Monday, December 2, 2013

Photo by DAP-NEWS
ជាមោទនភាព​ ដ៏ឧត្តុងឧត្តមបំផុត​ សម្រាប់​គណៈ​​​​គ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង​និស្សិត សាកលវិទ្យាល័យធនធានមនុស្ស​ទាំង​អស់ដោយ​ នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៣ គណៈ កម្មាធិការទទួលស្គាល់ គុណ​ភាព អប់រំនៃ​​កម្ពុជា (Accreditation Committee of Cambodia (ACC))​ បានផ្តល់វិញ្ញាបនបត្រ​ទទួល​​​​​ ស្គាល់គុណភាព អប់រំលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូលកម្រិត ១ក (Institutional Accreditation at Provisional) ជូនដល់សាកលវិទ្យាល័យធនធានមនុស្ស ក្រោយ​ពេល​ដែលគណៈ​ប្រតិភូរបស់ ACC ចំនួន ០៩រូប បានចុះមកវាយតម្លៃ គុណភាព សាកល​វិទ្យា​ល័យធនធានមនុស្ស កាលពីថ្ងៃទី ០៦-១៥ ខែ សីហា ឆ្នាំ ២០១២ កន្លងមក ។

វិញ្ញាបនបត្រនេះ ជាវិញ្ញាបនបត្រកម្រិតចំណាត់ថ្នាក់ប្រសើរជាងគេ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា និងជាលទ្ធផលប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត សម្រាប់សាកលវិទ្យាល័យធនធានមនុស្ស ផងដែរដែល​​​​លទ្ធផលនេះ បញ្ជាក់ថា សាកលវិទ្យាល័យធនធានមនុស្ស ពិតជា ឈរលើបន្ទាត់គុណភាពធានា​ពីតម្លៃនៃការបណ្តុះបណ្តាល និងការជឿជាក់របស់និស្សិតយ៉ាងពិតប្រាកដ។
Photo by DAP-NEWS 
សូមបញ្ជាក់ថា  គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា  ACC  ជាស្ថាប័ន ដែលមាន តួនាទី វាយតម្លៃគុណភាពអប់រំកម្រិតឧត្តមសិក្សា    លើគ្រប់សាកលវិទ្យាល័យទាំង អស់ក្នុង​ប្រ​ទេស​កម្ពុជា ទាំងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ប្រកបដោយសុក្រឹតភាព និង តម្លាភាព​បំផុត​។  ប្រភេទ និងចំណាត់ថ្នាក់របស់វិញ្ញាបនបត្រ ដែល ACC សម្រាប់ផ្តល់ជូនសាកលវិទ្យាល័យ​នានា​ក្រោយពីបាន វាយតម្លៃគុណភាពរួចរាល់ គឺរួមមានតាមជំហ៊ានពីតូចទៅធំជាបន្ត បន្ទាប់ដូចជា៖

  • ជំហានទី១-វិញ្ញាបនបត្រថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាន 
  • ជំហានទី២-វិញ្ញាបនបត្រ​ទទួល​ស្គាល់​គុណភាព​អប់រំបេក្ខភាពលើគ្រឹះស្ថានឧត្តមសិក្សា ទាំងមូល 
  • ជំហានទី៣-វិញ្ញាបនបត្រទទួល​ស្គាល់គុណភាព​អប់រំបណ្តោះអាសន្ន លើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល 
  • និងជំហានទី៤-ដែលខ្ពស់​ជាងគេ​គឺវិញ្ញា​បនបត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ លើគ្រឹះស្ថានឧត្តម សិក្សាទាំងមូល។

អស់រយៈកាលជិតមួយទស្សវត្សកន្លងមកនេះ ACC បានវាយតម្លៃគុណភាព និងចេញ វិញ្ញាបនបត្រ​ដល់សាកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា បានត្រឹមតែកម្រិតទី១ ប៉ុណ្ណោះ គឺកម្រិតវិញ្ញាបន​បត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី១នៃបរិញ្ញាបត្រ)   ប៉ុន្តែដោយឡែកចាប់ពី ខែ សីហា ឆ្នាំ ២០១២ កន្លងមក ACC បានចាប់ផ្តើមវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សា ប្រហែលជា ៥សាកល​វិទ្យាល័យ ដំបូងគេនៅកម្ពុជា លើវិញ្ញាបនបត្រជំហានទី២ និងជំហាន ទី៣ ខាងលើ (វាយតម្លៃ​គ្រឹះ​ស្ថានទាំងមូលគ្រប់ឆ្នាំសិក្សា និងគ្រប់កម្រិតសិក្សា) តាមការស្នើសុំ និងការរៀបចំ លក្ខណៈ​សម្បត្តិរួចរាល់ របស់សាកលវិទ្យាល័យសាមី ។ ជាលទ្ធផលដ៏រីករាយបំផុតនោះ  គឺសាកលវិទ្យា​ល័យធនធានមនុស្ស ទទួលបានវិញ្ញាបនបត្រជំហានទី៣ ( វិញ្ញាបនបត្រទទួលស្គាល់គុណភាព​អប់រំ បណ្តោះអាសន្នលើគ្រឹះស្ថានឧត្តមសិក្សា )។

ការទទួលបាននូវការទទួលស្គាល់គុណភាពដ៏មានសក្តានុពលនេះ គឺដោយសារតែ សាកលវិទ្យា​ល័យ ធនធានមនុស្ស បានបំពេញនូវលក្ខខណ្ឌទាំងអស់នៃលក្ខណៈសម្បត្តិក្នុង សូចនាកររាប់រយ នៃស្តង់ដារសរុបទាំង ០៩ ដែលកំណត់ដោយ ACC  រួមមាន ៖
ស្តង់ដារទី០១     ៖ បេសកកម្ម
ស្តង់ដារទី០២ ​​    ៖ រចនាសម្ព័ន្ធគ្រប់គ្រង ការគ្រប់គ្រង និង គម្រោងផែនការ
ស្តង់ដារទី០៣    ៖ កម្មវិធីសិក្សា
ស្តង់ដារទី០៤     ៖ បុគ្គលិកសិក្សា (សាស្រ្តាចារ្យ)
ស្តង់ដារទី០៥     ៖ និស្សិត និងសេវានិស្សិត
ស្តង់ដារទី០៦     ៖ សេវាសិក្សា
ស្តង់ដារទី០៧    ៖ ទីតាំងសម្ភាររូបវ័ន្ត
ស្តង់ដារទី០៨     ៖ គម្រោងផែនការ និងការគ្រប់គ្រងថវិកា
ស្តង់ដារទី០៩     ៖ ការផ្សព្វផ្សាយ

សូមបញ្ជាក់ថា ក្រៅពីលទ្ធផលនៃការវាយតម្លៃនេះ សាកលវិទ្យាល័យធនធានមនុស្ស ជាសាកល វិទ្យាល័យ ដែលមានមូលដ្ឋានសក្តានុពលជាច្រើនទៀតដូចជា ៖
  • មានផែនការយុទ្ធសាស្រ្តច្បាស់លាស់រួមមាន៖ ចក្ខុវិស័យ  បេសកកម្ម គោលដៅ ទិសដៅ និង សកម្មភាព សុទ្ធតែឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងធានាថា និស្សិតដែលបានបញ្ចប់ការសិក្សា   ពិតជាទទួលបាននូវជំនាញពិតប្រាកដ  (Soft skill  និងHard skill ) និងទទួលបានទីផ្សារការងារ ទីផ្សារមុខរបរខ្ពស់ ។
  • មានដៃគូអន្តរជាតិចំនួនសាកលវិទ្យាល័យ១២៨ល្បីៗលើពិភពលោក។
  • កំពុងសាងសង់អគារសាកលវិទ្យាល័យថ្មីមួយទៀត ដែលមានវិសាលភាពបណ្តុះបណ្តាល និស្សិតចំនួន ២ម៉ឺននាក់ បំពាក់ដោយជណ្តើរយន្ត សម្ភារឧបទ្ទេសទំនើបៗគ្រប់គ្រាន់ សម្រាប់​ការ​រៀន ការបង្រៀន និងការស្រាវជ្រាវ។
  • កម្មវិធីបណ្តុះបណ្តាលជាប្រព័ន្ធក្រេឌីត ដោយមានការទទួលស្គាល់ជាអន្តរជាតិពីសាកល​ វិទ្យា​ល័យដៃគូ ដោយមានការពិពណ៌នាអំពីខ្លឹមសារមេរៀន គោលបំណងមេរៀន លទ្ធផល រំពឹងទុក វិធីសាស្រ្តរៀន និងបង្រៀនការចុះកម្មសិក្សា ការស្រាវជ្រាវដែលបង្កលក្ខណៈឲ្យ និស្សិត​សិក្សា​ងាយយល់ និងឆាប់ចេះ ហើយបានបញ្ជូលកម្មវិធីកុំព្យូទ័ររដ្ឋបាល កម្មវិធី កុំព្យូទ័រ​តាមជំនាញ​ឯក​ទេសនិមួយៗ ព្រមទាំងមានបន្ទប់សម្រាប់និស្សិត អនុវត្តជាក់ស្តែង (Lab)  លើជំនាញឯក​ទេស​នានា និងមានសេវា Internet ឲ្យនិស្សិតស្រាវជ្រាវដោយសេរី។
  • មានសាស្រ្តាចារ្យ បណ្ឌិត និងអនុបណ្ឌិត ដែលមានបទពិសោធន៍ខាងការងារបង្រៀន ការ ស្រាវជ្រាវ ច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែងទាក់ទងនឹងឯកទេស/មុខជំនាញ/មុខវិជ្ជា ដែលខ្លួនបង្រៀន ជាសាស្រ្តាចារ្យ មានក្រមសីលធម៌ល្អ និងគោរពបានត្រឹមត្រូវតាមគោល នយោបាយ និងបទបញ្ជាផ្ទៃក្នុង របស់សាកលវិទ្យាល័យ ។
  • មានមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានសមត្ថភាពស្រាវជ្រាវលើគម្រោងគ្រប់ប្រភេទ។
  • និស្សិតមានឱកាសការងារ និងទីផ្សារមុខរបរខ្ពស់ ។
Photo by DAP-NEWS

ប្រភពៈ សក្កដា បន្តពី ដើមអម្ពិល

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks