Friday, January 3, 2014

កម្មករ​ប្រមាណ​ ២០០០​នាក់ បាន​ផ្ទុះ​ការ​​​​តវ៉ា​ដុត​កង់ឡាន និង​ម៉ូតូ នៅមុខ​សួន​​​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​​ស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំ​ពេញ នៅ​យប់​ថ្ងៃទី​០២​ខែ​មករា​នេះ​។​
លោក តាត ឧត្តម អ្នកយក​ព័ត៌មាន​របស់​វី​អូ​ឌី ដែល​តាមដាន​ព័ត៌មាន​នេះ បានឲ្យដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​​​​​កម្មករ ដុត​កង់ឡាន ម៉ូតូ និង​កង់​ពីរ​គ្រឿង​នោះ ដោយសារ​ពួកគេ​ខឹង​សម្បា​​រ​​​​នឹង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់ ចុះ​ទៅ​រារាំង​ពួកគេ​មិនឲ្យ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ កាលពី​ល្ងាច​ថ្ងៃទី​០២​ខែ​មករា​នេះ​។
ក្នុង​ការតវ៉ា​នោះ​ដែរ កម្មករ​ក៏​បាន​ទាញ​របង​ទ្វារ​សួន​ឧហ្សាហកម្ម​កាណាឌីយ៉ា ដាក់​រាំង​បិទ​កំណាត់​ផ្លូវ​វ៉េងស្រេង​ផងដែរ​។​​​កម្មករ​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​រាប់រយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ផ្តើម​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ជា​ថ្មី​ទៀត ដើម្បី​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ ហើយ​ការតវ៉ា​ខ្លះ បាន​ឈាន​ដល់​កើត​អំពើហិង្សា និង​មាន​ការបិទ​កំណាត់​ផ្លូវជាតិ​មួយចំនួន​ផង​ដែរ ដូចជា​ផ្លូវ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៤​ជា ដើម​៕​

ប្រភព វីអូឌី

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks