Wednesday, December 25, 2013

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅព្រឹកថ្ងៃអង្គារទី​២៤ធ្នូនេះ បានរៀបចំ​បើក ​កិច្ច​ប្រជុំ​ពិ​ភា​​ក្សា​ ស្តី​ពីការ​ដំ​ឡើង​ប្រាក់​ខែ​កម្មករ​កាត់​ដេរ ​ដែល​ដឹក​នាំ​ដោយលោក​ អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ និង មាន​ការ​ចូល​រួម​ពី​ភាគី​ថៅ​កែ​រោង​ចក្រ​​កាត់​ដេរ, តំណាង​សហជីព​កម្មករ​ និង​សមាគម​រោង​​​​ចក្រ​កាត់​ដេរ​ផងដែរ។
សូមបព្ជាក់ថា ក្រុមកម្មករ-កម្មការិនី​ជាច្រើនរយនាក់មកពី​សហជីពមួយចំនួន ​ក៏បាន​ផ្ទុះការ​តវ៉ានៅ​មុខ​​ផងដែរ ដោយពួកគេទំាងនោះ ​អង្គុយចំាស្តាប់​លទ្ឋផលនៃកិច្ចប្រជុំ​ រវាង តំណាងក្រសួងការងារ ស​​ហជីព ​និង តំណាងសមាគម រោងចក្រកាត់ដេរ ​ហើយក៏បានផ្ទុះកូដកម្មបិទ​ច្រកចេញចូលក្រសួង​ការ​​ងារ​​តែម្តង​ ក្រោ​យដឹងលទ្ឋផល។ យ៉ាងណា​ក៏ដោយរហូតដល់​រសៀល​ថ្ងៃដដែល​នេះ​ ក្រុមកម្ម​ក​រ​​​ ក៏ក្រុមកម្មករនៅ​មិនទាន់រំសាយ​ និងបើកច្រកចេញចូល នៅឡើយទេ​ ខណៈសមត្ថកិច្ចកំពុងរៀបចំ​សណ្តាប់ធ្នាប់​​នៅលើកំណាត់ផ្លូវ​ សហព័ន្ឋរុស្ស៊ីនោះ។
ខាងក្រោមនេះ ជាលទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​របស់​គណៈ​កម្ម​ការ​ប្រឹក្សា​ការងារ​ ស្តីពី​ ការ​ដំឡើង​ប្រាក់​ខែ​កម្មករ ៖
14761
ក្រុមកម្មករកម្មការិនីផ្ទុះការតវ៉ានៅមុខក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​កាលពីព្រឹកមិញ។
ទិដ្ឋភាពរបស់ក្រុមកម្មករមកពីសហជីពមួយចំនួនបានផ្ទុះការតវ៉ានៅមុខក្រសួងការងារ​ និង​បណ្តុះ​​​បណ្តាលវិជ្ជាជីវៈ​ កាលពីព្រឹកមិញ។

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks