Wednesday, December 25, 2013

hunsen_koemsokha
នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែ​ន៖ «គ្មាន​ការ​បោះឆ្នោត​ឡើង​វិញ​ គ្មាន​ការ​រំលាយ​រដ្ឋា​ភិបាល»​
ក្នុងបណ្ដាញ​ទំនាក់​ទំនង​សង្គមហ្វេស​ប៊ុក​​របស់លោក​ កឹម ​សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរថាខ្ញុំសូមផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តើលោកស្ដាប់រាស្ត្រខ្មែរឬស្ដាប់ចៅ​ហ្វាយ​​យួន? បើលោកស្ដាប់ចៅហ្វាយយួនរបស់លោក គឺរលាយស្រុកខ្មែរហើយ។ ឥឡូវយើងសូម​បួង​​​​​​​សួងទាំងអស់គ្នា សូមឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដាប់រាស្ត្រខ្មែរ ដោយចុះចេញ​ពី​តំ​ណែង​​ទៅ!!! នេះមិនមែនជា​លើក​ដំបូង​នោះទេ ដែលមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ បានបញ្ចេញ​ បន្ទាប់​​​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែ​ន បាន​បញ្ចេញ​ប្រតិកម្ម​ជាសា​ធារណៈ​​ប្រឆាំង​នឹង​ការ​ទាម​ទារ​​​ឱ្យទម្លាក់​រូប​ លោក​ចេញ​ពីមុខ​តំណែង​ និង​ឱ្យមាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដោយ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ដោយលោកបព្ជាក់ថា «គ្មាន​ការ​បោះឆ្នោត​ឡើង​វិញ​ គ្មាន​ការ​រំលាយ​រដ្ឋា​ភិបាល»​។
បណ្ដាញ​ទំនាក់​ទំនង​សង្គមហ្វេស​ប៊ុក​​ Chhanchor Khnongcheat បាន Commen ថា បើលោកកឹម សុខា ស្តាប់​ឆន្ទះរាស្រ្តត្រូវតែគោរព ព្រោះ CPP បានជាង ៣ លានសម្លេង ចំណែក CNRP បានជាង ២ លាន​​សម្លេង យល់?
ចំណែក លោក​ ឈាង​ វុ​ន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ប្រាប់ឱ្យដឹងថា​ ការតវ៉ា​ របស់​ក្រុម​​​ប្រឆាំង​មិន​ធ្វើ​ឱ្យលោក​ចាប់អារម្មណ៍​ឬ​ឈឺ​ក្បាល​អ្វី​​ឡើយ​។​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​​ព្រមាន​ថា​ នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដូចនេះ​ទៀត​នៅ​ថ្ងៃអាទិត្យ​ទី​២៩ខែ​ធ្នូ​ ហើយ​បើ​ចំនួន​កាន់​តែ​​​កើនឡើ​ង​ទៀត​នោះ​គឺជា​ការបង្ហាញ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ពិតជា​លែង​ត្រូវការ​ការ​កាន់អំណាចរ​បស់​គណបក្ស​ប្រជាជន​ ទៀតហើ​យ​។​
កាលពីព្រឹកថ្ងៃ​សុក្រ ទី​២០ ខែធ្នូ ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋសភា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​​ សែន​​ បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ថា «គ្មាន​ការ​ បោះឆ្នោត​ឡើង​វិញ​ គ្មាន​ការ​រំលាយ​រដ្ឋា​ភិបាល»​ ហើយបាតុកម្ម​ របស់ បក្ស​ប្រឆាំង​ទាមទារ​ឱ្យលោក​ចុះចេញ​ពី​តំណែង​ថា ​ជា​អំពើ​ខុស​រដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា​​ គ្មាន​អ្នក​ណា​ម្នាក់​មាន​សិទ្ធិ​មក​រំលាយ​រដ្ឋ​សភា​បាន​​ទេ​ក្រៅ​តែ​ពី​ការ ​បោះ​ឆ្នោត​រយៈ​ពេល​៥​ឆ្នាំ​ម្តង​ក្រោយ​សភា​បញ្ចប់​អាណត្តិ​របស់​ខ្លួន​។ លោកនាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​ពិនិត្យ​មាត្រា​ រដ្ឋ​ធម្ម​នុញ្ញ​ និង​លោកនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ លោកបាន​ឡើង​តាម​រយៈ រ​ដ្ឋធ​ម្ម​នុញ្ញ​នោះដែរ៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks