អ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប)
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P.
Subedi) នឹងអញ្ជើញមកកម្ពុជា រយៈពេល ៥ថ្ងៃ ក្នុងដំណើរការមួយ
ឈ្មោះថា "បេសកកម្មថ្មីស្វែងរកការពិត"។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្សសហប្រជាជាតិ
នៅថ្ងៃទី៧ ខែមករា ឲ្យដឹងថា ពេលបំពេញបេសកកម្មនៅកម្ពុជា
ចាប់ពីថ្ងៃទី ១២ ដល់ ១៧ មករា ឆ្នាំ២០១៤
អ្នករាយការណ៍ពិសេសសហប្រជាជាតិ
នឹងពិនិត្យមើលឡើងវិញអំពីដំណើរការនៃការបង្កើតស្ថាប័នសិទ្ធិ
មនុស្សឯករាជ្យមួយនៅកម្ពុជា ហើយបានស្រង់សម្ដីលោក សុរិយា ស៊ូប៊ែឌី
ថា៖ ដំណើរបេសកកម្មរបស់ខ្ញុំខាងមុខនេះ គឺជាផ្នែកមួយនៃដំណើរការស្រាវជ្រាវអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា លោក សុរិយ៉ា ស៊ូប៊ែឌី
នឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត ។
ក្រៅពីនេះលោកនឹងជួបមន្ត្រីសិទ្ធិមនុស្សក្នុងស្រុក
និងតំណាងអង្គការសង្គមស៊ីវិលផ្សេងទៀត។ បេសកកម្មនេះធ្វើឡើងបន្ទាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជា
បង្ក្រាបក្រុមកម្មកររាប់ពាន់នាក់ធ្វើបាតុកម្មទាមទារប្រាក់ខែគោល
១៦០ដុល្លារ នៅដើមខែមករា ឆ្នាំថ្មីនេះ បណ្ដាលឲ្យមនុស្ស
៤នាក់ស្លាប់ដោយគ្រាប់កាំភ្លើង និងជិត៤០នាក់ទៀតរងរបួស៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment