Wednesday, December 25, 2013

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រ​សួង​​​​មហាផ្ទៃ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជាបានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​លោកនឹង​ទាក់ទងថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​​​​​​​​​ជាតិ រៀបចំ​ការចរចា​ជាថ្មី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​រក​ច្រក​ចេញពី​ភាព​តានតឹង​នយោបាយ ចាប់​​តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​​ នីតិកាល​ទី​៥​។​លោក​មានប្រសាន៏ថា​គ​ណ​​​​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ស្នើ​ឲ្យ​​​​​​មាន​កិច្ចចរចា​រវាង​គណ​បក្សនយោបាយ​ទាំងពីរ ដើម្បី​កុំឲ្យ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​​​​ប្រទេស​កម្ពុជា​ជួប​កលិយុគ​។លោក​បន្តថា ការទាមទារ​បោះឆ្នោត​ឡើងវិញ លុះ​ណា​គណបក្ស​ទាំង​​​ពីរ​ចរចា​គ្នា​លម្អិត ដើម្បី​សិក្សា​ពី​មូលហេតុ និង​ភាពមិនប្រក្រតី មិន​អាច​ស្តាប់​យោបល់​តែ​ម្ខាង​នោះ​ទេ​។​
​លោក ស ខេង ចាត់ទុកថា ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ពី​ភាពមិនប្រក្រតី​នៃ​ការបោះ​ឆ្នោត​គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​បញ្ហា​ទាំងមូល​នោះ​ទេព្រោះ​សង្គម​ស៊ីវិល​មួយចំនួន មិន​មាន​ឯក​រាជ្យ​​​​​​ភាពត្រឹមត្រូវ​នោះទេ​។​
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិអះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគ​ម​ន៍​​​​​​​ចំពោះ​កិច្ចចរចា​ដែលមាន​ប្រសិទ្ធភាព​ត្រឹមត្រូវមិន​ដូច​កិច្ច​ចរចាមុនៗ​ទេ​។ លោក​ថា គណបក្ស​លោក​នៅតែ​ទាមទារ​ការ​បោះឆ្នោត​ឡើងវិញ ដើម្បី​បង្ហាញ​ការពិត និង​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ ជាង ៨០% មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោត តាម​ការប៉ាន់ស្មាន​របស់​គណបក្ស​នេះ​៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks