ម្សិលមិញ​ ឥឡូវ​ដល់​វេន​ការទូត​ដើរ​តួ​ម្តង។

 អាមេរិក​ និង​រុស្ស៊ី បាន​ដំឡើង​សំឡេង​ដាក់គ្នា​យ៉ាង​ខ្លាំង​ ម្សិលមិញ ! មហាអំណាច​ទាំង​ពីរ​ ប្រឈម​មុខ​ដាក់គ្នា​តាន​តឹង​បំផុត​ មិន​ធ្លាប់​មានគិត​ចាប់​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក។ ក្នុង​ពេល​ដែល​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន ធ្វើ​សន្និសីទ​កាសែត ច្រាន​ចោល​ ថា​មិនរុស្ស៊ី​មិន​បាន​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន និង​បរិហារ​ ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ស្រប​ច្បាប់​អ៊ុយក្រែន​តែ​មួយ គឺ​ លោក វិចទ័រ យ៉ានូកូវិច ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​វិញ កំពុង​ស្ថិត​នៅ​ក្រុង​គៀវ និង​បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​​រដ្ឋាភិបាលថ្មី។

ខ្ញុំ​គិត​ថា វា​ច្បាស់​ណាស់​ដែល​ថា​រុស្ស៊ី​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​បង្កើត​លេស​ចូល​ឈ្លានពាន​អ៊ុយក្រែន​ឱ្យ​បាន​កាន់តែ​ច្រើន”។ នៅ​សតវត្សរ៍​ទី ២១​នេះ “​មាន​តែ​ផ្លូវការទូត និង​គោរព​បូរណភាព​ មិន​ប្រើ​កម្លាំង​ជា​ឯកតោភាគី​ទេ ​ដែល​អាច​ដោះស្រាយ​វិបត្តិ​ដូច​យ៉ាង​នៅអ៊ុយក្រែន​បាន”។ នេះ​ជា​ប្រសាសន៍​របស់​លោក​ចន​ ឃែរី ពេល​កំពុង​ស្នាក់​នៅ​ក្រុង​គៀវ ដោយ​បាន​ព្រមាន​ថា​រុស្ស៊ី​អាច​នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​នយោបាយ​ សេដ្ឋកិច្ច​ និង​ការទូត​ ប្រសិន​បើនៅ​តែ​ចចេស​​ដើរ​ផ្លូវ​ដដែល​នេះ។

ទន្ទឹម​នឹង​ការ​គំរាម ការ​ដាក់សម្ពាធ​លើ​រុស្ស៊ី ​ថ្ងៃ​នេះ​​ជា​លើក​ទី​មួយ ​ ​ប្រមុខ​ការទូត​រុស្ស៊ី ត្រូវ​​ប្រឈម​មុខ​ដោយ​ផ្ទាល់​នឹង​សមភាគី​លោក​ខាង​លិច លោក​ ចន​ ឃែរី ប្រមុខ​ការទូត​អាមេរិក លោក ឡូរ៉ង់ ហ្វាប្យ៊ូស ប្រមុខ​ការទូត​បារាំង និង​អង់គ្លេស លោក វីលីយ៉ាំហែក នៅ​ទីក្រុង​ប៉ារីស។ ​ប្រមុខ​ការទូត​ប្រទេស​លោក​ខាង​លិច ដែល​សុទ្ធ​តែ​បាន​បរិហារ​រុស្ស៊ី​ថា​បាន​រំលោភ​ច្បាប់​អន្តរជាតិ។ បើ​តាម​លោកប្រមុខ​ការទូត​បារាំង​ ប៉ារីស​និង​បែរឡាំង ចង់​ស្នើ​ផែនការ​ដោះស្រាយ​វិបត្តិ​ នៅ​ថ្ងៃពុធ​នេះ។

ចំណែក​ លោក ឡាវ្រូស រដ្ឋមន្ត្រី​ការទូត​រុស្ស៊ី ដែល​កំពុង​ធ្វើ​ដំណើរ​មក​ប៉ារីស បាន​អះអាង​ជា​ថ្មី ថា​នឹង​មិន​បណ្តោយ​​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​ ឬ​ការ​គំរាមកំហែង​អ៊ុយក្រែន​ ពលរដ្ឋ​រុស្ស៊ី នៅអ៊ុយក្រែន​ឡើយ ! ប៉ុន្តែ​នៅ​ផ្ទាល់​នឹង​កន្លែងគ្រីមេ មជ្ឈមណ្ឌលបង្ហោះ​​មីស្ស៊ីល ត្រូវ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​​​ទាហានរុស្ស៊ី។ ​នៅ​ឯ​ម៉ូស្គូ ក្រុម​ព្រឹទ្ធ​សភា​រុស្ស៊ី​កំពុង​សិក្សា​លើ​គម្រោង​ច្បាប់​មួយ​ ដែល​អាច​រឹប​អូស​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​អឺរ៉ុប​និង​អាមេរិក​ ប្រសិន​បើ​មាន​ទណ្ឌកម្ម​លើ​រុស្ស៊ី ពី​សំណាក់​បស្ចឹម​លោក៕  

ប្រភព RFI

មីស៊ីល​ Topol-M ​រុស្ស៊ី ដាក់បង្ហាញ​ក្នុង​ក្បួន​ដង្ហែ​មួយ នៅ​ក្រុង​ម៉ូស្គូនៅថ្ងៃ​អង្គារ​ម្សិលមិញ ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​សាកល្បង​បាញ់​មីស៊ីល​អន្តរទ្វីប​ នៅ​ តំបន់​អាស្ត្រាខាន់ ភាគខាងត្បូង។ ការសាកល្បង​នេះ ធ្វើឡើង​ចំពេល​អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង។ ​ដោយឡែក អាមេរិក​បាន​ប្រាប់ថា ​អាមេរិក​បានទទួលដំណឹង​ពី​ការសាកល្បង​មីស៊ីល​របស់​រុស្ស៊ី​នេះ​មុន​រួចមកហើយ ហើយ​ការ​សាកល្បង​​នេះ គ្រាន់តែ​ជា​ទម្លាប់​​​ធម្មតា​ស្របតាម​សន្ធិសញ្ញានៃ​ការ​ដាក់អាវុធ​ រវាង​​​​រុស្ស៊ី​-អាមេរិក​ ​ទាក់ទង​នឹង​មីស៊ីល​អន្តរទ្វីប​ប៉ុណ្ណោះ។

ការ​បាញ់សាកល្បង​មីស៊ីល​អន្តរទ្វីប​របស់​​​រុស្ស៊ី​​ នៅថ្ងៃ​អង្គារ​ម្សិលមិញ បានធ្វើឡើង​នៅ​តំបន់ អាស្ត្រាខាន់ ភាគខាងត្បូង​រុស្ស៊ី ចំងាយ​ប្រមាណ​៤៥០គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុយក្រែន។ មីស៊ីល​​រុស្ស៊ី​ ឈ្មោះថា Topol RS-១២M មាន​ប្រវែង​២០ម៉ែត្រ អាច​បាញ់​បាន​រយៈ​ចំងាយ​​​មួយម៉ឺន​គីឡូម៉ែត្រ ហើយ​អាច​​ផ្ទុក​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទំងន់​រាប់រយ​គីឡូតោន​បាន។ រុស្ស៊ី​បាន​បាញ់​មីស៊ីល​នេះ​​ដោយ​ជោគជ័យ ដោយ​បាន​សម្រេច​ទិសដៅ​បាញ់​រហូតដល់​​កាហ្សាក់ស្តង់។  
​ការបាញ់សាកល្បង​មីស៊ីលនេះ​ ធ្វើឡើង​៥ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​កងទ័ព​រុស្ស៊ី​បាន​ចូល​កាន់កាប់​តំបន់គ្រីមេ​នៅអ៊ុយក្រែន។ យោងតាម​អាមេរិក ការបាញ់សាកល្បង​នេះ គឺ​ជា​ទម្លាប់​ធម្មតា​របស់​រុស្ស៊ី​ប៉ុណ្ណោះ។ ហើយ​វា​ស្រប​តាម​សន្ធិសញ្ញា​នៃការដាក់អាវុធ ឈ្មោះថា ស្តាត Start ចែងពី​មីស៊ីល​អន្តរទ្វីប។ ​អាមេរិក​និងរុស្ស៊ី​បានសម្រេច​សន្ធិសញ្ញា​នេះ​​រួម​​គ្នា កាលពី​ឆ្នាំ​២០១០។ អាមេរិក​ប្រាប់ថា បានទទួល​ដំណឹងស្តីពីការបាញ់​មីស៊ីល​នេះពីរុស្ស៊ី​ រួច​មកហើយ គឺ​មុន​ពេល​អ៊ុយក្រែន​ធ្លាក់​ក្នុងវិបត្តិ​ម្ល៉េះ។

កាលពី​ខែ​តុលា​ឆ្នាំ​​២០១៣ រុស្ស៊ី​ធ្លាប់​បាន​បាញ់សាកល្បង​មីស៊ីល​បែបនេះ​រួចមកហើយ។ រដ្ឋាភិបាល​​រុស្ស៊ី​នៅតែ​ត្រៀម​ខ្លួន​​ បន្តការងារ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៀត ហើយ​បាន​សម្រេច​​​ធ្វើអោយ​ផ្នែកនុយក្លេអ៊ែរ​​រុស្ស៊ី​កាន់តែ​មាន​លក្ខណៈ​ ទំនើប​ថែមទៀត។ លោកពូទីន​ចង់​រក្សា​នូវ​កម្លាំង​ការពារ​ ប្រឈម​នឹង​ក្រុង​វ៉ាស៊ីនតោន​ ដែល​ចង់​ធ្វើ​​​គំរោង​ខែលការពារ​មីស៊ីល​ នៅ​អឺរ៉ុប។ ​ក្រុងម៉ូស្គូ​យល់ថា គំរោង​នេះ​​ជាការគំរាមកំហែង​កម្លាំង​យុទ្ធសាស្ត្រ។​ ក្រសួងការពារ​ជាតិ​រុស្ស៊ី​លើកឡើង​ថា ការបាញ់​សាកល្បង​មីស៊ីល​ម្សិលមិញ​នេះ អាច​ជួយរុស្ស៊ី​អោយ​ពង្រីក​សមត្ថភាព​ខ្លួន ប្រឈម​នឹង​​​​​ខែលការពារ​មីស៊ីល​របស់​អាមេរិកបាន។

​សូម​រំលឹក​ឡើងវិញ​​​ដែរ ពី​ភាពតានតឹងកម្រិត​កំពូល​ ក្នុង​​សម័យ​សង្គ្រាម​ត្រជាក់រវាង​រុស្ស៊ី​និង​អាមេរិក ​​ក្នុង​ខែ​តុលា ឆ្នាំ​១៩៦២។ កាលណោះ ​​​​រុស្ស៊ីបានដាក់ទីតាំង​មីស៊ីល​នៅ​គុយបា ​ប្រឈម​នឹង​ការព្យាយាម​ឈ្លានពាន​​របស់​អាមេរិកលើគុយបា​។ ទោះ​ជាមាន​ភាព​តានតឹង​បែបនេះ​​ក្តី​ កាលណោះ រុស្ស៊ី​និង​អាមេរិក​នៅតែ​​បន្ត​សាកល្បង​នុយក្លេអ៊ែរ​​ដាក់គ្នា​ ​រៀងៗ​ខ្លួន។ អាមេរិក​​បាញ់​​មីស៊ីល​បាន​៤ដង រីឯ​រុស្ស៊ី​ បាញ់បាន​២ដង៕​

ប្រភព RFI

Monday, February 24, 2014

ហ៊ុន សែន ៣០៥អ្នក​ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ពី​សំណាក់​អ្នក​កាន់​អំណាច​នៅ​ កម្ពុជា តែង​ស្វះ​ស្វែង​រក​យុត្តិធម៌​តាម​គ្រប់​លទ្ធភាព​ដែល​ខ្លួន​មាន។ អ្នក​ខ្លះ​រក​ខ្សែ​អ្នក​ធំ ដើម្បី​ប្រើប្រាស់​ឥទ្ធិពល​អ្នក​មាន​អំណាច​នោះ​ទៅ​លើ​តុលាការ។ អ្នក​គ្មាន​ខ្សែ​រយៈ និង​គ្មាន​ធនធាន ហាក់​គ្មាន​សង្ឃឹម​ទៅ​ហើយ​ថា ពួក​គេ​នឹង​អាច​មើល​ឃើញ​ពន្លឺ​យុត្តិធម៌​នោះ​ឡើយ។
ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​យុត្តិធម៌​ពី​តុលាការ​ក្នុង​ស្រុក​នៅ​ពេល​ ថ្មីៗ​នេះ មាន​ការ​ផ្ដួចផ្ដើម​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC = International Criminal Court) ទៀត​ផង។ តើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​នឹង​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​កម្ពុជា បាន​ឬ​ទេ?
ការ​នាំ​ខ្លួន​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ពិភពលោក ដែល​ល្បី​ខាង​អាក្រក់​ទៅ​កាត់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កន្លង​មក គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ​២០០២ មក​ទល់​ពេល​នេះ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី បាន​ចោទ​ប្រកាន់​មនុស្ស​ជាង ៣០​នាក់ មក​ហើយ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​តុលាការ​នេះ​ផ្ដន្ទាទោស​តែ​ម្តង។
មេ​ដឹក​នាំ​ផ្តាច់​ការ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក ដូច​ជា មេ​ដឹក​នាំ​នៃ​ប្រទេស​លីប៊ី (Libya) កូដឌីវ័រ (Côte D'ivoire) ស៊ូដង់ (Sudan) នីហ្សេរីយ៉ា (Nigeria) កេនញ៉ា (Kenya) កុងហ្គោ លីបេរីយ៉ា (Liberia) និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដែល​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង ​មនុស្ស​ជាតិ ឬ​ឧក្រិដ្ឋកម្ម​សង្គ្រាម។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូល្លង់ដ៍ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៩៨ ហើយ​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០០២។
តុលាការ​នេះ​មាន​អំណាច​ចាត់​ការ​តាម​ច្បាប់ ទៅ​លើ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដូច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ជាដើម។ ចំណុច​មួយ​ទៀត អាយ.ស៊ី.ស៊ី មាន​អំណាច​តែ​ទៅ​លើ​ប្រទេស​ណា​ដែល​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​ខ្លួន​ ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន​១២២ រួម​ទាំង​កម្ពុជា ផង​នោះ បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​នឹង អាយ.ស៊ី.ស៊ី។
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​គ្មាន​ ឆន្ទៈ​ក្នុង​ការ​កាត់​ក្តី​លើ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ខ្លួន ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន​មិន​អោយ​ទទួល​ខុស​ត្រូវ ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត​ទៅ​វិញ។
តុលាការ​នេះ​កន្លង​មក​បាន​ផ្ដន្ទាទោស​ក្រុម​មេ​ដឹក​នាំ​ផ្តាច់​ការ​លើ​ ពិភពលោក​មួយ​ចំនួន​រួច​មក​ហើយ រួម​មាន​មេ​ដឹក​នាំ​នៃ​ប្រទេស Yugoslavia នៅ​អឺរ៉ុប​ខាង​កើត មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ក្រុម​មេ​ដឹក​នាំ និង​ក្រុម​មេ​បញ្ជាការ​យោធា​នៃ​ប្រទេស​កុងហ្គោ នៅ​អាហ្វ្រិក និង​មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត។
កាល​ពី​ឆ្នាំ​២០១២ អាយ.ស៊ី.ស៊ី បាន​ផ្ដន្ទាទោស ឆាល ថេល័រ (Charles Taylor) អតីត​មេ​ដឹក​នាំ​នៃ​ប្រទេស​លីបេរីយ៉ា ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ឆាល ថេល័រ កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៨ មាន​កូន​ចំនួន ១៤​នាក់ ជា​អតីត​ប្រធានាធិបតី​ទី​២២ នៃ​ប្រទេស​លីបេរីយ៉ា ដែល​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​១៩៩៧ រហូត​ដល់​ឆ្នាំ​២០០៣។ ឆាល ថេល័រ រៀន​ចប់​ពី​មហាវិទ្យាល័យ Bentley ក្នុង​ទីក្រុង Waltham នៃ​រដ្ឋ Massachusetts។ បន្ទាប់​ពី​រៀន​ចប់ ឆាល ថេល័រ បាន​ទៅ​ដល់​ប្រទេស​លីប៊ី ជា​ទី​ដែល​លោក​ហាត់​រៀន​ការ​ប្រយុទ្ធ​បែប​ឧទ្ទាម។ នៅ​ឆ្នាំ​១៩៨៩ ឆាល ថេល័រ បាន​ទៅ​ដល់​លីបេរីយ៉ា វិញ ហើយ​ចាប់​ផ្ដើម​បង្កើត​សង្គ្រាម​ស៊ីវិល​ដំបូង​រហូត​ដល់​ឆ្នាំ​១៩៩៦ ដោយ​ទទួល​ជោគជ័យ​ក្នុង​ការ​ទម្លាក់​រដ្ឋាភិបាល​ចាស់ ហើយ​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៩៧។
ក្នុង​អំឡុង​ការ​កាន់​កាប់​អំណាច ឆាល ថេល័រ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស សេរ៉ាឡេអូន (Sierra Leon) ដែល​កើត​ឡើង​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០២។
ងាក​មក​កម្ពុជា ឯណេះ​វិញ កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​ជាមួយ អាយ.ស៊ី.ស៊ី នៅ​ខែ​តុលា ឆ្នាំ​២០០០ ឲ្យ​សច្ចាប័ន​នៅ​ខែ​មេសា ឆ្នាំ​២០០២ ហើយ​ចូល​ជា​ធរមាន​នៅ​ខែ​កក្កដា ឆ្នាំ​២០០២ មាន​ន័យ​ថា មាន​អំណាច​ចាប់​ផ្ដើម​អនុវត្ត។
រហូត​មក​ទល់​ពេល​នេះ មាន​ចលនា​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ទៅ​តុលាការ​ ឧក្រិដ្ឋកម្ម​អន្តរជាតិ ប្រឆាំង​នឹង លោក ហ៊ុន សែន។ រណសិរ្ស​រំដោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក (Denmark) កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដាល​ឲ្យ​កម្មករ ៥​នាក់​ស្លាប់។ ចំណែក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ដើម​ខែ​មករា ឆ្នាំ​២០១៤។
ជាមួយ​គ្នា​នេះ​ផង​ដែរ មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក រីឆាដ រ៉ចជើរ (Richard Rogers) ក៏​កំពុង​ប្រមូល​ភស្តុតាង និង​រៀប​ចំ​ឯកសារ​មួយ​ចំនួន​ទៀត ដើម្បី​ប្ដឹង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​ជា​លក្ខណៈ​ប្រព័ន្ធ ទៅ អាយ.ស៊ី.ស៊ី ដែរ។ ក្រុម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា លោក រីឆាដ រ៉ចជើរ នឹង​ប្ដឹង​ជា​ផ្លូវ​ការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី នៅ​ខែ​មេសា ខាង​មុខ។
ប្រសិន​បើ​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​នេះ​មែន នោះ​វា​ជា​បណ្ដឹង​ទី​បី​ហើយ ប្រឆាំង​នឹង​ការ​គ្រប់គ្រង និង​ការ​បញ្ជា​របស់ លោក ហ៊ុន សែន។
ក្រុម​មេធាវី​អន្តរជាតិ​ជាច្រើន​អះអាង​ដូចៗ​គ្នា​ថា បទ​ល្មើស​ដែល លោក ហ៊ុន សែន កំពុង​ប្រព្រឹត្ត​សព្វថ្ងៃ រួម​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស្លូត​ត្រង់ អំពើ​និទ្ទណ្ឌភាព និង​ការ​បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ជា​ បន្តបន្ទាប់។
មេធាវី​នៃ​ក្រុមហ៊ុន​ច្បាប់ Rees Broome ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក Mark A. Moorstein បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ករណី​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ ជា​ធាតុ​ផ្សំ​ដ៏​គ្រប់គ្រាន់​បំផុត​មួយ ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «ការ​បាញ់​ប្រហារ​ ជីវិត​កម្មករ​កាត់​ដេរ សម្រាប់​ខ្ញុំ គឺ​ជា​ករណី​ច្បាស់​ក្រឡែត និង​ជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រើ​អំពើ​ ហិង្សា​ជ្រុល​ហួស​ហេតុ។ ជា​ភស្តុតាង គឺ​មាន​ការ​បញ្ជា​កង​ទាហាន​ឆ័ត្រយោង អម​ដោយ​សព្វាវុធ​គ្រប់​ធុន​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។ មាន​ការ​ធ្វើ​ទារុណកម្ម មាន​ការ​ឃុំឃាំង​មនុស្ស​ជាង ២០​នាក់ រួម​ទាំង​ក្មេង​មិន​ទាន់​គ្រប់​អាយុ។ ហើយ​អំពើ​ទាំង​នោះ សុទ្ធតែ​ធ្វើ​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ។ ខ្ញុំ​គិត​ថា ការិយាល័យ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គួរ​ពិនិត្យ​មើល​លើ​ករណី​ទាំង​នេះ»
ការ​ប្ដឹង​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើ​ឡើង​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ថ្កោលទោស​របស់​រដ្ឋាភិបាល​ក្រុង​ វ៉ាស៊ីនតោន (Washington) សហគមន៍​អឺរ៉ុប និង​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពូល​ក្នុង​ពិភពលោក ចំពោះ​ការ​សម្លាប់​ជីវិត​កម្មករ​ខ្មែរ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ខណៈ​ពួក​គេ​គ្រាន់​តែ​ទាមទារ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ ដើម្បី​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នោះ។
ករណី​ឃាតកម្ម​ធំៗ​ក្នុង​អំឡុង​ពេល​ក្ដោបក្ដាប់​អំណាច​របស់ លោក ហ៊ុន សែន រយៈពេល​ជាង ២៨​ឆ្នាំ​មក​នេះ រួម​មាន​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យ​ទៅ​ស្លាប់​ក្នុង​ផែន​ការ "ក៥" ការ​សម្លាប់​ជីវិត​អ្នក​កាសែត​ជាង ១០​នាក់ ការ​ធ្វើ​គត់​ព្រះសង្ឃ ការ​សម្លាប់​ជីវិត​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា តារា​ចម្រៀង ទូច ស៊ុននិច កម្ទេច​សម្ផស្ស​តារា​ខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ប្រហារ​រង្គាល​កងទ័ព​រាជា​និយម​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ការ​បោក​គ្រាប់​បែក​មុខ​រដ្ឋសភា​សម្លាប់​មនុស្ស ១៦​នាក់ បាញ់​សម្លាប់ លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អារ​ច្រៀក​យក​ជីវិត លោក ឈុត វុទ្ធី វីរជន​ការពារ​ព្រៃ​ឈើ និង​ការ​ឆក់​យក​ជីវិត​កម្មករ​កាត់​ដេរ​ចំនួន ៥​នាក់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។
លើស​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​ក្នុង​ស្រុក និង​ច្បាប់​អន្តរជាតិ​ទាំង​នេះ របប​គ្រប់គ្រង​របស់ លោក ហ៊ុន សែន ក៏​បាន​រឹប​អូស​យក​ផ្ទះ​សម្បែង​ពី​ពលរដ្ឋ តាម​រយៈ​ការ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចុះ​ឆក់​យក​ដីធ្លី​ដី​ស្រែ​ចម្ការ និង​ដី​ភូមិដ្ឋាន​របស់​ពលរដ្ឋ​ដោយ​គ្មាន​សំណង ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ក្រុម​អ្នក​មាន​អំណាច។
តើ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន អាច​ចាត់​ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែរ​ឬ​ទេ?
លក្ខន្តិកៈ​ទីក្រុង​រ៉ូម ចែង​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជា​អំពើ​ទាំង​ឡាយ​ណា​ដែល​កម្លាំង​របស់​ រដ្ឋាភិបាល ប្រឆាំង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស បន្ទាបបន្ថោក​មនុស្ស អំពើ​ទារុណកម្ម អំពើ​ឃាតកម្ម អំពើ​រំលោភ​សេពសន្ថវៈ ការ​រើសអើង​ផ្នែក​នយោបាយ ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្នុង​ជំនឿ​សាសនា និង​អំពើ​អមនុស្សធម៌។
បើ​ទោះ​បី​ជា​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា រងគ្រោះ និង​រង​សម្ពាធ​នយោបាយ​ដែល​មិន​អាច​រក​យុត្តិធម៌​ឲ្យ​មហាជន​ក៏ដោយ ក៏​អំពើ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ចងក្រង និង​កត់ត្រា​ទុក​ទាំង​ក្នុង​បញ្ជី​អន្តរជាតិ និង​ក្រាំង​ប្រវត្តិសាស្ត្រ​ខាង​ការ​ប្រព្រឹត្ត​អំពើ អាក្រក់​លើ​ពលរដ្ឋ​របស់​ខ្លួន។ ហើយ​សំណាញ់​ច្បាប់​នៅ​តែ​រង់ចាំ​ជានិច្ច៕

ប្រភព អាស៊ីសេរី 
បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ៦១០គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ជា​ថ្ងៃ​ចរចា​ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ ការ​កំណត់​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​មេ​បក្ស​កាន់​អំណាច លោក ជា ស៊ីម ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​ថ្មី តាម​កិច្ច​ព្រមព្រៀង​របស់​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​កាល ​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ កន្លង​ទៅ។
ជំនួប​ រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ខាង​មុខ នឹង​បើក​កិច្ច​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ជុំវិញ​ការ​បង្កើត​គណៈកម្មការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ ខ្លឹមសារ​ពិភាក្សា​នឹង​ផ្ដោត​លើ​ចំណុច​មួយ​ចំនួន រួម​មាន៖ សមាសភាព​រយៈ​ពេល​បំពេញ​ការងារ​តួនាទី​និង​ភារកិច្ច និង​យន្តការ​នៃ​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះ ​ឆ្នោត។
ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀម​សមាជិក​ចំនួន ៦​នាក់​ដើម្បី​ចូល​ចរចា នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ខាង​មុខ។
សមភាព​ទាំង​នោះ​រួម​មាន រូប​លោក សុន ឆ័យ  លោក យឹម សុវណ្ណ  លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នីវណ្ណ និង​លោក ហូរ វ៉ាន់។ លោក​បន្ត​ថា ជំនួប​នេះ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ដើម្បី​ឈាន​ឲ្យ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌។
ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​សភា ឬ​អត់​នោះ? លោក សុន ឆ័យ ពន្យល់​ថា រឿង​នេះ​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទស្សនៈ​វិស័យ​ច្បាស់លាស់​ណាស់​ជុំវិញ​បញ្ហា​នេះ៖ «ពិនិត្យ​រួម​គ្នា​ មើល​ថា ត្រូវ​ធ្វើ​អី​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​កុំ​ឲ្យ​មាន​ការ​លួច​បន្លំ​ ធ្ងន់​ដូច​កាល​ពី​ខែ​កក្កដា ឆ្នាំ​ទៅ មិន​អាច​អ្នក​ណា​ថា ត្រូវ​តែ​ចូល​សភា ឬ​ធ្វើ​អី​នោះ​ទេ គណបក្ស​ទាំង​ពីរ​នឹង​ស្តាប់​យោបល់​ពី​សង្គម​ស៊ីវិល អង្គការ​នានា»
ចំណែក​ឯ​ប្រធាន​ក្រុម​ការងារ​ផ្នែក​បច្ចេកទេស​របស់​គណបក្ស​ប្រជាជន​ កម្ពុជា លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ដំណឹង​ថា ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​នឹង​យល់​ព្រម​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី ឬ​យ៉ាង​ណា​នៅ​ឡើយ។ ប៉ុន្តែ​បើ​តាម​លោក​ដឹង ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ចង់​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​នេះ​ណាស់។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​ចង់​ឲ្យ​កិច្ច​ចរចា​នយោបាយ​ដំណើរ​ការ​ទៅ​មុខ មិន​មែន​ចរចា​ដើម្បី​តែ​ចរចា​នោះ​ទេ។
លោក ព្រុំ សុខា៖ «អី​ខ្លះ​ដើម្បី​កសាង​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ ​ឆ្នោត​ហ្នឹង សំខាន់​មក​ដល់​ឥឡូវ​អត់​មាន​ទាន់​បាន​និយាយ​គ្នា​ទេ បាន​ន័យ​ថា ទៅ​ជួប​គ្នា​សិន ថា​និយាយ​គ្នា​ពី​អី មាន​របៀបវារៈ​អី មិន​មែន​និយាយ​ចោល​អ៊ីចឹង​ទេ ត្រូវ​ធ្វើ​សកម្មភាព​ជាក់ស្ដែង»
គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​សមាសភាព​ចំនួន ៦ ដើម្បី​ចូល​រួម​ចរចា​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត។ សមាសភាព​ទាំង​នោះ​រួម​មាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និង​អ្នកស្រី គ្រួច សំអាន។ គណបក្ស​ទាំង​ពីរ​មិន​ទាន់​កំណត់​ទីតាំង​ដែល​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ឡើយ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវការ​ជា​មុន​សិន មុន​នឹង​បើក​កិច្ច​ចរចា​បន្ត។
ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ជា​ជំហាន​មួយ​ ដ៏​ប្រសើរ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទូស្តរាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។
លោក​បន្ត​ថា គណបក្ស​ទាំង​ពីរ​អាច​ស្វែង​រក​យន្តការ​នានា ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត ប៉ុន្តែ​ជម្រើស​ចុង​ក្រោយ​គណបក្ស​ប្រឆាំង​ក៏​ត្រូវ​ចូល​ក្នុង​សភា​ដដែល ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត៖ «ដំណាក់កាល​ធ្វើ​វិសោធនកម្ម​ ច្បាប់​អី​ហ្នឹង​ទាល់​តែ​ទាមទារ​ឲ្យ​បក្ស​ប្រឆាំង​ហ្នឹង​ចូល​ក្នុង​រដ្ឋ​សភា ​ហើយ ដើម្បី​ជួយ​ពិនិត្យ​មើល​សេចក្ដី​ច្បាប់​ហ្នឹង​អនុម័ត​ទៅ​ដូច​អ្វី​ដែល​ គណៈកម្មការ​ហ្នឹង​ស្នើ​ឡើង»
កន្លង​ទៅ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយ​ចំនួន ធ្លាប់​ស្នើ​ឲ្យ​គណបក្ស​កាន់​អំណាច​កែ​ទម្រង់​ការ​បោះ​ឆ្នោត ដោយ​ផ្ដោត​សំខាន់​លើ​ផ្នែក​សំខាន់ៗ​មួយ​ចំនួន​រួម​មាន៖ ការ​ពិនិត្យ​ឡើង​វិញ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​កែប្រែ​សមាសភាព​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត កែ​ប្រែ​សមាសភាព​ក្រុមប្រឹក្សា​ធម្មនុញ្ញ ជំរុញ​ឲ្យ​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​មាន​សិទ្ធិ​ប្រើប្រាស់​ប្រព័ន្ធ​ ផ្សព្វផ្សាយ ពិនិត្យ​ឡើង​វិញ​ពី​អព្យាក្រឹតភាព​របស់​កងកម្លាំង ជំរុញ​ឲ្យ​មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ ព្រម​ទាំង​វិធានការ​ដើម្បី​ជំរុញ​ឲ្យ​ស្ត្រី​ចូល​រួម​ឈរ​ឈ្មោះ​ឲ្យ​បាន​ ច្រើន​ជាដើម។
នៅ​រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សន្យា​ចំពោះ​មុខ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​នៃ​ប្រទេស​មហា​អំណាច​មួយ​ ចំនួន​ថា កម្ពុជា​នឹង​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​អោយ​ស្រប​តាម​គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ។ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី បញ្ជូន​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​មក​ជួយ​កម្ពុជា ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត។
កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ ៣​ចំណុច គឺ​ទី​១ ភាគី​ទាំង​ពីរ​យល់​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដោយ​មាន​សមាសភាព​ស្មើ ​គ្នា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ដើម្បី​សិក្សា​និង​រៀបចំ​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។ ទី​២ រៀបចំ​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន។ ទី​៣ កៀរគរ​ម្ចាស់​ជំនួយ​ឲ្យ​គាំទ្រ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ។ គណបក្ស​ទាំង​ពីរ​មិន​បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​ឲ្យ​មាន​មន្ត្រី​អង្គការ ​ក្រៅ​រដ្ឋាភិបាល​ចូល​រួម ក្នុង​សមាសភាព​គណៈកម្មការ​ចម្រុះ​កែទម្រង់​ការ​បោះ​ឆ្នោត​នោះ​ឡើយ៕

Tuesday, February 11, 2014

ហ៊ុន​សែន ៣០៥ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ព្រមាន​ដល់​ក្រុម​មនុស្ស​ទាំង​ឡាយ​ដែល​មាន​បំណង​យក​ប្រទេស​កម្ពុជា ធ្វើ​ជា​​ចំណាប់​ខ្មាំង។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​រិះគន់ និង​ចាត់​ទុក​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ទៅ​នឹង​ការ​គាប​សង្កត់​របស់​សហគមន៍​អន្តរជាតិ​ទៅ​វិញ​ ទេ។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ព្រមាន​ធ្ងន់ៗ មិន​ចំ​ឈ្មោះ​ទៅ​ដល់​ក្រុម​មនុស្ស​ដែល​លោក​ហៅ​ថា ក្រុម​ប្រតិកិរិយា ប៉ុនប៉ង​យក​ប្រទេស​​កម្ពុជា ​ធ្វើ​ជា​ចំណាប់​ខ្មាំង។ លោក​បន្ត​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត បាន​ដំណើរ​ការ​ងារ​ជា​ធម្មតា ដោយ​គ្មាន​ការ​រាំង​ស្ទះ​នោះ​ទេ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កុម្ភៈ។លោក​អះអាង​បន្ត​ថា មក​ដល់​ពេល​នេះ​សកម្មភាព​របស់​រាជរដ្ឋាភិបាល បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា រី​ឯ​សិស្ស​និស្សិត​បាន​បន្ត​ការ​សិក្សា​រៀន​សូត្រ​ជា​ធម្មតា​នៅ​តាម​សាលា​ រៀងៗ​ខ្លួន។
ទោះ​ជា​បែប​ណា សម្រាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ប្រតិកម្ម​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​សម្ពាធ​របស់​ អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​ខុស​ច្បាប់​របស់​ខ្លួន។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទៅ​នឹង​​របប​ខ្មែរ​ក្រហម​ធ្លាប់​បាន​អនុវត្ត​កន្លង​មក។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​សកម្មភាព​ដឹក​ នាំ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ថ្លែង​ថា ល្មម​ដល់​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​បញ្ឈប់​សកម្មភាព​លាប​ពណ៌​គ្នា​ទៀត​ទៅ និង​ត្រូវ​ងាក​មក​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រសើរ​ជាង។
ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ​ការ​បោះ​ឆ្នោត​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អសនៈ​​​​សភា​ចំនួន ៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់​ព្រម​​ទទួល​​​​យក​លទ្ធផល​នេះ​ទេ​មក​ទល់​បច្ចុប្បន្ន​នេះ ដោយ​ចោទ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត នឹង​បន្ត​តវ៉ា​ទាមទារ​រក​យុត្តិធម៌​លើ​លទ្ធផល​​បោះ​ឆ្នោត ឬ​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ប្រជាជន ​កម្ពុជា បដិសេធ៕


Monday, February 10, 2014

ភ្នំពេញ: លោក សម រង្ស៊ី​មេដឹកនាំ​គណបក្សប្រឆាំង​គ្រោង​នឹងធ្វើ​ដំណើរ​វិល​ត្រឡប់មក​ដល់​ កម្ពុជា​វិញ​នៅ​យប់​ថ្ងៃទី​១០​ខែកុម្ភៈ​ដោយ​បញ្ចប់​ការធ្វើដំណើរ​នៅក្រៅ​ ប្រទេស​ជាច្រើន​ថ្ងៃ​។​ ​លោក​បាន​និយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ថា លោក​នឹង​មក​កម្ពុជា​វិញ​នៅ​យប់​ថ្ងៃ​១០​ខែកុម្ភៈ​ដោយ​ធ្វើដំណើរ​តាម​ ជើងហោះហើរ​របស់​ក្រុមហ៊ុន Korean Airlines ពី​ទីក្រុង​សេ​អ៊ូ​ល​មកកាន់​ភ្នំពេញ​តែម្តង​។​

​មេបក្ស​ប្រឆាំង​ រិះគន់​មិន​សំចៃមាត់​រូបនេះ​ក៏បាន​និយាយ​ដែរ​ថា​លោក​បាន​ជួប​ជាមួយ​កម្មករ​ កម្ពុជា​ដែល​ធ្វើការ​នៅ​កូរ៉េ​។ លោក​ចាត់ទុកថា​ការជួបជុំ​នោះ​គឺជា​ជោគជ័យ​មួយ​សម្រាប់​លោក​។​

​លោក​ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៣​ខែមករា​ដើម្បី​ធ្វើដំណើរ​ ទៅកាន់​អឺរ៉ុប​ក្នុង​គោលបំណង​ស្វែងរក​ការគាំទ្រ​ក្រៅប្រទេស​សម្រាប់​ជំហរ​ នយោបាយ​របស់​គ​ណ​បក្សប្រឆាំង​។​

​នៅក្នុង​ប្រទេស​កម្ពុជា​វិញ មនុស្សម្នា​កំពុងតែ​បារម្ភ​ថា​តើ​នឹងមាន​អ្វី​កើតឡើង​នៅពេលដែល​លោក​វិល​ ត្រឡប់មក​កម្ពុ​ជា​វិញ ដោយសារតែ​លោក​ប្រកាន់​ជំហរ​តឹងតែង​នៅឡើយ​មិន​ព្រម​ចូលប្រជុំ​សភា​ហើយ​បាន​ ដឹកនាំ​បាតុកម្ម​និង​ការតវ៉ា​ជាច្រើន​ដែល​កន្លងមក​នាំអោយមាន​ការភ័យខ្លាច​ អំពី​ភាពវឹកវរ​សង្គម​។​

​ចំណែក​សហគមន៍​អន្តរជាតិ​បាន​ជំ​រុញអោយ​ គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ ជាតិ​បញ្ចប់​ជម្លោះ តាមរយៈ​ការចរចា​ដោយ​សន្តិវិធី​៕R/c​
លោក សម រង្ស៊ី​មេដឹកនាំ​គណបក្សប្រឆាំង ​ជួប​ជាមួយ​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​កូរ៉េ​
 
 ប្រភព ស៊ីអីអិន​

Wednesday, January 15, 2014

កម្មករ របួស ៦១០


ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ និង​អូស្រ្តាលី​ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​ ទាមទារ​ឲ្យ​រដ្ឋាភិបា ល​​​​កម្ពុជា​ ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ និងកម្មករ​ចំនួន ​២៣​នាក់​ ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធ​នា​​គារ​ ខេត្ត​កំពង់ចាម​ ។  ក្រុម​បាតុករ​ក៏​នឹង​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​  និង​រៀប​ចំ​ការ​បោះ​​​ឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ​​២០១៤​នេះ​។
ពលរដ្ឋ​ខ្មែរ​-​អូស្រ្តាលី​ អ្នក​ស្រី​ ខេយ​ សុវណ្ណីរង្គ​ មាន​ប្រសាសន៍​ថា​ ខ្មែរ​-អូស្រ្តាលី​ប្រមាណ​ ៤០០​​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​រាជ​ធានី​ កង់ប៊ែរ៉ា​ (Canberra) ប្រទេស​អូស្រ្តាលី​ នៅ​ថ្ងៃ​សុក្រ​ ទី​ ១៧​ មករា​ ដើម្បី​ដាក់​​​​​ញត្តិ​ទៅ​រដ្ឋាភិបាល​អូស្រ្តាលី​ សុំ​ឲ្យ​រដ្ឋាភិបាល​នេះ​ កៀរ​គរ​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា ​មួយ​ចំនួន​ទៀត​ ឱ្យ​ថ្កោលទោស​​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​៖ «​គ្រប់​ខ្មែរ​ទូទាំង​សកល​លោក​ មក​បញ្ចេញ​មតិ​​ដើម្បី​ប្រឆាំង​ថា​ ធ្វើ​ឲ្យ ​ហ៊ុន សែន​ ហ្នឹង​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​ ពី​ព្រោះ​អី​ ហ៊ុន សែន​ ក្តោប​ក្តាប់​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ធ្វើ​អំពើ​ផ្តាច់​ការ​សំលាប់​ប្រជាជន​ ហើយ​ប្រទេស​កាន់​តែ​លំបាក​ទៅ​ៗ​»។
ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ ក៏​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ ជំរុញ​ឲ្យ​​អាជ្ញាធរ​កម្ពុជា​ ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស ​និង​កម្មករ ​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​២​ និង​ទី​៣​ មករា​ ដែល​បណ្តាល​ឲ្យ​កម្មករ​ ៤​នាក់​ស្លាប់​រង​របួស​ប្រមាណ​ ៤០​នាក់​ និង​បាត់​ខ្លួន​មួយ​ចំនួន​ទៀត​ ។
ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សេតវិមាន​ (White House) នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នៅថ្ងៃ​ទី​២០​ មករា​ ដើម្បី​ថ្កោលទោស​ការ​ប្រើ​ប្រាស់​ហិង្សា​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន​ ១៦០​ដុល្លារ​ ។
ប្រធាន​មូល​និធិ​សង្គ្រោះជាតិ​ លោក​ ទូច​ វិបុល​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ប្រមាណ ​៥០០​​នាក់​ នឹង​ជួប​ជុំ​គ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បញ្ឈប់​អំពើ​ហិង្សា​ និង​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​ ហើយ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ កឹម​ សុខា​ អនុ​ប្រធាន ​ព្រម​ទាំង​លោក​ រ៉ុង​ ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​។  ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ រ៉ុង​ ឈុន​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ក្រុម​បាតុករ​ក៏​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ដាក់​សម្ពាធ​​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​រៀប​ចំ​ការ​បោះឆ្នោត​ឡើង​វិញ​ នៅ​ឆ្នាំ​​២០១៤​នេះ​។
លោក​ ទូច​ វិបុល​ សង្ឃឹម​ថា ​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក​ នឹង​មាន​លទ្ធផល​វិជ្ជមាន​នៅ​កម្ពុជា​៖ «រហូត ​មក​ទល់​ពេល​សព្វ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​របាយការណ៍​ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​អស់​ហ្នឹង​ រដ្ឋ​សភា​សហ​រដ្ឋ​​​​អាមេរិក​ រៀប​ចំ​សេចក្តី​សម្រេច​ចិត្ត​​នានា ​ប្រាប់​ទៅ​រដ្ឋាភិបាល​ ហ៊ុន សែន​ ថា​ត្រូវ​តែ​ទទួល​យក​សំណើ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ ការ​កែ​ទម្រង់​នានា​។ ចំពោះ​ជំហរ​ក្រសួង​ការ​បរទេស​ តំណាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ហ្នឹង​ រហូ​ត​មក​ដល់​ថ្ងៃ​នេះ​ គេ​នៅ​ប្រកាន់​ជំហរ​ មិន​ទាន់​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ ស្រប​ច្បាប់​នៅ​ឡើយ​ទេ​»។
គំរោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា​ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ គណបក្ស​ សង្គ្រោះ​ជាតិ​ឡើយ​ ។
រដ្ឋាភិបាល​ និង​សមាជិក​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ កាល​ពី​សប្តាហ៍​មុន​ បាន​ថ្កោលទោស​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ បាញ់​ប្រហារ​គ្រាប់​កាំ​ភ្លើង​ពិត​ទៅ​លើ​ក្រុម​បាតុករ​។ ប្រធាន​​គ​ណៈ​​កម្មាធិការ​កិច្ចការ​បរទេស​សភា​សហរដ្ឋ​អាមេរិក​ ដ៏​មាន​ឥទ្ធិពល​ គឺ​លោក​ អេដ​ រ៉យ្ស​ (Ed Royce​)​​​ ចាត់​ទុក​ថា​ ការ​បង្ក្រាប​ក្រុម​បាតុករ​ គឺ​ជា​ការ​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ប្រ​ឈម​​​នឹង​ការ​កើន​ឡើង​នៃ​ បាតុករ​គណបក្ស​ប្រឆាំង​បាន​ឡើយ​ ​ទើប​រហូត​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​បាតុករ​អហិង្សា​យ៉ាង​ដូច្នេះ​។ លោក​ អេដ​ រ៉យ្ស​ ទាមទារ​ឲ្យ​ លោក​ ហ៊ុន​ សែន​ បញ្ចប់​ការ​ដឹក​នាំ​ផ្តាច់​ការ​ និង​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទទួល​បាន​ការ​រីក​ចំរើន​ល្អ​ប្រសើរ​ជាង​នេះ​៕

ប្រភព អាស៊ីសេរី 



Tuesday, January 14, 2014

ហេតុអ្វីបានជាកងកម្លាំង គ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន បានជ្រើសរើសបំ​បែក​កម្លាំង​បា​​​តុករជាកម្មករ តាមរយៈការប្រើប្រាស់កម្លាំងជាមួយនឹងកាំភ្លើងគ្រាប់ពិត? អ្នកស្រាវ​ជ្រាវ​សង្គម​និង​​​​​​ជា​​អ្នកវិភាគនយោបាយ​ឯករាជ្យនៅក្នុងប្រទេសកម្ពុជាលោក កែម ឡី ក្នុងសន្និ​សិទ​សារព័ត៌​មានមួ​យ​​​នៅ​សណ្ឋាគារ​អ៊ីមភៀរៀលនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បានលើកឡើងថា «នោះដោយ​សារ​​តែគណបក្ស​ប្រជាជនកម្ពុជា មាននូវហេតុផលប្រាំយ៉ាង»។

កងកម្លាំងប្រដាប់ដោយអាវុធ«គ្រាប់ពិត» ត្រូវបានបញ្ជូនឲ្យមកបង្ក្រាបបាតុករដៃទទេ ថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង។ (រូបថត MONOROOM.info/ O.vary)បាតុកម្ម និងអំណាច
បាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ មានជាបន្តរបន្ទាប់តែគេសង្កេតឃើញ​មាន​ទ្រង់​ទ្រា​យធំ ចាប់ពីតាំងពីថ្ងៃទី១៥ ខែធ្នូនោះមក ជាពិសេសប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ក្នុងអំឡុង​ពេល​ដើម​​​ឆ្នាំ២០១៤ចាប់ពីថ្ងៃតី០២ខែមករាមកឃើញថាកងកម្លាំងការពារសន្តិសុខជាតិ ដែលប្រើ​ប្រាស់​​​​​ដោយ​គណបក្ស​ប្រជាជនកម្ពុជាកំពុងកាន់​អំណាចសព្វថ្ងៃនេះបានដាក់ពង្រាយស្ទើគ្រប់ទីកន្លែង តាម​​​​​​​បណ្តោយផ្លូវសំខាន់ៗ​ក្នុង​រាជធានីភ្នំពេញ មុននឹងឈាន​ទៅដល់ការបង្ក្រាបយ៉ាងរង្គាល ដោយ​កាំភ្លើងគ្រាប់ពិត ទៅលើក្រុមបាតុករដៃទទេរ ធ្វើឲ្យមានស្លាប់​និងរបួស​រាប់​សិបនាក់។
លោក ​​​កែម ឡី បានបង្ហាញនូវហេតុផលប្រាំយ៉ាង​ដែលជំរុញឲ្យកងកម្លាំង​គ្រប់គ្រង​ដឹកនាំ​ដោយ​រដ្ឋា​ភិ​​​​​​បាលលោក ហ៊ុន សែន ប្រើកាំភ្លើងគ្រាប់ពិតបាញ់តម្រង់បាតុករដែលសុទ្ធសឹងជាជនស៊ីវិល យ៉ាង​​​ដូច្នេះថា៖
ហេតុផលទីមួយ៖ការធ្វើបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក្នុងថ្ងៃអាទិត្យដំបូងនោះ មាន​​ចំនួន​នៃ​បាតុករចូលរួម​ជាង​ដប់ម៉ឺននាក់។ និងថ្ងៃអាទិត្យបន្ទាប់មកទៀត ចំនួនបាតុករ​បាន​កើន​ឡើង​ជាងម្ភៃម៉ឺននាក់និងជាង​សាមសិប​ម៉ឺន​នាក់​ជាពីរដងបីដងនិងបួនដង ជាមួយ​នឹងការ​ផ្សារ​​​ភ្ជាប់ជា​មួយ​នឹងកម្មករ ជាមួយនឹងគ្រូបង្រៀន ដែល​នាំឲ្យមានកម្លាំង​ប្រជាធិបតេយ្យពេញទូទាំងប្រទេសនេះ ឯ​រដ្ឋា​​ភិបាលអាចនឹងបរាជ័យក្នុងការទប់ទល់ជាមួយនឹង​កម្លាំង​ប្រជាធិបតេយ្យុ។ នេះ​ជា​មូល​ហេតុ​ទី​មួយ​ ដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តបង្គ្រាប យ៉ាងសាហាវ ជាមួយនឹងការ​ប្រើប្រាស់​នូវអាវុធ(កាំភ្លើង) បាញ់​​​ឥតប្រណី។
ហេតុផលទីពីរ៖ ដោយសារតែរដ្ឋាភិបាលចង់រៀបចំ ថ្ងៃប្រាំពីរមករាជាថ្ងៃប្រវត្តិសាស្ត្រ​របស់គាត់ (គណ​បក្ស​ប្រជាជន​កម្ពុជា) ជាមួយនឹងការបារម្ភខ្លាចមានបាតុកម្មនោះធំឡើងៗ ដែលជា​ការរំខាន​ដល់ការ​រៀប​​ចំថ្ងៃប្រាំពីរមករា ដែល​នេះ​ជាភាពជាក់ស្តែង ដែលយើងបានមើលឃើញយ៉ាងដូច្នេះ។
ហេតុផលទីបី៖ ដោយសារតែពេលវេលាខាងមុខនឹងមានគណប្រតិភូវៀតណាមនាយក​រដ្ឋ​មន្រ្តី ​វៀត​ណាម ដែល​ជាសមភាគីនៃនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ប្រសិនបើមិនបង្ខំចិត្តបង្ហ្រាបទេ នោះ​បា​តុកម្ម​អាចនឹងហៀរ​ចូល​ទៅ​តាមថ្នល់។ ជាង​នេះទៅទៀតប្រហែលជានឹងមិនអាច​ផ្គាប់ចិត្ត​មេដឹក​នាំវៀតណាម ដូច្នេះត្រូវសម្រេចចិត្តបង្គ្រាប។
ហេតុផលទីបួន៖ តាមភាពជាក់ស្តែងកន្លងមកនេះ ការបង្កៃគ្រាប់បែកប្រជាជនលែងខ្លាចហើយ ការថត​ដាក់​​​​តាម​ទូរទស្សន៍ក៏លែងខ្លាច ការវាយក៏លែងខ្លាច ការចាប់ដាក់គុកដូចលោក ម៉ម សូណង់ដូរ អ្នក​​បឹង​កក់ ហើយដល់​ពេល​ចេញមកវិញក៏លែងខ្លាចមានតែធ្វើបាតុកម្មលើសដើម។ ការបង្ក្រាប​តាម​រយៈ​ការប្រើដំបង ខែល គ្រាប់ក្លែងក្លាយ ដំបងឆក់ ឬឡានទឹកជាដើមនោះ លែងខ្លាចហើយ ទើប​ស​​ម្រេច​​​ចិត្តប្រើប្រាស់នូវគ្រាប់កាំភ្លើងពិតដែលជាក់ស្តែង​នៅស្ទឹងមានជ័យនិងតាមបណ្តោយ​ផ្លូវ​វ៉េង​​ស្រេង។​
និងហេតុផលទីប្រាំចុងក្រោយ៖  ការអស់ទំនុកចិត្តពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅតាមករណី​មួយ​​​​​​​​ចំនួន​ដូចជា ប្រជាពលរដ្ឋមន្រ្តីរាជការ ទាហាន ប៉ូលីស។ បន្ទាប់មកទៀត ក៏បាត់បង់​នូវជំ​នឿ​ចិត្ត​​​​លើប៉ូលីស និង​ប៉េអឹម​ថែម​ទៀត ហើយមានទំនុកចិត្តតែលើក្រុមអង្គរក្សខ្លួនឯង។ ក្រោយមកទៀត ក៏លែងទុកចិត្តលើអង្គរក្ស ហើយ​ក៏​បាន​បង្កើត​នូវកម្លាំងមួយទៀតដែលខ្លួនគិតថាមាន​ភាពទុក​ចិត្ត​ជាង​​​​​គេនោះ។ហើយបើកម្លាំងមួយចុង​ក្រោយនេះនៅ​មិន​ទុក​ចិត្ត​ទៀតនោះគណបក្សប្រជាជន​កម្ពុជា​​​​​​​នឹងត្រូវចប់។
តាមករណីខាងលើ លោកបានលើកជាឧទាហរណ៍ថាដូចជាសម័យខ្មែរក្រហមដោយចោទ​បញ្ញាវ័ន្ត​​​អ្នក​ធ្វើរដ្ឋប្រហារ​ជំនាន់លុន ណុល នោះក្រុមកុម្មុយនីសនិយមម៉ៅទាំងនេះបានយក​ក្រុម​បញ្ញា​វ័ន្ដ​ទៅ​​សម្លាប់។ បន្ទាប់មក​លែងទុក​ចិត្ត​អ្នកថ្មី សម្លាប់អ្នកថ្មី ចុងក្រោយលែងទុកចិត្តអ្នកចាស់ ក៏ស​ម្លាប់​អ្នក​​​​ចាស់។លែងទុកចិត្តគ្នាឯងលែងទុកចិត្តកូនឯងលែងទុកចិត្តម្តាយឪពុកឯង ក៏សម្លាប់​ចោល​ទៀត​​។ លោកបាន​បន្តរ​ថា ចុងក្រោយជៀសមិនផុតពីភាព​«បរាជ័យ​ក្នុង​ជិវិតនៃអ្នកដឹកនាំ»។
លោកបានបញ្ជាក់បន្ថែមថា ក្នុងហេតុការនៃការបាញ់ឲ្យមានមនុស្សស្លាប់នោះ លោកក៏មាន ពូ និង​ក្មួយ​​​ធ្វើ​​ជាប៉ូលីសនៅក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេងនោះដែរ។លោកបានបន្តរថា៖ «ក្រោយពេលបង្ក្រាបហើយគេក៏បានដក​កាំភ្លើង​យកទៅអស់យកទៅស្កេនដោះយកគ្រាប់ចេញ ព្រោះខ្លាច​ក្រោយ​ពេល​​មានការតាមដាននិងត្រួតពិនិត្យទៅឃើញ​មានកាំភ្លើងហ្នឹង»។ក្នុងស្ថានភាពបច្ចុប្បន្នបើរដ្ឋាភិបាលចង់លាក់កំបាំងនូវព័ត៌មានអ្វីមួយនោះលោក កែម ឡី បាន​ចាត់​ទុក​​ថា នោះជាការមួយ«ហួសសម័យ»ហើយ៕

ប្រភព មនោរម្យ

Thursday, January 9, 2014

បើ​​តាម​​សេចក្តី​ប្រកាស​​នៅ​លើ​​ទំព័រ​ហ្វេ​ស​ប៊ុក​​រប​ស់​​​លោក កឹម សុខា ​អនុប្រធាន​​គណបក្ស​ស​ង្គ្រោះ​​​​​ជាតិ ​និង​​តាម​​ការបញ្ជាក់​​ពី​លោក ​ហូរ វ៉ាន់​ មន្ត្រី​​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ថ្ងៃ​ទី ០៩ ​មករា​នេះ​​បានឲ្យដឹងថា ​ថ្នាក់ដឹកនាំ​គណ​បក្ស​​​​​​​​​សង្គ្រោះ​ជាតិ ​នឹង​ចាប់ផ្តើម​ធ្វើ​​ការ​ជួប​ជុំ​​ប្រ​ជា​ព​​​​​​លរដ្ឋ​នៅតាម​​បណ្តា​​ខេត្ត​នានា​​សារជាថ្មី ​ចាប់​​​​​​ពី​ថ្ងៃ​ទី​១០ ​មករា តទៅ​​។ ​ខេត្ត​ដែល​គណ​បក្ស​​​​​​សង្គ្រោះ​ជាតិ ​អាច​ជួបជុំ​ប្រជាពលរដ្ឋ​នោះ ​រួម​​មាន​៖​ នៅ​ខេត្ត​បាត់ដំបង​ បន្ទាយមានជ័យ ​​និង​សៀមរាប ​ជាដើម​។​​​
​សម្លេង​លោក ហូរ វ៉ាន់​
​លោក ហូរ វ៉ាន់ បាន​បញ្ជាក់ទៀតថា​ ចំពោះ​គម្រោង​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នា​នា​​​នេះ ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រកាស​ជូនដំណឹង​ទៅ​កាន់​មន្ត្រី​ អាជ្ញាធរ​ខេត្ត​ដើម្បី​ឲ្យ​​ជួយ​​​​សម្របសម្រួ​ល​ក្នុង​ការជួបជុំ​នេះ​។​ លោក ហូរ វ៉ាន់ ជឿជាក់ថា អាជ្ញាធរ​​នឹង​​សម្រេច​អនុញ្ញាតិ​ ព្រោះ​ជា​ការជួបជុំ​អហិង្សា​។​
​សម្លេងលោក ហូរ វ៉ាន់
​ពាក់ព័ន្ធ​នឹង​ការជួបជុំ​ជា​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ ត្រូវបាន​លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា ការជួបជុំ​គឺ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ប្រសិនបើ​ជា​ការជួបជុំ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គួរ​ណាស់​តែ​មាន​ការជូន​ដំណឹង និង​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​។​
​សម្លេង​លោក ខៀវ សុភ័ក្ត្រ
​ ​គួរបញ្ជាក់​ថា​ ការប្រកាស​គម្រោង នៃ​ការជួបជុំ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ​ធ្វើ​ឡើង​គឺ​បន្ទាប់​ពី​សា​លា​រាជធានី​ភ្នំពេញ បានសម្រេច​មិន​អនុ​ញ្ញាត្ដ​ឲ្យ​ គណបក្ស​សង្គ្រោះ​ជាតិ​បន្ដ​ធ្វើ​បាតុកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​០៤ ខែ​មករា តទៅ ដោយសារតែ​កើត​មាន​ការផ្ទុះ​អំពើហិង្សា​កាលពី​ថ្ងៃ​ទី ០៣ មករា ​ដែល​បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​ជាច្រើន​នាក់​៕​(ដោយៈ សៅ វិសាល)
 
ប្រភព វាយោ
 ដោយ ប៉ែន បូណា
ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ខែ បាន​ឈាន​ដល់​ការ​បង្ហូរ​ឈាម។ ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត មាន​មនុស្ស​យ៉ាង​ហោច​៦​នាក់​ស្លាប់ រាប់​សិប​អ្នក​រង​របួស​និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​នៅ​មិន​ទាន់​រាប់​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​ការ​ខូចខាត​ខាង​ស្មារតី​របស់​ពលរដ្ឋ​ ដែល​បាន​ឃើញ​ហេតុការណ៍​ហិង្សា​គួរ ​ឲ្យ​ព្រឺ​ខ្លាច​នោះ​ផង​ទេ។ ទាំងនេះ​គឺ​ជា​លទ្ធផល​នៃ​ទម្លាប់​អាក្រក់​៤​ប្រការ​របស់​អ្នក​នយោបាយ​ខ្មែរ​ គឺ ទម្លាប់​យក​ជីវិត​មនុស្ស​ជា​ដើម​ទុន ទម្លាប់​ប្រើ​កម្លាំង ទម្លាប់​មិន​ទទួល​ខុស​ត្រូវ និង​ការ​ពឹង​លើ​ឥទ្ធិពល​បរទេស។
កម្មកររងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបាតុករ និងកម្លាំងអាជ្ញាធរ នៅឯសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃសុក្រទី ៣មករាឆ្នាំ២០១៤។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បណ្តាញសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បាន​ផ្តោត​ការចាប់អារម្មណ៍​មកលើ​ ឆាក​​​ប្រយុទ្ធ​គ្នា​ស្លា​ប់រស់​ជាថ្មីទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ រូបភាព​ដែល​គេ​ពិពណ៌នា​អំពី​កម្ពុជា​ពេល​​​​​​នេះ​ មិន​ខុសពី​បណ្តា​ប្រទេស​ដែល​ កំពុងមាន​សង្គ្រាមស៊ីវិល​នោះ​ប៉ុន្មាន​ទេ។
ឆាកប្រយុទ្ធ​កាលពី​ថ្ងៃទី៤មករា​និង​ការដាក់​ពង្រាយ​ក្រុម​ទាហាន​ឈុត​ប៉ារ៉ា​ប្រដាប់អាវុធ​តាម​បណ្តោ​យ​​​ផ្លូវ​វ៉េងស្រេង ​គឺជា​ឈុត​ឆាក​ សង្គ្រាមយ៉ាងពិត។ ផ្លូវថ្នល់​ក្រាល​ដោយ​ដុំថ្ម ដំបង ដប​ទឹក និង​មាន​ផ្សែង​ហុយ​ទ្រ​លោម។ រថយន្តយោធា​ប្រដាប់​ដោយ​កាំភ្លើងយន្ត​ បើកបរ​ចុះឡើង​នៅតាម​បណ្តា​យ​ផ្លូវ​ ដែល​ជញ្ជាំង​អាគារ​នៅ​ជុំវិញ​នោះ​រង​ការ​ធ្លុះធ្លាយ​ ដោយ​គ្រាប់កាំភ្លើង​ និង​រង​ការបំផ្លាញ​ខ្ទេចខ្ទី​ ដោយ​កំហឹង​របស់​ក្រុមបាតុករ... នេះ​គឺជា​ឈុត​ឆាក​ដែល​គេ​ធ្លាប់តែ​ឃើញ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ស៊ី​រី​ឬ​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​ឥឡូវ​បានមក​លង​ប្រទេស​កម្ពុជា​សា​ជាថ្មី។

រាប់​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​មកមនុស្ស​យ៉ាងហោចណាស់៦នាក់​ស្លាប់ រាប់សិប​នាក់​រង​របួ​ស​​​​​និង​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​មន្ទីរឃុំឃាំង ។ រូបភាព​និង​តុល្យ​ការគួរ​ឲ្យ​ព្រឺ​ខ្លាច​ទាំង​​​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ក្រឡែត​ នូវ​របៀប​ធ្វើ​នយោបាយ​ដ៏​ គ្រោះថ្នាក់​ដែល​គ្មានអ្វី​ប្រែ​ប្រួល​នៅឡើយ។ នោះ​គឺជា​នយោបាយ​ដែល​បញ្ចប់​ដោយ​ឈាម​និង​ទឹកភ្នែក​ និង​ជាពិសេស​ន​យោ​បាយ​យក​ ជីវិត​មនុស្ស​ធ្វើជា​ដើមទុន​នៅតែមាន​អត្ថិភាព​នៅឡើយ។​ ជាការ​ពិតណាស់ សេ​ណា​រី​យោ​នៃ​អំពើហិង្សា​ទាំងនេះ​ ត្រូវបាន​គេ​មើលឃើញ​តាំងពី​ដើមទី​ម្ល៉េះ ​ ហើយក៏​ត្រូវបាន​គេ​និយាយ​ឡើង​​​សឹក​បបូរមាត់​ទៅហើយ ប៉ុន្តែ ម្តង​ហើយ​ម្តងទៀត គណបក្ស​​ជាប់ឆ្នោត​ទាំងពីរ​ នៅតែ​បោះបង់​តុ​ចរចា ហើយ​មានៈ​រុញ​ស្ថានការណ៍​ទៅរក​អំពើ​ហិង្សា​​កាន់តែ​ធំទៅៗជា​លំដាប់។
ដើមចម​នៃ​បញ្ហា​នេះ​ត្រូវគេ​មើលឃើញថា ​បណ្តាលមកពី​ទម្លាប់​អាក្រក់៤ប្រកា​រ៖ ទី១ គឺ​ទម្លាប់​ធ្វើ​ន​យោ​បាយ​ដោយ​យកអាយុ​ជីវិត​មនុស្ស​ធ្វើជា​ដើមទុន។ ទី២ គឺ​ទម្លាប់​មិន​ទទួលខុសត្រូវ​ពោលគឺ​ទទួ​ល​​​​តែ​ត្រូវ តែ​មិន​ទទួលខុស។ ទី៣ គឺ​ទម្លាប់​ប្រើ​កម្លាំងបាយ​ មិន​ប្រើ​កម្លាំង​បញ្ញា និង​ទី៤ គឺ​ទម្លាប់​ពឹង​លើ​ឥទ្ធិពល​បរទេស​នៅ​ពីក្រោយ​ខ្នង ​ហើយ​ងាក​មក​ប្រយុទ្ធ​ ស្លាប់​រស់​រវាង​ខ្មែរ​គ្នាឯង។ ទម្លាប់​ទាំង​​៤​​ប្រ​​ការនេះ​ បាន​ស្តែងឡើង​យ៉ាងច្បាស់​រួចហើយ​នៅក្នុង​ ប្រវត្តិសាស្ត្រ​ខ្មែរ ប៉ុន្តែ វា​នៅតែ​មិនទាន់មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ​រហូតមកដល់​បច្ចុប្បន្ន។
ជាទូទៅ នៅពេល​មាន​វិបត្តិ​នយោបាយ​ស្រាយ​មិន​ចេញ និង​នៅពេលដែល​បញ្ហា​កាន់តែ​ឡើងក​ម្តៅ អ្នក​​​​​​​នយោបាយ​មិនសូវ​ចេះ​ប្រើ​វិធី​ពន្លត់ភ្លើង​ទេ ប៉ុន្តែ ច្រើនតែ​ដុត​បន្ថែម​រហូតដល់​ឆេះ​រោលរាល​ពេញ​​បន្ទុក។ ពេលនោះ ម្នាក់ៗក៏​ក្រពុលមុខ ទប់​កំហឹង​លែង​បាន​ក៏​ផ្ទុះ​អំពើ​ហិង្សា​​បង្ហូរឈាម​តែម្តង។ រី​​ឯ​​​អ្នកនយោបាយ​វិញ ​ក៏​ផ្តើម​ទម្លាក់កំហុស​ដាក់គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ជា​ទម្លាប់ដដែលៗក្នុង​ឆាកនយោបាយ​កម្ពុជា។
យ៉ាងណា​ក៏ដោយចុះ ក៏​អ្វីដែល​គ្រប់ភាគី​ត្រូវតែ​ច្បាស់លាស់​នោះ​គឺ អំពើហិង្សា​ទោះជា​ប្រព្រឹត្តឡើង​ដោយ​ក្រុមបាតុករ​ក្តី ​ឬ​ដោយ​សមត្ថកិច្ច​ ក្តី​ គឺជា​រឿង​ខុសច្បាប់។ ភាពច្បាស់លាស់​មួយទៀត​ដែល​គ្មាន​អ្នកណា​ប្រកែក​បានដែរ​នោះ ​គឺ​សមត្ថកិច្ច​ មិនអាច​ប្រើ​អាវុធ​ទៅលើ​ក្រុម​បាតុករ​​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​បានឡើយ។ ភាពច្បាស់លាស់​ទាំងពីរ​នេះ​គឺជា​ជំនួយ​ស្មារតី​​យ៉ាងសំខាន់​ណាស់​ ក្នុងការ​ ចង្អុលមុខ​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា​បង្ហូរឈាម​ដែល​បាន​កើតឡើង។

ក្នុងសង្គម​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋគេ​មិនអាច​អនុញ្ញាត​ឲ្យ​មាន​ហេតុការណ៍​បែបនេះ​ ​គ្មាន​អ្នក​ទទួ​ល​​​​​​ខុសត្រូវ​បាន ​ឡើយ ​ពីព្រោះ​ជីវិត​មនុស្ស​មិនមែនជា​ល្បែង​លេងសើច​ ឬក៏​ជា​ដើមទុន​សម្រាប់​ ការ​ដណ្តើម​អំណាច​របស់​អ្នកនយោបាយ​ឡើយ។ ឥឡូវនេះ ភាគី​នីមួយៗ​បាន​​ប្រើប្រាស់​ផ្លូវ​តុលាការ​ដូច​​គ្នា​ ដើម្បី​បង្ហាញ​ពី​បំណង ​ស្វែងរក​យុត្តិធម៌​របស់​ពួកគេ។ ប៉ុន្តែ ការប្រើប្រាស់​តុលាការ​ ទំនងជា​ដើម្បី​ការពារ​​​​​​​មហិច្ឆតា​នយោបាយ​របស់ខ្លួន​  ច្រើនជាង​ដើម្បី​បុព្វហេតុ​យុត្តិធម៌? ក្នុង​បរិបទ​នេះ ការស្វែង​រក​​​អ្នក​ទទួលខុសត្រូវ​ក្នុង​អំពើហិង្សា​នេះ​នៅតែ​ជា​រឿង​ស្មុគស្មាញ​ ដដែល។
ដូច្នេះ ដល់ពេល​ហើយ​ដែល​អ្នកនយោបាយ​ខ្មែរ​គួរតែ​ភ្ញាក់រលឹក ​ផ្លាស់ប្តូរ​របៀប​ធ្វើ​ នយោបាយ​ចាស់​គំរឹ​​ល​មួយចំនួន​ដូច​បានលើកឡើង​ខាងដើម​ជា​ចាំបាច់។ ការផ្លាស់ប្តូរ​ទម្លាប់​នេះ​មិន​ពិបាក​​សោះ​ ប្រ​សិន​​បើ​គេ​គ្រាន់តែ​គិត​ អាណិតអាសូរ​ដល់​ឈាម​ខ្មែរ។ ប៉ុន្តែ ប្រសិនបើ​មិនអាច​ប្តូរ​បានទេ​នោះ ប្រទេស​កម្ពុជា​គ្មាន​ថ្ងៃ​អាច​រកឃើញ​សុខសន្តិភាព​ពិតប្រាកដ​បានឡើយ៕



Monday, January 6, 2014

ស្ត្រី​ជាសកម្មជន​ដីធ្លី មកពីសហគមន៌​បឹងកក់​ ដែលត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពីព្រឹក​ថ្ងៃទី ៦ មករា ២០១៤ ត្រូវ​បានដោះ​លែង​វីញ​ហើយ​នៅ​រសៀល​ថ្ងៃដដែល​ក្រោ​ម​កិច្ច​អន្តរាគមន៌​ពី​ ស្ថាប័ន​សិទ្ធឹមនុស្ស និងអង្គការ​សហប្រជាជាតិ។

ប្រភព​ពត៌មានបាន​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​មូល​ហេតុ​នៃ​ការដោះ​លែង​នោះ នៅ​ពុំទាន់​បាន​ទំលាយ​ឲ្យ​ដឹងនោះ​ទេ។ សកម្មជន​ដីធ្លី​មកពីសហគមន៌​អ្នក​ភូមិ​បឹង​កក់ ចំនួន​៥នាក់​ជាស្រ្តី​ត្រូ​វបាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខាង​មុខ​ស្ថាន​ទូ ​ត​បារាំង​កាល​ពីព្រឹក​ថ្ងៃ​ទី​ ៦ មករា ២០១៤ នៅពេល​ដែល​ស្រ្តី​ទាំងនោះ​ឈរស្រែកទាម​ទារ​​ឲ្យ​ដោះលែង​ក្រុម​កម្មករ​ដែល​ ត្រូវ​បាន​ចាប់​ខ្លួន។

ស្រ្តី​​ទាំង​៥​នាក់​នោះ​មាន​ អ្នកស្រី​ទេព វនី្ន អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី សុង ស្រីលាភ អ្នកស្រីផាន់ ឈុនវ៉េត និង អ្នកស្រី​ បូ ឆវី ដែល​ទាំង​៥នាក់​សុទ្ធឹសឹង​ជា​អ្នក​ដឹក​នាំ​សហគមន៌​អ្នក​ភូមិ​បឹងកក់​ដែល​ ត្រូវ​បាន​គេ​បណ្តេញ​ចេញ។ ក្រោយឃាត់ខ្លួន សកម្មជនដីធ្លីទាំង ៥នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ។

ការចាប់​ខ្លួន​នេះ បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០១៤នេះ នៅក្បែរមន្ទីរពេទ្យកាល់​ម៉ែ​ត្រ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ នៅ​ពេល​ដែលក្រុមសកម្មជនដីធ្លី មកពីសហគមន៌​បឹង​កក់​ទាំង​នេះ កំពុងប្រមូលផ្តុំគ្នា​ នៅ​ជិត​ស្ថានទូត​បារាំង​៕
13245_ladies_arrested.jpg
ស្ត្រីសកម្មជន​ទាំង៥នាក់​កាលព្រឹក​ថ្ងៃ​ទី ៦ មករា ២០១៤

9814tep_vanny.jpg

ប្រភពៈ neavea

Sunday, January 5, 2014

ហេតុការណ៍​សមត្ថកិច្ច​បាញ់ប្រហារ​កម្មករ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាណា​ឌីយ៉ា កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០១​៤ បានក្លាយ​ទៅជា​រឿង​សោកនាដកម្ម​គួរឱ្យ​រន្ធត់​មួយ​នៅក្នុង​សង្គម​ខ្មែរ​។

តាម​របាយការណ៍​បានឱ្យដឹងថា​មាន​មនុស្ស​យ៉ាង​តិច ៤​នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស​ដោយសារ​តែ​កម្លាំងប្រដាប់អាវុធ​ប្រើ​កាំភ្លើង​បាញ់ ​គ្រាប់​ពិត​ធ្វើការ​បាញ់ប្រហារ​ទៅលើ​កម្មករ​និង​ប្រជាពលរដ្ឋ​យ៉ាង​ សាហាវព្រៃផ្សៃ​។ នៅក្នុង​ហេតុការណ៍​នោះ​អ្នកស្លាប់​និង​របួស​រួមមាន​កម្មករ ប្រជាពលរដ្ឋ អ្នកលក់ដូរ សិស្សសាលា និង​អ្នករត់​រ៉ឺម៉ក​កង់​បី​ផងដែរ គឺ​ឈាម​ខ្មែរ​ត្រូវ​ហូរ​ជោក​ដី​ដោយសារតែ​អំពើ​ឃោរឃៅ​របស់​សមត្ថកិច្ច​។

បញ្ហា​នេះ​បង្ហាញឱ្យឃើញថា​រដ្ឋាភិបាល ហ៊ុន សែន កំពុង​យក​ពលរដ្ឋ​ខ្លួនឯង​ជាស​ត្រូវ​ព្រោះ​កម្មករ​-​កម្មការិនី គ្រាន់តែ​នាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​សោះ​បែរជា​គេ​បាញ់​សម្លាប់​យ៉ាង​ សាហាវព្រៃផ្សៃ​។​

​សេចក្តីរាយការណ៍​កាល​ពី​ម្សិលមិញ​បានឱ្យដឹងថា​ សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​ពិត​ធ្វើការ​បាញ់រះ​ទៅលើ​កម្មករ និង​ប្រជាពលរដ្ឋ បណ្តាលឱ្យមាន​អ្នកស្លាប់​និង​រងរបួស​យ៉ាងច្រើន​គួរឱ្យ​រន្ធត់​បំផុត​។ ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​មកពី​រោងចក្រ​នានា នៅ​រាជធានី​ភ្នំពេញ បាន​ឡើងក​ម្ដៅ​ដល់​កម្រិត​កំពូល ព្រោះ​សមត្ថកិច្ច​លើក​កាំភ្លើង​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ដូច​សត្វ​ធាតុ​។ អ្នករងរបួស​ជាច្រើន​ត្រូវបាន​រថយន្ត​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ កម្ពុជា​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​ពេទ្យរុស្ស៊ី ដើម្បី​សង្គ្រោះ​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់ថា​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ ឃោរឃៅ​បាញ់សម្លាប់​ប្រជាពលរដ្ឋ និង​កម្មករ​ដែលជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បំផុត​។

 ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ការតវ៉ា​របស់​ក្រុមកម្មករ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាំងពី​យប់​ថ្ងៃទី​០២ ខែមករា បាន​អះ​អាងថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​បានចាប់ផ្តើម​នៅ​ម៉ោង​ជិត​១០​ព្រឹក ថ្ងៃទី​០៣ ខែមករា ពេលដែល​កម្មករ​រាប់ម៉ឺន​នាក់​មកពី​តាម​បណ្តា​រោង​ចក្រ​នានា​ប្រមូល​ ផ្តុំគ្នា​ដុត​កង់ឡាន​និង​បិទផ្លូវ​វេ​ង​ស្រេង នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ៥​កន្លែង និង​ព្រមាន​ដុត​ឡាន​កុងតឺន័រ ដើម្បី​ទាមទារ​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។

ការតវ៉ា​របស់​កម្មក​រ​ធ្វើឡើង​ដោយ​អហិង្សា ប៉ុន្តែ​រដ្ឋាភិបាល ហ៊ុន សែន បែរជា​ប្រើ​កម្លាំង​ប្រ​ដាប់អា​វុធ​បាញ់ប្រហារ​កម្មករ និង​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ​បំផុត​គ្មាន​ចិត្ត​អាណិតអាសូរ​ឈាម​ ខ្មែរ​ឡើយ​។ បញ្ហា​នេះ​រដ្ឋាភិ​បាល​​មិន​ស្របច្បាប់​របស់ ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការបាញ់សម្លាប់​កម្មករ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ព្រោះ​​ជា​បទឧក្រិដ្ឋ​ត្រូវ​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ​

ព័ត៌​មានលម្អិត​សូម​អាន​ក្នុង​សារ​ព័ត៌មាន មនសិការ​ខ្មែរ ចុះផ្សាយ​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៤។សូម​អរគុណ

ប្រភពៈ skd168

Thursday, January 2, 2014

សន្និសីទ​សារព័ត៌មាន​របស់​ក្រុមការងារ​Cpp-Cnrp.2013លោក​ យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​ប្រ​ឆាំងបាន​និយាយ ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី ​១ មករានេះថា នៅក្នុង​ការជួបពិភាក្សា​ ជាមួយ​ គណ​​​​​​​បក្ស ​ប្រជាជន​កម្ពុជា ខាង​គណបក្ស​សង្គ្រោះ​ ​​​​ជា​តិមាន​របៀបវារៈ​ ចំនួន​ពីរ​ធំ ​ដែល​ត្រូវ​លើក​ឡើង ដើម្បី​ដាក់​ទៅ​ប្រជុំ​កំពូល ​រវាង​គណបក្ស​ទាំងពីរ​។ ​លោក​បាន​បញ្ជាក់ថា មាន​របៀបវារៈ​ពីរ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ស្នើ​ដាក់​ទៅ​ការប្រជុំ​កំពូល ​រវាង​គណបក្ស​ទាំងពីរ ទី១-កែទម្រង់ ​ការបោះឆ្នោត និង​ទី២​​-​ការបោះ ឆ្នោត​ឡើងវិញ​។​

លោក​ព្រុំ  សុខា​ មន្ត្រីជាន់ខ្ពស់​គណ​បក្ស​កាប់អំណាច ក៏បាន​និយាយឲ្យ​ដឹងដែរថា សម្រាប់​គណ​បក្ស​​ប្រជាជន​កម្ពុជា គឺមាន​ច្បាស់​ណាស់ ហើយ​យក​អ្វីដែល​បាន​ឯកភាពគ្នា ​នៅក្នុង​ជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងទៅ​យកមក​បន្ត​ការជជែក​គ្នា​តទៅទៀត​។​

លោក​បាន​បញ្ជាក់ថា ធម្មតា​ការចរចា​មាន​ច្រើនលើក​ចឹ​ង ពី​ការចរចា​មួយ​ទៅ​ការចរចា​មួយ​មាន​វា​អ្វី​ដែលជា​ចំណុចរួម យើង​បន្ត​ពង្រឹង​អាហ្នឹង​ ដើម្បី​ឈានទៅរក​ដំណោះស្រាយ​ចុងក្រោយ​សម្រាប់​បញ្ហា។ ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​យក​អ្វី​ដែលជា​ស្មារតី​រួម​ដែល​បាន ​ឯកភាពគ្នា​រវា​ង​​​ជំនួប​កំពូល​នៅ​ ថ្ងៃទី​១៦-១៧ ខែកញ្ញា ឆ្នាំ​២០១៣។​

សូមបញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​គណបក្សកាន់អំណាច ចំនូន ៣រូប រួមមាន ៖ លោក សក់ សេដ្ឋា ,​លោក ព្រុំ សុខា និង​លោក កើត រិ​ទ្ធ​។​ចំណែក​គណបក្ស​ប្រឆាំង ចំនួន ៣រូប រួមមាន៖ លោក យឹម សុវណ្ណ ,​លោក គួ​យ ប៊ុន​រឿង និង​លោក ប៉ុល ហំ​ម​៕

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ជួប​គ្នា​ជា​ថ្មី​ទៀត​ដើម្បី​ដោះ​​​​​​​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ កម្ពុជា ដែល​កើត​មាន​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា។ ការ​​​​​ជួប​គ្នា​ដំបូង គឺ​ធ្វើ​ឡើង​ថ្នាក់​ក្រុម​ការងារ​បច្ចេកទេស​សិន ដើម្បី​ពិភាក្សា​ខ្លឹមសារ និង​រៀបចំ​របៀប​វារៈ​​​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​ជួប​គ្នា។

ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣ មករា នៅ​វិមាន​ព្រឹទ្ធ​សភា រាជធានី​ភ្នំពេញ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មករា ឲ្យ​ដឹង​ថា ការ​​​ជួប​គ្នា​រវាង​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​នេះ នឹង​ពិភាក្សា​លើ​ការ​រៀបចំ​ស​ម្រាប់​​កិច្ច​ចរចា​របស់​ថ្នាក់ដឹកនាំ​កំពូល​ របស់​គណបក្ស​ទាំង​ពីរ​នេះ៖ «អំពី​របៀបវារៈ ពេល​វេលា ទីកន្លែង និង​សមាសភាព​ថ្នាក់ដឹកនាំ​កំពូល​ដែល​ត្រូវ​ចូល​រួម​ចរចា»

សមាសភាព​ក្រុម​ការងារ​ដែល​ត្រូវ​ចូល​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​៣ មករា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​​​​លោក យឹម សុវណ្ណ លោក ប៉ុល ហំម លោក គួយ ប៊ុនរឿន។ ចំណែក​សមាសភាព​មក​ពី​គណ​​បក្ស​​​ប្រជាជន​កម្ពុជា មាន​លោក ព្រុំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ។

លោក ព្រុំ សុខា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ មករា ឲ្យ​ដឹង​ថា ការ​​​ជួប​គ្នា​របស់​ក្រុម​ការងារ​បច្ចេកទេស​នោះ មិន​ទាន់​មាន​របៀប​វារៈ​ជាក់​លាក់​ទេ ប៉ុន្តែ​ក្រុម​ការងារ​បច្ចេកទេស​របស់​គណបក្ស​ទាំង​ពីរ​នេះ អាច​លើក​យក​មក​ជជែក​គ្នា​ភា្លមៗ​តែម្ដង ក្នុង​ពេល​ជួប​គ្នា​អំពី​រ​​បៀបវារៈ​កិច្ច​ប្រជុំ។

លោក ព្រុំ សុខា បន្ថែម​ឲ្យ​ដឹង​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជួប​ដោះស្រាយ​គ្នា​នេះ មាន ២​សំខាន់ គឺ​ទី​១ បញ្ហា​ដែល​កើត​មាន​ក្រោយ​ការ​បោះ​ឆ្នោត​នោះ គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​ការ​ចរចា​ដោយ​សន្តិវិធី គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ និង​ទី​២ ការ​ចរចា​ថ្មី​នានា​ត្រូវ​តែ​គោរព​ទៅ​តាម​ការ​ឯកភាព​យល់​ព្រម​ជាមួយ​គ្នា​ កន្លង​មក ហើយ​រិះរក​វិធី​ដោះស្រាយ​ចំណុច​ដែល​នៅ​មិន​ទាន់​ចុះ​សម្រុង​ជាមួយ​គ្នា​បន្ត ​ទៅ​ទៀត។

លោក ព្រុំ សុខា៖ «យើង​យល់​ថា មាន​តែ​មធ្យោបាយ​នេះ​មួយ​គត់​ដែល​ល្អ​បំផុត ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​សព្វថ្ងៃ​នេះ។ យើង​ធ្លាប់​ជួប​ចរចា​គ្នា​ទាំង​ផ្លូវការ និង​ផ្សេងៗ​នោះ ដូច្នេះ​ជួប​គ្នា​ច្រើន​ដង​ហើយ។ ដូច្នេះ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចង់​ឲ្យ​មាន​ដំណោះស្រាយ​ពិត​ប្រាកដ តាម​ការ​ចរចា គឺ​អ្វី​ដែល​យើង​ធ្លាប់​និយាយ​ជាមួយ​គ្នា ធ្លាប់​ឯកភាព​គ្នា រក​ឃើញ​ចំណុច​រួម គឺ​យើង​ផ្អែក​លើ​នោះ។ យើង​ខំ​រក​ចំណុច​រួម​ដើម្បី​ដោះស្រាយ​បញ្ហា»

ការ​ជួប​ចរចា​គ្នា​រវាង​ថ្នាក់​ដឹកនាំ​កំពូល និង​តំណាង ​គណបក្ស​ជា​ក្រុម​បច្ចេកទេស ​រវាង​គណបក្ស ​ប្រ​ជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក​មាន​ប្រហែល ៧​លើក។ ក្នុង​នោះ​មាន​ការ​ជួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​មាន​ចំនួន​២​លើក៕

ប្រភព អាស៊ីសេរី 

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks