ភ្នំពេញ៖ សហជីពអន្តរជាតិ នៅថ្ងៃទី១៣ ខែមករានេះ
បានទាមទារឲ្យមានការដោះលែងសកម្មជន និងកម្មករ២៣នាក់ ដែល ត្រូវបានជាប់ឃុំខ្លួន
ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នា នៅផ្លូវវេងស្រេង។
លោកJaap Wienen អគ្គលេខាធិការង នៃសម្ព័ន្ឋសហជីពអន្តរជាតិ
បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមករា
បន្ទាប់ពីជួបជាមួយមន្រ្តីក្រសួងការងារកម្ពុជា
ថាសហជីពអន្តរជាតិមានការព្រួយបារម្ភ ពីសុវត្ថិភាពកម្មករកម្ពុជា
នាពេលបច្ចុបន្បន្ន ខណៈដែលថ្មីនេះៗ ពួកគេត្រូវបានបង្រ្កាប បាញ់សម្លាប់
ចាប់ចងដាក់ឃុំ ក្នុងរឿងដែលពួកគេទាមទារ ប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
លោកថា លោកស្វាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតករណីប៉ះទង្គិចរវាងកម្មករនិងសមត្ថកិច្ចតែលោកទាមទារឲ្យមានគណៈកម្មការមួយដែលមានប្រសិទ្ធភាព
លោកថា “យើងក៏បានទាមទារ ឲ្យមានការដោះលែងសកម្មជន និងកម្មករ២៣
ដែលត្រូវបានចាប់ខ្លួនយកទៅឃុំឃាំង។យើងចង់បញ្ជាក់ថាសហជីពអន្តរជាតិគាំទ្រក្នុងការរកយុត្តិធម៌ ដល់កម្មករនិងទាមទារដាច់ខាត មិនឲ្យមានអំពើហិង្សាណាមួយ
ដល់កម្មក”។ លោកបន្ថែមថា តាមពិតកម្មក រគួរត្រូវបានទទួលប្រាក់ឈ្នួល
២០០ដុល្លារ ក្នុងមួយខែ ឬប្រហែលជា ២៦០ដុល្លារ។
ជាមួយគ្នានេះដែរលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យដែលតែងតែដើរតួជាអ្នកទាមទារប្រាក់ឈ្នួលកម្មករ បានប្រាប់
ក្រុមអ្នកសារព័ត៌មានផងដែរថា លោក Jaap Wienen តំណាងឲ្យសហជីពអន្តរជាតិ
បានមកកម្ពុជារយៈពេល ៤ថ្ងៃ ដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកការពិត
ចំពោះព្រឹត្តិការណ៍ហិង្សានៅផ្លូវវេងស្រេង
និងការទាមទារឲ្យមានប្រាក់ឈ្នួលកម្មករ ផងដែរ។
លោកថា “ខ្ញុំយល់ឃើញថា គាត់បានដើរតួនាទីសំខាន់ ក្នុងការការពារកម្មករ
ជាលក្ខណៈអន្តរជាតិ ហើយខ្ញុំសូមបញ្ជាក់ថា ថ្ងៃស្អែកនឹងទៅបំភ្លឺ
នៅតុលាការតាមការកោះផងដែរ”៕
ប្រភព ដើមអំពិល
0 comments:
Post a Comment