Tuesday, March 11, 2014

កាលពី​យប់​ថ្ងៃ​ទី​១០​មីនា​ មន្ដ្រី​ម៉ា​ឡេ​ស៊ី​បាន​ស្នើ​ដល់​កប៉ាល់​នេសាទ​ប្រមាណ​១៨០០​គ្រឿង​ចូលរួម​រុករក​យន្ដហោះ​ ប៊ូ​អ៊ី​ញ​៧៧៧​ ដែល​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ​មីនា​ ។​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​និង​ឧស្សាហកម្ម​ម៉ា​ឡេ​ស៊ី​ លោក​ Ismail​ Sabri​ Yaakbo​ បានឱ្យ​ដឹង​ថា​ មន្ដ្រីរ​ដ្ឋា​ភិ​ បាល​ម៉ា​ឡេ​ស៊ី​បាន​ស្នើ​ដល់​កប៉ាល់​នេសាទ​ ដល់​ទៅ​១៧៨៨​គ្រឿង​ មក​ពី​រដ្ឋ​ចំនួន​៥​ តាម​ឆ្នេរសមុទ្រ​ចូលរួម​សកម្មភាព​រុក​ រក​យន្ដហោះ​ដែល​បាត់​ខ្លួន​ ។​
សកម្មភាព​ ខាងលើ​ក្នុង​គោលដៅ​ជំរុញ​ការ​រុករក​ឱ្យ​បាន​ឆាប់​បំផុត​ ។​ ក្រុម​អ្នកជំនាញ​ក៏​បាន​ រុករក​ តែ​មិន​ទាន់​មាន​លទ្ធផល​នៅឡើយ​។​ 
​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​ពង្រីក​ការ​ រុករក​នៅ​តំបន់​សមុទ្រ​ប្រទេស​ម៉ា​ឡេ​ស៊ី​ គ្រាន់​បានឃើញ​វត្ថុ​ចំឡែក​ ឬ​បំណែក​ យន្ដហោះ​ដែល​បាន​បាត់​នោះ​។​ ម៉ា​ឡេ​ស៊ី​ នឹង​បង្កើន​បរិវេណ​រុករក​បន្ថែម​ ១៨៥​ គីឡូម៉ែត្រ​ទៀត​ ហើយ​បើ​នៅ​តែ​មិន​ មាន​តម្រុយ​នឹង​បន្ដ​ពង្រីក​ទីតាំង​រុករក​បន្ថែម​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​អា​មេ​រិ​កបាន​ បញ្ជូន​នាវាចម្បាំង​ទី​២​ទៅ​កាន់​តំបន់​ ប្រទេស​ចិន​ភាគ​ខាងត្បូង​រុករក​យន្ដហោះ​បាត់​ខ្លួន​ ។​ នាវាចម្បាំង​ប្រភេទ​ USS​ Kidd​ ចូលរួម​ក្នុង​សកម្មភាព​ ក្រោយ​ពេល​មន្ដ្រី​ម៉ា​ឡេ​ស៊ី​ប្រកាស​ពង្រីក​ទីតាំង​រុករក​ ។​ នាវា​របស់​អា​មេ​រិ​កបាន​បំពាក់​ កាមេរ៉ា​ទំនើប​ដែល​អាច​ត្រួតពិនិត្យ​មើល​ ទាំង​ពេល​យប់​និង​ពេល​ថ្ងៃ​បាន​យ៉ាង​ល្អ​ ។​
​លទ្ធផល​ស្រាវជ្រាវ​ពី​ប្រេង​អណ្ដែត​ លើ​ដែនសមុទ្រ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រេង​ទាំងនោះ​មិនមែន​ជា​របស់​យន្ដហោះ​ដែល​បាត់​ខ្លួន​នោះ​ឡើយ​ ។​ មន្ដ្រី​ម៉ា​ឡេ​ស៊ី​ក៏​ មិន​បាន​រក​ឃើញ​វត្ថុ​ណាមួយ​ដែល​សង្ស័យ​ ថា​ជា​បំណែក​យន្ដហោះ​នោះ​ឡើយ​ ។​
​ការ​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញ​ ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​ថា​ យន្ដហោះ​ដែល​ បាត់​ខ្លួន​ខាងលើ​ ក៏​អាច​ជា​ស្នាដៃ​ក្រុម​ភេរវកម្ម​ ក្រុម​ជំនាញ​ប្លន់​យន្ដហោះ​ ទើប​មិន​បន្សល់​ទុក​ស្លាកស្នាម​សញ្ញា​ណា​ មួយ​ក្នុង​ការ​រុករក​ ។​
​ក្រុម​សាច់ញាតិ​ដែល​មាន​អ្នកដំណើរ​ នៅ​លើ​យន្ដហោះ​នោះ​បង្ហាញ​អារម្មណ៍​ ខឹងសម្បា​យ៉ាង​ខ្លាំង​រហូត​មក​ដល់​ពេល​ នេះ​យន្ដហោះ​បាន​បាត់​ខ្លួន​៤​ថ្ងៃ​មក​ ហើយ​ ប៉ុន្ដែ​នៅ​តែ​មិន​ទាន់​រក​ឃើញ​ តម្រុយ​ណាមួយ​។​ ចំណុច​ទាំងនោះ​ហើយ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ បច្ចេកវិទ្យា​ នៅ​លើ​ពិភពលោក​ក្នុង​ការ​តាមដាន​ វត្ថុ​ចំឡែក​ហោះហើរ​លើ​ដែនអាកាស​ ដូច​ជា​គ្មាន​ន័យ​ គ្មាន​ប្រយោជន៍​ទាល់តែ​ សោះ​ បាន​ត្រឹមតែ​ការ​អួតអាង​ប៉ុណ្ណោះ​ ដោយ​សូ​ម្បី​តែ​យន្ដហោះ​បាត់​ខ្លួន​៤​ថ្ងៃ​មក​ ហើយ​នៅ​តែ​មិន​អាច​រក​ឃើញ​ ។​
​ពិភពលោក​បន់ស្រន់​ដល់​យន្ដហោះ​ ម៉ា​ឡេ​ស៊ី​ដែល​បាន​បាត់​ខ្លួន​។​ ពលរដ្ឋ​ដែល​ បាន​តាមដាន​ព្រឹត្ដិការណ៍​បាត់​យន្ដហោះ​ បាន​រួម​គ្នា​ធ្វើ​ពិធី​បន់ស្រន់​មួយ​ដល់​អ្នក​ ដំណើរ​និង​យន្ដហោះ​បាត់​ខ្លួន​ សូម​ឱ្យ​អ្នក​ ទាំងនោះ​មាន​សេចក្ដីសុខ​ ។​ ប្រទេស​ ជាង​៩​បាន​ចូលរួម​រុករក​ ប៉ុន្ដែ​នៅ​តែ​គ្មាន​ លទ្ធផល​ជា​វិជ្ជមាន​នោះ​ឡើយ​ ។​
​នៅ​ក្នុង​ព្រឹត្ដិការណ៍​ដែល​ពាក់ព័ន្ធ​នោះ​ ដែរ​ អនុប្រធាន​នៃ​ក្រុមហ៊ុន​អាកាស​ចរ​ ម៉ា​ឡេ​ស៊ី​អ៊ែ​ឡាញ​បាន​ប្រកាស​ថា​ នឹង​ ផ្ដល់​ជំនួយ​ដល់​សាច់ញាតិ​អ្នកដំណើរ​លើ​ យន្ដហោះ​ប្រមាណ​៥​ពាន់​ដុល្លារ​ ។​ នៅ​ ពេល​នេះ​សាច់ញាតិ​អ្នកដំណើរ​ជនជាតិ​ ចិន​ បាន​ត្រៀមលក្ខណៈ​ទៅ​កាន់​ទីក្រុង​ កូ​ឡា​ឡំ​ពួរ​ ហើយ​រាល់​ការ​ចំណាយ​ក្នុង​ រយៈពេល​១​សបា្ដហ៍​ដែល​ក្រុម​សាច់ញាតិ​ បាន​កំពុង​រង់ចាំ​ក្រុមហ៊ុន​ជា​អ្នក​ចំណាយ​។​ អ្នកខ្លះ​ក៏​រង់ចាំ​ដំណឹង​នៅ​អាកាសយានដ្ឋាន​ ក្រុង​បេ​កាំ​ង​ ហើយ​ខ្លះ​ទៀត​ក៏​បាន​ធ្វើ​ ដំណើរ​មក​កាន់​អាកាសយានដ្ឋាន​កូ​ឡា​ឡំ​ពួរ​ ។​
​ព័ត៌មាន​ជា​ច្រើន​បាន​បញ្ជាក់​ថា​ យន្ដ​ហោះ​នោះ​រង​ការ​វាយប្រហារ​ ប៉ុន្ដែ​ការ​ ស្រាវជ្រាវ​របស់​អ្នកឯកទេស​ទាំង​មក​ពី​ អឺរ៉ុប​និង​អាស៊ី​ ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ ៕

ប្រភពៈ នគរវត្ត

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks