Monday, December 9, 2013

បាងកក៖ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអន្តរជាតិធំៗ ពីបាងកកឱ្យដឹងថា លោកស្រី នាយករដ្ឋ មន្រ្តីថៃ យីងឡាក់ នៅ​ថ្ងៃចន្ទី០៩ខែធ្នូឆ្នាំ២០១៣នេះ​ បានប្រកាសរំលាយរដ្ឋសភា ដើម្បី​ឱ្យមានការបោះឆ្នោត សម្រាប់ស្តារស្ថិរភាពឡើងវិញ។

លោកស្រីយ៉ីងឡាក់ បានប្រកាសលើកញ្ចក់ទូរទស្សន៍ជាតិរបស់​ថៃនៅ វេលាម៉ោង ៩ព្រឹកថ្ងៃនេះថា បានដាក់សំណើទៅព្រះមហា ក្សត្រ​សូមរំ លាយសភា​ព្រោះនេះ​ជាការបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់ ខ្ជាប់លទ្ធិ ប្រជាធិបតេយ្យ  ដើម្បីដោះស្រាយវិបត្តិនយោបាយ​នៅក្នុងប្រទេស។

លោកស្រី បានបន្តទៀតថា គ្រប់ភាគីនយោបាយទាំងអស់ អាចចូលទៅក្នុងសមរភូមិបោះឆ្នោត ដើម្បីឲ្យ ប្រជាជនមានសិទ្ធិ បោះឆ្នោតជ្រើសរើសបុគ្គល ដែលមានសមត្ថភាពនៅក្នុងការដោះ ស្រាយ​វិបត្តិ នៅក្នុងប្រទេស។

លើសពីនេះ លោកស្រីបានសង្កត់ធ្ងន់ថា ទោះបីមានការរំលាយសភាក្តី តែគណៈរដ្ឋមន្រ្តីនៅ​តែ​បន្តភារកិច្ច តាមរដ្ឋធម្មនុញ្ញ រហូតដល់មានគណៈរដ្ឋមន្រ្តីថ្មី លោកស្រីបានបញ្ជាក់ជាចុងក្រោយថា ​រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគណៈ កម្មាធិការរៀបចំ ការបោះឆ្នោតដើម្បីរៀបចំការបោះ​ឆ្នោតឲ្យបានលឿន បំផុត និងអំពាវនាវឲ្យ ប្រជាពលរដ្ឋចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ការប្រកាសរបស់លោកស្រីនាយក រដ្ឋមន្រ្តីបានធ្វើឡើងបន្ទាប់ពីក្រុមបាតុករ ដឹកនាំដោយ ស៊ូថេប ថងស៊ូបាន ព្រមទាំងអតីតសមាជិកសភា គណបក្សប្រជាធិបតេយ្យ១៥៣រូប​ ដែលបានលាលែង កាលពីម្សិល មិញបានសម្រុកចូលវិមានរដ្ឋាភិបាល និងបណ្តាស្ថាប័នរដ្ឋសំខាន់ៗ នៅទីក្រុងបាងកក៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks