Friday, December 27, 2013

ភ្នំពេញ​ ៖​ ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​លោក​ ង្វៀ​ន​ តាន់​យ៉ុ​ង​ នាយក​រដ្ឋ​ មន្ដ្រី​សាធារណរដ្ឋ​សង្គម   និ​​​​យម​វៀត​ ណា​ម​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​ ២០១៣​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​ បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​​​​​ដឹកនាំ​ គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទៅ​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណ​ រដ្ឋ​សង្គម​​​និយម​វៀតណាម​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

​លោក​ ស្រ៉ី​ ថា​ម​រុង្គ​ រដ្ឋមន្ដ្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ គណៈប្រតិភូ​អមដំណើរ​មាន​​​លោក​ឧ​ប​ នាយក​រដ្ឋមន្ដ្រី​ ហោ​ ណាំ​ហុង​,​ លោក​ ទេស​រដ្ឋមន្ដ្រី​ វ៉ា​ គឹ​ម​ហុង​,​ លោក​ទេស​ រដ្ឋមន្ដ្រី​ ស៊ុន​ ចាន់​ថុ​ល​,​ លោក​រដ្ឋមន្ដ្រី​ អង់​ វង្ស​វ​ឌ្ឍ​នា​,​ លោក​រដ្ឋមន្ដ្រី​ ខៀវ​ កា​ញា​រី​ទ្ធ​,​ លោក​រដ្ឋមន្ដ្រី​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​,​ លោក​រដ្ឋមន្ដ្រី​ ហង់​ ជួនណា​រ៉ុ​ន​ និង​រដ្ឋ​ មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​លោក​ សុខ​ ចិន្ដា​,​ លោក​ស្រ៉ី​ ថា​ម​រុង្គ​ និង​លោក​ កៅ​ គឹ​ម​ហួ​ន​ ព្រមទាំង​សមាជិក​រាជរ​ដ្ឋា​ ភិ​បាល​មួយ​ចំនួន​ទៀត​ ។​

​តាម​កម្មវិធី​លោក​ ស្រ៉ី​ ថា​ម​រុង្គ​ បាន​ បញ្ជាក់​ថា​ ក្រោយ​ពី​ទៅ​ដល់​ព្រ​លាន​យន្ដ​ ហោះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ និង​ គណៈប្រតិភូ​អញ្ជើញ​ទៅ​កាន់​វិមាន​ ប្រធាន​រដ្ឋ​ដើម្បី​ប្រារឰ​ពិធី​ស្វាគមន៍​ផ្លូវ​ ការ​ពី​ភាគី​វៀតណាម​ ។​ បន្ទាប់​មក​នឹង​ មានការ​ចរចា​ទ្វេភាគី​ជា​ផ្លូវការ​ជាមួយ​ លោកនាយក​រដ្ឋមន្ដ្រី​វៀតណាម​នៅ​ វិមាន​រដ្ឋាភិបាល​ ។​

​នៅ​ពេល​រសៀល​សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រធាន​ រដ្ឋសភា​វៀតណាម​,​ ជួប​សម្ដែង​ការ​គួរ​ សមជា​មួយ​ប្រធាន​រដ្ឋ​វៀតណាម​ និង​ ជួប​ជាមួយ​អគ្គលេខាធិការ​បក្ស​កុ​ម្មុនិ​ស្ដ​ វៀតណាម​ ។​

​នៅ​ពេល​យប់​លោកនាយក​រដ្ឋមន្ដ្រី​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នឹង​រៀបចំ​ពិធីជប់លៀង​ផ្លូវ​​ការ​ជូន​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ និង​សម្ដេច​កិត្ដិ​ ព្រឹទ្ធ​បណ្ឌិត​ និង​គណៈប្រតិភូ​កម្ពុជា​ ។​​ នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​នឹង​ដឹកនាំ​គណៈ​ ប្រតិភូ​ចូលរួម​សម្ដែង​ការ​គួរ​សមជា​មួយ ​លោក​អតីត​លេខាធិការ​បក្ស​កុ​ម្មុ​យ​និ​ស្ដ​វៀតណាម​ ចូល​ជួប​សម្ដែង​ការ​គួរ​សម​ ជា​​​​មួយ​​​អតីត​ប្រធាន​រដ្ឋ​វៀតណាម​ ។​

​នៅ​ក្នុង​ដំណើរ​បំពេញ​ទស្ស​កិច្ច​ផ្លូវ​ ការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ ណា​ម​នេះ​ដែរ​សម្ដេច​តេ​ជោ​មានកម្ម​វិធី​ ជួប​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ ជន​ស្ម័គ្រចិត្ដ​វៀតណាម​ដែល​បាន​មក​ ជួយ​រំដោះប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៧​ មក​រា​ ១៩៧៩​ ។​ នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​ សម្ដេច​តេ​ជោ​ក៏​បាន​ជួប​ជាមួយ​សមាគម​ អ្នក​វិនិយោគ​វៀតណាម​ដែល​មក​រកស៊ី​ នៅ​កម្ពុជា​ និង​ទទួល​ជួប​ជាមួយ​សមាគម​ មិត្ដភាព​វៀតណាម​-​កម្ពុជា​ដែល​ភាគី​ កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី​ឧបនាយក​ រដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ និង​ភាគី​វៀត​ ណា​ម​ដឹកនាំ​ដោយ​លោក​ វូ​ ម៉ៅ​ ។​

បន្ទាប់​ពី​កិច្ចចរចា​ទ្វេភាគី​រវាង​ សម្ដេច​តេ​ជោ​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម​​​នឹង​ ធ្វើ​ជា​សាក្សី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ ព្រៀង​ MOU​ មាន​ចំនួន​៩​ក្នុង​នោះ​មានៈ​

១-​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ ទំនិញ​វៀតណាម​-​កម្ពុជា​ ។​
២-​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម​ ទ្វេភាគី​ឆ្នាំ​២០១៤-២០១៥​ ដែល​ទាក់​ ទង​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​មាន​ ជាង​៣​ពាន់​លាន​ដុល្លារ​ ហើយ​ប្ដេជ្ញា​ជំរុញ​ឱ្យ​មាន​ទំហំ​៥​ពាន់​លាន​ដុល្លារ​នៅ​ ឆ្នាំ​២០១៥​ ។​
៣-​សន្ធិសញ្ញា​ស្ដី​ពី​បត្យាប័ន​ផ្លាស់​ប្ដូរ​។​
៤-​ផែនការ​សហប្រតិបត្ដិការ​ស្ដី​ពី​ ព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៤-២០១៥​ ។​
៥-​កិច្ចព្រមព្រៀង​ឥណទាន​សម្រាប់​សាងសង់​ស្ពាន​ជ្រៃ​ធំ​-​ភ្នំពេញ​ដែល​ចាប់​ស្ថាបនា​នៅ​ដើមឆ្នាំ​២០​១៤​​នៅ​ស្រុក​ កោះធំ​ ខេត្ដកណ្ដាល​ ។​
៦-​ផែនការ​សកម្មភាព​លើ​វិស័យ​អប់រំ​។​
៧-​ផែនការ​សហប្រតិបត្ដិការ​រវាង​ ក្រសួងមហាផ្ទៃ​កម្ពុជា​នឹង​នគរបាល​វៀត​ ណា​ម​ ។​
៨-​ផែនការ​សហប្រតិបត្ដិការ​រវាង​ បណ្ដា​ប័ណ្ណសរសើរ​វិទ្យាស្ថាន​ជាតិ​ សាកលវិទ្យាល័យ​កិច្ចការ​ផ្ទៃក្នុង​ហាណូយ​ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ។​
៩-​កិច្ចព្រមព្រៀង​ទិញ​ជី​កសិកម្ម​ ។​​

នៅ​ល្ងាច​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ សម្ដេច​តេ​ជោ​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណៈប្រតិភូ​ជាតិ​អញ្ជើញ​​​ទស្សនកិច្ច​ នៅ​ទីក្រុង​ ជា​ណា​ង​ លោក​អភិបាលខេត្ដ​ ដា​ឈាង​ ទទួល​បដិសណ្ឋារកិច្ច​ និង​រៀប​ចំ​ពិធីជប់លៀង​ជូន​ជា​កិត្ដិយស​ចំពោះ​ សម្ដេច​តេ​ជោ​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណៈប្រតិភូ​កម្ពុជា​​ផង​ដែរ​ ។​

​នៅ​ថ្ងៃ​ទី​២៨​ ខែ​ធ្ន្នូ​ ឆ្នាំ​២០១៣​ សម្ដេច​តេ​ជោ​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណៈ​ ប្រតិភូ​កម្ពុជា​អញ្ជើញ​ទស្សនា​ទីក្រុង​ តាម​រថយន្ដ​ បន្ទាប់​មក​ទៅ​កាន់​ព្រ​លាន​ យន្ដហោះ​ធ្វើ​មាតុភូមិនិវត្ដន៍​មក​កាន់​កម្ពុជា​វិញ​ ៕



0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks