ព្រះសង្ឃ ៥អង្គ ដែលកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង៩១១
ចាប់ឃុំខ្លួននៅបន្ទាយ កាលពីថ្ងៃត្រង់ទី២ ខែមករា
ត្រូវបានដោះលែងវិញហើយនៅម៉ោងប្រមាណ ១២អាធ្រាត្រចូលថ្ងៃទី៣
បន្ទាប់ពីឃុំខ្លួនប្រមាណជាង ១០ម៉ោងរួចមក។

ការដោះលែងនោះ
បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីឧត្តមស្នងការអង្គការ
សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
និងមន្ត្រីសិទ្ធិមនុស្សក្នុងស្រុកជាច្រើនទៀត ។ ចំណែកប្រជាពលរដ្ឋជាបាតុករប្រមាណ ១០ នាក់ផ្សេងទៀត
ដែលបានចាប់ខ្លួនជាមួយគ្នានោះដែរ ពុំទាន់ដោះលែងនៅឡើយ
ហើយនៅក្នុងចំណោមទាំង ១០នាក់នោះសុទ្ធតែមានរបួសដោយសមត្ថកិច្ចវាយ
ក្នុងនោះមាន ២នាក់របួសធ្ងន់ដោយបែកក្បាល និងបាក់ដៃ។
អ្នកទាំង ១០នាក់នោះ ព្រះរាជអាជ្ញានឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៣ មករា។
ព្រះសង្ឃទាំង៥អង្គព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលនិងកម្មកររោងចក្រកាត់ដេរ១០នាក់ផ្សេងទៀត
ត្រូវបានកងកម្លាំងអន្តរាគមន៍ពិសេសទ័ពឆត្រយោង៩១១ប្រដាប់អាវុធ ទាហានឆ័ត្រយោងកងពល៩១១ វាយបង្រ្កាប និងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមករា
ឆ្នាំ២០១៤ ក្នុងពេលប៉ះទង្គិចគ្នា រវាងទាហាន
និងកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន ស្ថិតនៅភូមិតាសេក
សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមស្តាប់សេចក្តីរាយការណ៍របស់លោក យាង សុជាមេត្តា អំពីរឿងនេះ៖
ប្រភព អាស៊ីសេរី
0 comments:
Post a Comment