
មន្ត្រីរបស់កងម៉ារីនម៉ាឡេស៊ី ស្គែនដារ៉ា ដើម្បីរុករកយន្តហោះដែលផ្ទុកអ្នកដំណើរចំនួន២៣៩នាក់ ដែលបានបាត់កាលពីព្រលឹមថ្ងៃសៅរ៍។ រូបថត AFP
ក្រុងគូឡាឡាំពួៈ ម៉ាឡេស៊ី ពីថ្ងៃអាទិត្យ បានចាប់ផ្តើមការស៊ើបអង្កេតលទ្ធភាពភេរវកម្មចំពោះការបាត់នៃ យន្តហោះដឹកអ្នកដំណើរដែលដឹកមនុស្ស២៣៩នាក់ ហើយអាមេរិកបានបញ្ជូនFBIមកដើម្បីធ្វើការស៊ើបអង្កេត ខណៈក្រុមសាច់ញាតិដែលរកាំចិត្ត បានទទូចចង់បានដំណឹងអំពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ជើងហោះហើរអាកាសចរណ៍ម៉ាឡេស៊ី MH370 ស្រាប់តែបាត់ភ្លាមៗពីរ៉ាដាកាលពីព្រលឹមថ្ងៃសៅរ៍នៅកន្លែងមួយឯ សមុទ្រចន្លោះឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ី និងវៀតណាមខាងត្បូង។ ប៉ុន្តែបានសង្កត់ ធ្ងន់ថាមិនមានភ័ស្តុតាងនៃភេរវកម្មនៅ ឡើយ។ ក្រុមអ្នករុករកនៅតែកំពុងតាមប្រមាញ់យន្តហោះនោះ ហើយក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ខ្លួនកំពុងតែ«បារម្ភខ្លាចជួបគ្រោះអាក្រក់បំផុត»។
ក្រុមអាជ្ញាធរ ម៉ាឡេស៊ី ក៏បានពង្រីកការរុករកបំណែកយន្តហោះ របស់ពួកគេទៅ កាន់ឆ្នេរភាគខាងលិចរបស់ប្រទេស ដោយស្នើរដ្ឋជិតខាងឥណ្ឌូនេស៊ីឲ្យជួយ។ មកដល់ពេលនេះ ក្រុមអ្នកស្វែងរកបានផ្តោតសំខាន់លើផ្ទៃទឹកនៅភាគខាងកើតប្រទេស ក្នុងសមុទ្រចិនខាងត្បូង។
ក្រុមមន្ត្រីបាននិយាយថា នាវា សរុប៤០គ្រឿង និងយន្តហោះ ២២គ្រឿង មកពីប្រទេសផ្សេងៗ ក្នុងនោះមានមកពីចិន និងអាមេរិក ពេលនេះបានចូលរួមក្នុងប្រតិបតិ្តការប្រមាញ់ទូទាំងតំបន់ទាំងពីរ។
យោងតាមទិន្នន័យរ៉ាដា ប្រមុខទ័ព
អាកាសម៉ាឡេស៊ី លោក ឧត្តមសេនីយ៍ Rodzali Daud បានថ្លែងថា៖ «មានលទ្ធភាព ផ្សេងមួយ ដែលថា យន្តហោះនោះពិតជាបានត្រឡប់ក្រោយ»។
ប៉ុន្តែប្រមុខប្រតិបត្តិអាកាសចរណ៍ ម៉ាឡេស៊ី (MAS) លោក Ahmad Jauhari Yahya បាន និយាយថា ប្រព័ន្ធនៃយន្តហោះ Boeing 777 នោះ នឹងបានបន្លឺកណ្តឹងភ័យអាសន្ន។
លោកបាននិយាយថា៖ «នៅពេល មានការត្រឡប់ក្រោយខាងផ្លូវអាកាស អ្នកបើកបរនឹងមិនអាចដំណើរការដូចគ្រោងទុកទេ»។ លោកបានបន្ថែមថា ក្រុមអាជ្ញាធរ ពិតជាពិបាកយល់ណាស់ ជុំវិញ ស្ថានការណ៍នេះ។
បន្ទាប់ពីបានដឹងថា មនុស្សពីរ នាក់បានឡើងជើងហោះហើរនេះ ជាមួយលិខិតឆ្លងដែនអឺរ៉ុបដែល លួចគេ រដ្ឋមន្ដ្រីដឹកជញ្ជូនស្ដីទីម៉ាឡេស៊ីលោក Hishammuddin Hussein បាននិយាយថា លោក កំពុងតែពិនិត្យមើលអ្នកដំណើរសង្ស័យ៤នាក់។
លោកបានសុំ មិនផ្តល់សេចក្តី ពិស្តារទេ ដោយថ្លែងថា ក្រុមអាជ្ញាធរកំពុងពិនិត្យមើលបញ្ជី ឈ្មោះទាំងមូល ប៉ុន្តែបានបញ្ជាក់ ថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងបញ្ជូនភ្នាក់ងារ និងក្រុមជំនាញបចេ្ចកទេសមកម៉ាឡេស៊ី ដើម្បីជួយក្នុងការស៊ើបអង្កេត។
ដោយមិនបដិសេធពីលទ្ធភាពនៃការប្លន់យន្តហោះ លោក Hishammuddin បាននិយាយថា៖ «ក្នុងពេលជាមួយគ្នានេះ ចារកម្មផ្ទាល់របស់យើងបានធ្វើសកម្មភាព ហើយពិតណាស់កងឯកភាព ប្រឆាំងអំពើភេរវកម្ម មកពីប្រទេសដែលពាក់ព័ន្ធទាំងអស់ ត្រូវបានផ្ដល់ដំណឹង»។
តម្រុយកាមេរ៉ាសុវត្ថិភាពមកដល់ពេលនេះ មន្ត្រីអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ីម្នាក់បាននិយាយថា ក្រុមអាជ្ញាធរនៅតែជឿថា អ្នកដំណើតែពីរនាក់ បានប្រើលិខិតឆ្លងដែនលួចគេ និងកំពុងពិនិត្យមើលរូបភាពកាមេរ៉ាសុវត្ថិភាពរបស់ពួកគេ។
ជើងហោះហើរ MH370 មិន បានបញ្ពូនបន្តសញ្ញានៃអាសន្ន ការបង្ហាញនូវអាកាសធាតុអាក្រក់ឬសញ្ញាមានបញ្ហាផ្សេងទៀត នោះទេ។ ទាំងយន្តហោះដឹក ជញ្ជូនជាតិម៉ាឡេស៊ី និងយន្តហោះ ម៉ូដែល Boeing 777-200 ដែលបានប្រើលើផ្លូវនេះ ត្រូវបានគេដឹងថា មានប្រវត្តិសុវត្ថិភាពរឹងមាំ។
ជើងហោះហើរនេះ បានបាត់ ប្រមាណជាមួយម៉ោងបន្ទាប់ពីហោះឡើងពីក្រុងគួឡាឡំពួ ដោយឆ្ពោះទៅកាន់ក្រុងប៉េកាំង។ ពលរដ្ឋចិន១៥៣នាក់ នៅលើយន្តហោះនោះ ហើយក្រុមសាច់ញាតិ បានបោះជំរំនៅខាងក្រៅនៅឯព្រលានយន្តហោះធំ ក្នុងរដ្ឋធានីចិន ដោយយំបោកខ្លួនព្រោះតែគ្មានដំណឹងពីថ្ងៃអាទិត្យ។
ដោយទប់ ទឹកភ្នែក បន្ទាប់ពីរក ឃើញថា បងថ្លៃនាងនៅលើជើងហោះហើរនោះ ស្ត្រីវ័យកណ្តាលម្នាក់មានត្រកូលណាន បានប្រាប់ក្រុមអ្នកកាសែតថា៖ «ក្រុមហ៊ុន អាកាសចរណ៍នេះមិនបានទាក់ទងខ្ញុំទេ។ វាជាមិត្តភក្តិខ្ញុំ។ ខ្ញុំមិនយល់ពីក្រុមហ៊ុនអាកាសចរណ៍ នេះទេ។ ពួកគេគួរតែទាក់ទងក្រុមគ្រួសារ ជាមុន»។
MAS បានទទូចថា ខ្លួនកំពុង ប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដើម្បីជូនដំណឹងទៅសាច់ញាតិ ចំពោះការសន្និដ្ឋានជុំវិញជោគវាសនារបស់យន្តហោះនេះ។
ក្រុមព្រះសង្ឃព្រះពុទ្ធសាសនា បានសូត្រធម៌ជូនក្រុមអ្នកដំណើរ ដែលកំពុងបាត់ខ្លួននៅក្នុងសាល រង់ចាំនៃព្រលានយន្តហោះគួឡា ឡាំពួ ខណៈអាកាសចរណ៍នេះ ប្រមូលក្រុមសាច់ញាតិក្រៀមក្រំរាប់សិបនាក់នៅសណ្ឋាគារក្បែរ នោះរង់ចាំដំណឹង៕ MN
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment