Monday, December 2, 2013

ខេ​ត្ដ​ស្វាយ​រៀង​ ​៖ ទឹក​ទន្លេ​វ៉ៃ​កូ​ក្រុង​ស្វាយ​រៀង​កំពុង​យាយី​យ៉ាង​ខ្លាំង​ដល់​ក្រុង​ ​ស្វាយ​រៀង​ដែល​ឡើង​លើស​ពី​ការ​ប្រកាស​ ​អាសន្ន​ពី​២,៩ម៉ែត្រ​ ​ឡើង​ដល់​២,៩៦ម៉ែត្រ​ ​ដូច្នេះ​ក្រុម​ការងារ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុ​និយម​ខេ​ត្ដ​ស្វាយ​រៀង​ កំពុង​ប្រើ​ ​ប្រាស់​គ្រឿង​ចក្រ​ដើម្បី​កាយ​ដី​ធ្វើ​ទំនប់​ ​ការពារ​ក្រវាត់​ក្រុង​ ​តាម​ប​ណ្ដោ​យ​ទន្លេ​ ​វ៉ៃ​កូ​ ​។


លោក​ ​ចា​ន់​ ​យុ​ត្ថា​ នាយ​ខុទ្ទកាល័យ​ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ ​ឧតុ​និយម​ ​បាន​មាន​ប្រសាសន៍​ថា​ ​ក្រុម​ ​ការងារ​របស់​មន្ទីរ​បាន​ចុះ​ពិ​និត្យ​គ្រប់​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ ​ប្រព័ន្ធ​ធា​រា​សា​ស្ដ្រ​ ទាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធ្វើ​ទំនប់​ដី​ ​ការពារ​ទឹក​ជន់​លិច​ចូល​ក្រុង​ស្វាយ​រៀង​ ​និង​រៀបចំ​ជា​ម៉ាស៊ីន​បូម​ទឹក​សម្រាប់​ ​រំដោះ​ទឹក​នៅ​ក្នុង​ក្រុង​ដែល​ជន់​លិច​ក្នុង​ ​ចំណុច​ណា​មួយ​ ​ឬ​ក៏​ចាក់​ដី​បន្ថែម​នៅ​ ​តំបន់​ណា​ដែល​ទាប​ ​ជៀស​វាង​ទឹក​ឡើង​ ​ដល់​ ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ចំពោះ​ការ​រ​រស់​នៅ​ ​របស់​ប្រជា​ពលរដ្ឋ​ ​។
លោក​ ​ចា​ន់​ ​យុ​ត្ថា​ បាន​ប​ន្ដ​ថា​ ​ស្ទើរ​តែ​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ ​ក្រុម​ការងារ​ ​របស់​ក្រសួង​ធនធាន​ទឹក​បាន​ចុះ​អ​ន្ដ​រា​ ​គម​ន៍​ប្រើ​ប្រាស់​គ្រឿង​ចក្រ​តាម​គោល​ ​ការណ៍​របស់​លោក​រដ្ឋ​ម​ន្ដ្រី​ រំដោះ​ទឹក​និង​ ​សហ​ការ​ជាមួយ​អាជ្ញា​ធ​រមូល​ដ្ឋា​ន​បាន​ ​យ៉ាង​ទាន់​ពេល​វេលា​ ​។ ដូច​ជា​ពេល​នេះ​ ​ការ​ចាក់​ដី​ធ្វើ​ទំនប់​តាម​ប​ណ្ដោ​យ​ទន្លេ​ ​វ៉ៃ​កូន​ ​គឺ​បញ្ចៀស​ការ​ជន់​លិច​ទឹក​ចូល​ក្រុង​ ​បាន​មួយ​កម្រិត​ផង​ដែរ​ ​៕
 
 
 
ប្រភពៈសក្កដា បន្តពី នគរវត្ត

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks