Showing posts with label សេដ្ឋកិច្ច. Show all posts
Showing posts with label សេដ្ឋកិច្ច. Show all posts

Tuesday, March 11, 2014

20140310_15
លោក Hisamichi Koga
ថ្លែង​ក្នុង​សន្និសីទ​កាលពី​ចុង​សប្តាហ៍​មុន​​។
Bangkokpost
ក្រុង បាងកកៈ វិនិយោគិន ជប៉ុន ទំនង​ជា​នឹង​ផ្លាស់​ប្តូរ​ការ​វិនិយោគ​របស់​ខ្លួន​ចេញ​ពី​ប្រទេស ថៃ ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ប្រសិន​បើ​ភាព​ចលាចល​ផ្នែក​នយោបាយ​អូស​បន្លាយ​ពី ៦ ដល់ ១២ខែ បន្ត​ទៀត​ដែល​នឹង​ធ្វើ​ខូច​ខាត​ដល់​សេដ្ឋកិច្ច​ទាំង​មូល។
ថ្លែង​កាល​ពី​សប្តាហ៍​មុន​ក្នុង​សន្និសីទ​ទីក្រុង បាងកក ស្ដី​ពី​និន្នាការ​វិនិយោគ ជប៉ុន ក្រុម​មន្ដ្រី​ប្រតិបតិ្ត​របស់​ក្រុមហ៊ុន​នានា​បាន​ថ្លែង​ថា ជម្លោះ​ដែល​បន្ត​រយៈ​ពេល​វែង​មួយ​នឹង​ប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​បង្ការ​គ្រោះ​ទឹក​ជំនន់​និង​គម្រោង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត​របស់​ប្រទេស ថៃ។
មន្ត្រី​ប្រតិបត្តិ​ទាំង​នោះ​បាន​បន្ត​ថា អាទិភាព​សម្រាប់​ប្រទេស ថៃ គឺ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សេវាកម្ម និង​កែលម្អ​ប្រព័ន្ធ​អប់រំ​ដើម្បី​ឆ្លៀត​យក​ប្រយោជន៍​លើ​និន្នាការ​របស់​ក្រុមហ៊ុន ជប៉ុន ដែល​ពង្រីក​អាជីវកម្ម​នៅ​ក្រៅ​ប្រទេស​កំណើត​របស់​ខ្លួន។
លោក Hisamichi Koga អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម ជប៉ុន នៅ​ទីក្រុង បាងកក បាន​ថ្លែង​ថា៖ «ភាព​ចលាចល​នេះ​បាន​ធ្វើ​ឲ្យ​វិនិយោគិន ជប៉ុន សម្លឹង​មើល​ទិសដៅ​វិនិយោគ​ជំនួស​ដូចជា ប្រទេស ឥណ្ឌូនេស៊ី និង ហ្វីលីពីន»។
លោក​បន្ត​ថា៖ «ប្រសិន​បើ​ស្ថានការណ៍​អូស​បន្លាយ​រយៈ​ពេល ៦ ខែ​ដល់​មួយ​ឆ្នាំ​ទៀត ពួក​គេ​អាច​ផ្លាស់​ប្តូរ​ការ​វិនិយោគ​ពី​ប្រទេស ថៃ ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេង​ទៀត»។
ដោយ​លើក​ឡើង​ព័ត៌មាន​ពី​ធនាគារ​សហ​ប្រតិបត្តិការ​អន្តរជាតិ ជប៉ុន លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន ជប៉ុន ជាច្រើន​កំពុង​បង្កើន​ការ​វិនិយោគ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជម្នះ​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​រយៈ​ពេល​វែង​របស់​តម្លៃ​ប្រាក់​យ៉េន និង​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស។
លោក Koga បាន​លើក​ឡើង​ថា៖ «ពួក​គេ​កំពុង​ពង្រីក​អាជីវកម្ម​ក្នុង​តំបន់​អាស៊ី​ជា​ពិសេស​ប្រទេស ថៃ និង​តំបន់​អាស៊ាន ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ចំនួន ៦០០ លាន​នាក់ ហើយ​កំពុង​បន្ត​កើន​ឡើង»។
ការ​វិនិយោគ​របស់​វិនិយោគិន ជប៉ុន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​កើន​ឡើង ៥៥ ភាគរយ​នៅ​ក្នុង​រយៈ​ពេល ៦ខែ ដំបូង​ឆ្នាំ ២០១៣ ដល់ ១០,៣ ពាន់​លាន​ដុល្លារ​អាមេរិក។
លោក Setsuo Iuchi ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់ ជប៉ុន ក្នុង​ទីក្រុង បាងកក បាន​ថ្លែង​ថា ទំនុក​ចិត្ត​របស់​វិនិយោគិន ជប៉ុន បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ភាព​បែក​បាក់​ផ្នែក​នយោបាយ​បាន​ពន្យារ​ពេល​ការ​តែង​តាំង​ក្រុម​ប្រឹក្សា​វិនិយោគ (BoI) ថ្មី និង​ការ​អនុម័ត​លើ​គ្រោង​ធំៗ​ដែល​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​ក្រុម​ប្រឹក្សា BoI មួយ​នេះ។
លោក​បន្ត​ថា វិនិយោគិន​ជា​ច្រើន​កំពុង​សម្លឹង​មើល​ឱកាស​ទូទាំង​តំបន់​អាស៊ាន​ដោយ​សារ​តែ ស្ថានការណ៍​នៅ​ក្នុង​ប្រទេស ថៃ ធ្វើ​ឲ្យ​វិនិយោគិន​គ្រប់​គ្នា​មាន​ការ​ខក​ចិត្ត ហើយ​ហានិភ័យ​ផ្នែក​នយោបាយ​បាន​ផ្លាស់​ប្តូរ។
លោក Kanetsugu Mike មន្ដ្រី​ប្រតិបតិ្ត​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ធនាគារ Tokyo-Mitsubishi UFJ បាន​ថ្លែង​ថា ប្រទេស ថៃ និង ឥណ្ឌូនេស៊ី បាន​រក្សា​ទិសដៅ​វិនិយោគ​ដែល​អនុគ្រោះ​សម្រាប់​ក្រុមហ៊ុន ជប៉ុន។
លោក​បាន​បន្ត​ថា ទោះ​បី​ជា​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​ក៏​ដោយ​ក៏​ហេដ្ឋា​រចនា​សម្ព័ន្ធ​អភិវឌ្ឍន៍​ដ៏​ល្អ​របស់​ប្រទេស ថៃ ផ្ដល់​ឲ្យ​ខ្លួន​នូវ​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ភាព​ប្រកួត​ប្រជែង​មួយ​ដែរ​ខណៈ​ប្រទេស ឥណ្ឌូនេស៊ី មាន​សេដ្ឋកិច្ច​ដ៏​ធំ​មួយ។
លោក Koga បាន​មាន​ប្រសាសន៍​បន្ត​ថា ក្រុមហ៊ុន​មិន​មែន​ផលិតកម្ម​របស់ ជប៉ុន កាន់​តែ​ច្រើន​កំពុង​ចូល​មក​ប្រទេស ថៃ ដូច្នេះ​ជំនួយ​បន្ថែម​ទៀត​ពី​សំណាក់​រដ្ឋាភិបាល​គឺជា​ការ​ចាំបាច់​បំផុត​នៅ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ក្នុង​វិស័យ​ច្បាប់​ពាណិជ្ជកម្ម​បរទេស​ជាដើម៕ PB
20140310_11
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន​ខ្មែរហ៊្វូតនា​ពេលកន្លងមក​​​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ពាណិជ្ជករ ស្រូវ-អង្ករ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​ពី​ការ បង្កើត​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា ដែល​ជា​ស្ថាប័ន​ថ្នាក់​ជាតិ​សម្រាប់​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ​។
ការ រៀបចំ​បង្កើត​សហព័ន្ធ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ឯកភាព​ពី លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​ការ បង្កើត​សហព័ន្ធ​ស្រូវ-អង្ករ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល ក្នុង​ការ​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥​។
តំណាង​ពាណិជ្ជករ​ស្រូវ-អង្ករ​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​នៅ​មាន​ក្រុម​ដោយ​ឡែកៗ​ពី​គ្នា​បាន លើក​ឡើង​ថា ការ​រៀបចំ​សហព័ន្ធ​រួម​គ្នា​ថ្នាក់​ជាតិ​មួយ​គឺជា ការ​ចាំបាច់​ដើម្បី​ធ្វើឲ្យ​ការ​សហការ​ក្នុង​ចំណោម​ពាណិជ្ជករ មាន​ភាព​រឹងមាំ ខណៈ​បេសកកម្ម​កន្លង​មក​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា។
លោក ដេវីដ វ៉ាន់វិចិត្រ អគ្គលេខាធិការ​រង សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​សហព័ន្ធ​ថ្នាក់​ជាតិ​គឺជា​ជំហាន​នៃ​ការ​វិវត្ត​មួយ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​ក្រុម​ពាណិជ្ជករ​ទាំងអស់​ធ្វើការ ចុះ​សម្រុង​គ្នា​ឲ្យ​បាន​ល្អ​ជាង​មុន​ដើម្បី​ផលប្រយោជន៍​រួម។
លោក​ថ្លែង​ថា​៖ «​យើង​គាំទ្រ​វិធានការ​ណា​មួយ​ដើម្បី​ឲ្យ​មាន​ការ បង្រួបបង្រួម​គ្នា​ក្នុង​វិស័យ​ស្រូវ-អង្ករ។ កាល​ណា​មាន​សហព័ន្ធ​បង្កើត​ថ្មី ពួកយើង​ទាំងអស់​នឹង​ស្ថិត​ក្រោម​ឆត្រ​តែ​មួយ​របស់​សហព័ន្ធ»។
ប្រទេស​កម្ពុជា​ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ជិត​៤០​ម៉ឺន​តោន កាលពី​ឆ្នាំ​មុន​មាន​សមាគម​ស្រូវ-អង្ករ​យ៉ាង​ហោច​ណាស់​បី​ធំៗ​។ សមាគម​នាំ​ចេញ​អង្ករ​កម្ពុជា​ដែល​មាន​លោក លឹម ប៊ុនហេង ជា​ប្រធាន សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា របស់​លោក ដេវីដ វ៉ាន់វិចិត្រ និង​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ដែល​មាន​លោក គឹម សាវុធ ជា​ប្រធាន។
ការ មាន​សមាគម​បែកខ្ញែក​គ្នា​នា​ពេល​កន្លង​មក​ហាក់​ធ្វើឲ្យ​ពាណិជ្ជករ ក្រុម​នីមួយៗ​មិន​សហការ​គ្នា​បាន​ល្អ​។ ពេល​ដែល​អង្ករ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​អង្ករ​មាន​គុណភាព​ល្អ ជាង​គេ​របស់​ពិភពលោក​ជា​លើក​ទី​ពីរ​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​នាំ​ចេញ អង្ករ​មួយ​ចំនួន​អះអាង​តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន ថា សមិទ្ធផល​នោះ​ជា​របស់​ក្រុមហ៊ុន​ខ្លួន។ ការ​ប្រកាស​របស់​ក្រុមហ៊ុន​ទាំងនោះ​គឺជា​ការ​ប្រាស់ចាក​ពី​ការ​ព្រមព្រៀង​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រកួត ខណៈ​កាល​នោះ​តំណាង​សមាគម សហព័ន្ធ និង​ក្រុមហ៊ុន​សុទ្ធតែ​យល់ព្រម​ថា ពួកគេ​តំណាង​ដល់​អង្ករ​កម្ពុជា ហើយ​រាល់​ជោគជ័យ​ទាំងឡាយ​ជា​កេរ្តិ៍ឈ្មោះ និង​ការ​សម្រេច​បាន​របស់​កម្ពុជា​។
លោក គឹម សាវុធ ប្រធាន​សម្ព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សម្ព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា ដែល​នឹង​បង្កើត​ឡើង​នា​ពេល​ឆាប់ៗ​នឹង​ធ្វើឲ្យ​ពាណិជ្ជករ​ស្រូវ-អង្ករ​ទាំងអស់​មាន​កិច្ចសហការ​គ្នា​បាន​ល្អ។
លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា សហព័ន្ធ​នេះ​នឹង​ធ្វើការ​មាន​ប្រសិទ្ធភាព​ល្អ ហើយ​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​អង្ករ​កម្ពុជា​កាន់តែ​ខ្លាំង »​។
លោក លឹម ប៊ុនហេង ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​កម្ពុជា​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​។ លោក​ថ្លែង​ថា​៖ «​យើង​រីករាយ​ក្នុង​ការ​រួម​គ្នា​ជា​បាច់​ធំ​មួយ​ដើម្បី​ឲ្យ​កម្លាំង របស់​យើង​ខ្លាំង​នៅលើ​ឆាក​អន្តរជាតិ​»​៕
20140310_13
សាខាធនាគារ CIMB នៅ​រាជធានីភ្នំពេញ​​។ រូបថត ផា លីណា
ភ្នំពេញៈ លទ្ធផល​ផ្នែក​ហិរញ្ញវត្ថុ​បាន​ចេញ​ផ្សាយ​កាលពី សប្ដាហ៍​មុន​បាន​បង្ហាញ​ថា ប្រាក់​ចំណេញ ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅ​ធនាគារ CIMB ជា​ធនាគារ​បុត្រសម្ព័ន្ធ​របស់​ធនាគារ CIMB Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​គ្រប់គ្រង​ដោយ​វិនិយោគិន ម៉ាឡេស៊ី បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​២០១៣ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។
របាយការណ៍​បាន​បង្ហាញ ថា ប្រាក់​ចំណូល​របស់​ធនាគារ​នេះ​បាន​កើនឡើង​៧៣​ភាគរយ​ធៀប​នឹង​រយៈពេល ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដល់​៧,៨​លាន​ដុល្លារ​អាមេរិក។ ប្រាក់​បញ្ញើ​មាន​ចំនួន​១៩១​លាន​ដុល្លារ កើនឡើង​ជាង​៩៥​ភាគរយ​ខណៈ​ដែល​ប្រាក់កម្ចី​មាន​ចំនួន​១៣៥​លាន ដុល្លារ បាន​កើនឡើង​ជាង​៦០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១២​។
លោកស្រី ហេង ធីតា នាយក​ផ្នែក​សេវា​ហិរញ្ញវត្ថុ​បុគ្គល​បាន​ថ្លែង​ថា​៖ «​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ដំណើរការ​របស់​យើង​នៅ​កម្ពុជា អតិថិជន​របស់​ធនាគារ CIMB បាន​កើនឡើង​ដល់​ជាង​១៥ ០០០​នាក់»។
លោកស្រី​បន្ត​ថា​៖ «​ជាមួយ​បុគ្គលិក​ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន​ខ្ពស់​ជាង​២០០​នាក់ ធនាគារ CIMB ចាត់ទុក អតិថិជន​ជា​បេះដូង​នៃ​ពាណិជ្ជកម្ម​របស់​យើង​។
លោកស្រី ធីតា បន្ថែម​ថា​៖ «​ឆ្នាំ​២០១៤ នឹង​ជា​ឆ្នាំ​ដ៏ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។ យើង​រំពឹង​ថា យើង​នឹង​បន្ត​រីកលូតលាស់​កាន់តែ​ខ្លាំង បន្ថែម​លើ​លទ្ធផល​ឆ្នាំ​២០១៣​»។ លោកស្រី​លើក​ឡើង​ថា​៖ «​ជាមួយ​នឹង​កំណើន​នៃ​ការ​ទទួល​យក​សេវាកម្ម​និង​ផលិតផល​របស់ CIMB យើង​ប្តេជ្ញា​ចិត្ត​បន្ត​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ក្នុង ឆ្នាំ​២០១៤»​។
សព្វថ្ងៃ​ធនាគារ CIMB មាន​សាខា​ចំនួន​១១ កំពុង​បម្រើ​សេវាកម្ម និង​ផលិតផល​ជូន​អតិថិជន​នៅក្នុង​ទីក្រុង​សំខាន់ៗ​ជាច្រើន​មាន​ដូចជា ទីក្រុង​ភ្នំពេញ សៀមរាប ក្រុង​ព្រះសីហនុ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម​។
លោក​ឧបនាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​បាន​ថ្លែង​នៅក្នុង​ជំនួប​ប្រជុំ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ចុង​ខែ​កុម្ភៈ​ថា ទាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន សភាព​កាន់តែ​រលូន ហើយ​លោក​ក៏​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ខិតខំ​បន្ត​ទៀត​។
លោក​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​កម្ពុជា​បាន​កើនឡើង ១៣,៨​ភាគរយ​ដល់​៤២៩,៥៤​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​មុន ធៀប​ជាមួយ​នឹង​ឆ្នាំ​២០១២ ហើយ​ការ​នាំ​ចេញ​របស់​ប្រទេស​ម៉ាឡេស៊ី មក​កាន់​ប្រទេស​កម្ពុជា មាន​ដូចជា វាយនភ័ណ្ឌ ផលិតផល​លោហធាតុ អាហារ​កែច្នៃ និង​សារធាតុ​គីមី ខណៈ​ការ​នាំ​ចូល​ពី​កម្ពុជា​មាន​ដូចជា កៅស៊ូ និង​អង្ករ​។ ភាគច្រើន ក្រុមហ៊ុន​ម៉ាឡេស៊ី​វិនិយោគ​ខាង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​សេវាកម្ម ដែល​ជា​វិនិយោគិន​បរទេស​ឈាន​មុខ​គេ​នៅ​កម្ពុជា​។
មាន​អាជីវកម្ម​របស់​ម៉ាឡេស៊ី​ចំនួន​១ ៦៩៣ បាន​ចុះ​បញ្ជី​នៅ​កម្ពុជា ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ​រហូត​ដល់​២,៦២​ពាន់​លាន​ដុល្លារអាមេរិក​ក្នុង​រយៈពេល​១៩​ឆ្នាំ​ចាប់ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ឆ្នាំ​២០១៣​៕​PB
20140310_01
មន្ត្រី​​​របស់​កង​ម៉ារីន​ម៉ាឡេ​ស៊ី​ ស្គែន​ដារ៉ា​ ដើម្បី​រុករក​យន្ត​ហោះ​ដែល​ផ្ទុក​អ្នក​ដំណើរ​ចំនួន​២៣៩នាក់​ ដែល​បាន​បាត់​កាល​ពីព្រ​លឹម​ថ្ងៃ​សៅរ៍។ រូបថត AFP
ក្រុងគូឡាឡាំពួៈ ម៉ាឡេស៊ី ពី​ថ្ងៃ​អាទិត្យ បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​លទ្ធភាព​ភេរវកម្ម​ចំពោះ​ការ​បាត់​នៃ យន្តហោះ​ដឹក​អ្នក​ដំណើរ​ដែល​ដឹក​មនុស្ស​២៣៩​នាក់ ហើយ​អាមេរិក​បាន​បញ្ជូន​FBI​មក​ដើម្បី​ធ្វើការ​ស៊ើបអង្កេត ខណៈ​ក្រុម​សាច់ញាតិ​ដែល​រកាំ​ចិត្ត បាន​ទទូច​ចង់​បាន​ដំណឹង​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​។
ជើង​ហោះហើរ​អាកាសចរណ៍​ម៉ាឡេស៊ី MH370 ស្រាប់តែ​បាត់​ភ្លាមៗ​ពី​រ៉ាដា​កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍​នៅ​កន្លែង​មួយឯ សមុទ្រ​ចន្លោះ​ឆ្នេរសមុទ្រ​ខាង​កើត​របស់​ម៉ាឡេស៊ី និង​វៀតណាម​ខាង​ត្បូង​។ ប៉ុន្តែ​បាន​សង្កត់ ធ្ងន់​ថា​មិនមាន​ភ័ស្តុតាង​នៃ​ភេរវកម្ម​នៅ ឡើយ។ ក្រុម​អ្នក​រុករក​នៅ​តែ​កំពុង​តាម​ប្រមាញ់​យន្តហោះ​នោះ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​«​បារម្ភ​ខ្លាច​ជួប​គ្រោះ​អាក្រក់​បំផុត​»។
ក្រុម​អាជ្ញាធរ ម៉ាឡេស៊ី ក៏​បាន​ពង្រីក​ការ​រុករក​បំណែក​យន្តហោះ របស់​ពួកគេ​ទៅ កាន់​ឆ្នេរ​ភាគ​ខាង​លិច​របស់​ប្រទេស ដោយ​ស្នើ​រដ្ឋ​ជិត​ខាង​ឥណ្ឌូនេស៊ី​ឲ្យ​ជួយ។ មក​ដល់​ពេល​នេះ ក្រុម​អ្នក​ស្វែងរក​បាន​ផ្តោត​សំខាន់​លើ​ផ្ទៃទឹក​នៅ​ភាគ​ខាង​កើត​ប្រទេស ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
ក្រុម​មន្ត្រី​បាន​និយាយ​ថា នាវា សរុប​៤០​គ្រឿង និង​យន្តហោះ ២២​គ្រឿង មកពី​ប្រទេស​ផ្សេងៗ ក្នុង​នោះ​មាន​មកពី​ចិន និង​អាមេរិក ពេល​នេះ​បាន​ចូលរួម​ក្នុង​ប្រតិបតិ្តការ​ប្រមាញ់​ទូទាំង​តំបន់​ទាំង​ពីរ។
យោងតាម​ទិន្នន័យ​រ៉ាដា ប្រមុខ​ទ័ព​
អាកាស​ម៉ាឡេស៊ី លោក ឧត្តមសេនីយ៍ Rodzali Daud បាន​ថ្លែង​ថា៖ «មាន​លទ្ធភាព ផ្សេង​មួយ ដែល​ថា យន្តហោះ​នោះ​ពិតជា​បាន​ត្រឡប់​ក្រោយ»។
ប៉ុន្តែ​ប្រមុខ​ប្រតិបត្តិ​អាកាសចរណ៍ ម៉ាឡេស៊ី (MAS) លោក Ahmad Jauhari Yahya បាន និយាយ​ថា ប្រព័ន្ធ​នៃ​យន្តហោះ Boeing 777 នោះ នឹង​បាន​បន្លឺ​កណ្តឹង​ភ័យអាសន្ន។
លោក​បាន​និយាយ​ថា៖ «នៅពេល មាន​ការ​ត្រឡប់​ក្រោយ​ខាង​ផ្លូវ​អាកាស អ្នក​បើកបរ​នឹង​មិន​អាច​ដំណើរការ​ដូច​គ្រោង​ទុក​ទេ»​។ លោក​បាន​បន្ថែម​ថា ក្រុម​អាជ្ញាធរ ពិតជា​ពិបាក​យល់​ណាស់ ជុំវិញ ស្ថានការណ៍​នេះ។
បន្ទាប់ពី​បាន​ដឹង​ថា មនុស្ស​ពីរ នាក់​បាន​ឡើង​ជើង​ហោះហើរ​នេះ ជាមួយ​លិខិត​ឆ្លងដែន​អឺរ៉ុប​ដែល លួច​គេ រដ្ឋមន្ដ្រី​ដឹកជញ្ជូន​ស្ដីទី​ម៉ាឡេស៊ី​លោក Hishammuddin Hussein បាន​និយាយ​ថា លោក កំពុង​តែ​ពិនិត្យ​មើល​អ្នក​ដំណើរ​សង្ស័យ​៤​នាក់​។
លោក​បាន​សុំ មិន​ផ្តល់​សេចក្តី ពិស្តារ​ទេ ដោយ​ថ្លែង​ថា ក្រុម​អាជ្ញាធរ​កំពុង​ពិនិត្យ​មើល​បញ្ជី ឈ្មោះ​ទាំង​មូល ប៉ុន្តែ​បាន​បញ្ជាក់ ថា ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) កំពុង​បញ្ជូន​ភ្នាក់ងារ និង​ក្រុម​ជំនាញ​បចេ្ចកទេស​មក​ម៉ាឡេស៊ី ដើម្បី​ជួយ​ក្នុង​ការ​ស៊ើបអង្កេត។
ដោយ​មិន​បដិសេធ​ពី​លទ្ធភាព​នៃ​ការ​ប្លន់​យន្តហោះ លោក Hishammuddin បាន​និយាយ​ថា​៖ «ក្នុង​ពេល​ជាមួយ​គ្នា​នេះ ចារកម្ម​ផ្ទាល់​របស់​យើង​បាន​ធ្វើ​សកម្មភាព ហើយ​ពិត​ណាស់​កង​ឯកភាព ប្រឆាំង​អំពើ​ភេរវកម្ម មកពី​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បាន​ផ្ដល់​ដំណឹង​»។
តម្រុយ​កាមេរ៉ា​សុវត្ថិភាព​មក​ដល់​ពេល​នេះ មន្ត្រី​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​ម្នាក់​បាន​និយាយ​ថា ក្រុម​អាជ្ញាធរ​នៅ​តែ​ជឿ​ថា អ្នក​ដំណើ​តែ​ពីរ​នាក់ បាន​ប្រើ​លិខិត​ឆ្លងដែន​លួច​គេ និង​កំពុង​ពិនិត្យ​មើល​រូបភាព​កាមេរ៉ា​សុវត្ថិភាព​របស់​ពួកគេ។
ជើង​ហោះហើរ MH370 មិន បាន​បញ្ពូន​បន្ត​សញ្ញា​នៃ​អាសន្ន ការ​បង្ហាញ​នូវ​អាកាសធាតុ​អាក្រក់​ឬ​សញ្ញា​មាន​បញ្ហា​ផ្សេង​ទៀត នោះ​ទេ។ ទាំង​យន្តហោះ​ដឹក ជញ្ជូន​ជាតិ​ម៉ាឡេស៊ី និង​យន្តហោះ ម៉ូដែល Boeing 777-200 ដែល​បាន​ប្រើ​លើ​ផ្លូវ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រវត្តិ​សុវត្ថិភាព​រឹងមាំ។
ជើងហោះហើរ​នេះ បាន​បាត់ ប្រមាណ​ជាមួយ​ម៉ោង​បន្ទាប់ពី​ហោះ​ឡើង​ពី​ក្រុង​គួឡាឡំពួ ដោយ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉េកាំង​។ ពលរដ្ឋ​ចិន​១៥៣​នាក់ នៅលើ​យន្តហោះ​នោះ ហើយ​ក្រុម​សាច់ញាតិ បាន​បោះជំរំ​នៅ​ខាង​ក្រៅ​នៅឯ​ព្រលាន​យន្តហោះ​ធំ ក្នុង​រដ្ឋធានី​ចិន ដោយ​យំ​បោក​ខ្លួន​ព្រោះ​តែ​គ្មាន​ដំណឹង​ពី​ថ្ងៃ​អាទិត្យ។
ដោយ​ទប់ ទឹកភ្នែក បន្ទាប់ពី​រក ឃើញ​ថា បង​ថ្លៃ​នាង​នៅលើ​ជើង​ហោះហើរ​នោះ ស្ត្រី​វ័យ​កណ្តាល​ម្នាក់​មាន​ត្រកូល​ណាន បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា៖ «ក្រុមហ៊ុន អាកាសចរណ៍​នេះ​មិន​បាន​ទាក់ទង​ខ្ញុំ​ទេ។ វា​ជា​មិត្តភក្តិ​ខ្ញុំ។ ខ្ញុំ​មិន​យល់​ពី​ក្រុមហ៊ុន​អាកាសចរណ៍ នេះ​ទេ។ ពួកគេ​គួរ​តែ​ទាក់ទង​ក្រុម​គ្រួសារ ជា​មុន»។
MAS បាន​ទទូច​ថា ខ្លួន​កំពុង ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ ដើម្បី​ជូនដំណឹង​ទៅ​សាច់ញាតិ ចំពោះ​ការ​សន្និដ្ឋាន​ជុំវិញ​ជោគវាសនា​របស់​យន្តហោះ​នេះ។
ក្រុម​ព្រះសង្ឃ​ព្រះពុទ្ធសាសនា បាន​សូត្រធម៌​ជូន​ក្រុម​អ្នក​ដំណើរ ដែល​កំពុង​បាត់​ខ្លួន​នៅក្នុង​សាល រង់ចាំ​នៃ​ព្រលាន​យន្តហោះ​គួឡា ឡាំពួ ខណៈ​អាកាសចរណ៍​នេះ ប្រមូល​ក្រុម​សាច់ញាតិ​ក្រៀមក្រំ​រាប់​សិប​នាក់​នៅ​សណ្ឋាគារ​ក្បែរ នោះ​រង់ចាំ​ដំណឹង៕ MN
17-Story-01B
ភ្នំពេញៈ អាជ្ញាធរ​អាកាស​ចរ​កម្ពុជា​បាន​បង្កើន​ចំនួន​បុគ្គលិក​និង​បន្ត​ទាក់​ទង​ជាមួយ​នឹង​សម​ភាគី​វៀតណាម ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចូល​រួម​ចំណែក​ក្នុង​ការ​ស្រាវ​ជ្រាវ​រក​យន្ត​ហោះ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរលេខ​៣៧០ ដែល​បាន​បាត់​ការ​ទំនាក់​ទំនង​ក្រោយ​ហោះ​ចេញ​ពី​ព្រលាន​យន្តហោះ​១ម៉ោង កាល​ពី​ថ្ងៃ​ទី ០៨ មីនា។
ជើង​ហោះ​ហើរ​ ៣៧០ ដែល​បាន​ធ្វើ​ដំណើរចេញ​ពី​ទីក្រុង​គួរ​ឡា​ឡំពួរ ​ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំងហើយ​ដឹក​អ្នក​ដំណើរ​និង​បុគ្គលិក​យន្ត​ហោះ ២៣៩ នាក់ ​​​​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ បន្ទាប់​ពី​បាត់​ចេញ​ពី​រ៉ាដាកាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​ដែន​អាកាស​ប្រទេ​សវៀត​ណាមគឺ​នៅ​ខាង​ត្បូង​ កោះ​ត្រល់​។
លោក ឈុន ស៊ីវ័ន ​ប្រធាន​នាយក​ដ្ឋាន​ចរាចរ​ផ្លូវ​អាកាសនិង​បទ​ដ្ឋាននៅ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​​ បាន​ថ្លែង​ថា តំបន់​នោះ​គឺ​ស្ថិត​នៅ​ចម្ងាយ​ជាង ៣០០ គីឡូ​ម៉ែត្រ​​ខា​ង​ត្បូង​នៃ​​​ស្ថានីយ​គ្រប់​គ្រង​ចរា​ចរ​ផ្លូវ​អាកាស​ភ្នំពេញ​មិន​ឆ្ងាយ​ពី​ដែន​អាកាស​កម្ពុជាទេ។
​លោក ស៊ីវ័ន បាន​បញ្ជាក់​ថា រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិលបាន​​​សម្រប​សម្រួល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​រ៉ាដានិង​​ផ្កាយ​រណប​ភ្លាមៗ​ ​​ជាមួយ​នឹង​វៀត​ណាម បន្ទាប់​ពី​បាន​ដំណឹង​អំពី​ការ​បាត់​​​យន្ត​ហោះ​កាល​ពី​ថ្ងៃ​ទី ៨ ខែ​ មីនា។
​លោក​បាន​បន្ថែម​ថា ​ពួកគេ​ក៏​បាន​បង្កើត​ចំនួន​បុគ្គលិក​​​ឃ្លាំ​មើល​ដែន​អាកាស​កម្ពុជានិង​​ពិនិត្យ​​ឈូង​សមុទ្រ​ថៃដើម្បី​រក​សញ្ញា​​​ស្រែក​ហៅ​ជំនួយ ​ពី​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិភ្នំពេញនិង​​ស្ថានីយ​គ្រប់​គ្រង​ចរា​ចរ​ផ្លូវ​អាកាស​នៅ​រាជ​ធានី​ភ្នំពេញ។
​លោក​បាន​បន្ថែម​ថា៖ «​យើង​បាន​ដាក់​បន្ថែម​បុគ្គលិក ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃដែល​ឃ្លាំ​មើល​រូប​​ពី​ផ្កាយ​រណបនិង​ប្រព័ន្ធ​រ៉ាដា»។
​សេចក្តី​ប្រកាស​ចុង​ក្រោយ​បំផុត​ពី​ក្រុម​ហ៊ុន​អាកាស​ចរ​ម៉ាឡេស៊ីដែល​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញនៅ​វេលា​ម៉ោង ១០ ព្រឹកគឺ ៤៨ ម៉ោង​បន្ទាប់​ពី​បាត់​យន្ត​ហោះ ​​បាន​ថ្លែង​អំណរ​គុណ​​​ក្រុម​រក​ និង​សង្គ្រោះ​​​ ​ពី​ប្រទេស ​អូស្រ្តាលី ចិន ថៃ ឥណ្ឌូនេស៊ី សឹង្ហបូរី វៀត​ណាម ហ្វីលីពីន និង ​សហ​រដ្ឋ​អាមេរិក។
​លោក ស៊ីវ័ន បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​តំបន់​រុក​រក​នៅ​ជិត​ព្រំ​ដែន​អាកាស​រវាង​កម្ពុជា​និង​វៀត​ណាម ក៏​ដោយ ក៏​ប៉ុន្តែកម្ពុជា​ពុំ​មាន​ធន​ធានដើម្បី​ចូល​រួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៅ​ឯ​នា​សមុទ្រ​ទេ។
​លោក​បាន​ថ្លែង​ថា៖ «​ដូច្នេះយើង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថ​ភាពដើម្បី​ជួយ​ដោយ​ប្រើ​ប្រាស់​អ្វី​ដែល​យើង​មាន​»។
​លោក​បាន​ថ្លែង​ថា៖ «​យន្ត​ហោះ​ទាំង​​អស់​មាន​​​តំឡើង​ឧប​ករណ៍​បញ្ជូន​សញ្ញា​ពេល​គ្រា​អាសន្ន។ ប្រសិន​បើ​​​យន្ត​ហោះ​​ធ្លាក់​នៅ​ក្នុ​ង​ដែន​អាកាស​កម្ពុជា ឬ​ក្នុង​រង្វង់​ប្រព័ន្ធ​រ៉ាដានិងផ្កាយ​រណបយើង​សង្ឃឹម​នឹង​ទទួល​បាន​សញ្ញា​»។
​លោក​ Greg Waldron ​​​​​​ពី Flightglobal​ បាន​ថ្លែង​ថា ឥឡូវ​នេះ ឱកាស​​រក​ឃើញ​យន្តហោះ ប៊ូអ៊ីង ៧៧៧ ​ដោយ​រ៉ាដា ​​ផ្កាយ​រណប ឬ​​អ៊ិនហ្វ្រា​ គឺ​មាន​តិច​តួច។ ​
​លោក​បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ ការ​រុក​រក​គឺ​ផ្អែក​លើ​ភ្នែក​ផ្ទាល់​»។ ​លោក​បាន​បន្ថែម​ថា ​ទូក​នេសាទ​​​ជា​ច្រើន និង​បំណែក​​នៅ​ជុំ​វិញ​​​ឈូង​សមុទ្រ​ថៃ អាច​​​​​ផ្តល់​ជា​សញ្ញា​​​ខុស​​​ចំពោះ​ប្រតិបតិ្ត​ករ​ប្រព័ន្ធ​រ៉ាដា។
​លោក Waldron បាន​ព្យាករណ៍​ថា ​ការ​ស្វែង​រក​នេះ​អាច​បន្ត​ជាង​ ១ សប្តាហ៍​ទៀត បើ​ទោះ​បី​ជា​មាន​ការ​ចូល​រួម​ស្វែង​រក​ពី​អន្តរ​ជាតិក៏​ដោយ៕ TK

Monday, March 10, 2014

20140307_03
ភ្នំពេញៈ ចាប់​ពី​ឆ្នាំ ២០១៥ ខាង​មុខ​តទៅ កម្មករ និយោជិត នឹង​ទទួល​បាន​នូវ​ប្រាក់​សោធន​និវត្តន៍​ដូច​មន្រ្តី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែរ​ដែល​នេះ​វា​ជា​សេចក្តី​ប៉ង​ប្រាថ្នា​ជា​យូរ​មក​ហើយ របស់​អ្នក​ដែល​ធ្វើ​ការ​ខាង​វិស័យ​ឯកជន។ នេះ​បើ​តាម​ក្រុម​មន្ត្រី​បាន​ថ្លែង​ពី​ម្សិលមិញ។
លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៣ និង​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០១៤ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា រាជ​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​រៀបចំ​ឲ្យ​មាន​របប​ប្រាក់​សោធននិវត្តន៍​នេះ​ទៅ​ដល់​កម្មករ និយោជិត ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញតិ្ត​នៃ​ច្បាប់​ការងារ​ហើយ​ដែល​ត្រូវ​តែ​ចាប់​ផ្តើម​រៀបចំ​យន្តការ​ចាប់​ពី​ឆ្នាំ ២០១៤ នេះ​ទៅ​ផង​ដែរ។
លោក​បន្ត​ថា៖ «ការ​រៀបចំ​ឲ្យ​មាន​របប​ប្រាក់​សោធន​និវត្តន៍​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ វា​មាន​លក្ខណៈ​ស្មុគស្មាញ និង​ជា​ការងារ​បច្ចេកទេស។​ខ្ញុំ​សង្កេត​ឃើញ​ថា កម្មករ និយោជិត​ភាគ​ច្រើន​មាន​អាយុ​ប្រមាណ​ជា ៣០ ឬ ៤០ ឆ្នាំ​ចុះ​ក្រោម ដែល​ត្រូវ​គិត​គូរ​រៀបចំ​អនាគត​ពី​ពេល​នេះ​ទៅ»។
លោក អ៊ិត សំហេង បន្ថែម​ថា នៅ​ពេល​ដែល​របប​ប្រាក់​សោធននិវត្តន៍​នេះ​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៥ ទៅ​តាម​ប្រព័ន្ធ​សោធននិវត្តន៍ យ៉ាង​ហោច​ណាស់​កម្មករ​នឹង​ចូល​នៅ​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ក្នុង​រយៈ​ពេល ២០ឆ្នាំ ដែល​នៅ​ក្នុង​ពេល ២០ ឆ្នាំ​ក្រោយ​ទើប​ពួក​គេ​អាច​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​បាន គឺ​នៅ​ឆ្នាំ ២០៣៥ កម្មករ​ដែល​ចូល​និវត្តន៍​នឹង​អាច​រស់​បាន​ដោយ​ងាយ​ស្រួល។
លោក អ៊ុក សមវិទ្យា នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​នឹង​រៀបចំ​ឲ្យ​កម្មករ និយោជិត ក្នុង​វិស័យ​ឯកជន​មាន​ប្រាក់​សោធន​និវត្តន៍ ដែល​វា​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាង​សំខាន់​ដល់​កម្មករ និយោជិត នៅ​ពេល​ដែល​ពួក​គេ​ចូល​និវត្តន៍ ដោយ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​នេះ​ដូច​នឹង​មន្រ្តី​រាជការ​ដែរ។
ប៉ុន្តែ លោក សមវិទ្យា បញ្ជាក់​ថា៖«ពួក​គេ​អាច​ទទួល​បាន​ប្រាក់​នេះ លុះត្រា​តែ​ពួក​គេ​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក ក្នុង​រយៈ​ពេល ២០ឆ្នាំ ហើយ​បាន​រួម​ចំណែក​បង់​វិភាគទាន​ជាមួយ បសស របស់​យើង​យ៉ាង​តិច ៦០ខែ ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​តែ​យើង​មិន​ទាន់​ដឹង​ថា តើ​ពួក​គាត់​ត្រូវ​បង់​ប៉ុន្មាន​នោះ​ទេ ដោយ​សារ​យើង​កំពុង​រៀបចំ»។
លោក​បន្ត​ថា កម្មករ ដែល​បាន​បំពេញ​ទៅ​តាម​បែប​បទ​អាច​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នៅ​អាយុ ៥៥ឆ្នាំ។
យោង​តាម​របាយ​ការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ឲ្យ​ដឹង​ថា សម្រាប់​២០១៣ ប.ស.ស បាន​ទទួល​ចុះ​បញ្ជិកា សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត​តាម​បណ្តា​រាជធានី​ខេត្ត បាន​ចំនួន ១៥២៤ សហគ្រាស និង​មាន​កម្មករ​និយោជិត​ចំនួន ៧៩០៤១ នាក់។
អ្នក​ស្រី ជា សុខលី អាយុ ៣៨ ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​ខណ្ឌ មាន​ជ័យ បាន​សាទរ​ចំពោះ​គម្រោង​នេះ។ «ខ្ញុំ​សប្បាយ​ចិត្ត ប្រសិន​បើ​ក្រសួង​អាច​ធ្វើ​បាន​ដូច្នេះ​មែន​ពី​ព្រោះ​យើង​លែង​សូវ​ខ្វល់​ពេល​យើង​ចាស់​ទៅ​ធ្វើ​ការ​លែង​កើត»៕
Malaysian-Air
ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysian Airline System Bhd បាន​ធ្លាក់​ចុះ​​ខ្លាំង​បំផុត​​ក្នុង​រយៈ៩​ខែ បន្ទាប់​ពី​យន្តហោះ​ម៉ូដែល 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយនេះ បាន​បាត់​ខ្លួន​នៅ​ក្នុង​ជើង​ហោះហើរ​រវាង​ទីក្រុង​កូឡាឡាំ​ពួរ និង​ទីក្រុង​ប៉េកាំង​កាល​ពី​​ពីរ​ថ្ងៃកន្លង​ទៅ​នេះ​​។
ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ បាន​ធ្លាក់​ចុះ ១០​ភាគ​រយ​មកនៅ​ត្រឹម​តម្លៃ ២២,៥​សេន​​នៅម៉ោង ១០ និង​៣​នាទី​ព្រឹក​ថ្ងៃ​​នេះ ម៉ោង​ក្នុង​ស្រុក ជិត​ដល់​តម្លៃ​ទាប​បំផុត​នៅ​ម៉ោង​បិទ​ផ្សារ​ហ៊ុន បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ១៨​ភាគ​រយ​។ ភាគហ៊ុន​នេះ ត្រូវ​បាន​ជួញ​ដូរ​យ៉ាង​សកម្ម​បំផុត​នៅផ្សារ​ហ៊ុន​នៅ​ក្រុង​កូឡាឡាំ​ពួរ ដោយ​ភាគហ៊ុន​ចំនួន ២១២​លាន​ហ៊ុន​ត្រូវ​បាន​ជួញ​ដូរ​។
សន្ទស្សន៍​ហ៊ុន FTSE Bursa Malaysia KLCI បាន​ធ្លាក់​ចុះ ០,៦​ភាគ​រយ ទន្ទឹមនឹង​នោះ​ដែរ ប្រាក់​រីងហ្គីដ ក៏​បាន​ធ្លាក់​ថ្លៃ ០,៦​ភាគ​រយ​ផង​ដែរ​ធៀប​នឹង​ប្រាក់​ដុល្លារ។
ប្រទេស​ម៉ាឡេស៊ី បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ទីតាំង​របស់យន្តហោះ ដែល​បាន​​ធ្លាក់​ក្នុង​ឈូង​សមុទ្រ​ថៃ​ដោយ​​មាន​អ្នក​ដំណើរ​ចំនួន ២៣៩​នាក់​ ដោយ​ផ្តោត​លើ​ប្រេង​​អណ្តែត​លើទឹក។ ការ​សង្ស័យ​ថាមាន​ករណីភាវរកម្ម​កើន​ឡើង​ បន្ទាប់​ពី​ប្រទេស​អូទ្រីស និង​ប្រទេស​អ៊ីតាលី បាន​ឲ្យ​ដឹង​ថា លិខិត​ឆ្លង​ដែន ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​ដំណើរ​ភេទ​ប្រុស​ពីរ​នាក់​ ត្រូវ​បាន​គេ​លួច​ពី​​ពលរដ្ឋ​របស់​ខ្លួន។
ប្រេង​​ដែល​អណ្តែត​លើ​ទឹក ដែល​យន្តហោះ​យោធា​របស់​វៀត​ណាម បានរក​ឃើញ​នោះ មាន​ចម្ងាយ​ប្រមាណ​១៤០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ត្បូង​របស់​កោះ ​ Tho Chu ក្នុង​ឈូង​សមុទ្រ​ថៃ​ ពោល​គឺ​នៅ​ខាង​ក្រៅ​សមុទ្រ​ចិន​ខាង​ត្បូង​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​ស្វែង​រក​យន្តហោះ​ម៉ូដែល Boeing Co. 777-200 ដែល​បាន​បាត់​នោះ បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​នូវ​បំណែក​ដែល​គេ​សង្ស័យ​ថា​ជា​បង្អួច ឬ​ទ្វារ​យន្តហោះ​៕ 

Thursday, January 9, 2014

រយះពេលប៉ុន្មានថ្ងៃនេះ គេ​សង្កេតឃើញ​ពលរដ្ឋ ជាច្រើន​គ្រួសារ នៅ​ចំណុច​កំពង់ដរ​កំពង់ប្រាសាទ ក្នុងភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ដែល​រស់នៅ​ប៉ែក​ខាងលើ​ឆ្ងាយ​ពី​ដែន​នេសាទ បាននាំគ្នា​សម្រុក​ចុះមក​ធ្វើ​ប្រហុក ផ្អក និង ត្រីឆ្អើរ ដើម្បី​ត្រៀម​ទុក​សម្រាប់​ការហូបចុក នា​រដូវ​បង្ករ​បង្កើន​ផល​ឆ្នាំក្រោយ​។
លោក ​សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេ្តកំពង់ឆ្នាំង​បានោ្យដឹងថា​ តម្លៃ​ត្រី​ ប្រហុក​នៅ​ថ្ងៃទី​៨​មករា​នេះ ចន្លោះ​ពី​១០០០ ទៅ​១៥០០​រៀល​(​ត្រី​រៀល ត្រី​លិញ​) ចំពោះ​ត្រី​ប្រភេទ​លេខ​២ តម្លៃ​ចន្លោះ​ពី​២៥០០​រៀល ទៅ​៣០០០​រៀល (​ត្រី​ច្រកែង ត្រី​ឆ្ពិន​) និង​ត្រី​ប្រភេទ​លេខ​៣ តម្លៃ​ចន្លោះ​ពីមួយ​ម៉ឺន​រៀល​ទៅមួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​ក្នុង​មួយ​ គីឡូក្រាម។​លោកបន្តថា តម្លៃ​ត្រី​ ប្រហុក​ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​ក្នុង​ខ្នើត​ដូចគ្នានេះ ​ត្រី​ប្រហុក​សំបូរ មានតម្លៃ​ត្រឹមតែ ពី​៧០០ ទៅ​១០០០​រៀល ប៉ុណ្ណោះ​
លោក ប៊ុន​ឈឿន បាន​ឱ្យដឹង​ទៀតថា ក្នុងពេលដែល​ត្រី​សំបូរ​ខ្លាំង​តម្លៃ​ត្រី នៅលើ​ទីផ្សារ ក៏​ធ្លាក់ចុះ​ដែរ ដូចនេះ​ប្រជាពលរដ្ឋ ដែលមាន​បំណង ចង់​ធ្វើ​ប្រហុក​ ផ្អក ត្រៀម​ទុក​សម្រាប់​ហូបចុក​នា​ឆ្នាំក្រោយ សូម​ប្រញាប់​រួសរាន់ ចុះមក​ធ្វើ​នៅតាម​ទីតាំង ដែល​ខណ្ឌ​រដ្ឋបាល​ជល​ផល បានរៀបចំ ពីព្រោះ​នៅក្នុង​ខ្នើត​នេះ​ត្រី​អាច​ត្រូវ​ក្នុង​រយៈពេល ពី​៣​ទៅ​៤​ថ្ងៃ​ទៀត​៕
 
16k4-400x288
 
នំពេញ៖ អតិថិជន ជាច្រើន នាក់ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ បានមកទទួលរង្វាន់ ម៉ូតូ និង ទូរស័ព្ទ iPhone 5 ពីក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត នៅរោងចក្រ ស្រាបៀរកម្ពុជា ស្ថិតក្នុង សង្កាត់​ទួល​​ជើង​​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះ មានអ្នកឈ្នះទូរស័ព្ទ iPhone 5s ចំនួន ៣៥រង្វាន់ និង អ្នកឈ្នះម៉ូតូ ហុងដារឌ្រីម ចំនួន២៥​រង្វា​ន់​​ដែលកម្មវិធីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្មវិធី ឈ្នះម៉ូតូ ៥គ្រឿងរៀងរាល់ថ្ងៃ ដែលក្រុម​ហ៊ុន​ចំ​ណា​យ​ ​អស់ទឹកប្រាក់ ចំនួន ៥,៥លានដុល្លារអាមេរិច ក្នុងឆ្នាំ២០១៣ ត្រូវបានបញ្ចប់។
តាមការប្រកាសរបស់ក្រុមហ៊ុននៅឆ្នាំថ្មីនេះក្រុមហ៊ុនស្រាបៀរកម្ពុជាបានបន្តផ្តល់នូវ មហា​សំ​ណាង​អ​ស្ចារ្យធំជាងមុនទៀត ដោយផ្តល់ជូនអតិថិជន ស្រាបៀរកម្ពុជា ទាំងអស់នូវរង្វាន់ធំ ចំនួន ១០​រង្វាន់​ជា​រៀងរាល់ថ្ងៃ រួមមានម៉ូតូ ៥រង្វាន់ និងទូរស័ព្ទ iPhone 5S ចំនួន ៥រង្វាន់ ព្រមទាំងរង្វាន់ផ្សេងៗ ជា​ច្រើន​សន្ធឹកសន្ធាប់ទៀត សរុបជាទឹកប្រាក់ ៨,៨ លានដុល្លារ អាមេរិក ។
កម្មវិធីមហាសំណាង ពីស្រាបៀរកម្ពុជា ឆ្នាំ២០១៤នេះ បានចាប់ផ្តើម កាលពីខែធ្នូ ឆ្នាំ២០១៣ ហើយ​មាន​​​អតិថិជន ជាច្រើនរូប បានឈ្នះរង្វាន់ធំនេះ និងបានមកទទួលរង្វាន់ រួមគ្នានាពេលនេះតែម្តង។ លើសពីនេះ អតិថិជន ដែលពិសារស្រាបៀរកម្ពុជា អាចពិនិត្យគំរបកំប៉ុង ឬគំរបដប របស់ខ្លួន អាច​​នឹង​​​មានឱកាសឈ្នះ រង្វាន់ធំទាំងនេះ ពីស្រាបៀរកម្ពុជា ជាបន្តបន្ទាប់ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

 ប្រភព ដើមអំពិល

ធនាគារ​ជាតិ​កម្ពុជា បាន​បោះ​ពុម្ព​ក្រដាស​ប្រាក់​រៀល​ថ្មី​ជា​បន្តបន្ទាប់។ ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​បន្ថែម​នេះ អាច​ផ្ដល់​ផល​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​បរិមាណ​លុយ​ច្រើន​ចរាចរ​លើ​ទីផ្សារ ឬ​ការ​បោះ​ពុម្ព​នោះ​បម្រើ​ឲ្យ​អ្នក​នយោបាយ​មួយ​ក្រុម។ ប៉ុន្តែ មន្ត្រី​ធនាគារ​ជាតិ​កម្ពុជា បាន​អះអាង​ថា ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​នេះ​ដើម្បី​ជំនួស​ក្រដាស​ប្រាក់​ចាស់​ដែល ​ខូចខាត និង​មិន​ប៉ះពាល់​ដល់​តម្លៃ​លុយ​រៀល​ចុះ​ថោក​ឡើយ។
 ក្រដាស​ប្រាក់​រៀល​ថ្មី ៦១០

មធ្យោបាយ​ទូទាត់​ដោះ​ដូរ​ពាណិជ្ជកម្ម និង​ទ្រទ្រង់​ដល់​សកម្មភាព​សេដ្ឋកិច្ច គឺ​រូបិយប័ណ្ណ។ ប៉ុន្តែ តម្លៃ​រូបិយប័ណ្ណ​អាច​ឡើង​ថ្លៃ ឬ​ចុះ​ថោក ដោយសារ​តែ​កត្តា​សំខាន់​ពីរ គឺ​បរិមាណ​លុយ​ដែល​ចរាចរ​លើ​​​ទីផ្សារ និង​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់។ ការ​បោះ​ពុម្ព​លុយ​ច្រើន​ពេក អាច​ប៉ះពាល់​ដល់​តម្លៃ​លុយ ឬ​លុយ​ហើម នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​បោះ​ពុម្ព​លុយ ជាពិសេស​ធនាគារ​ជាតិ​មិន​អាច​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ ដើម្បី​គ្រប់គ្រង​ចរាចរ​សាច់​ប្រាក់​នៅ​លើ​ទីផ្សារ​បាន​ឡើយ។
ការ​បាត់​បង់​ប្រសិទ្ធភាព​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ អាច​ខាត​បង់​ផល​ចំណេញ​ពី​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​រៀល និង​អាច​ធ្វើ​ឲ្យ​អត្រា​អ្នក​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​កាន់​តែ​ ច្រើន​ឡើង។
អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​នៅ​ក្នុង​ប្រទេស​មួយ បណ្ដាល​មក​ពី​គោល​បំណង​សំខាន់​មួយ​ចំនួន ដូច​ជា ការ​បោះ​ពុម្ព​បន្ថែម​ដើម្បី​ទូទាត់ និង​បំពេញ​ក្រដាស​ចាស់​ដែល​​​​​​​ខូចខាត ឬ​ការ​បោះ​ពុម្ព​បន្ថែម​ទៅ​តាម​កំណើន​សេដ្ឋកិច្ច និង​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ជាក់​​ស្ដែង។ ម៉្យាង​វិញ​ទៀត ការ​បោះ​ពុម្ព​លុយ​បន្ថែម គឺ​សម្រាប់​បំពេញ​ថវិកា​ជាតិ​ដែល​ប្រមូល​បាន​តិច។
រាជ​រដ្ឋាភិបាល និង​ធនាគារ​ជាតិ​កម្ពុជា បាន​បោះ​ពុម្ព​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​បី​ដង​កំឡុង​ឆ្នាំ​២០១៣។ លើក​ទី​មួយ ធនាគារ​ជាតិ​កម្ពុជា បាន​បោះ​ពុម្ព និង​ដាក់​ឲ្យ​ចរាចរ​ប្រភេទ​ក្រដាស​ប្រាក់​ប្រភេទ ១​ពាន់​រៀលកាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៣។ លើក​ទី​ពីរ បាន​បោះ​ពុម្ព​ប្រភេទ​ក្រដាស​ប្រាក់ ១​សែន​រៀល ចំ​ពេល​​​​ចម្រើន​ព្រះជន្ម​ព្រះបាទ នរោត្ដម សីហមុនី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣។ ហើយ​ការ​បោះ​ពុម្ព​លើក​ចុង​ក្រោយ​នៅ​ក្នុង​ខែ​វិច្ឆិកា គឺ​ប្រភេទ​ក្រដាស​ប្រាក់ ២​ពាន់​រៀល។
ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​ថ្មី​ផ្ទួនៗ​គ្នា​នេះ អាច​ប៉ះពាល់​ដល់​តម្លៃ​លុយ​រៀល​ដែល​ចរាចរ​នៅ​លើ​ទីផ្សារ ដោយសារ​តែ​បរិមាណ​លុយ​ដែល​បាន​បោះ​ពុម្ព​នោះ​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ ជា​សាធារណៈ​ឡើយ។ យ៉ាង​ណា​ក៏ដោយ អ្នក​ពាក់ព័ន្ធ​វិស័យ​រូបិយវត្ថុ​បាន​សង្កេត​ឃើញ​ថា អត្រា​តម្លៃ​លុយ​រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក មិន​មាន​ការ​ប្រែប្រួល​ឡើយ។
ម្ចាស់​ហាង​ប្ដូរ​ប្រាក់ លី ហ៊ួរ អ្នកស្រី ស៊ាង លីម បាន​អះអាង​ថា អត្រា​ប្ដូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក មាន​ស្ថិរភាព​ប្រមាណ ៤​ពាន់​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក៖ «ដូច​ថា​មិន ​ចុះ​ថោក​ខ្លាំង​ប៉ុន្មាន​ទេ ព្រោះ​ការ​មុន​វា ៤​ពាន់ ៥០ ឬ ៤​ពាន់ ៧០ តែ​ឥឡូវ​ចុះ​មក​នៅ​សល់​តែ ៣.៩៩០ ហើយ​ប្រាក់​រៀល​តាំង​ពី ៥​ឆ្នាំ​ហើយ គឺ​ធនាគារ​ជាតិ ប្រហែល​ជា​គាត់​ស្ទង់​ដឹង ដឹង​ថា​ប្រាក់​នោះ​ត្រូវ​ចេញ​យ៉ាង​ម៉េច វា​ត្រូវ​នឹង​ថ្លៃ​វា​អត់​ឡើង​ចុះ​អី​ច្រើន»
អ្នកស្រី ស៊ាង លីម បញ្ជាក់​ទៀត​ថា ជា​ទូទៅ​អ្នក​ដែល​មាន​តម្រូវ​ការ​ក្រដាស​ប្រាក់ ១០​ម៉ឺន​រៀល គឺ​សម្រាប់​ការ​បង់​ពន្ធ ទឹក​ភ្លើង ឬ​ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​តាម​បណ្ដា​ខេត្ត​ជា​ដើម។ ម៉្យាង​វិញ​ទៀត តម្លៃ​លុយ​រៀល​ឡើង​ថ្លៃ គឺ​នៅ​កំឡុង​ពេល​ប្រមូល​ផល​កសិកម្ម។
បន្ថែម​លើ​នេះ ប្រធាន​សមាគម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូ​ហិ​រញ្ញ​​វត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី បាន​សង្កេត​ឃើញ​ថា ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​រៀល​ថ្មី​នេះ ដើម្បី​បំពេញ​បន្ថែម​ឱនភាព​ក្រដាស​ប្រាក់​រៀល៖«ខ្ញុំ​គិត​ថា​ដូច​ជា​អត់ ​មាន​បញ្ហា​អី​ទេ​ខាង​ការ​បោះ​ពុម្ព​លុយ​បន្ថែម វា​ជា​ការ​បំពេញ​បន្ថែម​ចំពោះ​ការ​ផ្លាស់​ប្ដូរ​លុយ​ចាស់​លុយ​ថ្មី​ហ្នឹង​ឯង តាម​ខ្ញុំ​យល់។ តែ​គេ​អត់​បាន​ផ្សព្វផ្សាយ​ថា ការ​បោះ​នោះ​ជា​ការ​បោះ​បន្ថែម ឬ​មួយ​ក៏​ជា​ការ​ប្ដូរ ពីព្រោះ​លុយ​ចាស់​វា​រហែក​ច្រើន​គេ​ត្រូវ​ដុត​ចោល ហើយ​គេ​ជំនួស​វិញ​នូវ​លុយ​ក្រដាស​ថ្មី។ វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ក្រដាស​ប្រាក់ ព្រោះ​ក្រដាស​ប្រាក់​យើង​គុណភាព​មិន​សូវ​ល្អ»
លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ពេល​លុយ​ថ្មី​ប្រកាស​ឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ តម្លៃ​លុយ​មិន​ចុះ​ថោក​ឡើយ។ អត្រា​ប្ដូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ស្ថិត​នៅ​អ​ត្រា​​ដដែល​ប្រមាណ ៤​ពាន់​រៀល​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា ការ​បោះ​ពុម្ព​លុយ​រៀល​បន្ថែម​នេះ មិន​ទាក់ទង​នឹង​រឿង​នយោបាយ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ធនាគារ​ជាតិ​កម្ពុជា បាន​អះអាង​ថា រៀង​រាល់​ឆ្នាំ ធនាគារ​ជាតិ​បាន​បោះ​ពុម្ព​លុយ​បន្ថែម​ដែល​មាន​គុណភាព​ខ្ពស់​ស្រប​ទៅ​តាម​ កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា សម្រេច​បាន មាន​ន័យ​ថា នៅ​ពេល​ដែល​សេដ្ឋកិច្ច​មាន​កំណើន​កាន់​តែ​ខ្ពស់ សកម្មភាព​ជំនួញ​មាន​កាន់​តែ​ច្រើន​ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​លុយ​រៀល​កើន​ឡើង ​ដែរ។
របាយការណ៍​របស់​ធនាគារ​ជាតិ​កម្ពុជាបាន​បង្ហាញ​ថា ធនាគារ​ជាតិ​មាន​វិធាន​ការ​ដែល​អាច​គ្រប់​គ្រង​​​អត្រា​ប្ដូរ​ប្រាក់​រៀល​ឲ្យ​ មាន​ស្ថិរភាព។ វិធាន​ការ​លើក​កម្ពស់​ប្រាក់​រៀល រួម​មាន ការ​ប្រមូល​ពន្ធ​ជា​ប្រាក់​​​រៀល ការ​អនុញ្ញាត​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​មួយ​ចំនួន អាច​ដក​ជា​ប្រាក់​រៀល​នៅ​តាម​ម៉ាស៊ីន អេ.ធី.អិម (ATM) ជាដើម។
តាម​ការ​ប៉ាន់​ស្មាន​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​លុយ​រៀល​នៅ​កម្ពុជា បាន​កើន​ឡើង​នា​ពេល​ពេល​បច្ចុប្បន្ន ដែល​មាន​អត្រា​ក្នុង​រង្វង់ ២០% បើ​ធៀប​នឹង​បរិមាណ​លុយ​បរទេស​សរុប​ដែល​ចរាចរ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា៕

ប្រភព អាស៊ីសេរី

Wednesday, January 1, 2014

នៅ ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ ប្រជាធិបតេយ្យ​ឡាវ​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​សណ្ឋាគារ​សុខា​អង្គរ​ ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ឯកឧត្តម​ Somphao​ PHAYSITH​ ទេសាភិបាល​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធនាគារ​ ។​
        ​គណៈប្រតិភូ​ធនាគារកណ្តាល​ទាំង​ពីរ​បាន​ប្រជុំ​ ពិភាក្សា​ ផ្លាស់​ប្តូរ​យោបល់​គ្នា​អស់​ រយៈពេល​ជាង​ពីរ​ម៉ោង​អំពី​ព័ត៌មាន​សេដ្ឋកិច្ច​ បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ​នយោបាយ​រូបិយ​វត្ថុ​ ការ​គ្រប់គ្រង​ធនាគារកណ្តាល​ ការ​ពង្រឹង​សេវា​ទូទាត់​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ ការ​ត្រួតពិនិត្យ​ធនាគារ​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ និង​សិក្ខាសាលា​ ឬ​កិច្ចប្រជុំ​បច្ចេកទេស​ ជាដើម​ ។​
        ​កិច្ចប្រជុំ​នេះ​ ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២​ បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យល់​គ្នា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធនាគារ​រវាង​ប្រទេស ​ទាំង​ពីរ​ កាលពី​ឆ្នាំ​២០១១​ កន្លង​ទៅ​ ។​ នៅ​ឆ្នាំ​២០១២​ កិច្ចប្រជុំ​ទ្វេភាគី​នេះ​ បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ធនាគារ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​ នៅ​ខេត្ត​ចំប៉ា​សាក់​ ប្រទេស​ឡាវ​ ។​


ប្រភពៈ ធនាគារជាតិនៃកម្ពុជា

Tuesday, December 24, 2013

ភ្នំពេញ៖ កិច្ចប្រជុំដំឡើងប្រាក់ ឈ្នួលរបស់ក្រុមកម្មករ រោងចក្រកាត់ដេរ ដែលមានការចូលរួម ពីក្រុម​ស​ហ​ជីពតំណាងរោងចក្រនិងសមាគមកាត់ដេរកម្ពុជាដែលមានក្រសួងការងារ ធ្វើជាអា​ជ្ញា​កណ្តាល​​​​នោះ បានសម្រេច ឯកភាពគ្នា ២៣លើ២៥សំឡេងនៃអ្នកចូលរួម ទាំងអស់ ហើយក៏សម្រេចដំឡើង តាមឆ្នាំនីមួយៗផងដែរ។
នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣នេះធ្វើឡើងនៅក្រសួងការងារនោះមានសំឡេងអ្នកគាំ
ទ្រ ២៣ នាក់ក្នុងចំណោមអ្នកចូលរួម ទាំងអស់២៥នាក់ ដែលពីរនាក់មិន យល់ព្រម រួមមាន លោក អាត់ ធន់ ប្រធានសម្ព័ន្ធ សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ និង អ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធ សហជីព ជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា។
កិច្ចប្រជុំបានសម្រេចដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០១៤ដំឡើង១៥ដុល្លារបូកប្រាក់ខែចាស់៨០ដុល្លារ
ស្មើនឹង៩៥ដុលា្លរ(៨០+១៥) , ឆ្នាំ២០១៥ដំឡើង១៥ដុល្លារ ស្មើនឹង១១០ដុល្លារ(៩៥+១៥), ឆ្នាំ​២០១៦​ដំ​ឡើង១៦ដុល្លារស្មើនឹង ១២៦ដុល្លារ (១១០+១៦), , ឆ្នាំ២០១៧ដំឡើង១៧ដុល្លារ ស្មើនឹង​១៤៣​ដុល្លារ​​​(១២៦+១៧) , និងឆ្នាំ២០១៨ដំឡើង១៧ដុល្លារ ស្មើនឹង១៦០ដុល្លារ(១៤៣+១៧) ៕

ប្រភព ដើមអំពិល

Monday, December 9, 2013

ភ្នំពេញ៖ នាឱកាសចុងឆ្នាំ២០១៣ ឈានចូលឆ្នាំថ្មី ២០១៤ នេះ ហាងវ៉ែនតា Gannar Optiks នឹងធ្វើការលក់បញ្ចុះតម្លៃពិសេស ជូនដល់អតិថិជនរបស់ខ្លួន ចាប់ពី  20% ទៅ 25% សម្រាប់ការទិញវ៉ែនតា Gunnar Optiks , Bolle និង Serengeti ។

Gunnar Optiks ជាវ៉ែនតាសំរាប់ការពារភ្នែកទៅ និងការប្រើប្រាស់រាល់គ្រឿង អេឡិចត្រូនិចដ៏ស្រស់ស្អាត់ និងទាន់សម័យ។
Serengeti ជាវ៉ែនតាសំរាប់បើកបរ និង Life Style ដែលមាន UVA និង UVB សំរាប់ការពារពន្លឺព្រះអាទិត្យ មាន Polarize សំរាប់កាត់ចំណាំងផ្លាត, PHD និងមានការប្រែប្រួលទៅតាមពន្លឺនៃព្រះអាទិត្យ។

Bolle គឺ ជាវ៉ែនតាសំរាប់លេងកីឡា បើកបរ និង Life Style វាមានការប្រែប្រូលទៅតាមពន្លឺ និងមាន Polarize សំរាប់កាត់ចំណាំងផ្លាត នៃការចាំង។

ដើម្បីលើកទឹកចិត្ត អតិថិជន ក្នុងឱកាសបុណ្យណូអែលនិងបុណ្យចូល ឆ្នាំសកល ខាង មុខ នេះដែរ រាល់អតិថិជន ដែល បាន ជាវ ផលិតផល Gunnar Optiks , Serengeti & Bolle ពីក្រុម ហ៊ុន USexport LLC និង ទទួលបាន ការបញ្ចុះតំលៃចាប់ពី 20% ទៅ 25% ឬទទួលបាន ទឹកលាង កញ្ចក់១ដប ដោយឥតគិតថ្លៃ។

បញ្ជាក់ៈ រាល់ផលិតផល ទាំងអស់របស់ក្រុមហ៊ុន USexport LLC មានការធានា រយះពេលឆ្នាំ! លោកអ្នកអាចរកជាវបាននៅ Show Room ផ្សារទំនើប City Mall ជាន់ផ្ទាល់ដីជិតច្រកផ្ញើរឡាន ឬ តាមរយៈ Tel: 092 430008-9/ 016 292006/ 0884199007
 

 ប្រភព ដើមអំពិល

ភ្នំពេញ៖បើដូចអ្វីដែលបានគ្រោងទុកនៅវេលាម៉ោង៣រសៀលថ្ងៃទី៩ខែធ្នូនេះរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន នឹងធ្វើសន្និសីទសារព័ត៌មាន បកស្រាយជុំវិញការកំណត់ តម្លៃលើសេវាទូរស័ព្ទនៅកម្ពុជាដែលកំពុងតែប្រឈមការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។
រិះគន់លើការដាក់កំហឹត ចំពោះការកំណត់ឲ្យ យកតម្លៃទូរស័ព្ទ ទាបបំផុត ៤,៥សេនក្នុង១នាទី សម្រាប់ក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធទាបបំផុត ៥,៩៥សេន ក្នុង១នាទី ស្របតាម ប្រកាសអន្តរក្រសួងលេខ ២៣២ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៩ ឡើងវិញ បើទោះជាកម្ពុជាប្រើប្រាស់ ទីផ្សារសេរីក្តី បន្ទាប់ទីស្តីការ គណៈរដ្ឋមន្ត្រីចេញ ស ជ ណ កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣៕

ប្រភព ដើមអំពិល

Saturday, December 7, 2013

​សម្តេច​ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ស្នើរ ​ឲ្យ​​ក្រសួង​​ទេសចរណ៍ ​ក្រសួង​បរិស្ថាន​គណៈ កម្មាធិការ ​ជាតិ​គ្រប់គ្រង ​និងអ​ភ​វិ​ឌ្ឍ​ន៍​តំបន់​​​​​​ឆ្នេរ សមុទ្រ ​សហការ​​ជាមួយ​​ដៃ ​ពាក់ព័ន្ធ ​រៀបចំ​​បង្កើត ​​ឧទ្យាន​​ក្រោម​​សមុទ្រ​​ និង​​សា​សា​​បណ្តុះ ​បណ្តាល ​​វិជ្ជាជីវៈ​​ទេសចរណ៍​ ជំនាញ​​ឆ្នេរ ​សមុទ្រ​​នៅ​កម្ពុជា​​។ ​
ការស្នើររបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើង​នៅ​ក្នុង​ពិធី​បើម​ហា​​សន្និបាត ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ បំផុត​លើ​សកលលោក​លើក​ទី​៩ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ​ឡាវ ​ភូមា​ និង​វៀតណាម​ ( CLMV) ​និង​កិច្ចប្រជុំ​ក្រុម​ការងារ​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ ​(GMS) នៅថ្ងៃទី ០៦ ខែធ្នូនេះ។

សម្តេច ​ហ៊ុន សែន​ បានមានប្រសាសន៍​បន្ត​ទៀតថា ការបង្កើត​ឲ្យមាន​ឧទ្យា​ន​ក្រោម​សមុទ្រ និង​សាលា​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ទេស​ចរ​ណ៍​​​ជំនាញ​​​ឆ្នេរសមុទ្រ​នៅ​កម្ពុជា​នេះ​​ គឺ​ដើម្បី​អភិវឌ្ឍន៍​និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ​ ធានា​និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី​ក្រោម​សមុទ្រ​ ក៏ដូចជា​ការចូលរួម​ចំណែក​ ក្នុងការ​អ​ភ​វិ​ឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​ស័ក្តិសម​ជា តារា​រះ​នា​ទិស​នីរតី​។​ ​​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ជា​ប្រភព​ប្រាក់ចំនូល ​របស់​ប្រជាជន​ដែល​អាស្រ័យ​ផល ​ពី​ធនធានធម្មជាតិ​ទាំងនោះ​ផងដែរ​។​ ហើយ​ទិសដៅ​ដំបូង​ក្នុង​ការបង្កើត​ឧទ្យាន ​ក្រោម​សមុទ្រ​គឺ​នឹង​ធ្វើ​នៅ​​​កោះ​រ៉ុង ​កោះរ៉ុង​សន្លឹម​ និង​តំបន់​ជុំវិញ​ឆ្នេរសមុទ្រ​អូរត្រេះ។​
គួរបញ្ជាក់ថា ​ឆ្នេរសមុទ្រ​កម្ពុជា​ ត្រូវបាន​ដាក់ បញ្ចូល​ជា​សមាជិក​ក្លឹបឆ្នេរសមុទ្រ ស្អាត​ជាងគេ ​របស់​ពិភពលោក ជា​ផ្លូវការ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ​ឆ្នាំ​២០១១​ នៅក្នុង​​ប្រទេស​សេនេ​ហ្គាល់​​។​  ហើយ​លក្ខខណ្ឌ​ដែល​ជាប់​ ជា​សមាជិក​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក ​មានដូចជា ឆ្នេរ​ត្រូវ ​តែ​ជា​ផ្នែក​មួយ​​នៃ​គំរោង​ការការពារ ​មាន​តំបន់​ធម្មជាតិ ​ដែល​ផ្ដល់​នូវ​ភាព​ទាក់ទាញ ​មាន​សកម្មភាព​ខាង​សេដ្ឋកិច្ច ​និង​មាន​សក្ដា​នុ​ភាព​​បំរើ​ឱ្យ​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាតិ​៕

ប្រភពៈ SKD168

Friday, December 6, 2013

ភ្នំពេញ​៖​ ប្រសិនបើ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញ វត្ថុ​ចាត់វិធានការ​ ទៅ​លើ​សំណង់​ បុរី​ខុសច្បាប់​ទាំង​១៩​កន្លែង​ ដែល​ភាគ​ ច្រើន​នៅ​រាជធានី​ភ្នំពេញ​ ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​គេហដ្ឋាន​ប្រឈម​នឹង ​ហា​និ​ភ័យ​ខ្ពស់ ​ព្រោះតែ​ពួក​គាត់​មិនដឹង ​ថា​លំនៅ​ ឋាន​ដែល​កំពុង​រស់នៅ​ សព្វថ្ងៃ ​ខុសច្បាប់​នោះ​ទេ​។​ ទីបំផុត​ប្រជា ពលរដ្ឋ​ ចំណាយ​ប្រាក់​ រាប់​ម៉ឺន​ដុល្លារ​កំពុង​រស់ នៅ​ក្នុង​ភាព​ភ័យ​ព្រួយ​ ព្រោះតែ​ផ្ទះ​ដែល​ខ្លួន​ កំពុង​នៅ​គឺជា​ផ្ទះ​ខុសច្បាប់​។​ ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញ​ វត្ថុ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ជា​ការ​រំលឹក​ ដល់​សាធារណជន​ មិន​គួរ​គប្បី​ទិញ​លំនៅ​ ឋាន​ទាំងឡាយ​ណា​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​  អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​ ដែល​គ្មាន​ ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ ។​ ​ការ ទិញ​ លំនៅ​ឋាន​ពី​ម្ចាស់​សំណង់​ ឬ​ បុរី​ដែល​គ្មាន​ការ​អនុញ្ញាត​ច្បាប់​ ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចាត់​ទុក​ថា​ នឹង​ខាតបង់​ថវិកា​ ទ្រព្យសម្បត្ដិ​ជាយ​ថា​ ហេតុ​ណាមួយ​ ។​

សំណង់​ដែល ​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ អភិវឌ្ឍន៍​លំនៅ​ឋាន​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​មាន​ ១-​បុរី​សូ​នី​,​ ២-​ បុរី​វា​រី​ណា​,​ ៣-​បុរី​រុងរឿង​,​ ៤-​បុរី​គៀង​ ហ៊​ត​,​ ៥-​បុរី​សម្បូរ​មាស​,​ ៦-​បុរី​ផ្លា​ទី​នី​ម​  អេ​ស៊ី​ដិ​ន​,​ ៧-​បុរី​អាកាសចរណ៍​,​ ៨-​ ក្រុម​ហ៊ុម​ប៊ូ​យ៉ុ​ង​ហ្គ្រុ​ប​,​ ៩-​បុរី​EU( ​កំពង់​ ចម្លង​អរិយ​ក្សត្រ​),​ ១០-​ក្រុមហ៊ុន​មាន​ ជ័យ​ហ្វូ​ដ​៩៩៩(​គម្រោង​បុរី​តូ​ក្យូ​,​ គម្រោង​ មូ​ស្គូ​ស៊ី​ធី​ និង​ផ្លូវ​៣៧១),​ ១១-​សំណង់​ ផ្ទះល្វែង​ទំនើប​ចោម​ចៅ​,​ ១២-​អា​ផាត​ មិន​ Sonatra​ Grand​ Realty,​ ១៣-​ សំណង់ផ្ទះ​ល្វែង​លោក​ អ៊ី​វ​ ឈាន​,​ ១៤-​ អគារ​ស្នាក់​នៅ​រួម​D.​ Y.​ G.​ Co.,Ltd.​ (Noblesse),​ ១៥-​សំណង់ផ្ទះ​ល្វែង​លោក​ អ៊ី​វ​ ម៉េ​ង​ និង​លោក​ជា​ លី​,​ ១៦-​សំណង់​ ផ្ទះល្វែង​ និង​ Link​ House​ លោក​ គី​ម​ យ៉ុ​ង​ហាក់​,​ ១៧-​សំណង់​អគារ​ស្នាក់​នៅ​ រួម​ លោក​ ទិព្វ​ ណា​រេ​ន​ និង​លោកស្រី​ អ៊ា​ក​ ច័ន្ទ​ថា​វី​,​ ១៨-​សំណង់​អគារ​ស្នាក់​ នៅ​រួម​ លោក​ យ៉ង់​ គ្រី​ស្យ​ង់​ និង​លោក​ យ៉ង់​ លី​ម​ហួត​ និង​១៩-​សំណង់ផ្ទះ​ល្វែង​ តុល​ លន​ ។​

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ តម្រូវ​ឱ្យ​ម្ចាស់​បុរី​ខាងលើ​រួសរាន់​មក​ ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​ លំនៅ​ឋាន​នៅ​អគ្គនាយកដ្ឋាន​ឧស្សាហ​ កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២០​ខែធ្នូ​ឆ្នាំ​ ២០១៣​ ។​ ក្នុង​ករណី​យឺតយ៉ាវ​ ឬ​ព្រងើយ​ កន្ដើយ​មិន​ព្រម​មក​ដាក់​ពាក្យសុំ​អាជ្ញា​ ប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចាត់​ ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​ ។​

គួរ​រំលឹក​ថា​ កន្លង​ទៅ​ក្រសួង​សេដ្ឋ​ កិច្ច​និង​ហិរញ្ញវត្ថុ​ធ្លាប់​បាន​ចេញ​សេចក្ដី​ ជូនដំណឹង​រៀបរាប់​ពី​សំណង់​អត់​ច្បាប់​ជា​ ញឹកញាប់​ ប៉ុន្ដែ​ក្រោយមក​ក៏​ស្ងាត់ៗ​មិន​ ដឹង​ថា​ ម្ចាស់​សំណង់​មាន​ចេតនា​មិន​ គោរព​ទៅ​តាម​ផ្លូវច្បាប់​ ឬ​ពាក់ព័ន្ធ​ទៅ​ នឹង​អំពើ​ពុក​រលួយ​យ៉ាងណា​នោះ​ឡើយ​ ។​

ម្ចាស់​បុរី​ខាងលើ​នេះ​កន្លង​ទៅ​មិន​ត្រឹម​ តែ​ពុំ​បាន​សុំ​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍន៍​ លំនៅ​ឋាន​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ប៉ុណ្ណោះ​ទេ​គឺ​ម្ចាស់​សំណង់​គ្មាន​ទទួលខុស​ ត្រូវ​ចំពោះ​ការ​សាងសង់​ បទដ្ឋាន​បច្ចេក​ ទេស​ ដោយ​ក្រុម​វិស្វករ​ អ្នកបច្ចេកទេស​ ជាង​បាន​កេង​ចំណេញ​បច្ចេកទេស​ បណ្ដាល​ឱ្យ​ផ្ទះល្វែង​ក្នុង​បុរី​ទាំងនោះ​មាន​ ខ្លះ​ប្រេះស្រាំ​ ស្រុត​ការ៉ូ​ផ្ទះ​ ពិតាន​ជ្រាប​ ទឹក​ និង​មាន​បញ្ហា​ផង​ដែរ​ជាមួយនឹង​ ប្រជាពលរដ្ឋ​ដែល​ទិញ​ផ្ទះល្វែង​ជាមួយនឹង​ ម្ចាស់​សំណង់​ ទាំង​បញ្ហា​ធានា​គុណភាព​ សំណង់​ និង​ការ​ផ្ទេរកម្មសិទ្ធិ​កន្លង​ទៅ​ មិន​ ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ជំនាញ​ ជាដើម​ ។​

​ទន្ទឹម​ នឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​  ប្រកាស​ពី​បុរី​ចំនួន​១៩​ពុំ​មាន​អាជ្ញាប័ណ្ណ​ អាជីវកម្ម​អភិវឌ្ឍន៍​លំនៅ​ឋាន​នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​  គួរតែ​ពិនិត្យ​ផង​ដែរ​ទៅ​លើ​បុរី​ទាំងនោះ​ និង​បុរី​ផ្សេងៗ​ទៀត​ដែល​ពុំ​បាន​អនុវត្ដន៍​  តាម​គម្រោង​ប្លង់​ដែល​ចេញ​ដោយ​ក្រសួង​  ដូច​ជា​ បុរី​ខ្លះ​មិន​បាន​រៀបចំ​សួនច្បារ​ ដាំ​ ដើមឈើ​ បំពាក់​ភ្លើងអគ្គិសនី​ ផ្សារ​ សុទ្ធ​ តែ​ជា​អំពើ​ទុច្ចរិត​ឆបោក​ទៅ​លើ​អតិថិជន​ រហូត​ដល់​មន្ដ្រី​ជំនាញ​អះអាង​ថា​ មាន​ ម្ចាស់​បុរី​តិចតួច​ណាស់​ដែល​បំពេញ​ កាតព្វកិច្ច​ស្របច្បាប់​ ដោយសារ​ពួក​គេ​ មាន​ករណី​ឃុបឃិត​គ្នា​ជាមួយនឹង​ជំនាញ​  ហើយ​អតិថិជន​អ្នក​ជាវ​ក្លាយទៅជា​ជន​ រង​គ្រោះ​ចាញ់បោក​ម្ចាស់​បុរី​ទាំងនោះ​ ៕
​ 


ប្រភពៈ SKD168 បន្តពី សក្កដា

Monday, December 2, 2013

រាជ​ធានីភ្នំពេញ ៖  ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជាបាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០២ ធ្នូ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖


ប្រភពៈ កោះសន្តិភាព

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks