ខេត្តសៀមរាប: ដោយត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយ
បញ្ហាអស្ថិភាពនៃការផ្គត់ផ្គង់អគ្គិសនីក្នុងលក្ខណៈជាបាតពីរ៉ាមីត
(BOP) ចង្កៀងប្រើពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុនប៉ាណាសូនិច (Panasonic)
អាចបង្កើត ផ្ទុក និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបាន
យ៉ាងមានប្រសិទ្ធភាព។ បន្ទះផ្ទុកពន្លឺព្រះអាទិត្យចំនួន ៣.៥ វ៉ាត់
និងថ្មដែលអាចសាកបាននៅក្នុងបន្ទះនោះផ្ទាល់
បានធ្វើឲ្យចង្កៀងនេះអាចបង្កើត
និងផ្ទុកថាមពលកកើតឡើងវិញនៅពេលថ្ងៃ។ វាបង្កើនពន្លឺទ្វេដង
និងប្រភពថាមពលនៅពេលយប់
ដែលមានសមត្ថភាពបន្ថែមក្នុងការសាកថ្មឧបករណ៍ចល័តខ្នាតតូច ដូចជា
ទូរស័ព្ទចល័ត តាមរយៈ USB port។
ចង្កៀងប្រើពន្លឺព្រះអាទិត្យចំនួន ២.៥០០ គ្រឿង
ត្រូវបានផ្តល់ជាជំនួយដល់ស្ថាប័នសង្គមចំនួនប្រាំបួន
នៅក្នុងប្រទេសកម្ពុជា - ការិយាល័យអង្គការ UNESCO ប្រចាំទីក្រុងភ្នំពេញ
សមាគមផ្តល់ជំនួយដល់ ការសិក្សានៅក្នុងប្រទេសកម្ពុជា (Association of
School Aid in Cambodia) មូលនិធិជំនួយអប់រំកម្ពុជា (Cambodia Education Assistance
Fund) អង្គការគាំពារយុវជនខ្មែរ (Caring for Young Khmer)
គម្រោងកាម៉ូណូហាស៊ី (Kamonohashi Project)
សហព័ន្ធអន្តរជាតិនៃសមាគមអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
(International Federation of Red Cross and Red Crescent Societies)
ការិយាល័យប្រចាំប្រទេសកម្ពុជា
ក្រុមការងារគាំទ្រចម្រុះដើម្បីការអភិរក្សអង្គរ និងអភិវឌ្ឍសហគមន៍ (Joint Support
Team for Angkor Preservation and Community Development)
អង្គការជីវិតថ្លៃថ្នូរ (LIFE WITH DIGNITY)
និងសេវាដើម្បីសុខភាពនៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក (Services for
the Health in Asian and African Regions)។
គំនិតផ្តួចផ្តើមនេះត្រូវបានបញ្ជាក់ថាជាគម្រោងមួយនៃការគម្រប់ខួប
លើកទី ៦០ នៃមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា
ដោយស្ថានទូតជប៉ុន និងស្ថិតនៅក្រោម
“គម្រោងចង្កៀងប្រើពន្លឺព្រះអាទិត្យចំនួន ១០០ ពាន់គ្រឿង”
ទូទាំងសកលលោករបស់ក្រុមហ៊ុន Panasonic។
ចង្កៀងដែលត្រូវបាន
ផ្តល់ជាជំនួយដល់អង្គការ UNESCO
នឹងត្រូវបានប្រគល់ជូនបន្តទៅកាន់អាជ្ញាធរអប្សរា
(អាជ្ញាធរដើម្បីការការពារ និងគ្រប់គ្រងអង្គរ
និងតំបន់នៅក្នុងខេត្តសៀមរាប)
ដើម្បីចែកជូនដល់អ្នកភូមិទាំងឡាយនៅក្នុងតំបន់អង្គរ។
Anne
Lemaitre ប្រធានការិយាល័យ និងតំណាងអង្គការ UNESCO ប្រចាំទីក្រុងភ្នំពេញ
ប្រទេសកម្ពុជា បានបញ្ចេញយោបល់ថា
“ការផ្តល់ជំនួយជាចង្កៀងប្រើពន្លឺព្រះអាទិត្យដល់ការិយាល័យអង្គការ
UNESCO ឆ្លុះបញ្ចាំងអំពីការបន្តភាពជាដៃគូយុទ្ធសាស្ត្ររវាងអង្គការ
UNESCO និងក្រុមហ៊ុន Panasonic ជាពិសេស
ចំពោះការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកដល់សង្គម។
តាមរយៈកិច្ចសហការ និងការបង្កើតថ្មីនេះ
យើងអាចធ្វើការរួមគ្នាដើម្បីឆ្ពោះទៅកាន់ការថែរក្សាបរិស្ថាន
និងវប្បធម៌”។
នៅខែមីនា ឆ្នាំ២០១២ ក្រុមហ៊ុន Panasonic
បានផ្តល់ជំនួយជាចង្កៀងប្រើពន្លឺព្រះអាទិត្យចំនួន ២.០០០ គ្រឿង
សម្រាប់ប្រើប្រាស់នៅក្នុងវិស័យនានា ដូចជា ការថែទាំសុខភាព ការអប់រំ
និងអាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជា។
នេះគឺជាគម្រោងសាកល្បងមួយ ក្នុងចំណោមគម្រោង
សាកល្បងនានាសម្រាប់គម្រោងសកល
ដែលមានគោលបំណងផ្តល់ជំនួយចង្កៀងប្រើពន្លឺព្រះអាទិត្យសរុបចំនួន
១០០.០០០ គ្រឿង តាមរយៈស្ថាប័នសង្គមក្នុងតំបន់
រួមទាំងអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការមិនមែនរដ្ឋាភិបាល
ទៅកាន់តំបន់ដែលមិនមានអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងតំបន់អាស៊ី
និងអាហ្វ្រិក ត្រឹមឆ្នាំ២០១៨
និងធានាឲ្យបាននូវការមានភ្លើងបំភ្លឺសមរម្យនៅក្នុងផ្ទះ
និងអគារទាំងឡាយ។
Michiko Ogawa នាយកចាត់ការទូទៅនៃ CSR & Citizenship
Group នៃក្រុមហ៊ុន Panasonic បានលើកឡើងថា “ការមានភ្លើងបំភ្លឺ
និងអគ្គិសនីមានឥទ្ធិពលលើគុណភាពជីវិត។
ប្រសិនបើគ្មានភ្លើងអគ្គិសនីទេ
កុមារមានការលំបាកជាខ្លាំងចំពោះការសិក្សានៅពេលយប់។
ស្រី្តមានផ្ទៃពោះដែលរស់នៅក្នុងតំបន់ដែលគ្មានអគ្គិសនីប្រើប្រាស់
ប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅពេលសម្រាលកូននៅពេលយប់។
ប្រជាពលរដ្ឋអាចធ្លាក់ចូលក្នុងវដ្តនៃភាពក្រីក្រ
ដោយសារពួកគេមិនអាចដោះស្រាយបញ្ហាសង្គមទាំងនេះបាន។
ចង្កៀងប្រើពន្លឺព្រះអាទិត្យ គឺជា វិធីសាស្ត្រមួយរបស់ក្រុមហ៊ុន
Panasonic ដែលមានបំណងបន្ថែមការគាំទ្រដល់ជនដែលនៅ
ផ្នែកបាតនៃពីរ៉ាមីត តាមរយៈបច្ចេកវិទ្យាដែលមានការបង្កើតថ្មី។
យើងសង្ឃឹមថា ការផ្តល់ជំនួយនៅថ្ងៃនេះអាចបង្កើតជីវិតកាន់តែប្រសើរ
ពិភពលោកកាន់តែប្រសើរសម្រាប់មនុស្សទាំងអស់គ្នា”។
ស្ថិតនៅក្រោមលក្ខខណ្ឌអាកាសធាតុល្អប្រសើរ
ចង្កៀងប្រើពន្លឺព្រះអាទិត្យអាចសាកថ្មឡើងវិញ
បានយ៉ាងពេញនៅក្នុងរយៈពេលប្រហែលប្រាំមួយម៉ោង។
តាមរយៈការប្រើប្រាស់ពន្លឺព្រះអាទិត្យ
វារួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។
ការកំណត់ពន្លឺដែលអាចកែសម្រួលបាននៃចង្កៀងនេះ
ធ្វើឲ្យវាអាចដំណើរការបានចន្លោះពីប្រាំមួយម៉ោងទៅ ៩០ ម៉ោង
នៅពេលសាកថ្មពេញ។ ការបំភ្លឺ ៣៦០ ដឺក្រេ
និងការរចនាដែលអាចបត់បែនបានរបស់ចង្កៀងនេះ
ធ្វើឲ្យវាមានភាពស័ក្តិសម
និងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ផលិតផលដែលមានមុខងារច្រើននេះ មាន USB port
ដែលអនុញ្ញាតដល់ការសាកថ្មទូរស័ព្ទចល័ត
ជាឧបករណ៍ទំនាក់ទំនងដែលមានការកើនឡើងផ្នែកប្រជាប្រិយភាពនៅក្នុងតំបន់
ទាំងឡាយ ដែលហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅមានកម្រិត។
ចង្កៀងប្រើ
ពន្លឺព្រះអាទិត្យអាចដំណើរការបានប្រហែលប្រាំមួយម៉ោង
សម្រាប់ការកំណត់ខ្ពស់ ប្រហែល ១៥ ម៉ោង សម្រាប់ការកំណត់មធ្យម និងប្រហែល
៩០ ម៉ោង សម្រាប់ការកំណត់ទាប៕M/c
ប្រភពៈ CEN
0 comments:
Post a Comment