នៅថ្ងៃទី០៩ ខែធ្នូនេះ ចលនាតវ៉ាបានចាប់ផ្ដើមសារជាថ្មី ដោយធ្វើឲ្យទីក្រុងបាងកក ត្រូវទទួលរ ងការគំរាមកំហែងយ៉ាងខ្លាំងក្លាពីក្រុមបាតុករ បើទោះជាថ្ងៃនេះ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានប្រកាសរំលាយសភាក៏ដោយ។ជាមួយការត្រឡប់មកជាថ្មីនូវការតវ៉ាប្រឆាំងរដ្ឋាភិបាល លោកស៊ូថេប ថុងស៊ូបាន ដឹកនាំក្រុមបាតុករដោយបង្ហាញពីភាពមិនពេញចិត្តទោះជា លោកស្រីយ៉ីង ឡាក់ ប្រកាសរំលាយសភា តែនៅដឹកនាំប្រទេសជារដ្ឋាភិបាលបណ្តោះអាសន្ន។
អ្វីដែលក្រុមបាតុករចង់បាននោះគឺ ទម្លាក់លោកស្រីយ៉ីងឡាក់ចេញពីតំណែង ព្រោះលោកស្រីយ៉ីង ឡាក់គឺ ជាស្រមោលរូបភាពនៃការដឹកនាំ ដូចជាអតីតនាយករដ្ឋមន្ត្រីលោកថាក់ ស៊ីន អញ្ជឹងដែរ ពោលគឺ ពួកគេចង់បានន័យថា ដកស្មៅគឺត្រូវដកទាំងឬស។
លោក ស៊ូថេប ថុងស៊ូបាន បានបន្ថែមថា លោកនឹងធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងទីក្រុងបាងកក ក៏ដូចជានៅក្នុងប្រទេសថៃទាំងមូល ចេញមកតវ៉ានៅតាមដងផ្លូវ ទាំងអស់គ្នា ហើយលោកនឹងមិនត្រឡប់ទៅផ្ទះដោយដៃទទេនោះឡើយ ដរាបណាគ្មានលទ្ធដែលពួកគេចង់បាន។
ជាមួយគ្នានេះក្រុមប្រឆាំងទាំងអស់ បានលើកឡើងថា របបថាក់ស៊ីនបានជាប់ឆ្នោតជាងមួយទសវត្សមកហើយ ហើយលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ក៏បានទទួលការផ្ដល់ឱកាសជាថ្មីនូវការបោះឆ្នោតដែរ ដូច្នេះពួកគេមិនពេញចិត្ដនឹងការធ្វើបែបនេះឡើយ។ អ្វីដែលពួកគេចង់បានគឺការបំបាត់របបថាក់ស៊ីនពីជួររដ្ឋាភិបាល។
ជាមួយគ្នានេះក្រុមប្រឆាំងទាំងអស់ បានលើកឡើងថា របបថាក់ស៊ីនបានជាប់ឆ្នោតជាងមួយទសវត្សមកហើយ ហើយលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ក៏បានទទួលការផ្ដល់ឱកាសជាថ្មីនូវការបោះឆ្នោតដែរ ដូច្នេះពួកគេមិនពេញចិត្ដនឹងការធ្វើបែបនេះឡើយ។ អ្វីដែលពួកគេចង់បានគឺការបំបាត់របបថាក់ស៊ីនពីជួររដ្ឋាភិបាល។
ទាក់ទងនឹងការធ្វើមហាបាតុកម្មនេះ ក្រុមអ្នកច្បាប់របស់គណបក្សប្រឆាំង ក៏បានសុំលាលែងពីដំណែងជាសភា តំណាងរាស្ដ្ររបស់ខ្លួនដែរ កាលពីថ្ងៃទី០៨ ខែធ្នូ ដោយសារតែព្រះរាជាណាចក្រថៃស្ថិតក្នុងបញ្ហានយោបាយធ្ងន់ធ្ងរ។ ដោយឡែករបាំងថ្មសម្រាប់ការពារ ចលនាក្រុមបាតុករត្រូវបានគេដាក់នៅ ជុំវិញវិមានរដ្ឋាភិបាល ប៉ុន្ដែមិនដូចគ្នាទៅនឹងការដាក់ការពារកាលពីលើកមុននោះទេ។
រីឯរបាំងបន្លាលួស មិនត្រូវបានប្រើប្រាស់នៅក្នុងការដាក់ការពារទេ។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីអាជ្ញាធរ។ អ្នកនាំពាក្យទីភា្នក់ងារប៉ូលីសជាតិបានឲ្យដឹងថា ក្រុមប៉ូលីសនឹងរក្សាជំហរនៅក្នុងការចរចារ ដើម្បីចៀសវាងនូវការរងរបួសឬក៏ស្លាប់ ហើយប៉ូលីសនឹងជម្រុញឲ្យក្រុមបាតុករទាំងអស់គោរពទៅតាមច្បាប់។ (ដោយៈ ពេញ ផេង)
ប្រភព វិទ្យុខ្មែរអន្តរជាតិ
0 comments:
Post a Comment