Monday, December 2, 2013

តល់​តម្លៃ​ទៅ​លើ​ការ​ថែ​រក្សា​សុខភាព ក្នុង​ពេល​ដែល​ទំនិញ​ បន្លែ​ត្រី ​សាច់​ លើ​ទីផ្សារ​រង​ការ​បំពា បំពាន​ដោយ​សារ​ ជាតិ​គីមី លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ បាន​ដាំ​បន្លែ​ជា​ច្រើន​មុខ​លើ​ដំបូល​ផ្ទះ លេច​ពន្លក​ត្រួយ​ខៀវ​ខ្ចី​គួរ​ឲ្យ​ចង់​ទទួល​ទាន។ 

បន្លែ​ដែល​មាន​ក្នុង​សួន​លើ​ដំបូល​ផ្ទះ លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ មាន​ជា​ច្រើន​មុខ​ដូច​ជា ស្ពៃ ខាត់ណា ត្រកួន ជី ស្លឹក​គ្រៃ ម្ទេសដែល​បង្កើត​បាន​ជា​សួន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​លើ​ដំបូល​ផ្ទះ​ ទំហំ​២០ការ៉េ និង​ផ្គត់​ផ្គង់​បាន​បរិបូរណ៍​សម្រាប់​តម្រូវ​ការ​ក្នុង​គ្រួសារ។ ចំពោះ​ការ​ដាំ គឺ​បន្លែ​ទាំង​អស់​នោះ ត្រូវ​បាន​ដាំ​ដាក់​ក្នុង​ផើង​ដែល​មាន​សណ្ឋាន​ផ្សេង​ៗ​គ្នា បង្ហាញ​ពី​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ហើយ​ដី គឺ​លោក​ប្រើ​ដី​ជី​ដែល​ទិញ​ពី​កន្លែង​ដាំ​ផ្កា​​មក​ប្រើ។

លោក សុវណ្ណ រិទ្ធី បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​យល់​ដឹង​ពី​វិធី​ដាំ​របៀប​នេះ ក្រោយ​បាន​ទស្សនា​កម្មវិធី​កសិកម្ម​របស់​ជប៉ុន​មួយ ហើយ​ដោយ​យល់​ថា​មាន​ប្រយោជន៍ លោក​ក៏​ចាប់​ផ្តើម​សាក​ល្បង​ដាំ ក៏​ទទួល​ជោគជ័យ​តែ​ម្តង ដែល​មក​ទល់​ឥឡូវ​លោក​បាន​ដាំ​ជាង ៤​ខែ​មក​ហើយ។ លោក ថ្លែង​ថា ស្ពៃ​យើង​ដក​យក​ទៅ​ជ្រក់​បួន​ដង​ហើយ ហើយ​បន្លែ​ផ្សេង​ៗ​ទៀត គឺ​ប្រើ​ប្រាស់​រាល់​ថ្ងៃ 

ក្រោយ​រំលេច​សួន​បន្លែ​ធម្មជាតិ​លើ​ដំបូល​ផ្ទះ លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិចទ័រ បញ្ជាក់​ថា មាន​ប្រយោជន៍​ពី​រ គឺ​ទី​១ ជួយ​ឲ្យ​ក្រុម​គ្រួសារ​លោក​ទាំង​មូល​ចៀសវាង​បាន​ពី​ការ​ប្រើ​ប្រាស់​បន្លែ​ ពី​ផ្សារ​ដែល​លោក​យល់​ថា មិន​សូវ​ផ្តល់​ផល​ល្អ​សម្រាប់​សុខ​ភាព និង​ទី​២​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ស្ងប់ ដែល​អំណោយ​ផល​ល្អ​បំផុត​សម្រាប់​លោក​ដែល​ជា​អ្នក​និពន្ធ​ត្រូវ​ការ​កន្លែង​ ស្ងប់។
អ្នក​គ្រប់​គ្រង​កម្មវិធី​កម្សាន្ត​ទូរទស្សន៍ CTN រូប​នេះ និយាយ​ថាលោក​ប្អូន​ដឹង​ហើយ បន្លែ​ត្រី​សាច់​យើង​លក់​នៅ​ផ្សារ​ឥឡូវ​មាន​ដាក់​ថ្នាំ​អី​ច្រើន​ណាស់។ ខ្ញុំ​ដាំ​ខ្លួន​ឯង​ដាក់​តែ​ជី​អាចម៍​ប្រជៀវ​ប៉ុណ្ណោះ ហើយ​មួយ​ទៀត ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ចង់​ទៅ​ណា​ចោល​ផ្ទះ​ទេ
ជា​រៀង​រាល់​ថ្ងៃ​លោក វ៉ិចទ័រ បាន​ចំណាយ​ពេល​ហោច​ណាស់​ម្តង​សម្រាប់​មើល​ថែ​សួន​បន្លែ​របស់​លោក។ ប៉ុន្តែ​យ៉ាង​ណា​លោក បញ្ជាក់​ថា បន្លែ​ទាំង​នេះ​មិន​ពិបាក​មើល​ថែ​ទេ គឺ​មួយ​ថ្ងៃ​ស្រោច​ទឹក​ម្តង​ប៉ុណ្ណោះ ហើយ​ឲ្យ​ផល​បាន​លឿន​ល្អ​ណាស់ សឹង​ថា​ទទួល​ទាន​មិន​ទាន់​ផង។ លោក សុវណ្ណ រិទ្ធី ថ្លែង​ទាំង​សើច​សប្បាយ​ថាខ្ញុំ​ដាំ​ទុក​តែ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ប៉ុណ្ណោះ គ្មាន​គិត​គូរ​រឿង​លក់​ដូរ​អី​ទេ!
លោក សុវណ្ណ រិទ្ធី ហៅ តា វ៉ិចទ័រ ជា​អ្នក​ដឹក​នាំ​កម្មវិធី​កម្សាន្ត​នៅ​ទូរទស្សន៍ CTN កេរ្តិ៍​របស់​លោក​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង ក្រោយ​ក្រុម​កំប្លែង​នាយ ពែកមី បាន​លេច​វត្តមាន​ក្នុង​កម្មវិធី​កម្សាន្ត​របស់ CTN ដែល​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុម​កំប្លែង​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​ថ្មី​ៗ​នេះ ក៏​ទើប​ទទួល​បាន​ពាន​ក្រុម​កំប្លែង​ល្បី​ប្រចាំ​ឆ្នាំពី​កម្មវិធី​អាណាចក្រ​តារា​ផង​ដែរ។
ជោគជ័យ​របស់​ក្រុម​កំប្លែង​នេះ ត្រូវ​បាន​គេ​ថា លោក​ជា​អ្នក​នៅ​ពី​ក្រោយ ក្នុង​នាម​អ្នក​និពន្ធ​សាច់​រឿង និង​ដឹក​នាំ​ការ​សម្ដែង​របស់​ក្រុម៕






 

ប្រភព៖ សក្កដា បន្តពី sabay 

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks