នៅថ្ងៃទី១១មីនា អាមេរិកបានបង្ហាញពីការប្ដេជ្ញាការពារសម្ពន្ធមិត្ដណាតូ របស់ខ្លួននៅជាប់ព្រំដែនប្រទេសរុស្ស៊ី តាមរយៈការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅជាប់ព្រំដែនទាំងនោះ ។ នេះជាការ ធ្វើសមយុទ្ធដំបូងបង្អស់របស់អាមេរិក នៅជាប់ព្រំដែនរុស្ស៊ី ស្របពេលដែល រដ្ឋាភិបាលរុស្ស៊ីប្រកាសគាំទ្រការពារ តំបន់ស្វ័យត្នគ្រីមៀ ។
នៅតំបន់សមុទ្រខ្មៅដែលមានកម្លាំង ទាហានជើងទឹករុស្ស៊ីឈរជើងនៅតំបន់ គ្រីមៀ នាវាចម្បាំងអាមេរិក USS Truxtun បំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ ចូលរួមក្នុងការធ្វើសមយុទ្ធជាមួយកម្លាំង ទាហានជើងទឹកប្រទេសរូម៉ានី និង ប៊ុលហ្គារី ។ ចំណែកនៅភាគខាងជើង ប្រទេសប៉ូឡូញ យន្ដហោះចម្បាំងអាមេ រិកកំពុងឆ្ពោះទៅកាន់ទីតាំងទ័ពអាកាស Lask ដើម្បីធ្វើសមយុទ្ធរួមនៅពេលដ៏ខ្លី ខាងមុខ ។ អាមេរិកនិងប៉ូឡូញបាន ប្រកាសថា ការធ្វើសមយុទ្ធនោះ បាន ឡើងគម្រោងជាយូរណាស់មកហើយ មិនពាក់ព័ន្ធនឹងភាពតានតឹងក្នុងតំបន់ គ្រីមៀនោះឡើយ ។ ប៉ុន្ដែសកម្មភាពទាំង នោះ បានបញ្ជាក់ពីការប្ដេជ្ញារបស់អាមេ រិកក្នុងការការពារគ្រប់បណ្ដាប្រទេសម្ពន្ធ មិត្ដណាតូ ក្រោយពេលដែលប្រទេសទាំង នោះបង្ហាញការព្រួយបារម្ភពីការជ្រៀត ជ្រែករបស់រុស្ស៊ីទៅនឹងប្រទេសអ៊ុយក្រែន។
ការធ្វើសមយុទ្ធបានបង្ហាញយ៉ាងច្បាស់ ថា អាមេរិកនៅតែជាប្រទេសនាំមុខក្នុង ប្រតិកម្មរបស់សហគមន៍អន្ដរជាតិទៅ លើប្រទេសរុស្ស៊ីជ្រៀតជ្រែកចូលក្នុង ប្រទេសអ៊ុយក្រែន ។
កន្លងមកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ការដាក់បញ្ចូលគ្រីមៀ ស្ថិតក្នុងអធិបតេយ្យភាពរុស្ស៊ី គឺ ជារឿងស្របច្បាប់ ដោយសារតែសកម្ម ភាពទាំងនោះធ្វើតាមបំណងរបស់ពលរដ្ឋ គ្រីមៀតែប៉ុណ្ណោះ មិនមែនជាការបង្ខិតបង្ខំនោះឡើយ ។ ចំណែកលោកខាងលិច ចាត់ទុកថា ការដាក់បញ្ចូលនោះ គឺខុសទៅនឹងច្បាប់អន្ដរជាតិ ៕
0 comments:
Post a Comment