គ្រូពេទ្យភ្នែកខេត្តកណ្ដាល អំពាវនាវដល់ពលរដ្ឋដែលមានបញ្ហាភ្នែក
ឬជំងឺភ្នែកឱ្យរួសរាន់មកទទួលសេវាពិនិត្យ
និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែករកាកោង ស្រុកមុខកំពូល
ខេត្តកណ្ដាល។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា សេវាវះកាត់ជំងឺភ្នែកឥតគិតថ្លៃនេះ គឺសហការជាមួយមូលនិធិអន្តរជាតិនៅប្រទេសអូស្ត្រាលី ឈ្មោះ ហ្វ្រិដ ហូឡូ (Fred Hollows) ដែលធ្វើការផ្ដោតលើជំងឺភ្នែក។
លោកវេជ្ជបណ្ឌិត លន់ ម៉ារ៉ា ឱ្យដឹងថា នៅថ្ងៃទី៩ កុម្ភៈ លោកវះកាត់បញ្ហាភ្នែកជូនពលរដ្ឋបានជាង ២០ករណី និងទទួលពិគ្រោះព្យាបាលជិត ១០០ករណី។ ជំងឺភ្នែកដែលលោកបានទទួលភាគច្រើន គឺជំងឺភ្នែកឡើងបាយ កន្ទុយថ្លែន ប្រែងចាក់ភ្នែក និងជំងឺឡើងសម្ពាធភ្នែកជាដើម៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment