Monday, December 9, 2013

ភ្នំពេញ:  លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិលត្រឡប់​មកដល់​កម្ពុជា​វិញ កាលពី​ម៉ោង​៩​ព្រឹក​ដើម្បី​ត្រៀម​ដឹកនាំ បាតុកម្ម​នៅ​ភ្នំពេញ និង​នៅ​សៀមរាប នៅ​ថ្ងៃស្អែក ដោយ​ដាក់​ប្រទេស អោយ​ស្ថិតនៅក្នុង​ភាព​ប្រណាំង ប្រជែងជាមួយ​ព្រះរាជាណាចក្រ​ថៃ ដែល​កំពុងតែ​ប្រឈមមុខ​ នឹង​ភាពវឹកវរ នយោ បាយ ដោយសារតែ​អតីត​ឧបនាយករដ្ឋមន្ត្រី​ស៊ូ​ថេប ដឹកនាំ​បាតុកម្ម យកឈ្នះ​ចាញ់ ដើម្បី​ផ្តាច់ ឬ​សគល់​ត្រកូល ថាក់ស៊ីន ពី​ឆាកនយោបាយ​ថៃ​។​

​នៅពេលដែល ​មកដល់​ភ្នំពេញ លោក សម រង្ស៊ី បាន​និយាយថា លោក​នឹង​ដឹកនាំ​បាតុកម្មនៅ​ភ្នំពេញ នៅពេល​ព្រឹក និង​នៅ​សៀមរាប ពេល​រសៀល​នា ថ្ងៃ​១០ ខែធ្នូ ដែលជា​ទិវា​សិទ្ធិមនុស្ស​។​

​នៅពេលដែល​ត្រូវបាន​សួរថា​តើ​លោក​នឹង​ ដឹកនាំ​ការ​ដង្ហែរ​ក្បួន​ឬ​អត់​នោះ ខណ​:​ដែល​ក្រសួងមហាផ្ទៃ​បានធ្វើ​ការហាម​មិនអោយ​ហែ​ក្បួន លោក សម រង្ស៊ី​បាន​ឆ្លើយ​មិន​ច្បាស់លាស់​ដោយនិយាយ​ថា​យើង​មិនអាច​ឃាត់​ប្រជាពលរដ្ឋ​ បានទេ​យើង​ត្រូវគោរព​សិទ្ឋិ​របស់​ពួកគេ​។​

​មេបក្ស​ប្រឆាំង​រូបនេះ​ ក៏​ធ្វើការ​ប្រៀបធៀប​ផងដែរ​នូវ​អ្វី​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ថៃ​ដោយ​ និយាយថា​បាតុកម្ម​កំពុង​កើតមាន​ហើយ អាជ្ញាធរ​កំពុងតែ​ការពារ​មិន​អោយមាន​អំពើហិង្សា​។ ភាព​ធ្ងន់ធ្ងរ​នៃ​នយោបាយ​នៅ​ប្រទេស​ថៃ​បាន​បង្ខំ​អោយ​លោក ស្រី​យ៊ី​ង​ឡាក់ ប្រកាស​រំលាយ​សភា​ថៃ​នៅ​ព្រឹក​នេះ​។ ​អ្នកវិភាគ​នយោបាយ​និយាយថា​វា​ គ្រោះថ្នាក់​ណាស់​សម្រាប់​ប្រទេសជាតិ​នៅពេលដែល​អ្នកនយោបាយ​ជ្រើសរើស​ការតស៊ូ ​តាម​ដងផ្លូវ​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​នោះ​។​

​លោកស្រី យី​ង ឡាក់ នាយករដ្ឋមន្ត្រី ថៃ បានប្រកាសនៅព្រឹក ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៣នេះថានឹង រំលាយ រដ្ឋសភាខណៈដែល បាតុករបានប្រមូលគ្នាដើម្បី តស៊ូ យកឈ្នះ ចាញ់ នៅថ្ងៃនេះ ។

​លោកស្រី យី ង ឡាក់ បានប្រកាសថា លោកស្រី បានស្នើ ទៅ ព្រះមហាក្សត្រ រួចហើយ ដើម្បី រំលាយរដ្ឋសភា។ ចំណែកការបោះឆ្នោត នឹងត្រូវធ្វើឡើងបន្ទាប់ពីនោះ។ ​គណៈរដ្ឋមន្ត្រី របស់លោក ស្រី ក៏នឹងត្រូវរំលាយផងដែរនៅពេលខាងមុខ ប៉ុន្តែនៅចំពោះមុខនឹងត្រូវ បំពេញភារកិច្ច​ធម្មតា​ក្នុងនាមជា​ រដ្ឋា​ភិបាលចាំផ្ទះ។

ការប្រកាស​របស់លោក​ស្រី​ មិនទាន់​អាចធ្វើអោយ​បាតុករ​សប្បាយចិត្ត​នៅឡើយ​ទេ​ ហើយ​ពួកគេ​នៅតែ​ធ្វើបាតុកម្ម​។ គោលដៅ​របស់​ពួកគេ​នោះ គឺ​កំចាត់​ត្រកូល ថាក់ស៊ីន ចេញពី​នយោបាយ ហើយ​ប្រគល់​អំណាច​អោយ​ក្រុមប្រឹក្សា​ប្រជាជន​ដោយ​មិន​ឆ្លង​ការបោះឆ្នោត​។​

ជាមួយនឹង​ការទាមទារ​ដ៏​ហួស​ហេតុនេះ ​គេ​ពិបាក​នឹង​ទាយ​ថា​តើ​ប្រទេស​ថៃ នឹងធ្វើ​ដំណើរ​ទៅរក​លទ្ធិ ប្រជាធិបតេយ្យ កាន់តែរ​រឹងមាំ ឬ ក៏​ប្រឈមមុខ​នឹង អនាគត​ដ៏​ខ្មៅ​មួយ​៕​




ប្រភព CEN

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks