នៅ
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ ធនាគារជាតិនៃកម្ពុជា
បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារសាធារណរដ្ឋប្រជាមានិត
ប្រជាធិបតេយ្យឡាវ និងធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខាអង្គរ
ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ
ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Somphao PHAYSITH
ទេសាភិបាលធនាគារសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ
ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធនាគារ ។
គណៈប្រតិភូធនាគារកណ្តាលទាំងពីរបានប្រជុំ ពិភាក្សា
ផ្លាស់ប្តូរយោបល់គ្នាអស់
រយៈពេលជាងពីរម៉ោងអំពីព័ត៌មានសេដ្ឋកិច្ច
បទពិសោធន៍ក្នុងការដឹកនាំនយោបាយរូបិយវត្ថុ
ការគ្រប់គ្រងធនាគារកណ្តាល
ការពង្រឹងសេវាទូទាត់នៃប្រទេសទាំងពីរតាមរយៈប្រព័ន្ធធនាគារ
ការត្រួតពិនិត្យធនាគារ
ការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស
តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងសិក្ខាសាលា
ឬកិច្ចប្រជុំបច្ចេកទេស ជាដើម ។
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី២
បន្ទាប់ពីធនាគារជាតិនៃកម្ពុជា
និងធនាគារសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ
បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយល់គ្នា
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធនាគាររវាងប្រទេស
ទាំងពីរ កាលពីឆ្នាំ២០១១ កន្លងទៅ ។ នៅឆ្នាំ២០១២
កិច្ចប្រជុំទ្វេភាគីនេះ
បានត្រូវរៀបចំឡើងដោយធនាគារសាធារណរដ្ឋប្រជាមានិតឡាវ
នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ |
0 comments:
Post a Comment