Monday, March 10, 2014

Malaysian-Air
ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysian Airline System Bhd បាន​ធ្លាក់​ចុះ​​ខ្លាំង​បំផុត​​ក្នុង​រយៈ៩​ខែ បន្ទាប់​ពី​យន្តហោះ​ម៉ូដែល 370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយនេះ បាន​បាត់​ខ្លួន​នៅ​ក្នុង​ជើង​ហោះហើរ​រវាង​ទីក្រុង​កូឡាឡាំ​ពួរ និង​ទីក្រុង​ប៉េកាំង​កាល​ពី​​ពីរ​ថ្ងៃកន្លង​ទៅ​នេះ​​។
ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ បាន​ធ្លាក់​ចុះ ១០​ភាគ​រយ​មកនៅ​ត្រឹម​តម្លៃ ២២,៥​សេន​​នៅម៉ោង ១០ និង​៣​នាទី​ព្រឹក​ថ្ងៃ​​នេះ ម៉ោង​ក្នុង​ស្រុក ជិត​ដល់​តម្លៃ​ទាប​បំផុត​នៅ​ម៉ោង​បិទ​ផ្សារ​ហ៊ុន បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ១៨​ភាគ​រយ​។ ភាគហ៊ុន​នេះ ត្រូវ​បាន​ជួញ​ដូរ​យ៉ាង​សកម្ម​បំផុត​នៅផ្សារ​ហ៊ុន​នៅ​ក្រុង​កូឡាឡាំ​ពួរ ដោយ​ភាគហ៊ុន​ចំនួន ២១២​លាន​ហ៊ុន​ត្រូវ​បាន​ជួញ​ដូរ​។
សន្ទស្សន៍​ហ៊ុន FTSE Bursa Malaysia KLCI បាន​ធ្លាក់​ចុះ ០,៦​ភាគ​រយ ទន្ទឹមនឹង​នោះ​ដែរ ប្រាក់​រីងហ្គីដ ក៏​បាន​ធ្លាក់​ថ្លៃ ០,៦​ភាគ​រយ​ផង​ដែរ​ធៀប​នឹង​ប្រាក់​ដុល្លារ។
ប្រទេស​ម៉ាឡេស៊ី បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ទីតាំង​របស់យន្តហោះ ដែល​បាន​​ធ្លាក់​ក្នុង​ឈូង​សមុទ្រ​ថៃ​ដោយ​​មាន​អ្នក​ដំណើរ​ចំនួន ២៣៩​នាក់​ ដោយ​ផ្តោត​លើ​ប្រេង​​អណ្តែត​លើទឹក។ ការ​សង្ស័យ​ថាមាន​ករណីភាវរកម្ម​កើន​ឡើង​ បន្ទាប់​ពី​ប្រទេស​អូទ្រីស និង​ប្រទេស​អ៊ីតាលី បាន​ឲ្យ​ដឹង​ថា លិខិត​ឆ្លង​ដែន ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​ដំណើរ​ភេទ​ប្រុស​ពីរ​នាក់​ ត្រូវ​បាន​គេ​លួច​ពី​​ពលរដ្ឋ​របស់​ខ្លួន។
ប្រេង​​ដែល​អណ្តែត​លើ​ទឹក ដែល​យន្តហោះ​យោធា​របស់​វៀត​ណាម បានរក​ឃើញ​នោះ មាន​ចម្ងាយ​ប្រមាណ​១៤០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ត្បូង​របស់​កោះ ​ Tho Chu ក្នុង​ឈូង​សមុទ្រ​ថៃ​ ពោល​គឺ​នៅ​ខាង​ក្រៅ​សមុទ្រ​ចិន​ខាង​ត្បូង​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​ស្វែង​រក​យន្តហោះ​ម៉ូដែល Boeing Co. 777-200 ដែល​បាន​បាត់​នោះ បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​នូវ​បំណែក​ដែល​គេ​សង្ស័យ​ថា​ជា​បង្អួច ឬ​ទ្វារ​យន្តហោះ​៕ 

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks