Monday, December 9, 2013

ភ្នំពេញៈ ការប្រកួត កីឡាចំនួន ១០ប្រភេទ នៅក្នុងកម្មវិធីបុណ្យសមុទ្រ លើកទី២ ដើម្បីអបអរសាទរ ឆ្នេរកម្ពុជា ដែលបានក្លាយជា សមាជិក្លឹបឆ្នេរស្អាត ជាងគេនៅលើ ពិភពលោក នៅខេត្តកែប ដែលចាប់ផ្ដើម កាលពីថ្ងៃទី០៦ ធ្នូនោះ ត្រូវបានបញ្ចប់ហើយ កាលពីរសៀល ថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ២០១៣ ម្សិលមិញនេះ ។
សូមរំឭកថាកីឡាទាំង១០ប្រភេទ ដែលបាន ចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ បុណ្យសមុទ្រ លើកទី២ ដ៏អស្ចារ្យខាងលើនេះ មានដូចជា កីទ្បាហោះហើរ, កីទ្បាលើទឹក, បាល់ទះលើឆ្នេរខ្សាច់, ហែលទឹកចម្ងាយឆ្ងាយ, ម៉ូតូទឹក(Jetski), កីទ្បាលោតពីលើអាកាស (Parachute), ប្រដាល់ក្បាច់គុនបូរាណខ្មែរ, ទ្រីយ៉ាត្លុង, ល្បុក្កតោ និងប្រភេទកីឡាទូក្ដោង។ចំពោះលទ្ធផលថ្ងៃចុងក្រោយនៃការប្រកួតកីឡានៅលើឆ្នេរខ្សាច់ដ៏ស្រស់ ស្អាត អមដោយភ្នំធម្មជាតិនោះ គឺមានកីឡាទ្រីយ៉ាត្លុង-អាគ័រត្លុង និងកីឡាប្រដាល់ ។ សម្រាប់លទ្ធផលកីឡាទ្រីយ៉ាត្លុង(រត់-ហែលទឹក-ជិះកង់)ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករបារាំង Sebastien ប្រើថេរវេលា ២៩នាទី ៣៩វិនាទី និង៤៩ និងលេខ២ កីឡាករ ផាន សុភ័ក្រ្ដ ប្រើថេរវេលា ២៩នាទី ៤០វិនាទី និ៧៩ ។ ចំណែកកីឡាអាគ័រត្លុង(ហែលទឹក-រត់) ជ័យលាភីលេខ១ កីឡាករ នាង ពេជ្រពិសិដ្ឋ ប្រើថេរវេលា ១៣នាទី ៥១វិនាទី និង៦២ និងលេខ២ កីឡាករ ឈុន ប៊ុនថន ប្រើថេរវេលា ១៤នាទី ១៣វិនាទី និង២២ ។
រីការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរវិញ គឺមានកីឡាករ ឈាន ហុង ស្មើពិន្ទុ ធី តុងហ៊ី, កីឡាករ ឈិន ក្វាន់ង៉ុយ ប្រកួតចាញ់ ថៃ ប៊ុនហាន ដោយពិន្ទុ, កីឡាករ ភុន សោភ័ណ្ឌ ឈ្នះ ផាន់ សុវណ្ណ ដោយពិន្ទុ, កីឡាករ ចាន់ ស៊ីណាត វាយចាញ់ ជិន រ៉ា ដោយពិន្ទុ, កីឡាករ ថន វាសនា ឈ្នះ រាជសីហ៍ ចាន់ឌី ត្រឹមពិន្ទុ និងកីឡាករ ឆាយ រដ្ឋា ប្រកួតចាញ់កីឡាករ ចៅ រស់ ដោយពិន្ទុ ។
លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប បានមានប្រសាសន៍ឲ្យដឹងថា “ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ជ្រើសរើសយកឆ្នេរសមុទ្រ នៃខេត្តកែប មកប្រារព្ធពិធីបុណ្យ សមុទ្រ លើកទី២” ។ អភិបាលខេត្ដរងនេះ បានបន្ដទៀតថា លោកនឹងខិតខំរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឆ្នេរបន្ថែមទៀត ដើម្បីចូលរួមផ្សព្វផ្សាយពី ឆ្នេរសមុទ្រដ៏ស្រស់ស្អាត កម្ពុជាឲ្យមាន ភាពល្បីល្បាញ លើពិភពលោក ជាពិសេសគឺ ដើម្បីរៀបចំកម្មវិធី បុណ្យសមុទ្រ នៅឆ្នាំក្រោយៗទៀត ។
ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ ឲ្យដឹងដែរថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់ ដែលដំណើរការរៀបចំ ពិធីបុណ្យសមុទ្រឆ្នាំនេះ បានបញ្ចប់ទៅយ៉ាងល្អប្រសើរ ដោយមានអ្នកចូលរួម កម្សាន្ដរាប់ម៉ឺននាក់ ទាំងភ្ញៀវជាតិ 
 
 
 
 
 
 
ប្រភព ដើមអំពិល

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks