ភ្នំពេញ:អាជ្ញាកណ្ដាលកីឡាបាល់ទាត់កម្ពុជា ចំនួន ២
រូបបានទទួលការអញ្ជើញចូលរួម បំពេញ បេសកកម្មជាអាជ្ងាកណ្ដាលសម្រាប់
កីឡា SEA Games នៅប្រទេសមីយ៉ាន់ម៉ាលើកទី ២៧នេះ ។
អាជ្ញាកណ្ដាលទាំង ២ រូបនេះគឺលោកទុយ វិច្ឆិកា និង លោកសាំង សុភ័ក្ត្រ ដែលពួកគាត់ទាំង ២ ជាមន្ត្រីរបស់នាយកដ្ឋានអប់រំកាយ និង កីឡា ។
លោកទុយ វិច្ឆិកាជាអាជ្ញាកណ្ដាលបាល់ទាត់ដែលទទួលស្គាល់ដោយ FIFA
នោះទៅបំពេញការងារជាអាជ្ញា
កណ្ដាលបាល់ទាត់ទីលានធំដែលលេងម្ខាងៗ១១នាក់ ។គួរបញ្ជាញ់ថា SEA
Games លើកនេះបាលទាត់មានចំនួន ១២ក្រុមចូលរួមហើយការប្រកួតចែកជា ២
ពូលដែលមួយពូលៗមាន ៥ក្រុម ដោយពូល A មានម៉ាឡេស៊ី-វៀតណាម
-សឹង្ហបូរី-ឡាវ និង ព្រុយណេ ។ ពូល A ប្រកួតនៅទីក្រុងថ្មី Nay Pyi
Taw ។ពូល B មាន ៥
ក្រុមដែរនោះគឺឥណ្ឌូនេស៊ី-មីយ៉ា់ម៉ា-ទីម័រខាងកើត-ថៃ និង
កម្ពុជា ។ពូល B ប្រកួតនៅទីក្រុងយ៉ង់ហ្គូន
។តែចាប់ពីវគ្គបាក់កណ្ដាលផ្ដាច់ព្រ័ត្រដល់ផ្ដាច់ព្រ័ត្រនោះ
ការប្រកួតនឹងធ្វើនៅទីក្រុង Nay Pyi Taw ។លោកទុយ
វិច្ឆិកាចេញដំណើរឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី
៤ធ្នូនេះហើយ ឯ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ៧ ដល់២១ធ្នូ ។
លោកសាំង
សុភ័ក្ត្រទៅបំពេញការងារជាអាជ្ញាកណ្ដាលបាល់ទាត់ក្នុងសាល (FUTSAL)
ដែលជាប្រភេទបាល់ទាត់លេងម្ខាង ៥ នាក់ហើយលេងក្នុងរយៈពេល២០នាទី ២ ដង
។
FUTSAL ដែលចូលរួមប្រកួត SEA Games លើកនេះមាន ៦
ក្រុមហើយចែកជា ២ ពូលដែលមួយពូលៗ មាន ៣ ក្រុមក្នុងនោះពូល A មាន
មីយ៉ាន់ម៉ា-ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ។ពូល B មានថៃ- វៀតណាម និង ឡាវ
។ការ ប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី៩ ដល់២០ធ្នូនោះ នឹង
ធ្វើនៅទីក្រុង Nay Pyi Taw ។លោកសាំង សុភ័ក្ត្រ នឹងធ្វើដំណើរ
ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៦ធ្នូ ។
ប្រភពៈ CEN
0 comments:
Post a Comment