Thursday, January 2, 2014

ភ្នំពេញ:  សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ទឹកប្រាក់​ផ្ទាល់ខ្លួន ចំនួន ៤៣០.៩០០ ដុ​​ល្លា​​រ​​​​អាមេរិក ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​គ្រូ​ជំនួយការដែលជា​ម្ចាស់​ជ័យលាភីក្នុង​ព្រឹត្តិ​កា​រ​​ណ៍​​​​ស៊ី​ហ្គេម ឆ្នាំ​២០១៣​។​

ពិធី​ចែក​អំណោយ​នោះបានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៣នៅ​អាគារ​គណៈកម្មាធិការ​ជាតិ​​​​អូឡាំពិក​កម្ពុជា តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​បង្កើត​របស់​សម្តេច​។​

​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​​​ឲ្យ​ដឹងថា ក្រុម​កីឡាករ​កីឡាការិនី​កម្ពុជា ដែល​ដណ្ដើមបាន​មេដាយមាស ក្នុង ៨ វិញ្ញាសា ស្មើ​នឹង​​ ១៤ គ្រឿង មេដាយប្រាក់ ១១ វិញ្ញាសា ២៩ គ្រឿង និង​មេដាយ​សំរឹទ្ធ ២៩ វិញ្ញាសា ៩២ គ្រឿង​។ ស​រុប​​​ទាំងអស់ ១៣៥ គ្រឿង​។​

​កីឡាករ ដែល​ឈ្នះ​មេដាយមាស ម្នាក់ ត្រូវ​ទទួលបាន​ទឹកប្រាក់ ៥ ពាន់​ដុល្លារ មេដាយប្រាក់ ៣ ពាន់​ដុល្លារនិង​មេដាយ​សំរឹទ្ធ ២ ពាន់​ដុល្លារ ខណៈ​គ្រូបង្វឹក​ត្រូវ​ទទួលបាន ៧០% នៃ​កីឡាករ​ឈ្នះ​មេ​ដាយ​​​​ខ្ពស់បំផុត​។​

​ក្រៅពី​ថវិកា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នៅមាន​ទឹកប្រាក់​បន្ថែមរ​បស់​សប្បុរសជន រួមមាន​ទឹក​ប្រាក់​​​រប​ស់លោក​ឧកញ៉ា សុខ គង់ ចំនួន ១ ម៉ឺន​ដុល្លារ លោក​ឧកញ៉ា លី​ហួរ ២ ពាន់​ដុល្លារ​។ ដូច្នេះ​សរុប​​​ប្រាក់​បន្ថែម ដល់​កីឡាករ ទទួលបាន​មេដាយមាស ម្នាក់ ទទួលបាន ១៥០ ដុល្លារ មេដាយប្រាក់ ១១០ ដុល្លារ និង មេដាយ​សំរឹទ្ធ ៧៣ ដុល្លារ ថែមទៀត​។​

​ក្រៅពីនោះ ក្រុម​កីឡាករ ជយលាភី នៅ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៣ នៅ​ប្រទេស​ភូមា ក៏​ទទួល​ប្រាក់​លើកទឹកចិត្ត​បន្ថែម ពី​សណ្ឋាគា​ណាហ្គា​វើ​ល ស្រា​បៀ​អង្គរ និង​ប្រាក់រង្វាន់​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល សម្រាប់​មេដាយ​និ​មួយៗ​ផងដែរ​៕R/L

ប្រភព ស៊ីអីអិន

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks