សហរដ្ឋអាមេរិកដែលជាអ្នកធានារ៉ាប់រង
ត្រួតពិនិត្យដែនអាកាស ក្នុងក្របខ័ណ្ឌអូតង់
បានសម្រេចបញ្ជូនយន្តហោះចម្បាំង ចំនួន៦គ្រឿងបន្ថែមទៀត
ទៅកាន់តំបន់បាល់កង់។ ការបញ្ជូនយន្តហោះF-15
ដែលជាចម្លើយតបនឹងវិបត្តិអ៊ុយក្រែនដ៏តានតឹង
និងដោយហេតុតែរុស្ស៊ីបញ្ជូនទ័ពទៅកាន់តំបន់ស្វយ័តគ្រីមេ។
យន្តហោះចម្បាំងប្រភេទ F-15
នឹងត្រូវហោះមកដល់មូលដ្ឋានទ័ពអាកាសលីទុយអានី
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។ គ្មានអ្វីសង្ស័យទេ
ដែលថាការបញ្ជូនយន្តហោះចម្បាំងអាមេរិកនេះ
គឺជាការឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់រុស្ស៊ីអ៊ុយក្រែនផង
និងដើម្បីធានាសន្តិសុខប្រទេសលីទុយអានី លេតូនី និងប៉ូឡូញ
ប្រទេសជាអតីតរដ្ឋរណបសហភាពសូវៀត ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន
និងដែលបានចូលជាសមាជិកអូតង់នៅឆ្នាំ២០០៤។
ប្រទេសជាអតីតសហភាពសូវៀត ដែលព្រួយបារម្ភកាន់តែខ្លាំងឡើងៗ
នៅពេលឃើញរុស្ស៊ីចូលឈ្លានពានគ្រីមេ។
តាមធម្មតា ប្រទេសជាបក្សសម្ព័ន្ធអូតង់ មានភារៈការពារដែនអាកាស តំបន់បាល់កង់ម្តងម្នាក់ៗ ក្នុងនាមជាប្រធានផ្លាស់វេនអង្គការ ប៉ុន្តែប្រទេសនៅតំបន់នេះ គ្មានមធ្យោបាយយោធាគ្រប់គ្រាន់ ទើបត្រូវការជំនួយពីអាមេរិក។ អាមេរិក ដែលបានបង្កើនការល្បាត ហោះហើរលើមេឃ តាមព្រំដែនប៉ែកខាងត្បូង និងកើតតំបន់បាល់កង់ មានព្រំប្រទល់ជាប់នឹងរុស្ស៊ី និងបៀឡារុស តាំងពីខែមករាមក។ បើតាមប្រធានាធិបតីលីទុយអានី ដែលបានចុះទៅត្រួតពិនិត្យមូលដ្ឋានទ័ពអាកាសនៅថ្ងៃម្សិលមិញ និងដែលបានអំពាវនាវឱ្យអូតង់បង្កើនវត្តមានក្នុងតំបន់ សកម្មភាពហោះឆ្វែលរបស់អូតង់បានកើនឡើង៤០ដង ជាងឆ្នាំមុន។
ក្រៅអំពីការសម្តែងកម្លាំងយោធាដែនអាកាស និងបន្ទាប់ពីសហភាពអឺរ៉ុប លោកអូបាម៉ា ក៏បានចេញក្រិត្យឱ្យបង្កកទ្រព្យសម្បត្តិជនណាដែលមានពាក់ព័ន្ធ ដោយផ្ទាល់នឹងអស្ថិរភាពអ៊ុយក្រែន។ ការផ្តល់ទិដ្ឋាការក៏នឹងត្រូវរិតបន្តឹង និងកំរិតជាងមុន ដើម្បីឆ្លើយតបនឹងទង្វើម៉ូស្គូដែលរំលោភបូរណភាពដែនដី និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ៊ុយក្រែន៕

ប្រភព RFI
0 comments:
Post a Comment