Monday, December 9, 2013

ថៃ៖ នៅថ្ងៃទី០៩ ធ្នូ នេះសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចេញ​ផ្សាយឲ្យដឹងថា មេដឹក​នាំគណៈ​កម្មាធិ ការ កំណែទម្រង់​ប្រជា​ធិបតេយ្យ លោក ស៊ូថេប ថងស៊ូបាន នឹងធ្វើសេចក្ដីប្រកាសយ៉ាង​ធំមួយ នៅ វិមានរដ្ឋាភិបាល នាល្ងាចថ្ងៃចន្ទនេះ។ នេះបើតាម​សមា​​ជិក លោក សាថិត វង្ស ណុងថៃ បានរាយ ការណ៍។

សេចក្ដីប្រកាសរបស់លោក សាថិត និង លោក ស៊ូថេប នឹងមានការទាក់ទិននឹង ២បៀប ដ៏ល្អបំផុត ដែលនាំឱ្យប្រទេសជាតិនេះ ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ ជាមួយនឹងក្រុមប្រឹក្សារបស់ប្រជាជន និងរដ្ឋា ភិបាលរបស់ប្រជាជន ដោយសេរី និងលុបបំបាត់ ឥទ្ធិពលនៃរបបលោកថាក់ស៊ីនេះ។

លោក បាននិយាយថា ការផ្លាស់ប្តូរនេះនឹងរួមបញ្ចូល ទាំងកំណែទម្រង់នយោបាយ, ការបោះឆ្នោត អភិបាលខេត្ត និងជាវិស័យធនធានមនុស្ស ប្រសើរជាងមុន។

បើទោះបីជាភាគច្រើន នៃក្រុមអ្នកតវ៉ានេះ បានផ្លាស់ទៅវិមានរដ្ឋាភិបាលក៏ដោយ ក៏សមាជិកស្នូល របស់លោក នៅតែបន្ត ត្រឡប់ទៅនិយាយ នៅលើឆាកនៅឯវិមាន ប្រជាធិបតេយ្យ នាថ្ងៃចន្ទនេះ ។ នេះបើយោងតាម សេចក្ដីរាយការណ៍ ពីសកម្មភាពនៅជិតវិមានរដ្ឋាភិបាល និងការបញ្ជូន របាយ ការណ៍ ដោយទីភ្នាក់ងារព័ត៌មានបរទេស ទៅលើការប្រមូលផ្តុំគ្នា នៅក្នុងប្រទេសថៃ៕
 
ប្រភពៈ ភូមិអច្ឆរិយៈ

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks