Thursday, January 29, 2015

ក្រុមហ៊ុន សណ្ឋាគារ-កាស៊ីណូហ្គោលស៊ីធី មានទីតាំងស្ថិតនៅ ព្រំដែនកម្ពុជា-វៀតណាម ផ្លូវជាតិលេខ ៧៦ ភូមិត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវការជ្រើសរើសបុគ្គលិក ​ដើម្បីមកបំរើការងារ ជួនក្រុមហ៊ុន ដែល មាន ​មុខតំណែង ដូចខាងក្រោមៈ
ល.រ
មុខតំណែង
ចំនួន
ភេទ
ផ្សេងៗ
1
អ្នករៀបចំវេណ
01 នាក់
ប្រុស/ស្រី
មានបទពិសោធន៍ចាប់ពី0១ឆ្នាំឡើងទៅ
2
អ្នកចែកបៀ
12 នាក់
ប្រុស/ស្រី
មានឬមិនមានបទពិសោធន៍
3
ប្រធានក្រុមរៀបបៀ
01 នាក់
ប្រុស/ស្រី
មានបទពិសោធន៍ចាប់ពី0៣ឆ្នាំឡើងទៅ
4
បុគ្គលិកកាមេរ៉ា
01 នាក់
ប្រុស/ស្រី
មានបទពិសោធន៍ចាប់ពី0១ឆ្នាំឡើងទៅ
5
ជំនួយការគណនេយ្យ
02 នាក់
ប្រុស/ស្រី
មានបទពិសោធន៍ចាប់ពី0១ឆ្នាំឡើងទៅ
6
ជំនួយការអាយធី
01 នាក់
ប្រុស
មានបទពិសោធន៍ចាប់ពី0១ឆ្នាំឡើងទៅ
7
ជាងម៉ាស៊ីនត្រជាក់
01 នាក់
ប្រុស
មានបទពិសោធន៍ចាប់ពី0១ឆ្នាំឡើងទៅ
8
សន្តិសុខ
01 នាក់
ប្រុស
មិនមានបទពិសោធន៍
9
អ្នកលើកទឹក
04 នាក់
ប្រុស/ស្រី
មិនមានបទពិសោធន៍
10
ចុងភៅកំរឹត៣
01 នាក់
ប្រុស/ស្រី
មានបទពិសោធន៍ចាប់ពី0១ឆ្នាំឡើងទៅ
11
ជំនួយការចុងភៅ
01 នាក់
ប្រុស/ស្រី
មិនមានបទពិសោធន៍
12
អ្នកលាងចាន
02 នាក់
ប្រុស/ស្រី
មិនមានបទពិសោធន៍
លក្ខណៈសម្បត្តិៈ 
ជាបុគ្គលដែលមានភាពរួសរាយរាក់ទាក់ជានិច្ច មានភាពស្មោះត្រង់ចំពោះក្រុមហ៊ុនចេះសហការគ្នាជាមួយ មិត្តរួមការងារ អាចធ្វើការងារជាក្រុម ចេះគោរពថ្នាក់លើ និងបញ្ចប់ការសិក្សា ចាប់ពីថ្នាក់ទី៨ ឡើងទៅ។
តម្រូវការៈ  
អាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ រូបថតបច្ចុប្បន្នភាព ៤x៦ចំនួន០២សន្លឹក។ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើតច្បាប់ដើម។ ឯកសារ​កោស​លប់ ឬក្លែង
បន្លំ គឺមិនអនុញ្ញាតអោយចូលរួមសម្ភាសន៍ឡើយ។ ឯកសារផ្សេងៗប្រសិនបើមាន។

របៀបដាក់ពាក្យៈបេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប (CV) តាមរយៈ
1- ​ការិយាល័យភ្នំពេញៈ
- លោក ម៉ម វុធ ប្រធានរដ្ឋបាល
- ទូរស័ព្ទលេខៈ  +855-98-333-855
-
អ៊ីមែលៈ vuthmam_khmer@yahoo.com

2- ​ការិយាល័យកាស៊ីណូហ្គោលស៊ីធីៈ
- លោក សុខ សក្កដា ប្រធានរដ្ឋបាល
- ទូរស័ព្ទលេខៈ  +855-97-76-200-80, +855-15-71-23-44
-
អ៊ីមែលៈ hrgoldcity@gccasino.com,  sakadasok@gmail.com

3-
ការិយាល័យធនធានមនុស្ស តាមអាសយដ្ឋានខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ប្រវត្តិរូប(CV)​​របស់​ ​បេក្ខជន នឹងត្រូវបានទាក់ទងតាមទូរស័ព្ទដើម្បីណាត់ថ្ងៃសម្ភាសន៍។


បញ្ជាក់ៈ បុគ្គលិកអាចទទួលបាននូវៈ​ កន្លែងស្នាក់នៅ ទឹក ភ្លើង ផ្តល់ជូនអាហារទាំងក្នុង និងក្រៅម៉ោង ការងារ។​
                                                                             ហ្គោលស៊ីធី, ថ្ងៃទី  ៦ ខែ មករា ឆ្នាំ២០១៥
                                                                             ការិយាល័យគ្រប់គ្រងធនធានមនុស្ស


Monday, December 15, 2014

របាយការណ៍​ស្ទង់​មតិ​របស់​មូលនិធិ​អាស៊ី (The Asia Foundation) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​នៅ​ទូទាំង​ប្រទេស​ពលរដ្ឋ​ភាគ​ ច្រើន​យល់​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​សង្គម និង​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ឃើញ​បែប​នេះ។
«លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ការ​ស្ទង់​មតិ​របស់​អ្នក​បោះ​ឆ្នោត» នេះ​គឺ​ជា​ចំណងជើង​នៃ​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ មូលនិធិ​អាស៊ី រយៈពេល ២០​ថ្ងៃ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៤។
ក្នុង​រយៈពេល ២០​ថ្ងៃ​នៃ​ការ​ស្ទង់​មតិ​នេះ ពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​ចំនួន ១​ពាន់​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​សាកសួរ​លើកលែង​តែ​ខេត្ត​កែប​មួយ​ចេញ។
​ការ​ស្ទង់​មតិ​បាន​ផ្ដោត​ទៅ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទៅ​លើ​បញ្ហា​ធ្ងន់ធ្ងរ​ បំផុត​នៅ​កម្ពុជា ឥរិយាបថ​របស់​ពលរដ្ឋ​ចំពោះ​ការ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ អំពី​គណបក្ស​នយោបាយ ការ​ផ្តល់​អំណាច​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​អំពី​ការ​ទទួល​បាន​ព័ត៌មាន​ជា​ដើម។
​ជា​លទ្ធផល ការ​ស្ទង់​មតិ​សន្និដ្ឋាន​ជា​រួម​ថា បើ​ទោះ​ជា​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​ពលរដ្ឋ​ភាគ​ច្រើន​និយាយ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ ក្នុង​នោះ​អ្នក​ឆ្លើយ​សំណួរ ៥៩% ឆ្លើយ​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ខុស ខណៈ​ពលរដ្ឋ ៣២% យល់​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ។
​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​គ្មាន​ទី​ជម្រក បញ្ហា​សុំ​ទាន និង​ពលកម្ម​កុមារ សុទ្ធសឹងតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដែល​ពលរដ្ឋ​គិត​ថា កម្ពុជា​កំពុង​ជួប​ប្រទះ។
​ផ្ទុយ​ទៅ​វិញ សម្រាប់​ពលរដ្ឋ​ដែល​គិត​ថា កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ព្រោះ​តែ​ពួក​គេ​យល់​ឃើញ​ថា កម្ពុជា​មាន​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន អណ្ដូង ទឹក កំណើន​សេដ្ឋកិច្ច សន្តិភាព និង​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ជាដើម។
​នេះ​គឺ​ជា​លើក​ទី​៣​ហើយ ដែល​មូលនិធិ​អាស៊ី បាន​រៀបចំ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ស្ទង់​មតិ​លើក​មុន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ​និង​ឆ្នាំ​២០០៣។
​យ៉ាងណាក៏ដោយ ខុស​ពី​ឆ្នាំ​២០១៤ ការ​ស្ទង់​មតិ​នៅ​ឆ្នាំ​២០០៣ បង្ហាញ​ថា ពលរដ្ឋ ៨១% យល់​ថា កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ នៅ​ពេល​ដែល​ពលរដ្ឋ​តែ ៩% ប៉ុណ្ណោះ ដែល​បាន​គិត​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ខុស។
​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ វិញ ពលរដ្ឋ​ភាគ​ច្រើន​យល់​ថា ការ​បោះ​ឆ្នោត​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សេរី និង​យុត្តិធម៌​ឡើយ។ ពួកគេ​បាន​លើក​ឡើង​អំពី​ការ​បាត់​ឈ្មោះ​បោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រង​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ ជាដើម។
​យ៉ាងណាក៏ដោយ ការ​ស្ទង់​មតិ​រក​ឃើញ​ថា មាន​កត្តា​សំខាន់​២ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គាំទ្រ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​ កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ទី​១ ពួកគេ​គិត​ថា កិច្ចព្រមព្រៀង​នយោបាយ​នោះ បើក​ផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​មាន គ.ជ.ប មួយ​ដែល​មិន​លំអៀង។ ទី​២ ដោយសារ​ពួកគេ​សង្ឃឹម​ថា គ.ជ.ប ថ្មី នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ។
​ចំពោះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ស្ទង់​មតិ​នេះ​ទេ ព្រោះ​លោក​ថា លោក​មិន​ទាន់​បាន​ឃើញ​របាយការណ៍​ស្ទង់​មតិ​នេះ​នៅ​ឡើយ។
​ក្រៅ​ពី​ការ​ស្ទង់​មតិ​របស់​មូលនិធិ​អាស៊ី របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ អាយ.អ.អាយ (IRI) កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា ៧៦% នៃ​ពលរដ្ឋ​ខ្មែរ​យល់​ថា រដ្ឋាភិបាល​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ។ ទោះ​យ៉ាង​ណា ការ​ស្ទង់​មតិ​ជា​ថ្មី​របស់ អាយ.អ.អាយ នៅ​ចុង​ឆ្នាំ​២០១៣ បង្ហាញ​ថា ពលរដ្ឋ​ដែល​យល់​ថា រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រូវ​បាន​ធ្លាក់​ចុះ​ពី ៧៦% មក​ត្រឹម ៥៥% វិញ។
​តំណាង​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា លោក ស៊ីឡាស អ៊ីវើរ៉ែត្ត (Silas Everett) បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ថា​ការ​ស្ទង់​មតិ​បង្ហាញ​ចំណុច​កំណែទម្រង់​មួយ​ចំនួន​ដែល​ពលរដ្ឋ​ពេញ​ចិត្ត ហើយ​ដែល​អាច​សម្រេច​ទៅ​បាន។ លោក​មាន​ប្រសាសន៍​ថា ដោយសារ​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល​មាន​កម្រិត​ទាប ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន និង​ការ​បង្កើន​ទំនាក់ទំនង​បើក​ចំហ​រវាង​ពលរដ្ឋ​និង​រដ្ឋាភិបាល​នឹង​ញ៉ាំង​ ឲ្យ​មាន​កំណែ​ទម្រង់​ក្នុង​ការិយាធិបតេយ្យ​រដ្ឋាភិបាល។ លោក​ថា ដោយសារ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​រៀបចំ​ឡើង​ក្នុង​ឆ្នាំ​២០១៧ ហើយ​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨ លោក​ថា វា​ពិត​ជា​មាន​សារសំខាន់​ដែល​កម្ពុជា ត្រូវ​បង្ហាញ​នូវ​ដំណោះស្រាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​រំពឹង​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត៕


អ្នក​សុំ​ទាន ៦១០


 ប្រភព អាស៊ីសេរី

Thursday, April 17, 2014

តែប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងព្រ មានចាត់វិធានការលើមេដឹកនាំគណបក្ស ប្រ​ឆាំង លោក សម រង្ស៊ី ជាពិសេសនៅ​ក្នុង​សារ​ព្រ​មាន​ចុងក្រោយ ថានឹងដាក់ពាក្យ​បណ្ដឹងប្ដឹង​លោក សម រង្ស៊ី ទៅតុលាការឲ្យ​បាន​​មុន​​ចូល​ឆ្នាំ​​។​​​​​ តែមកដល់ថ្ងៃទី១៧ ខែមេសានេះទៅហើយ ចំណាត់ការនោះដូចជាស្ងាត់ដូច«ចោរ»លួចសេះ។
វិភាគនយោបាយ - ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី ទំនងជា​បានរីករាយ​សើច​សប្បាយ​​ទទួល​​​អំណរ​ឆ្នាំថ្មី យ៉ាង​ក្អាកក្អាយ ជាពិសេសបន្ទាប់ពីអ្នកនយោបាយទាំងពីរ បានហៅទូរស័ព្ទ​រកគ្នា កាលពីថ្ងៃទី៩ ខែមេសា កន្លង​មកនោះ។ យ៉ាងណាក៏ដោយ ក៏ការប្រកាសចាត់​​វិធាន​​ការរបស់​លោក​​នាយ​​​​ក​រដ្ឋមន្ត្រី ក្នុងពេលកន្លងមក ប្រែក្លាយ​ជា«សាប» បើគេ​មើលទៅលើវិធានការជាហូរហែរ ប្រ​កាស​​​​ដោយរដ្ឋាភិបាលរបស់លោក និងរូបលោកដោយផ្ទាល់ ជាច្រើនដងមកនោះ។ ពាក្យ​​សម្ដី​​និង​​បទ​​​​​​​បញ្ជាដែល«សាប»ទាំងនេះ អាចនឹងធ្វើឲ្យមានមន្ទិល ទាក់ទងនឹង​ប្រសិទ្ធិភាព​នៃកំណែ​​​ទម្រង់​​«ស៊ីជម្រៅ» របស់រដ្ឋាភិបាលអាណត្តិទីប្រាំ ថាតើវាគួឲ្យជឿជាក់ដល់កម្រិតណា?
ព្រមានលើកទីមួយ៖ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ទំនប់​វារីអគ្គិសនីស្ទឹង អាតៃនៅខេត្ដពោធិ៍សាត់នាពេលថ្មីៗនេះ ដោយព្រមានជាទូទៅថា លោកបើក​​ឱកាស​​​​​​ឲ្យមាន​ការ​បញ្ចេញមតិ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការបង្កសង្គ្រាមស៊ីវិលទេ។ លោកថា៖ «បញ្ចេញ​​មតិអ្វីបញ្ចេញទៅ តែកុំនាំគ្នា​បង្កើតសង្គ្រាម ព្រោះសង្គ្រាមនេះបើកើតហើយមិនងាយរំលត់ទេ»។តើនរណាទៅ ជាអ្នកបង្កើតសង្គ្រាម បើអ្នក​មាន​អាវុធ អាចធ្វើការបាញ់បោះបាន សុទ្ធតែ​​នៅ​ក្រោម​​បញ្ជា​​​​របស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះ?
ព្រមានលើកទីពីរ៖ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងប​រិញ្ញា​​បត្រ​​​​ជាន់ខ្ពស់ នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី៧ ខែមេសា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​​កោះ​​​ពេជ្រ​​​​ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏បានព្រមានជាថ្មីទៀតដោយសម្ដីខ្លាំងៗ ចំៗ ទៅលោក សម​ រង្ស៊ី មេបក្សប្រឆាំងថា លោកនឹងឲ្យមេធាវី​រដ្ឋាភិបាលសិក្សាធ្វើពាក្យប្តឹងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យបាន«មុនចូលឆ្នាំខ្មែរ»។ លោកថា ល្មមលោក សម រង្ស៊ី គួរបញ្ឈប់ប្រើសារព្រមានធ្វើបាតុកម្ម សម្រាប់ថ្ងៃអនាគតទៅ ហើយមេគណបក្ស​ប្រឆាំង ត្រូវបញ្ឈប់​​ការ​​​ពឹង​​ពាក់«ទូតបរទេស»នៅក្នុងបញ្ហាអាសន្នអ្វីមួយនោះ។
ករណីប្តឹងលោក សម រង្ស៊ី ឡើងតុលាការនេះ ត្រូវបានលោក ហ៊ុន សែន ភ្ជាប់រឿងដឹក​​នាំធ្វើ​​​«បាតុកម្ម» បង្កហិង្សា​នាពេលកន្លងមក ទៅនឹងការបំពានទៅលើសេចក្តីសំរេច របស់ក្រុមប្រឹក្សា​​ធម្ម​​នុ​​ញ្ញ​​​​​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០០៣​ដែរ ដែលលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក និយាយថា«ត្រូវតែ»មានទោសនោះ។ ពិសេសរឿង​មេបក្សប្រឆាំងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មី នាថ្ងៃទី២ ខែឧសភាខាងមុខ ដែលមានអ្នកចូលរួម ២លាននាក់នោះ ត្រូវបានលោក​​និយាយ​​ទៀត​​​ថា​​៖ «ហ្អែងធ្វើបាតុកម្ម មិនបាតុកម្មដូចគ្នាវើយ! អាមួយគាំទ្រ អាមួយប្រឆាំងដាក់គ្នាទៅ។ (...) អារឿងសរសេរសំបុត្រ សរសេរអីទៅព្រះករុណា និងប្រមាថព្រះមហាក្សត្រស្អីៗ ហើយអ្នកច្បាប់ចេញ​មក​និយាយ ខ្ញុំអបអរ ខ្ញុំទទួល។ ក៏ប៉ុន្តែទោសអ្នកឯង រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មាន​ទោសប៉ុន្មានទេ ប៉ុន្តែ​​ទោស​​អ្នកឯង​​កុំភ្លេច​​​ឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស។»។
តែមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១១ព្រឹកនេះ ការថ្លែងបញ្ជាក់​ពីការដាក់​​ពាក្យ​​បណ្ដឹង ឲ្យបាន​«មុន»ចូលឆ្នាំ ដូចជាគ្មានស្រមោលអ្វីបន្ដិចណាសោះ។ នេះបើរាប់ទាំងការព្រមាន​លើក​មុនៗផង ដូចជាថា នឹង​ទម្លាយ​​ឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារ​ថ្ងៃទី១៧ ខែកញ្ញា នោះ ដើម្បី​​​ឲ្យ​​​គេ​ឯងដឹងថា លោក សម រង្ស៊ី និយាយ​យ៉ាងដូចម្ដេច ខាងក្នុងនិងខាងក្រៅ។ មកដល់​​ពេល​​នេះ ​តើឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារនោះ នៅឯណា?
សម្តីច្រើន តែមិនបានមួយ«ជ្រក់» ឬត្រូវនិយាយពីសមត្ថភាព...
នៅពេលថ្លែងសារជាសាធារណៈទាក់ទងនឹងសំនុំរឿងរសើបៗជាច្រើនឬនិយាយពីគោលនយោបាយ របស់​រដ្ឋាភិបាលអាណ្ណត្តិទីប្រាំនេះផង លោក ហ៊ុន សែន បានចំណាយពេលរាប់ម៉ោង ដើម្បី​ថ្លែង​ទៅ​កាន់​​ប្រជាជាតិ។ ប៉ុន្តែ​ពាក្យសម្ដី ឬគោលនយោបាយដ៏ហូរហៀរ ដែលត្រូវបាន​ស្រែកហ៊ោក​ញ្ជៀវ​បន្ទរ​​យ៉ាងក្លៀវក្លាដោយក្រុមអ្នកហែហម​ផងទាំងនោះប្រៀបបាននឹងស្គប្រហោងក្នុង ដែលមាន​បរិមាណ​​​ច្រើន តែមានរសជាតិ«សាប»មិនឆ្ងាញ់ ដូចទៅនឹងអ្វី​ដែលការអភិវឌ្ឍន៍របស់ប្រទេស តម្រូវ​ឲ្យ​​​ធ្វើនោះទេ។
ក្នុងនោះ មិនពិបាកទៅមើលឯណាច្រើនទេ  គេគ្រាន់តែសម្លឹងមើលការបង្ក្រាបអំពើពុករលួយ យុត្តិ​ធម៌​​​សង្គម គ្រោះ​ថ្នាក់ចរាចរណ៍ ការរំលោភលើដីធ្លី... និងសំនុំរឿងដ៏ក្ដៅមួយចំនួន ដូចយ៉ាងការ​​កាប់​​បំផ្លាញ​​​​​ព្រៃឈើនោះជាដើម។ បើគេចាំមិនភ្លេចទេ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោក​​នឹង​​កាត់​​​ករ បើសិនមានការកាប់បំផ្លាញព្រៃឈើ ឬលោកមិនអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន។ តែ​​ពេល​​​នេះ ព្រៃឈើនៅតែត្រូវបានបន្តការកាប់យ៉ាងរង្គាល ហើយលោក ហ៊ុន សែន និងរដ្ឋាភិ​​បាល​របស់​​​ ក៏មិនមានវិធានការអ្វី  រីឯ«ក»របស់លោកកំពុងនៅជាប់​នឹងស្មានៅ​ឡើយដែរ។
តាម​​ពិតទៅ ប្រសិទ្ធភាពដែលចេញពីសម្ដីរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មាន​​ច្រើន​​​ណាស់ ហើយពេលខ្លះប្រសិទ្ធភាពបានកើតមានឡើង ដោយមិនចាំបាច់ឲ្យលោក ហ៊ុន សែន និយា​យចេញមួយម៉ាត់ផង។ បើគេរំលឹកឡើងវិញត្រួសៗ ពីប្រសិទ្ធិភាពដ៏វិសេសវិសាលទាំងនោះ មាន​​ដូចជា ការបង្ក្រាបបាតុកម្ម ការវាយក្បាល​ក្រុមអ្នកតវ៉ាបែកហូរឈាម ការអនុម័ត្រ និងកា​រអ​នុវ​ត្ត​​សន្ធិសញ្ញាព្រំដែនជាមួយប្រទេសវៀតណាម ការប្រគល់ដីសម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យក្រុម​ហ៊ុន​ឯក​ជន​បូករួមនឹងការ​សម្ពោធសមិទ្ធិផលមិនស្វាង (ទាំងថ្មីទាំងចាស់ ដូចជា​ផ្លូវ​ថ្នល់ សាលា​រៀន...) ជាច្រើនទៀត៕

ប្រភព មនោរម្យ


កំពង់​ចម្លង​អ្នកលឿង​៣០៥ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង កំពុង​តែ​ព្រួយ​បារម្ភ​ពី​ការ​កក​ស្ទះ​រថយន្ត​នៅ​កំពង់​ចម្លង​សាឡាង​អ្នក​ លឿង​ច្រើន​ម៉ោង ក្នុង​ដំណើរ​ត្រឡប់​ពី​ស្រុក​កំណើត​វិញ។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ពួក​គាត់​ខក​ដំណើរ​ពេល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ មេសា។ ពួក​គាត់​ថ្លែង​ដូច​នេះ ដោយសារ​តែ​ថ្ងៃ​បុណ្យ​ទាន​កន្លង​មក តែង​តែ​កើត​មាន​ករណី​កក​ស្ទះ​រថយន្ត​ជាច្រើន​ម៉ោង​ជា​បន្តបន្ទាប់​មក​ហើយ។
ក្រុម​ប្រជាពលរដ្ឋ​សម្ដែង​ក្ដី​កង្វល់​ថា ការ​កក​ស្ទះ​រថយន្ត​នៅ​សាឡាង​អ្នក​លឿង​ឆ្នាំ​នេះ អាច​នឹង​មាន​កក​ស្ទះ​បន្ត​កន្ទុយ​គ្នា​ជាច្រើន​ម៉ោង មិន​ខុស​ពេល​មាន​ពិធី​បុណ្យ​ទាន​នៅ​​ឆ្នាំ​មុនៗ​ឡើយ។
ប្រជាពលរដ្ឋ​ម្នាក់​ដែល​គ្រោង​ចេញ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ កញ្ញា សេង ឆវិន រស់​នៅ​ភូមិ​អំពិល ឃុំ​សេនារាជឧត្តម ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ថ្លែង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា កញ្ញា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ខក​មិន​អាច​ទៅ​ធ្វើ​ការ​នៅ​ក្រុង​ភ្នំពេញ ​ទាន់​ពេល ដោយសារ​ការ​កក​ស្ទះ​សាឡាង​នៅ​កំពង់​ចម្លង​អ្នក​លឿង។
កញ្ញា សេង ឆវិន បន្ត​ថា កន្លង​មក​ការ​កក​ស្ទះ​សាឡាង​នៅ​ពិធី​បុណ្យ​ទាន​ម្ដងៗ តែង​តែ​កើត​មាន​យ៉ាង​ហោច​ណាស់​ពី ៣​ម៉ោង ទៅ ៦​ម៉ោង ទើប​អាច​ឆ្លង​សាឡាង​ទៅ​ត្រើយ​ម្ខាង​បាន ជាពិសេស គឺ​កក​ស្ទះ​រថយន្ត​របស់​អ្នក​ដំណើរ​នៅ​ត្រើយ​ខាង​កើត​តែ​ម្ដង៖ «ស្ទះ​ ខ្លាំង​មែន​ទែន​លោក​ពូ ព្រោះ​សាឡាង​ភាគ​ច្រើន​ឲ្យ​ម៉ូតូ​ឆ្លង​មុន ឡាន​ទុក​ក្រោយ ពេល​ដែល​ឲ្យ​ម៉ូតូ​ឆ្លង​អស់​ហើយ បាន​ដាក់​មួយ​សាឡាង​ឡាន បួន​ប្រាំ​ទៅ។ ដល់​អ៊ីចឹង វា​កក​ស្ទះ​ពិបាក​ធ្វើ​ដំណើរ​ណាស់​ម្ដងៗ ពេល​ចូល​ឆ្នាំ​ពេល​ភ្ជុំ​អី សឹង​ថា​មិន​ចង់​មក​ផ្ទះ​ទេ កុំ​ថា​មក​ធ្វើ​បុណ្យ​ធ្វើ​ទាន»
ចំណែក​ឯ​ពលរដ្ឋ​មក​ពី​ស្រុក​ព្រះស្ដេច ម្នាក់​ទៀត គឺ​លោក អ៊ិត ផស្ស ថ្លែង​ថា នៅ​ថ្ងៃ​ពិធី​បុណ្យ​ទាន​សំខាន់ៗ​កន្លង​មក លោក​តែង​តែ​ខក​ដំណើរ ដោយសារ​ការ​កក​ស្ទះ​សាឡាង​នៅ​កំពង់​ចម្លង​ជាច្រើន​ម៉ោង។ លោក​ថា ពេល​នោះ​មាន​រថយន្ត​កក​ស្ទះ​បន្ត​កន្ទុយ​គ្នា​ប្រវែង​រាប់​គីឡូ​ដី​ទៀត​ផង៖ «ជាពិសេស គឺ​កន្លែង​កំពង់ដ​ហ្នឹង មិន​ទាន់​ដល់​កំពង់​ដ​មែន​ទែន គឺ​ស្ទះ​ផ្លូវ​ពី​ចម្ងាយ​មក ជួន​កាល​អាច​រាប់​គីឡូម៉ែត្រ​ក៏​មាន​ដែរ​បង! អ៊ីចឹង​ធ្វើ​ខ្ញុំ​ចាំ​យូរ ហើយ​ធុញ ជួន​កាល​វា​អាច​ឲ្យ​យើង​ខាត​ពេល​វេលា​សម្រាប់​ឲ្យ​យើង​ចង់​ទៅ​ហ្នឹង គឺ​ថា​ចង់​ទៅ​ឲ្យ​ទាន់​ពេល​វេលា ប៉ុន្តែ​យើង​ទៅ​វា​ស្ទះ​អ៊ីចឹង ធ្វើ​ឲ្យ​យើង​ខក​ដំណើរ​បង!»
រីឯ​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង វិញ គឺ​កញ្ញា ចាន់ អារី ថ្លែង​ថា ពេល​បុណ្យ​ទាន​ម្ដងៗ កញ្ញា​ស្ទើរ​តែ​មិន​ចង់​ត្រឡប់​មក​លេង​ផ្ទះ​ទេ ព្រោះ​ចរាចរ​មាន​ការ​កក​ស្ទះ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស គឺ​កក​ស្ទះ​នៅ​កំពង់​ចម្លង​សាឡាង​អ្នក​លឿង​តែ​ម្ដង។ កញ្ញា ចាន់ អារី បន្ត​ថា ការ​កក​ស្ទះ​ខក​ខាន​ដំណើរ​ពេល​ខ្លះ ដោយសារ​អាជ្ញាធរ​ប្រចាំ​ការ​ធ្វើ​ចរាចរ​នៅ​សាឡាង​អ្នក​លឿង យក​លុយ​ពី​រថយន្ត​អ្នក​ដំណើរ និង​ឲ្យ​រថយន្ត​នោះ​បាន​ឆ្លង​សាឡាង​ទៅ​មុន៖ «ដល់ ​អ៊ីចឹង ​អ្នក​ធ្វើ​ដំណើរ​អ្នក​ណា​នេះ​អ៊ីចឹង គេ​ជ្រេ​ឲ្យ​មក​មុន​អ៊ីចឹង​ណាស់​ចា៎! ដល់​អ៊ីចឹង អ្នក​ដែល​អត់​បាន​ឲ្យ​ភាគ​ច្រើន​នៅ​យឺតយ៉ាវ ជួន​កាល​ខ្លាច​ថ្ងៃ​ដែល​ត្រូវ​ទៅ​ធ្វើ​ការ​ហ្នឹង ទៅ​ដល់​កន្លែង​យប់​លោក​ពូ! ចា៎! យប់​ជ្រៅ​អ៊ីចឹង​អត់​ហ៊ាន​ទៅ​កន្លែង ព្រោះ​អី​ឡាន​អត់​មាន​ជូន​ដល់​កន្លែង​ចា៎»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ពាមរ លោក សៅ ប្រសិដ្ឋ ទទួល​ស្គាល់​ថា ក្នុង​រដូវ​បុណ្យ​សំខាន់ៗ ការ​កក​ស្ទះ​សាឡាង​អ្នក​លឿង​ពិត​ជា​មាន​មែន។ លោក​ថា អាជ្ញាធរ​បាន​ដាក់​កម្លាំង​ប៉ូលិស និង​មន្ត្រី​អាវុធហត្ថ​ប្រមាណ​ជាង ៤០​នាក់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។
លោក សៅ ប្រសិដ្ឋ បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​បាន​រថយន្ត​ចេញ​ទៅ​មុន​ នោះ​ទេ គឺ​ការ​កក​ស្ទះ​ដោយសារ​ការ​សម្រុក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ ច្រើន​ជាង​ថ្ងៃ​ធ្វើ​ដំណើរ​ធម្មតា៖ «សាឡាង​យើង​អត់​គ្រាន់​ដោយសារ​គាត់​ បុក​មក​ខ្លាំង​ហ្មង ឧទាហរណ៍​លេងៗ​ចុះ​បាទ ដូច​ត្រី​ចុះ​អ៊ីចឹង មក​មួយ​សា​មក គឺ​គ្មាន​អី​ទប់​បាន​ទេ។ អត់​ដឹង​ពី​ខាង​នោះ​ទេ មក​ដឹក​យក​ខាង​នេះ​ឲ្យ​អស់ ជួន​កាល​ឲ្យ​ម៉ូតូ​ហើយ​កង់​៣ ចេញ​ទៅ​មុន​ឡាន​ក៏​មាន ព្រោះ​ថា​ស្ទះ​អី​ច្រើន​ជាង​យើង​មើល​តាម​ហ្នឹង»
តែ​យ៉ាង​ណា ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា សំបុត្រ​ឆ្លង​សាឡាង អាជ្ញាធរ​តែង​តែ​យក​តម្លៃ​លើស​ពី​ចំនួន​កំណត់ ដូច​ជា សំបុត្រ​តម្លៃ​ម៉ូតូ​មួយ​គ្រឿង ៥០០​រៀល តែ​តម្រូវ​ឲ្យ​អ្នក​ដំណើរ​បង់ ៧០០​រៀល​ជា​ដើម។ សាឡាង​នៅ​កំពង់​ចម្លង​អ្នក​លឿង​ដំណើរ​ការ​ចំនួន ៤​គ្រឿង គឺ​ទៅ ២ មក ២​គ្រឿង។ ការ​ធ្វើ​ដំណើរ​នៅ​សាឡាង​អ្នក​លឿង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​ទី​១ ថ្ងៃ​ទី២ និង​ទី​៣ ពុំ​មាន​ការ​កក​ស្ទះ​ដំណើរ​នោះ​ទេ ប៉ុន្តែ​អាច​នឹង​ស្ទះ​ខ្លាំង​ប្រមាណ ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ មេសា៕

ភ្នំដិន៣០៥ប្រជាពលរដ្ឋ​​ខ្មែរ​កម្ពុជា​ក្រោម ដែល​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​​កម្ពុជា-​វៀតណាម ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ប្រឈម​នឹង​ការ​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ​ ខ្ពស់។
ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៤ មេសា ថា ពួក​គាត់​ត្រូវ​បង់​កម្រៃ​ប្រមាណ ១០​ម៉ឺន​រៀល នៅ​ច្រក​ទ្វា​ភ្នំ​ដិន ស្ថិត​នៅ​ខេត្ត​តាកែវ។ ចំណែក​ឯ​ជនជាតិ​វៀតណាម វិញ បង់​លុយ​​ប្រមាណ​តិច​ជាង ១​ម៉ឺន​រៀល​ប៉ុណ្ណោះ។
ក្រៅ​ពី​​ថ្លៃ​ធ្វើ​ដំណើរ​បាន​កើន​ខ្ពស់​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ប្រពៃណី​ជាតិ​ខ្មែរ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​ នៅ​ទឹក​ដី​កម្ពុជា​ក្រោម ក៏​ប្រឈម​នឹង​ការ​បង់​កម្រៃ​ក្រៅ​ផ្លូវ​ការ​ខ្ពស់​ដែរ។
ប្រជាពលរដ្ឋ​ដែល​ឆ្លង​កាត់​​​ច្រក​ទ្វា​ភ្នំដិន​ ស្ថិត​នៅ​​ខេត្ត​តាកែវ ជាប់​ព្រំដែន​​កម្ពុជា-​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ មេសា ថា ពួក​គេ​បាន​បង់​លុយ​ចន្លោះ ៥​ម៉ឺន ទៅ ១០​ម៉ឺន​រៀល ទៅ​ឲ្យ​​ប៉ូលិស​នៅ​​ច្រក​ទ្វារ​ទាំង​​នោះ ដើម្បី​ឆ្លង​កាត់​​ព្រំដែន​ទៅ​កាន់​ទឹក​ដី​កម្ពុជា​ក្រោម។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ខេត្ត​អាងយ៉ាង ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា​ គ្រួសារ​របស់​គាត់​ត្រូវ​បង់​លុយ​យ៉ាង​ច្រើន​ទៅ​ឲ្យ​ប៉ូលិស​នៅ​ច្រក​ទ្វារ​ ព្រំដែន​ភ្នំ​ឌិន ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ព្រំដែន​ ដែល​ការ​បង់​កម្រៃ​នេះ មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ វិល​ទៅ​ស្រុក​កំណើត​ នា​ឱកាស​បុណ្យ​ជាតិ​ម្ដងៗ។
លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​របស់​ជនជាតិ​វៀតណាម​វិញ បាន​បង់​លុយ​តិច​ជាង​រូប​លោក៖ «ប៉ូលិស ​ខ្មែរ​យើង អ្នក​ណា​ក៏​ទារ​លុយ​យើង​ទាំង​អស់ អា​ខ្លះ​ ៥​ម៉ឺន អា​ខ្លះ ១០​ម៉ឺន។ បើ​យើង​មិន​ឲ្យ​លុយ​គេ គេ​មិន​ឲ្យ​​យើង​ចុះ។ វៀតណាម ១០​នាក់​ អស់​តែ​មួយ​ម៉ឺន​លុយ​ខ្មែរ​ទេ។ វៀតណាម​គេ​យក​ ដើម្បី​ទប់ទល់​សម្រាប់​ហូប​បាយ​គេ​រាល់​ថ្ងៃ»
លោក​​បាន​អះអាង​ទៀត​ថា ប៉ូលិស​ព្រំដែន​​ច្រក​ទ្វារ​ភ្នំ​ដិន តម្រូវ​ឲ្យ​បង់​កម្រៃ​ទាំង​នោះ​ដោយ​សារ​តែ​​ មិន​មាន​អត្តសញ្ញាណប័ណ្ណ។
​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​ស្ថិត​នៅ​ខេត្ត​​​អាងយ៉ាង ដដែល បាន​​ឲ្យ​ដឹង​បន្ថែម​ថា ក្រុម​គ្រួសារ​របស់​លោក​បាន​បង់​កម្រៃ​​យ៉ាង​ច្រើន​ទៅ​ឲ្យ​ប៉ូលិស​នៅ​ច្រក​ ទ្វារ​ព្រំដែន​​ភ្នំ​ដិន ប៉ុន្តែ​ប៉ូលិស​ព្រំដែន​របស់​វៀតណាម វិញ គេ​​មិន​ទាមទារ​ឲ្យ​បង់​កម្រៃ​អ្វី​ឡើយ៖ «វៀតណាម គេ​ស្រួល យើង​ធម្មតា​ដើរ​លេង ចេញ​ម៉ូតូ​គេ​មិន​សួរ​យើង​ទេ ឲ្យ​យើង​ពាក់​មួក​ការពារ​យើង​ធម្មតា​មក»
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ដែល​ចេញ​ចូល ឬ​ធ្វើ​ពាណិជ្ជកម្ម​នៅ​តំបន់​ព្រំដែន​កម្ពុជា-​ វៀតណាម មិន​មាន​ការ​បង់​កម្រៃ​អ្វី​ឡើយ ប្រសិន​បើ​មាន​អត្តសញ្ញាណប័ណ្ណ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ខេត្ត​ផ្សេង​ដែល​អាច​​ឆ្លង​កាត់​ព្រំដែន​​បាន​ លុះ​ត្រា​តែ​មាន​លិខិត​ឆ្លង​ដែន។ ប៉ុន្តែ​ក្នុង​ករណី​ដែល​មិន​មាន​លិខិត​ឆ្លង​ដែន​ត្រូវ​បង់​កម្រៃ​ប្រមាណ ៦​ម៉ឺន​រៀល។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ ដែល​វិល​ត្រឡប់​​ទៅ​លេង​ភូមិ​កំណើត​ខ្លួន​នោះ បាន​អះអាង​ថា​ ពួក​គេ​មាន​លិខិត​ឆ្លង​ដែន​​គ្រប់គ្រាន់ តែ​ប៉ូលិស​នៅ​ច្រក​ទ្វារ​ភ្នំ​ដិន​ តម្រូវ​បាន​បង់​លុយ​ដដែល​មុន​នឹង​អនុញ្ញាត​ឲ្យ​​​ឆ្លង​កាត់។
ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ លោក អ៊ុន សារិន មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពី​បញ្ហា​នេះ​ឡើយ ដោយ​កិច្ចការ​នេះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ផ្នែក​អន្តោប្រវេសន៍។ យ៉ាង​ណា​ក៏​ដោយ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ លោក គៀត ច័ន្ទថារិទ្ធ បាន​ឡើយ​ នៅ​ថ្ងៃ​ទី​​១៤ មេសា។
សេចក្ដី​ប្រកាស​ព័ត៌មាន​​​​ដែល​សរសេរ​នៅ​លើ​គេហទំព័រ​នាយកដ្ឋាន​ អន្តោប្រវេសន៍​នៃ​​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា​​ ការ​ពិនិត្យ​​ការ​ចេញ​ចូល​​ប្រជាពលរដ្ឋ​​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ គឺ​រក្សា​សណ្ដាប់​ធ្នាប់ ដោយ​ជៀសវាង​ការ​ជួញ​ដូរ​មនុស្ស​ ​ថ្នាំ​ញៀន និង​ជួញដូរ​អាវុធ​ជាតិ​ផ្ទុះ។ ប៉ុន្តែ​គេហទំព័រ​ដដែល​ មិន​បាន​បញ្ជាក់​ថា ការ​ឆ្លង​កាត់​​​ព្រំដែន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ឬ​ជនជាតិ​ដទៃ​ត្រូវ​បង់​កម្រៃ​នោះ​ទេ៕

ប្រភព អាស៊ីសេរី 

ក្រុងឡាវីហ្គាស៖  កីឡាករប្រដាល់ សកលលំដាប់លេខ១ ពិភពលោក ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) បានដណ្តើមខ្សែក្រវាត់ របស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីផ្តួលសត្រូវចាស់ ជនជាតិអាម៉េរិក Bra​dley ដោយពិន្ទុ នារាត្រីថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០១៤ ចុងសប្តាហ៍នេះ (ម៉ោងនៅកម្ពុជា ១០​៖០០​​​​ថ្ងៃត្រង់ ថ្ងៃអាទិត្យ) នៅលើសង្វៀនចាស់ដដែលស្ថិតក្នុង ទីក្រុងឡាវីហ្គាស សហរដ្ឋអាម៉េរិក។
ប្រភព​​​ព័ត៌មានពី ក្រុមហ៊ុនរៀបចំ ការប្រកួត Top Rank Promotions បានប្រកាសឱ្យដឹង នេះជាលើកទី២ ហើយដែល កីឡាករជើងខ្លាំង លំដាប់ពិភពលោកទាំងពីរ ជួបគ្នា​ក្នុង​ការ​ការ​​ពារ​​ខ្សែ​​​ក្រ វាត់ស្ថាប័ន WBO ពីសំណាក់ម្ចាស់ ខ្សែក្រវាត់ វ័យ៣០ឆ្នាំ កម្ពស់១.៦៨ម៉ែត្រ Bradley ប្រភេទទម្ងន់ ធ្ងន់៦៩គីឡូក្រាម Welterweight របស់ខ្លួនជាថ្មីម្តងទៀត ប្រឆាំងនឹងកីឡាករ ហ្វីលីពីន វ័យ ៣៥ឆ្នាំ កម្ពស់ ១.៦៩ម៉ែត្រ ម៉ានី ប៉ាក់គីអៅ ។
សូមរំលឹកផងដែរថា កាលពីជំនួបលើកទី១ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ Bradley បានវាយឈ្នះពិន្ទុ ប៉ាក់ គីអៅ ទាំងប្រផិតប្រផើយជាទីបំផុត និងបានយក ខ្សែក្រវាត់កីឡាករ ហ្វីលីពីននេះទៅទាំងស្ថិត ក្នុងភាពចម្រូងចម្រាស់ជា ខ្លាំង និង Timothy Bradley បានរក្សាប្រវត្តិ មិនចាញ់ជាបន្តទៀត ពីប្រវត្តិប្រកួតសរុប ចំនួន ៣១ដង ឈ្នះទាំងអស់ ក្នុង នោះផងដែរធ្លាប់ ផ្តួលគូប្រកួតឲ្យសន្លប់ នៅលើសង្វៀនបាន ចំនួន១២ដង ។ មួយប្រកួតចុងក្រោយ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៣ Bradley បានយកឈ្នះកីឡាករ ម៉ិកស៊ិក ចូអាន ម៉ានូអែលម៉ាកហ្គេស ដោយពិន្ទុ និងការពារខ្សែក្រវាត់ ស្ថាប័ន WBO របស់ខ្លួន បានសម្រេចផងដែរ ។
រីឯសត្រូវចាស់ ប៉ាក់គីអៅ វិញធ្លាប់ប្រកួតបាន ៦២លើក ក្នុងនោះឈ្នះ ៥៥លើក ចាញ់៥ ស្មើ២លើក និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់ បានចំនួន៣៨លើក ។ ប្រកួតលើកចុងក្រោយ នៅក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ឈ្នះកីឡាករ អាម៉េរិក ប្រែនដុន រីយ៉ូស ដោយពិន្ទុ ៕
 www.lookingtoday.com

 www.lookingtoday.com

www.lookingtoday.com

ប្រភព ដើមអំពិល


កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃពុធ ទី ១៦ ខែមេសា នេះ ចំនួនអ្នកស្លាប់ ៣ និងកំពុងបាត់ខ្លួន ២៩២នាក់ ព្រមទាំង ជួយសង្គ្រោះបានចំនួន ១៦៤នាក់ ក្នុងករណីលិច កប៉ាល់ដឹកសិស្សវិទ្យាល័យ នៅដែនសមុទ្រ កូរ៉េខាងត្បូង នាព្រឹកថ្ងៃពុធ ទី១៦ ខែ មេសា ឆ្នាំ ២០១៤ នេះបើតាមព័ត៌មាន ស៊ិនហួរផ្សាយឲ្យដឹង ។
អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា អ្នកស្លាប់ចំនួន៣នាក់នោះ មានសមាជិក នាវិក ភេទស្រីម្នាក់ អាយុ ២២ឆ្នាំ និងសិស្សប្រុស ២នាក់ ។
ជ្ញាធរដែនសមុទ្របានបញ្ជាក់ថា ចំនួនសិស្ស គឺ ៤៥៩នាក់ ដែលស្ថិតនៅលើកប៉ាល់ បានលិចចូលទៅក្នុងសមុទ្រនោះ។
www.lookingtoday.com
www.lookingtoday.com 

ប្រភព ដើមអំពិល

Tuesday, March 11, 2014

នៅ​ថ្ងៃ​ទី​១១​មីនា​ អា​មេ​រិ​កបាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ការពារ​សម្ពន្ធមិត្ដ​ណា​តូ​ របស់​ខ្លួន​នៅ​ជាប់​ព្រំដែន​ប្រទេស​រុ​ស្ស៊ី​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ នៅ​ជាប់​ព្រំដែន​ទាំងនោះ​ ។​ នេះ​ជា​ការ​ ធ្វើ​សមយុទ្ធ​ដំបូង​បង្អស់​របស់​អា​មេ​រិ​ក​ នៅ​ជាប់​ព្រំដែន​រុ​ស្ស៊ី​ ស្រប​ពេល​ដែល​ រដ្ឋាភិបាល​រុ​ស្ស៊ី​ប្រកាស​គាំទ្រ​ការពារ​ តំបន់​ស្វ័​យ​ត្ន​គ្រី​មៀ​ ។​
​នៅ​តំបន់​សមុទ្រ​ខ្មៅ​ដែល​មាន​កម្លាំង​ ទាហានជើងទឹក​រុ​ស្ស៊ី​ឈរជើង​នៅ​តំបន់​ គ្រី​មៀ​ នាវាចម្បាំង​អា​មេ​រិ​ក​ USS​ Truxtun​ បំពាក់​កាំជ្រួច​មី​ស៊ី​ល​នាំ​ផ្លូវ​ ចូលរួម​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​កម្លាំង​ ទាហានជើងទឹក​ប្រទេស​រូ​ម៉ា​នី​ និង​ ប៊ុល​ហ្គា​រី​ ។​ ចំណែក​នៅ​ភាគ​ខាងជើង​ ប្រទេស​ប៉ូ​ឡូញ​ យន្ដហោះ​ចម្បាំង​អា​មេ​ រិ​ក​កំពុង​ឆ្ពោះទៅ​កាន់​ទីតាំង​ទ័ពអាកាស​ Lask​ ដើម្បី​ធ្វើ​សមយុទ្ធ​រួម​នៅ​ពេល​ដ៏​ខ្លី​ ខាង​មុខ​ ។​ អា​មេ​រិ​ក​និង​ប៉ូ​ឡូញ​បាន​ ប្រកាស​ថា​ ការ​ធ្វើ​សមយុទ្ធ​នោះ​ បាន​ ឡើង​គម្រោង​ជា​យូរណាស់​មក​ហើយ​ មិន​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ក្នុង​តំបន់​ គ្រី​មៀ​នោះ​ឡើយ​ ។​ ប៉ុន្ដែ​សកម្មភាព​ទាំង​ នោះ​ បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​អា​មេ​ រិ​ក​ក្នុង​ការ​ការពារ​គ្រប់​បណ្ដា​ប្រទេស​ម្ព​ន្ធ​ មិត្ដ​ណា​តូ​ ក្រោយ​ពេល​ដែល​ប្រទេស​ទាំង​ នោះ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ជ្រៀត​ ជ្រែក​របស់​រុ​ស្ស៊ី​ទៅ​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន​។​
​ការ​ធ្វើ​សមយុទ្ធ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​នាំមុខ​ក្នុង​ ប្រតិកម្ម​របស់​សហគមន៍​អន្ដរជាតិ​ទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ជ្រៀត​ជ្រែកចូល​ក្នុង​ ប្រទេស​អ៊ុយ​ក្រែ​ន​ ។​
​កន្លង​មក​ប្រធានាធិបតី​រុ​ស្ស៊ី​ វ្ល៉ា​ឌី​មៀ​ ពូ​ទី​ន​ បាន​បញ្ជាក់​ថា​ ការ​ដាក់​បញ្ចូល​គ្រី​មៀ​ ស្ថិត​ក្នុង​អធិបតេយ្យភាព​រុ​ស្ស៊ី​ គឺ​ ជា​រឿង​ស្របច្បាប់​ ដោយសារ​តែ​សកម្ម​ ភាព​ទាំងនោះ​ធ្វើ​តាម​បំណង​របស់​ពលរដ្ឋ​ គ្រី​មៀ​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​ការ​បង្ខិត​បង្ខំ​នោះ​ឡើយ​ ។​ ចំណែក​លោក​ខាងលិច​ ចាត់​ទុក​ថា​ ការ​ដាក់​បញ្ចូល​នោះ​ គឺ​ខុស​ទៅ​នឹង​ច្បាប់​អន្ដរជាតិ​ ៕
ប្រភពៈ នគរវត្ត

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks