Showing posts with label ចូលរួមសង្គម. Show all posts
Showing posts with label ចូលរួមសង្គម. Show all posts

Friday, January 3, 2014

ភ្នំពេញ៖ សង្គហធម៌ធម៌នៃការសង្គ្រោះ ឬធម៌នៃការចែករំលែក ជាការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់​សង្គមកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍គួរតែត្រូវសណ្ឋិត ក្នុងសណ្តានចិត្តកូនខ្មែរ គ្រប់​រូបនាពេលបច្ចុប្បន្ន ដើម្បីរុញច្រាននាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនក៏ដូចជាការនាំមកនូវភាព​សុខ​ដុម​សម្រាប់ ​ប្រទេសរងភាពខ្ទេចខ្ទាំដោយភ្លើង សង្គ្រាមក្នុងតំបន់អាស៊ីមួយនេះផងដែរ។

ការចែករំលែក ដែលប្រជាពលរដ្ឋខ្មែរនិយមហៅថា វប្បធម៌នៃការចែករំលែក មានអត្ថន័យធំធេង ដែលកូនខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គួរតែមានវាក្នុងសណ្តានចិត្ត និងចូលរួម​ប្រតិបត្តិ​ទាំង​​អស់គ្នា។ ការចែករំលែកមានវិសាលភាព គ្រប់ដណ្តប់យ៉ាងទូលំទូលាយ​ទៅលើ សកម្មភាព​រស់​នៅ​​ប្រចាំថ្ងៃក្នុង សង្គមកម្ពុជា។

ការចែករំលែក ឬវប្បធម៌នៃការចែករំលែក គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប គេ​អនុ​វត្តន៍បាន យ៉ាងល្អប្រសើរ និងយ៉ាងសស្រាក់សស្រាំសម្រាប់ ជាប្រយោជន៍ដល់ប្រជាជន និង​ប្រជា​ជាតិ​​របស់ពួកគេហៀរ រហូតដល់បណ្តាប្រទេសដទៃថែមទៀត។ ការចែករំលែកនេះបានឆ្លុះ​បញ្ចាំង​ឲ្យ​​​ឃើញតាមរយៈសកម្មភាពជាក់ ស្តែងរបស់ពួកគេ ដូចជាការបង្កើតមូលនិធិពីសំណាក់​មហាសេដ្ឋី អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ការប្រគំតន្រ្តី ការសម្តែង របស់តារាល្បីៗ រៃអង្គាសប្រាក់​ជួយដល់​ជន​រង​គ្រោះ ដោយគ្រោះទឹកជំនន់ រញ្ជួយដី ស៊ូណាមិ ឬក៏ដួយដល់ក្រុមក្មេងកំព្រា​អនាថា​គ្មាន​ទីពឹង​ជា​ដើម។

ក្រៅពីការចែករំលែក នូវធនធានពីក្រុមអ្នកមាន ជួយដល់ជនទីទ័លក្រ ឬជួបការលំបាក ទៅគេ​នៅ​ស​ង្កេត​​​​​ឃើញ វប្បធម៌ចែករំលែក របស់ក្រុមសិស្សនិស្សិត ក្នុងបណ្តាប្រទេស ប៉ែក​អឺរ៉ុប ​មួយទៀត​ដែល​គួរ​ឲ្យ​គោរព និងប្រតិបត្តិតាម គឺការចែករំលែកនូវកម្លាំងកាយ ប្រាជ្ញាស្មារតី ភាពចេះដឹង​ផ្ទាល់​របស់​ពួក​គេ​​ទៅ កាន់បណ្តាជនដទៃ តាមរយៈការ ងារស្ម័គ្រចិត្ត។

ក្រោយការបញ្ចប់ការសិក្សា ក៏ដូចជាអំឡុង​ពេល​​សិក្សា ពួកគេតែងតែបំពេញសកម្ម មនុស្សធម៌ របស់​​ពួកគេ ជាមួយការងារស្ម័គ្រចិត្ត ចុះបម្រើ​​ការងារ​​ជាមួយអង្គការមិនថា តែបេសកកម្មនៅក្នុង​ប្រទេសរបស់ពួក គេនោះទេ រហូតដល់​ប្រទេស​ដទៃៗ​ទៀតក៏មាន ដើម្បីជួយដល់កុមារ ជួយដល់​ជនរងគ្រោះផ្សេងៗ តាមអង្គការ ក៏ដូច​ជាតាម​ស​ហ​​គមន៍នានា។

ពិតណាស់នៅសង្គមពាក្យថា វប្បធម៌ នៃការចែករំលែក ត្រូវបានគេនិយាយចាំស្ទាត់រត់មាត់ ហើយ​ក៏​ឃើញ​អនុវត្ត យ៉ាងសស្រាក់សស្រាំនៅក្រោយពេល កម្ពុជាងើបពីភ្នក់ភ្លើងសង្រ្គាម គ្រាកម្សត់ ពល​​រដ្ឋ​​​​ខ្មែរស្រុះស្រួលចិត្តគំនិតតែមួយចេះធ្វើ និងឲ្យទានគ្នាទៅវិញទៅមក ដើម្បីបានរស់​ទាំងអស់​គ្នា។

នៅពេលបច្ចុប្បន្នការចេះជួយគ្នាយ៉ាងស្រុះដៃស្រុះជើងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទពេល
មានពិធីបុណ្យទានផ្សេងៗ ក៏ជាសកម្មភាពនៃការចែករំលែកជួយគ្នាមួយ គួរឲ្យ​កោតសរ​សើរ​​ផង​ដែរ។

បណ្តាញព័ត៌មានកាសែត ទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុក ដ៏មាន​ប្រជាប្រិយ​ក្នុង​យុគ​សម័យ បច្ចេកវិទ្យាទំនើប គេក៏ឧស្សាហ៍ឃើញណាស់ដែរ នូវការសាបព្រោះ​វប្បធម៌​ចែករំលែ​ក​នេះ តាមរយៈឲ្យទានជា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់ជនទីទ័លជន​​​ខ្វះខាត​​ក្នុងជីវភាព ក៏ដូចជាជនជួប គ្រោះអាសន្នផ្សេងៗ។ សកម្មភាពទាំងនេះ ពិតជា​កាយ​វិការ​ដ៏​គួរ​​ឲ្យ​​គោរពជាពន់ពេកពីសំណាក់ពលរដ្ឋខ្មែរគ្រប់ រូប។

 នៅលើទំព័រហ្វេសប៊ុករបស់ លោក ឯម ច័ន្ទមករា លោកបានបង្ហោះ​ពីសកម្មភាព​របស់លោក​ដើរ​ចែក​​​​​​​អំណោយ មានប៊ិច សៀវភៅ នំណែក រួមនិងថវិកា ជូនដល់ក្រុមក្មេងកំព្រា និងក្មេង​ពិការ​នៅ​តាម​​​បណ្តាអង្គការមួយចំនួន។ ជាមួយរូបភាពស្តីពីសកម្មភាពចែកអំណោយនោះ លោក បាន​បរិ​យា​យ​​​ថា សម្ភារៈទាំងអស់នោះ គឺទានតិចតួច ស្តួចស្តើងកើតចេញពីទឹកចិត្តរបស់លោក ធ្វើឡើង​ក្នុងថ្ងៃ​​ខួបកំណើត។ ជាការចាប់អារម្មណ៍សម្រាប់អ្នកព័ត៌មាន ដែលចូលចិត្តគិតច្រើន ចាប់អា​រម្មណ៍​ទៅ​លើ​ការ​​​​ចេះឲ្យទានដល់ជនទី ទ័លក្នុងថ្ងៃកំណើត វាពិតជាមានអត្ថន័យ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

ទោះ​បី​ជា​​ទាន (ប្រែថា ការឲ្យ) នេះមានទំហំតិច តួចក្តី តែបានរំលេចចេញនូវទឹកចិត្ត និងបង្ហាញ​ពី​ការចែករំលែកនូវសេចក្តីសុខរបស់ លោក ឯម ច័ន្ទមករា ទៅកាន់​ក្រុមក្មេងដ៏សែន​កម្សត់កំពុង​រស់​ក្រោម​​​ម្លប់របស់អង្គការ។ ពិធីបុណ្យខួបកំណើតនេះក្នុងសង្គមគ្រួសារខ្មែរនាពេលបច្ចុប្បន្នកំពុង​ពេញ​​​​​​​និយម​គ្រាន់បើសម្រាប់អ្នកទីក្រុង មិន ចាញ់តំបន់អឺរ៉ុបប៉ុន្មាននោះទេ អ្នកស្តុក​ស្តម្ភខ្លះ​គេហ៊ាន​ចំ​ណាយ​​លុយរាប់រយ រាប់ពាន់ដុល្លារ ដើម្បីប្រារព្ធខួបកំ ណើត បង្ហាញពីអានុភាពរបស់ពួកគេ។

ការ​ចំ​ណាយ​​ទាំងនោះ អាចចំណាយទៅលើការដើរកម្សាន្ត ចំណាយលើ ការហូប ចុក ផឹកស៊ីជា​មួយ​​ស្រា​ថ្លៃៗ ហើយក្អួតចោលវិញក៏មាន និងត្រូវបានបង្ហោះបង្អួតយ៉ាងព្រោងព្រាតលើ បណ្តាញ​សង្គម តែ​កម្រ​ឃើញពួកគេយកថ្ងៃកំណើតរបស់ពួកគេ ជួយជាប្រយោជន៍ ឬទានដល់ជន​ទីទ័ល​ក្រនោះ ឡើយ។

ការប្រារព្ធខួបកំណើតដ៏អធិកអាធ័មវាជាសិទ្ធិរបស់ពលរដ្ឋខ្មែរគ្រប់រូបដែលបានខិតខំប្រកបរបររកស៊ី
មានបាន ដូច្នេះត្រូវតែទទួលបានការសប្បាយជាកិច្ចឆ្លើយតបជាមួយការខិតខំរបស់ពួកគេ។ តែ​ប្រ​សិន​បើក្នុងថ្ងៃកំណើត ថ្ងៃ ដ៏បវរ សម្រាប់ដំណើរជីវិតនេះ ក្រុមអ្នកមានទ្រព្យសម្បត្តិទាំងអស់ អាច​ក្រ​ឡេកឬនឹកឃើញដល់ក្រុមជនកំពុងជួបការលំបាក់ទីទ័លក្នុងជីវិត ហើយយកចំណែកណាបន្តិច​បន្តួចធ្វើជាទានដល់ពួកគេ ពរសព្ទសាធុការកាន់តែច្រើនទៀតនឹងកើតមានដល់​ម្ចាស់ខួប​កំ​ណើត​​​ជាពិសេស​​​ប្រកបដោយភាពសប្បាយ​​​​រីករាយ និងក្តីជ្រះថ្លាក្នុងចិត្តថែម ទៀត។

ការលើកឡើងខាងលើគ្រាន់តែចង់បង្ហាញពីរូបភាពតូចនៃការចែករំលែកសម្រាប់ក្រុមអ្នកនិយមចូល
ចិត្តធ្វើខួប កំណើត។ពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសប្រាកដណាស់ពិតជាបានដឹងថា ប្រទេសកម្ពុជា ជា​ប្រទេស​​​​កំពុងអភិវឌ្ឍន៍រើខ្លួនចេញពីគ្រោះទុរភឹក្សក្រោយភ្លើងសង្រ្គាម​ប្រៀបដូចជាជន​ក្រី​ក្រម្នាក់​កំ​ពុងប្រវេប្រវា ដើម្បីរស់ដូច្នេះប្រជាជនក្នុងប្រទេសដ៏កម្សត់មួយនេះ អ្នកជួបការលំបាកក្នុង​ជីវិត​រស់​​នៅប្រចាំ​ថ្ងៃពិត​ជាមានច្រើនប្រហែលជាមិនអាចគណនាឡើយដែលដង្ហោយការជួយ​សព្វបែប​យ៉ាង​​​ ។

វាជាការពិតមិនអាចប្រកែកបាន សេចក្តីសុខរបស់ប្រជាពលរដ្ឋមានបានស្រណុកសុខ​ស្រួលជា​បន្ទុក​​​របស់អ្នកដឹកនាំ តែក្នុងនាមជាប្រជាជនមានឈាមជ័រជាខ្មែរតែមួយយើងក៏​អាចជួយ​គ្នា​បាន​ដែរ​​​។ ជួយគ្នាដើម្បីសេចក្តីសុខ របស់ពលរដ្ឋខ្មែរទាំងអស់គ្នា។

ជួយគ្នាទីនេះគឺចង់ផ្តោតជាសំខាន់ទៅលើការចែករំលែកនេះឯងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមាន​ ​ផ្ទះវីឡាច្រើនល្វែង មានរថយន្ត ម៉ូតូជិះគរចោល ជំនួសដោយការយកលុយទៅ​ដាក់ក្នុង​ធនាគារ​​ស៊ី​ការប្រាក់ដ៏តិចតួច និងចាយ វាយមិនចំគោលដៅ ជំនួសដោយការ​សាងសង់វីឡា​ស្កឹមស្កៃគ្មាន​អ្នក​ដេកជំនួសដោយការទិញរថយន្តមកគរទុកចោលគ្មានអ្នកជិះ ឬឲ្យកូន ជិះបុក​របាំងចែក​ទ្រូង​ផ្លូវ​បំ​ផ្លាញ​​ចោលជាដើមគួរតែបង្វែរមករួមគ្នាជួយជាការវិនិយោគជា​មួយអ្នកក្រដែល​ជាពល​រដ្ឋ​មាន​ឈាម​​​​​ជ័រតែមួយជាមួយយើង។

ការជួយអ្នកដែលមានបញ្ហាជួបការលំបាកក្នុងជីវភាព មិនមែនជា​ការ​ឲ្យ​​​​លុយត្រង់ៗយកទៅចាយ​នោះ​ទេ ព្រោះ ការជួយបែបនេះ ជាការជួយគ្មានយុទ្ធសាស្រ្ត ហើយ​ជួយ​​​​បានតែមួយរយៈពេលខ្លី តែត្រូវបើកការវិយោគដោយសុទ្ធចិត្ត ដោយស្មោះត្រង់ ពោល​វិនិ​យោគ​​បែបណាជួយឲ្យអ្នក​មាន​ជីវភាពលំបាកទាំងនោះអាចកែប្រែជីវភាពរស់បានសមរម្យឡើងវិញ ដូច​ជា​ការជួយបណ្តុះគំនិត បង្ហាត់បង្ហាញ បង្រៀនវិជ្ជាជីវៈខ្លីៗ និងផ្តល់ដើមទុនជូនពួក គាត់​ប្រកប​អាជី​វ​កម្ម​អ្វីមួយសមរម្យ​ដែលអាចជួយយិតយោងជីវភាពឲ្យចាកផុតពីភាពលំបាកវេទនា។ ការជួយឲ្យ ជីវភាពអ្នកក្រ​ទទួល​បានភាពប្រសើរនៅមានច្រើនទៀត ដែលអ្នកមានធនធានទាំងអស់ អាច​រក​លទ្ធ​​ភាពជូយពួកគាត់​។

មិន​ថាតែអ្នកមានស្តុកស្តម្ភពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ សុទ្ធតែអាចជួយគ្នាបានគ្រប់រូបភាពដោយ​​​ ផ្អែកលើស្មា រតី នៃវប្បធម៌ចែករំលែក ដូចជានិស្សិត​មានចំណេះដឹងអាចធ្វើកា​រស្ម័គ្រ​ចិត្តជួយ​បង្ហាត់​បង្ហាញ​ប្រជាពលរដ្ឋតាមសហគមន៍នូវអ្វីដែលពួកគាត់មិនទាន់បានដឹង ក្រុមតារាអាច​បង្កើត​មូលនិ​ធិ​ជួយ​​​​​ដល់​​​ក្រុមអ្នកគាំទ្របង្កើតចេញជា មណ្ឌលអប់រំសិក្សាស្រាវជ្រាវផ្សេងៗ

អ្នកលក់ដូរ បើចំ​ណេញ​រស់​នៅបានសមរម្យហើយ គួរកុំរឹតករអ្នកទិញយក ចំណេញច្រើន អ្នកមាន​ផ្ទះជួល​បើជីវភាព​រស់​បាន​​​សមរម្យហើយ គួរគិតកំណត់តម្លៃជួលផ្ទះសមរម្យណាមួយដល់ ក្រុម​កម្ម​ករ សិស្សិនិស្សិត និង​​ដល់​​​អ្នកជួល ក្រុមគ្រូពេទ្យមានលុយ មានឡាន រស់នៅបានប្រសើរគួរកុំយក​ថ្លៃព្យា បាល​​ចំណេញ​​កប់​​ពពួក ថៅកែបើចំណេញច្រើន មានផ្ទះថ្ម​រថយន្តល្អជិះហើយកុំរឹតត្បិត រឿង​ប្រាក់​ខែបុគ្គលិក និយោជិត ឬបាវបម្រើ គួរផ្តល់ប្រាក់ខែ​សមរម្យអាច​រស់នៅ​ដោយស្មើមុខស្មើ​មាត់នៅក្នុងសង្គម...។

ការរៀបរាប់នូវការចែករំលែកខាងលើនេះ ជាវប្បធម៌ នៃការចែករំលែកនូវសេចក្តីសុខ​ឲ្យគ្នាទៅវិញ​​ទៅមកមិន​​ថា តែជនជាតិខ្មែរ ឬជនជាតិណានោះទេ។ កាលណាយើងចែករំលែកនូវសេចក្តីសុខ ភាព​ស្រណុកក្នុងជីវិតដល់អ្នកដទៃ យើងក៏រមែងទទួលបានមក​វិញនូវ​​សេចក្តីសុខ​ទាំងអស់​​នោះ​វិញ​​​ផង​​ដែរ។

ប្រសិនបើពលរដ្ឋខ្មែរគ្រប់រូបអាត្មានិយម គិតតែពីសេចក្តីសុខផ្ទាល់ខ្លួន មិនព្រមបង្ហៀរ​សេចក្តី​សុខ​ខ្លះដល់អ្នកដទៃ ទេ តើនឹងមានអ្វីកើតឡើងសម្រាប់សង្គម?  

បញ្ហាប្រាកដជាមាន ហើយមានច្រើនទៀត សង្គមកម្ពុជាមានកញ្ចក់អតីតកាល ឆ្លុះបញ្ចាំងឲ្យ​​ពល​រដ្ឋ​​ឃើញ​​​​​​យ៉ាងប្រត្យក្ស។ សម្រាប់ពេលបច្ចុប្បន្នបញ្ហាកំពុងតែកើនមានហើយ គម្លាតរវាងអ្នក​មាន និង​អ្នក​​ក្រ អ្នកលំបាក និងអ្នក ស្រណុក បង្កជាវិបត្តិ កំពុងក្លាយជាចំណោទបញ្ហា ជាមួយ​សម្រែក​ទាម​​ទារ​ស្ទើរ​រាល់ថ្ងៃកណ្តាលរាជធានីភ្នំពេញ។ អតីតកាលព្រោះតែគម្លាតរវាងអ្នកក្រ និង​អ្នក​មាន​​ធ្វើឲ្យ​​ពល​​រដ្ឋ​​​​ខ្មែរទូទាំងនគរឈ្លោះកាប់សម្លាប់គ្នាគួរឲ្យសង្វេគ។

វិបត្តិទំនិញឡើងថ្លៃ វិបត្តិ នៃការជិះជាន់ និងវិបត្តិផ្សេងៗដ៏ច្រើនស្អេកស្កះ បណ្តាលមកពីអ្វី គឺសុទ្ធ​​សឹង​តែ​​​កើតពី ការដែលពលរដ្ឋក្នុងសង្គមមួយនេះ បាត់អស់នូវសង្គហធម៌ ធម៌នៃការចែករំលែក ធម៌នៃការសង្គ្រោះ សល់តែក្តី លោភលន់មិនចេះឆ្អែតឆ្អន់ ឈ្មួញ នាយទុន មួយចំនួនធំ គិតតែភាព​ចំណេញ​​កប់ក្តោង មិនគិតពីផលប៉ះពាល់។

ការបាត់បង់នូវ​​​ធម៌នៃការចែករំលែក និងភាពអាត្មានិយមរបស់បុគ្គលទាំងនោះ នឹងជះឥទ្ធិពល​អា​ក្រក់​​ពេល​ណា មួយជាក់ជាមិនខាន ហើយមិនមែនតែរូបគេនោះទេ គឺប៉ះពាល់ដល់សង្គម​ជាតិ​ទាំង​​មូល ដែលអាចឈានដល់ការ បែកបាក់បាត់បង់ដូចទស្សវត្សរ៍ឆ្នាំ៧០អីចឹងដែរ។

សរុបមកវិញ ការចែករំលែក ដែលកើតចេញពីទឹកចិត្តខ្មែរ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គឺពិតជា​សំ​​ខាន់​​​ណាស់ ក្នុងការធ្វើឲ្យមានសេចក្តីសុខ និងនាំមកនូវភាពរីកចម្រើនដល់សង្គមជាតិ ហើយបើ​គេ​នៅ​​តែបន្តលុបបំបាត់កប់ ចោលនូវសណ្តានចិត្ត នៃការចែករំលែកគ្នារស់ ព្យាយាម​​ឱប​​ក្រ​សោប​សេច​​ក្តីសុខ ភាពមានបានរៀងៗខ្លួន នៅថ្ងៃ ណាមួយ​ភាពវេទនានឹងវិលត្រឡើបមករកពលរដ្ឋខ្មែរ នឹង​អន្ទងតាមលងជារៀងរហូត។

ដូច្នេះសុខដុមនីយកម្មនៅ ក្នុងសង្គម កម្ពុជា គឺជារឿង​​ដែលពល​រដ្ឋ​​​ខ្មែរ​​គ្រប់រូបត្រូវគិតគូរគ្រប់គ្នា ដោយផ្សាភ្ជាប់ជានិច្ចជាមួយពាក្យថា «ការ ចែករំលែក»៕

សម្រាប់ការបញ្ចេញទស្សនៈ លោកអ្នកអាចផ្ញើសារតាមរយៈ E-mail: vannsaray.dap@gmail.com

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Tuesday, December 17, 2013

 ភ្នំពេញ:​ឋាន​សួគ៌​បូកគោ​បានផ្ដល់​លុយ​ចំនួន ៤.០០០​ដុល្លារ​ សហរដ្ឋអាមេរិក ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ នា​ល្ងាច​ថ្ងៃទី ១៦ធ្នូ ។​

លុយ​នេះ​បានមកពី​ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង និង ប្រណាំង​កង់​នៅលើ​ភ្នំ​បូកគោ​តែម្ដង ។​លោក​Michael W.Brabsche  អ្នកចាត់ការ​ទូទៅ​នៃ​ស្ថានសួគ៌​បូ​គោ​បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​ថា​ លោក​បានសម្រេច​ចិត្ត​ធ្វើ​ ឲ្យ​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង និង ប្រណាំង​កង់​នេះ​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ឋានសួគ៌​បូកគោ​ ដើម្បី​ រកថ​វិការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​ កម្ពុជា ។ លោក​បន្តថា​ជាមួយគ្នា​នោះ​លោក​នឹង​បង្កើត​ហឹប​សប្បុរសធម៌​មួយ​ដើម្បី​ឲ្យ​ សប្បុរសជន​នានា​លះបង់​នូវ​ថវិការ​របស់ខ្លួន​តាម​សទ្ធា​ដើម្បី​ជួយ​ដល់​ មន្ទីរពេទ្យ​នេះ ។​

ឆ្នាំ​២០១៣​នេះ​មាន​អ្នកចូលរួម​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើ​ភ្នំ​បូកគោ ​ចំនួន​៥៧៧​នាក់ និង ប្រណាំង​កង់​ចំនួន​ ១០៤​នាក់ ។​សម្រាប់​ឆ្នាំ​២០១៤​លោក​មាន​ជំនឿ​ចិត្ត​ថា​នឹងមាន​អ្នកចូលរួម​លើសពីនេះ​ មិន​ខាន ។​ឆ្នាំ​២០១៤​លោក​បាន​ កំណត់​យក​ថ្ងៃទី​៨ និង ទី​៩​វិច្ឆិកា​ជា​ថ្ងៃ​ប្រណាំង​កង់ និង រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើ​ភ្នំ​បូកគោ ។​

លោក​សែម ផល្លា​ជា​អ្នកជំនាញការ​ខាង​រៀបចំ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អះអាងថា​ ពេលនេះ​លោក​បានដឹង​ជា​ មុន​ពី​កាលបរិច្ឆេទ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង និង ប្រណាំង​កង់​លើ​ភ្នំ​បូកគោ​ហើយ​ដូច្នេះ​ចាប់ពីពេលនេះ​ទៅ​លោក​នឹង​ ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស​ពិសេស​ទៅ​សហគមន៍​ម៉ា​រ៉ា​តុង​អន្តរជាតិ​ឲ្យ​គេ​ បានដឹង ។​លោក​បញ្ជាក់ថា​ព្រឹត្តិការណ៍​រត់​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ឋានសួគ៌​បូកគោ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ កំណត់ត្រា​របស់​សហគម​ន៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​ហើយ ។​

លោក​វេជ្ជបណ្ឌិត Denis Laurand ដែលជា​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា​បា​ម​ចាត់ទុកថា​នេះ​ជា​អំណោយ​ដ៏​សំ​ខាន់​មួយ​សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ។​ 

ប្រភព: CEN
សាលា​មត្តេយ្យ​អន្តរជាតិ​ លើន​នីង ចាំង​ហ្គល ដែល​មាន​គុណភាព​ស្តង់ដារ​អន្តរជាតិ​ពី​ប្រទេស​កាណាដា  បាន​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​ឯ​សាលា លើន​​​​នីង ចាំងហ្គល សាខា​ទួលគោក។​ កម្មវិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជាច្រើន ដូចជា តំណាង​សាលា​មត្តេយ្យ​អន្តរជាតិ លើននីង ចាំងហ្គល តំណាង​សាលា​មត្តេយ្យ លើននីង ចាំងហ្គល ប្រចាំ​ប្រទេស​កាណាដា តំណាង​ស្ថានទូត​កាណាដា​ប្រចាំ​ប្រទេស​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជា​មាតាបិតា​របស់​សិស្ស​ ព្រម​ទាំង​បុត្រា​បុត្រី​របស់​លោក​ជាដើម។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​សាលា លោក លី វីរៈ អ្នក​តំណាង​សាលា​មតេ្តយ្យ​អន្តរជាតិ លើននីង ចាំងហ្គល បាន​ឲ្យ​ដឹង​ថា ៖“ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​កាណាដា ខ្ញុំ​យល់​ឃើញ​ថា ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កាណាដា​គឺ​ស្ថិត​នៅ​លំដាប់​កំពូល ហើយ​ខ្ញុំ​យល់​ថា ប្រសិន​បើ​យើង​យក​មក​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​ វា​នឹង​រឹតតែ​អស្ចារ្យ។ ដូច្នេះ ខ្ញុំ​និង​ក្រុម​ការងារ បាន​ស្រាវជ្រាវ​រក​សាលា​មត្តេយ្យ​អន្តរជាតិ​មួយ​ចំនួន ហើយ​ក៏​រក​ឃើញ​ថា សាលា លើននីង ចាំងហ្គល នៅក្នុង​ប្រទេស​កាណាដា បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នៅ​ក្នុង​វិស័យ​ នេះ​ និង​ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រឹង​តាម​រដ្ឋាភិបាល។  ពេលនេះ​ប្រជាជន​កម្ពុជា​អាច​រីករាយ​នឹង​សាលា​មត្តេយ្យ ដែល​មាន​គុណភាព​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង។”
គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា​សាលា​មត្តេយ្យ​អន្តរជាតិ លើននីង ចាំងហ្គល គឺ​ជា​សាលា​ដែល​ផ្តល់​នូវ​ការ​អប់រំ​នៅ​សាលា​មត្តេយ្យ​ថ្នាក់​ដំបូង​ដែល​មាន ​គុណភាព​ខ្ពស់​សម្រាប់​ក្មេង​ទើប​តែ​កើត​រហូត​ដល់​១២​ឆ្នាំ​អស់​​​​រយៈពេល​២៥​ ឆ្នាំ​មក​ហើយ នៅ​ក្នុង​ប្រទេស​កាណាដា ក៏​ដូចជា​នៅ​អាស៊ីអាគ្នេយ៍​យើង​នេះ។
 
ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្តល់​គុណភាព​ខ្ពស់​នូវ​កម្មវិធី​អប់រំ​ កុមារ សាលា​មត្តេយ្យ លើននីង ចាំងហ្គល បាន​បញ្ចូល​រួម​តែ​មួយ​នូវ​ការ​អប់រំ និង​ការ​មើល​ថែទាំ​កុមារ​ទាំងអស់​ឲ្យ​នៅ​ក្រោម​ដំបូល​តែ​មួយ។
លោក ប៉ាហៃ គូ ( Mr. PahaiKuo ) ប្រធាន​គ្រប់គ្រង​ទូទៅ បាន​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​ផង​ដែរ​ថា “ជាមួយ​នឹង​បទ​ពិសោធន៍​ប្រតិបត្តិការ​សាលា​មត្តេយ្យ​ថ្នាក់​ដំបូង​ដ៏​ជោគជ័យ ​នៃ​សាលា លើននីង ចាំងហ្គល នៅ​អាស៊ីអាគ្នេយ៍ យើង​យល់​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក​ដៃ​គូ​សហការ គឺ លោក លី វីរៈ ( Mr. Ly Virak ) និង លោក គីម ចាន់ធី ( Mr. Kim Chanthy )ដែល​ដឹង​ពី​តម្រូវការ​ទីផ្សារ និង​មាន​អាជីវកម្ម​ដែល​រីក​ចម្រើន​ប្រកប​ដោយ​ស្ថិរភាព ដើម្បី​ធានា​ភាព​ជោគជ័យ​។សាលា​មត្តេយ្យ​ លើននីង ចាំងហ្គល មាន​ទំនុក​ចិត្ត​ថា​ យើង​នឹង​អាច​ទទួល​បាន​ទស្សនៈ​វិស័យ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស ​កម្ពុជា​។”
លោក លី វីរៈ ក៏​បាន​បន្ថែម​ថា “យើង​ជឿជាក់​ថា សាលា​មត្តេយ្យ​អន្តរជាតិ លើននីង ចាំងហ្គល នឹង​អាច​យក​ទីផ្សារ​នៃ​សាលា​មត្តេយ្យ​ថ្នាក់​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន ​តាម​រយៈ​ប្រព័ន្ធ​សិក្សា​ស្តង់​ដារ​​​​ប្រទេស​កាណាដា និង​ការ​តម្រង់​ទិស​នៃ​ការ​អប់រំ។ វត្តមាន​នៃ​សាលា​មត្តេយ្យ​អន្តរជាតិ លើននីង ចាំងហ្គល នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​សាលា​ឈាន​មុខ​នៅ​ក្នុង​វិស័យ​សាលា​មត្តេយ្យ​ថ្នាក់​ដំបូង​ នេះ។”
បច្ចុប្បន្ន​នេះ​សាលា​មត្តេយ្យ​អន្តរជាតិ លើននីង ចាំងហ្គល  មាន​៦​សាខា​នៅ​ប្រទេស​កាណាដា ២​សាខា​នៅ​ប្រទេស​ហ្វីលីពីន និង ៣​សាខា​ទៀត​ដែល​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ​ ៕

ប្រភព សប្បាយ

Sunday, December 1, 2013

ក/-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត

-សេចក្តីផ្តើម  
សព្វថ្ងៃប្រទេសកម្ពុជាយើង កំពុងមានការអភិវឌ្ឍន៍បន្ដិចម្ដងៗ ស្ទើរតែគ្រប់វិស័យជា​ពិសេស​ផ្នែក​សេវាកម្មហិរញ្ញវត្ថុ ដែលមានជាធនាគារ និងបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន​ដែលបាន​បង្កើត​ឡើងក្នុងនាមជាស្ថាប័នដើម្បី ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការ លើកស្ទួយសេដ្ឋកិច្ចជាតិឲ្យមានសក្ដានុពលខ្លាំងក្លា។
ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន កំពុងដំណើរការអាជីវកម្មរបស់ខ្លួន យ៉ាងសកម្មនៅ​ក្នុង​ព្រះរាជាណា ចក្រកម្ពុជា​។ ស្របពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតទើបបង្កើតឡើងថ្មីៗ ក្នុងគោលបំណងចូលរួម ចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា តាមរយៈ ការ​ផ្ដល់​ជាឥណទានខ្នាតតូច ។ ឥណទានមានតួនាទីសំខាន់ណាស់ក្នុងការផ្ដល់​ទុនជួយបងប្អូន​ប្រជាពល​រដ្ឋយើងដែលខ្វះទុនក្នុងការ​បង្កើនជីវភាពរបស់ពួកគាត់អោយកាន់តែប្រសើរជាងមុន ហើយត្រូវ​នឹង​គោលនយោបាយ ជា​ចំបងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការកាត់​បន្ថយភាពក្រីក្រ​របស់ប្រ​ជាពល​រដ្ន និងដើម្បីអភិវឌ្ឍន៍​​ខឿនសេដ្ឋកិច្ចជាតិ 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មួយដែលបានបង្កើតឡើង ក្នុងនាមជាស្ថាប័ន មីក្រូហិរញ្ញវត្ថុ ហើយ​បានធ្វើប្រតិបត្ដិការ ការគ្រប់គ្រងឥណទាន យ៉ាងសកម្មទៅតាមបណ្ដាខេត្ដក្រុង ចំនួនប្រាំបីសាខា​ក្នុងប្រទេសមានៈ កំពង់ចាម  ត្បូងឃ្មុំ ភ្នំពេញ កណ្ដាល សៀមរាប តាកែវ កំពង់ឆ្នាំង និងព្រៃវែង ក្នុង​​ការ​ផ្ដល់ឥណទានផងដែរ និងកំពុងតែបន្ដការពង្រីកតំបន់ ធ្វើប្រតិបត្ដិការ​របស់ខ្លួន​បន្ថែម​ទៀត 

ហេតុនេះហើយទើបយើងខ្ញុំជ្រើសរើសយកប្រធានាបទការធ្វើប្រតិបត្ដិការឥណទាន នៃគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុក្រេឌីត សាខាអ្នកលឿង មកធ្វើការសិក្សាស្រាវជ្រាវ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ក្រេឌីត បាននឹងកំពុង ដំណើរការគ្រប់គ្រងទៅលើសេវាកម្មឥណទាន ប្រកបដោយជោគជ័យ រហូតមក​ដល់​​​​បច្ចុប្បន្ននេះ។ តើគ្រឹះ ស្ថានបានប្រើនីតិវិធីបែបណាខ្លះ ក្នុងការប្រតិបត្ដិការ ឥណទានរបស់​ខ្លួន ​ឲ្យមានប្រសិទ្ធភាព ? 

-ប្រវត្តិសង្ខេបរបស់គ្រឹស្ថានមីក្រូហិញ្ញវត្ថុ ក្រេឌីត

ក្រេឌីតយោងតាមតំរូវការរបស់ប្រជាពលរដ្ឋបានក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដែលទទួល បាន​​អាជ្ញា​ប័ណ្ណ នៅក្នុង​ ខែ ឧសភា ឆ្នាំ ២០០៤ ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង​នៅក្នុង ខែ មិថុនា​ ឆ្នាំ២០០៣​ដែលមានឈ្មោះ ថា CREDIT Co., Ltd (Cambodia Rural Economic Development Initiatives for Transformation) (ការចាប់ផ្ដើមអភិវឌ្ឍន៍ សេដ្ឋកិច្ចជនបទ​ដើម្បីការផ្លាស់​ប្ដូរ)ដែល​ដំបូង​ឡើយ​ស្ថាប័ននេះជាអង្គការមិនមែនរដ្ឋាភិបាលហើយ​ត្រូវបានបង្កើតឡើងដោយអង្គការសង្គ្រោះ​ពិ​ភព​​​​​លោកសហរដ្ឋអាមេរិចនៅខែមេសាឆ្នាំ២០០០។ក្រឌីតត្រូវបានបង្កើតដំបូងក្រោមកិច្ចព្រមព្រៀងរវាង អង្គការសង្គ្រោះពិភពលោក និងក្រសួង ការបរទេសធនាគារ ជាតិនៃកម្ពុជា ហើយបានក្លាយជាក្រុមហ៊ុនឯកជនបំណុលមានកំណត់ ក្នុងការឆ្លើយតបទៅនឹងតំរូវការរបស់ច្បាប់ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ឆ្នាំ២០០០ សំរាប់​អង្គការ​ណា​​​​ដែលមានកម្ចី​ក្នុងដៃ និងអតិថិជន លើសពីកំរិតដែល ចែងដើម្បីក្លាយ​ខ្លួនជាស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​មានអាជ្ញាប័ណ្ណ។ 

ក្រុមហ៊ុនមានបីម្ចាស់ភាគហ៊ុនគឺៈ 
                  - អង្គការសង្គ្រោះពិភពលោកអាមេរិក ៧៤% នៃសំលេងបោះឆ្នោត 
                  - អង្គការសង្គ្រោះពិភពលោកកាណាដា ១៧%  
                  - និងសេចក្ដីសង្ឃឹមពិភពលោក ៩% 

ហើយគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ​ ដំបូងបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា ឆ្នាំ ១៩៩៣។​​ ក្រឌីតបានចុះក្នុង បញ្ចីពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ឆ្នាំ ២០០៣។ បន្ទាប់ពីបានពិនិត្យនិង​វិនិច្ឆ័យយ៉ាងម៉ត់ចត់ពីធនាគារជាតិនៃកម្ពុជា​ បានផ្តល់អាជ្ញា​ប័ណ្ណអោយ​ក្រេ​ឌីត​ដើម្បីប្រតិបត្តិការជាគ្រឹស្ថានមីក្រូហិរញ្ញ​​​វត្ថុស្របច្បាប់នៅឆ្នាំ២០០៤។ ក្រោយពីបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្រេឌីតបានកំពុងបន្ត អភិវឌ្ឍន៏​ខ្លួនឥត​ឈប់​ឈរ​ និងទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញការ ថ្នាក់ជាតិ និង​​​​​អន្តរជាតិ។ ក្នុងឆ្នាំ២០១១ យើងបានប្តូរឈ្មោះពី Credit ទៅជា Kredit ព្រមទាំ​ស្លាក​សញ្ញា​ថ្មី​ផង​ដែរ។ មកដល់ពេលសព្វថ្ងៃ ក្រេឌីតមានអតិថិជនជាង ៥ម៉ឺននាក់ និងប្រាក់កម្មីក្នុងដៃអតិថិជនជាង៤៤លានដុល្លារ សហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ២០១២​ថ្មីៗនេះ គ្រឹះស្ថានបានប្តូរក្រុមហ៊ុន ទទួល​ខុស​​ត្រូវមានកំរិត មកជាក្រុមហ៊ុនទទួលខុសត្រូវជាសាធារណៈវិញ ។

. ស្លាកសញ្ញាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត
រូបសញ្ញាក្រាស់ដែលមានពន្លកស្លឹកឈើរឹងមាំដុះចេញពីដី និងទ្រដោចន្ទល់មុះ ៤៥ដឺក្រេ ឆ្លុះបញ្ជាំ​ពីបេសកម្ម របស់ក្រេឌីត​ ក្នុងការជួយជនក្រីក្រ ជាពិសេសតាមសហគមន៏ជនបទក្នុងប្រទេស ដើម្បីអោយពួកគេទទួលបាន​នូវសេរីភាពហិរញ្ញវត្ថុហើយអាចមានឪកាសពង្រីកមុខរបររបស់ខ្លួន។
ស្លឹកពណ៏បៃតងស្រស់តំណាងអោយភាពរីកចំរើន នូវសេរីភាពហិរញ្ញវត្ថុ ហើយក្រៅ​ពីនោះរូបស្លាក​សញ្ញា​​ដែលមាន ពណ៏ទឹកក្រូច តំណាងអោយតួនាទីក្រេឌីត ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកប​ដោយ​​​​​ភាពច្នៃប្រឌិត និង រួសរាយរាក់ទាក់ជួនអតិថិជន។

- ទីតាំងប្រតិបត្តិការរបស់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត
ក្រេឌីតជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដែលផ្ដល់់សេវាហិរញ្ញវត្ថុ ហើយមានស្នាក់ការ​កណ្ដាលនៅ​ទីក្រុង​ភ្នំ​​​​ពេញ និង ទីតាំងប្រតិបត្ដិការ នៅតាមខេត្ដមួយចំនួនដូចជាៈ  កំពង់ចាម ត្បូងឃ្មុំ ភ្នំពេញ​ កណ្ដាល សៀមរាប តាកែវ កំពង់ឆ្នាំង បាត់ដំបង់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង កំពត ពោធិសាត់ កំពង់សឺ្ព អ្នកលឿង និងព្រៃវែង ក្នុងការផ្ដល់ឥណទានផងដែរ និងកំពុងតែបន្ដការពង្រីកតំបន់ ធ្វើ ប្រតិបត្ដិការរបស់ខ្លួនបន្ថែមទៀត។

- គោលបំណងក្រេឌីត

ក្រេឌីតមិនត្រឹមតែមានគោលបំណង ក្នុងការផ្តល់ប្រាក់កម្ចីនោះទេ ក្រេឌីតក៏បានគិតដល់​ពីសង្គម​ផង​ដែរ នោះគឺ គិតដល់ប្រជាពលរដ្ឋក្រីក្រ ដែលសកម្មក្នុងការរស់នៅប្រចាំថ្ងៃ​។ ដូចជាការផ្តល់​អំ​ណោយ​​​​ជូនអតិថិជនដែលក្រីក្រ ការដែលចុះបង្រៀនដល់ទីលំនៅរបស់អតិថិជន និងមាន​ការផ្តល់​នូវ​​​កញ្ចប់ថវិការដល់គម្រោងខ្លីមួយចំនួនផងដែរ។

ខ/-សកម្មភាពចូលរួមក្នុងស្គម
សកម្មភាពបង្រៀនអតិថិជនក្នុងខេត្តកំពង់ឆ្នាំង
សកម្មភាពបង្រៀនអតិថិជនក្នុងខេត្តកំពង់ឆ្នាំង
សកម្មភាពបង្រៀនអតិថិជនទស្សនា
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួល អំណោយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួល អំណោយ ក្នុងឃុំ គោខ្ចក ស្រុក កំពង់ត្របែក
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួល អំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង

សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង

សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង

សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks