ម៉ូស្គូ៖ ចលនាកងទ័ព របស់រុស្ស៊ីក្នុងពេលថ្មីៗនេះ
ក្នុងតំបន់ស្វ័យតCrimea របស់ប្រទេសអ៊ុយក្រែន គឺជារឿងសមញ្ញមួយហើយយើង មិនអាចចាត់ទុកថា នេះជាអំពើ ឈ្លានពាននោះទេ។ នេះបើយោងតាមអ្នកជំនាញផ្នែក យោធា របស់ប្រទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គា រកន្លងទៅនេះ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី០៥ ខែមីនាឆ្នាំ២០១៤នេះបានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្គូ
មានសិទ្ធក្នុងការដាក់ពង្រាយកម្លាំងទ័ពរហូតដល់២៥ពាន់នាក់ក្នុងតំបន់Crimea
ស្របតាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលក្រុងម៉ូស្គូ និងរដ្ឋាភិបាលក្រុងគីវ
ដែលធ្វើឡើងតាំងពី ពាក់កណ្តា លទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះប៉ុន្តែពេលនេះកម្លាំងយោធាមានត្រឹមតែ១៨ពាន់ នាក់តែប៉ុណ្ណោះ។
នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាដែលបានដឹកនាំ
វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តរបស់ប្រទេស រុស្ស៊ីប្រាប់ភ្នាក់ងារសារ
ព័ត៌ មាន ចិនស៊ិនហួ តាមរយៈបទសម្ភាសន៍មួយ។
លោក Kozin សាស្ត្រាចារ្យវិទ្យាសាស្ត្ររុស្ស៊ី បានលើកឡើងថា
កងកម្លាំងយោធាទាំងនោះ ត្រូវបានដាក់ ពង្រាយនៅទីនេះ
តាំងពីមុនព្រឹត្តិការណ៍ក្នុងពេ លថ្មីៗនេះមកម្ល៉េះ។ ប្រភពដដែលបានបន្តថា ពួកគេបានស្នាក់ នៅទីនេះយ៉ាងស្របច្បាប់រហូតដល់ឆ្នាំ២០៤២។
គួរបញ្ជាក់ថា កងកម្លាំងទ័ពទាំងអស់ដែលដាក់ពង្រាយក្នុងតំបន់ Crimea
មានការភ្ជាប់ជាមួយនឹងនា វាដែលដាក់តាំងនៅសមុទ្រខ្មៅផងដែរដើម្បីឲ្យស្របតាមកិច្ចព្រមព្រៀ ង ធ្វើឡើងរវាងរដ្ឋាភិបាលក្រុង ម៉ូស្គូន និងក្រុងគីវ បន្ទាប់ពីការដួលរលំសហភាពសូវៀត។
លោក Kozin បានបន្តថា រហូតមកទល់បច្ចុប្បន្ន ការប៉ះទង្គិចគ្នារវាងកងកម្លាំ ងយោធារបស់ប្រទេសរុស្ស៊ី
និង អ៊ុយក្រែនមិនទាន់កើតមាននៅឡើយ។
មិនតែប៉ុណ្ណោះពួកគេធ្លាប់បានធ្វើសមយុទ្ធយោធារួមគ្នា និងចូលរួម
ក្នុងប្រតិបត្តិការ ប្រឆាំងក្រុមភេវរករផងដែរ។
គួរបញ្ជាក់ថា ពេលនេះតំបន់របស់ប្រជាជនអ៊ុយក្រែ ន ដែលនិយាយភាសារុស្ស៊ី បានក្លាយជាចំណុច កណ្តាលនៃតំបន់ ដែលកំពុងមានវិបត្តិ។ កន្លងមកនេះ មានខ្មាន់កាំភ្លើងចំនួន៥០នាក់ បានកាន់ទង់ជាតិប្រទេសរុស្ស៊ីព្រមទាំងបានវាយដណ្តើមយកព្រលា នយន្តនៅក្នុងតំបន់ Crimea រហូតដល់ពីកន្លែងកាលពីថ្ងៃសុក្រកន្លងទៅនេះដោយវាបានកើតឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងទាំ ងនេះ បានវាយដណ្តើម យកសភា និងអគារដ្ឋាភិបាល៕
ប្រភព ដើមអំពិល
0 comments:
Post a Comment