នៅថ្ងៃអង្គារម្សិលមិញ
ប្រទេសរុស្ស៊ីបានធ្វើការសាកល្បងបាញ់មីស៊ីលអន្តរទ្វីប នៅ
តំបន់អាស្ត្រាខាន់ ភាគខាងត្បូង។ ការសាកល្បងនេះ
ធ្វើឡើងចំពេលអ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ ដោយឡែក
អាមេរិកបានប្រាប់ថា
អាមេរិកបានទទួលដំណឹងពីការសាកល្បងមីស៊ីលរបស់រុស្ស៊ីនេះមុនរួចមកហើយ
ហើយការសាកល្បងនេះ
គ្រាន់តែជាទម្លាប់ធម្មតាស្របតាមសន្ធិសញ្ញានៃការដាក់អាវុធ
រវាងរុស្ស៊ី-អាមេរិក ទាក់ទងនឹងមីស៊ីលអន្តរទ្វីបប៉ុណ្ណោះ។
ការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ី
នៅថ្ងៃអង្គារម្សិលមិញ បានធ្វើឡើងនៅតំបន់ អាស្ត្រាខាន់
ភាគខាងត្បូងរុស្ស៊ី ចំងាយប្រមាណ៤៥០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
មីស៊ីលរុស្ស៊ី ឈ្មោះថា Topol RS-១២M មានប្រវែង២០ម៉ែត្រ
អាចបាញ់បានរយៈចំងាយមួយម៉ឺនគីឡូម៉ែត្រ
ហើយអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទំងន់រាប់រយគីឡូតោនបាន។
រុស្ស៊ីបានបាញ់មីស៊ីលនេះដោយជោគជ័យ
ដោយបានសម្រេចទិសដៅបាញ់រហូតដល់កាហ្សាក់ស្តង់។
ការបាញ់សាកល្បងមីស៊ីលនេះ ធ្វើឡើង៥ថ្ងៃប៉ុណ្ណោះ
ក្រោយពេលកងទ័ពរុស្ស៊ីបានចូលកាន់កាប់តំបន់គ្រីមេនៅអ៊ុយក្រែន។
យោងតាមអាមេរិក ការបាញ់សាកល្បងនេះ
គឺជាទម្លាប់ធម្មតារបស់រុស្ស៊ីប៉ុណ្ណោះ។
ហើយវាស្របតាមសន្ធិសញ្ញានៃការដាក់អាវុធ ឈ្មោះថា ស្តាត Start
ចែងពីមីស៊ីលអន្តរទ្វីប។
អាមេរិកនិងរុស្ស៊ីបានសម្រេចសន្ធិសញ្ញានេះរួមគ្នា
កាលពីឆ្នាំ២០១០។ អាមេរិកប្រាប់ថា
បានទទួលដំណឹងស្តីពីការបាញ់មីស៊ីលនេះពីរុស្ស៊ី រួចមកហើយ
គឺមុនពេលអ៊ុយក្រែនធ្លាក់ក្នុងវិបត្តិម្ល៉េះ។
កាលពីខែតុលាឆ្នាំ២០១៣ រុស្ស៊ីធ្លាប់បានបាញ់សាកល្បងមីស៊ីលបែបនេះរួចមកហើយ។ រដ្ឋាភិបាលរុស្ស៊ីនៅតែត្រៀមខ្លួន បន្តការងារនុយក្លេអ៊ែររបស់ខ្លួនទៀត ហើយបានសម្រេចធ្វើអោយផ្នែកនុយក្លេអ៊ែររុស្ស៊ីកាន់តែមានលក្ខណៈ ទំនើបថែមទៀត។ លោកពូទីនចង់រក្សានូវកម្លាំងការពារ ប្រឈមនឹងក្រុងវ៉ាស៊ីនតោន ដែលចង់ធ្វើគំរោងខែលការពារមីស៊ីល នៅអឺរ៉ុប។ ក្រុងម៉ូស្គូយល់ថា គំរោងនេះជាការគំរាមកំហែងកម្លាំងយុទ្ធសាស្ត្រ។ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ការបាញ់សាកល្បងមីស៊ីលម្សិលមិញនេះ អាចជួយរុស្ស៊ីអោយពង្រីកសមត្ថភាពខ្លួន ប្រឈមនឹងខែលការពារមីស៊ីលរបស់អាមេរិកបាន។
សូមរំលឹកឡើងវិញដែរ ពីភាពតានតឹងកម្រិតកំពូល ក្នុងសម័យសង្គ្រាមត្រជាក់រវាងរុស្ស៊ីនិងអាមេរិក ក្នុងខែតុលា ឆ្នាំ១៩៦២។ កាលណោះ រុស្ស៊ីបានដាក់ទីតាំងមីស៊ីលនៅគុយបា ប្រឈមនឹងការព្យាយាមឈ្លានពានរបស់អាមេរិកលើគុយបា។ ទោះជាមានភាពតានតឹងបែបនេះក្តី កាលណោះ រុស្ស៊ីនិងអាមេរិកនៅតែបន្តសាកល្បងនុយក្លេអ៊ែរដាក់គ្នា រៀងៗខ្លួន។ អាមេរិកបាញ់មីស៊ីលបាន៤ដង រីឯរុស្ស៊ី បាញ់បាន២ដង៕

ប្រភព RFI
0 comments:
Post a Comment