Monday, December 9, 2013

បាងកកប៉ុស្ដិ៍៖ នៅថ្ងៃចន្ទនេះ សារព័ត៌មានបាងកកប៉ុស្ដិ៍ បានចេញផ្សាយឲ្យដឹងថា គណបក្ស ភឿថៃ បានត្រៀមខ្លួន រួចជាស្រេចហើយ សម្រាប់ចូលរួមការបោះឆ្នោត ជាថ្មីក្រោយការ រំលាយសភា ហើយខ្លួនមានការជឿជាក់ថា នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងទទួលបានជ័យជំនះ សារជាថ្មី សម្រាប់ ការបោះឆ្នោត។នេះបើតាមការអះអាងរបស់មេដឹកនាំ គណបក្យភឿថៃ គឺលោក ចារ៉ាពង្ស រួងសុវណ្ណ។

លោក ចារ៉ាពង្ស រួងសុវណ្ណ បាននិយាយថា គណៈកម្មាធិការរបស់បក្សបានជួបប្រជុំគ្នា រយៈពេលយ៉ាងតិចពីរ ថ្ងៃដើម្បី ដាក់ចេញនូវយុទ្ធសាស្រ្ត នៃការបោះឆ្នោតមួយ។ នេះជាការវិល ត្រឡប់ទៅរកឆាកនយោបាយ នៃការបោះឆ្នោតដើម្បីជ្រើសតាំងថ្នាក់ដឹកនាំ​ឡើងវិញរបស់​ប្រជាពលរដ្ឋ​ថៃបន្ទាប់ពីមានការប្រឆាំងកើតឡើង ថ្មីៗនេះ។

លោក ចារ៉ាពង្ស បាននិយាយថា លោក ជឿជាក់ថា លោកស្រី យីងឡាក់ នឹងធ្វើការជ្រើសតាំង ជាថ្មីម្តងទៀតដោយការបោះឆ្នោត ពីព្រោះប្រជាពលរដ្ឋចង់ឱ្យលោក ស្រី នៅតែជា នាយករដ្ឋ​មន្ត្រីដដែល។

មេដឹកនាំ គណបក្សភឿថៃ បានផ្តល់ដំបូន្មាន សម្រាប់ គណបក្សប្រជាធិបតេយ្យថា« កុំភ័យខ្លាចជាមួយ នឹងការបោះឆ្នោតអី។ កុំលេងល្បែងនៅតាមផ្លូវ។ បើទោះបីជាអ្នកបានចាញ់នៅក្នុង ការបោះឆ្នោត ចុងក្រោយក៏ដោយ ថ្ងៃណាមួយ អ្នកអាចនឹងទទួលបានជ័យជម្នះ»។

លោកឧបនាយករដ្ឋមន្រ្តីថៃ ស៊ូរ៉ាពង្ស ក៏មានការជឿជាក់ថា លោក ស្រី យីងឡាក់ នឹងអាចយក ឈ្នះ ការបោះឆ្នោត ជាថ្មីនោះបានផងដែរ ៕

Photo by DAP-News

ប្រភព ដើមអំពិល

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks