ភ្នំពេញ: ទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង
វិទ្យាស្ថានបារាំង-កម្ពុជា (IFC)
បានរៀបចំមហោស្រព រូបថតក្នុងក្រុងនៅអាស៊ីអាគ្មេយ៍
នាយប់ថ្ងៃទី៣ខែធ្នូ ២០១៣ នៅឯ សាកលវិទ្យាលភូមិន្ទវិចិត្រសិល្បៈ
ដើម្បីចាប់ផ្តើមនូវរដូវមហោស្រពរូបថតភ្នំពេញ។
មហោស្រពរូបថតភ្នំពេញមានរូបថត ដែលជាស្នាដៃរបស់កូនខ្មែរ និងបរទេស
សរុបរាប់រយសន្លឹក
ត្រូវបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំង-កម្ពុជា
,សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាមកម្លេះ។
រូបថតទាំងនោះត្រូវបានថត នៅប្រទេសចិន អាមេរិក ហ្វាំងឡង់ កម្ពុជា
ជាដើម ដែលឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈ ដូចជា ទេសភាពប្រទេសចិន
និងកុមារក្រីក្រកម្ពុជា។
ស៊ុន វណ្ឌី(Sun Vanndy)
ជាម្ចាស់រូបថតម្នាក់។ នៅតាមផ្លូវដែលគាត់ធ្វើដំណើររៀងរាល់ថ្ងៃ
ដើម្បីទៅកាន់កន្លែងធ្វើការរបស់គាត់ Sun Vanndy
បានជួបប្រធានបទនៃស្នាដៃទីមួយរបស់ខ្លួន ៖
ក្មេងៗដែលឈរតាមផ្លូវបំបែកនៅទីក្រុងភ្នំពេញ
លក់ភួងផ្កាម្លិះឲ្យអ្នកបើកបរយានយន្ត
ដោយប្តូរជាមួយនឹងប្រាក់តែប៉ុន្មានរយរៀលប៉ុណ្ណោះ។
កុមារទាំងនេះគួរតែនៅសាលារៀន
ប៉ុន្តែពួកគេពុំមានជម្រើសផ្សេង ក្រៅពីជួយទំនុកបម្រុងគ្រួសារ
របស់ខ្លួននោះឡើយ។
គាត់បានថតក្នុងស្ថានភាពជាក់ស្តែង នូវការពិតរបស់ក្មេងៗទាំងនេះ
ដែលមានអាយុជាងដប់ឆ្នាំ និងតិចជាតិដប់ឆ្នាំ
ដែលបានប្រឹងធ្វើការតាមចង្វាក់ចរាចរណ៍៖
“ពួកគេលក់នៅពេលភ្លើងស្តុបចេញពណ៌ក្រហម និងនៅពេលរថយន្តឈប់។
នៅពេលភ្លើងស្តុបប្តូរទៅពណ៌ខៀវ
ពួកគេអាចសម្រាករាប់ប្រាក់ចំណេញនិងជួនកាលប្រលែងគ្នាលេង៘”
កើតឆ្នាំ១៩៨៨ នៅពោធិសាត់ Sun Vanndy
ចាប់អារម្មណ៍ទៅលើការថតរូបតាំងពីគាត់នៅក្មេងមកម្លេះ។
គាត់បានរៀនផ្នែក IT នៅសាកលវិទ្យាល័យមួយ ហើយនៅដើមឆ្នាំ២០១៣
គាត់ចាប់អារម្មណ៍លើមុខវិជ្ជា ថតរូបក៏បានមករៀនថតរូបនៅសាលាបារាំង
រហូតបានទទួលជំនាញមួយយ៉ាង ពិតប្រាកដតាមបំណងរបស់គាត់។ នៅឆ្នាំ២០១៣
គាត់ចាប់ផ្តើមរៀនថតរូបឯកសារក្នុងក្របខ័ណ្ឌនៃវគ្គសិក្សាមួយនិង
បានសម្រេចចិត្តប្រើប្រាស់ វគ្គសិក្សានេះដើម្បីលើកយកប្រធានបទស្តីពី
សង្គមកម្ពុជា។
លោក Sun Vanndy បាននិយាយបន្តថា រូបថតដែលបានយកមកដាក់តាំងនេះមានចំនួនជាង ៣០ សន្លឹក ដែលរៀបចំដោយសាលាបារាំង។
ក្រៅពីអាជីពថតរូបឲ្យទីភ្នាក់ងាររូបថតសារព័ត៌មានរបស់អឺរ៉ុប (EPA) ប្រចាំនៅកម្ពុជា លោក ម៉ក់ រ៉េមីស្សា ជាអ្នកថតរូបតាំងពីឆ្នាំ១៩៨៥ គឺជាសិល្បកររូបថត Abstrait
មួយរូប ដែលមានភាពច្នៃប្រឌិតខ្ពស់
ហើយត្រូវបានទទួលស្គាល់ពីអ្នកស្រឡាញ់រូបថត ទាំងក្នុងស្រុក និងបរទេស
ជាពិសេស
រូបថតរបស់លោកត្រូវបានដាក់តាំង ជាអចិន្ត្រៃយ៍នៅសារមន្ទីរពិព័រណ៍នៃ
ប្រទេសសិង្ហបូរី។ ក្នុងការដាក់តាំងមហោស្រពរូបថតភ្នំពេញនេះ លោក ម៉ក់
រ៉េមីស្សា ដែលជាជ័យលាភីលេខ១និងលេខ៣ កាលពីឆ្នាំ១៩៩៧
នៅឆ្នាំ២០១៣នេះបានដាក់តាំងរូបថតបែបសិល្បៈនៅជិតនាគបាញ់ទឹក។
សម្រាប់រូបថតសិល្បៈដូចជាមិនមានអីទៅលើន័យទេគឺសង្កត់ធ្ងន់
តើរូបភាពនេះអាចទាក់ទាញទស្សនិកជនឲ្យចាប់អារម្មណ៍បានអត់?
ធ្វើឲ្យគេរីករាយបានឬអត់? ធ្វើឲ្យគេពិចារណាឬអត់?
នោះក៏មិនមែនអត់មានខ្លឹមសារទាំងស្រុងនោះទេ
គឺបានបង្កប់នូវខ្លឹមសារខ្លះចង់ឲ្យអ្នកមើល ចេះស្រលាញ់ព្រៃឈើ
និងបរិស្ថានជុំវិញខ្លួនតែប៉ុណ្ណឹងឯង។
លោក Olivier
Planchon អនុព័ន្ធវប្បធម៌ និងជានាយករងមកពីវិទ្យាស្ថាន
បារាំង-កម្ពុជា បាននិយាយថា ពិព័រណ៍រូបថតនេះ
រៀបចំឡើងដោយវិទ្យាស្ថានបារាំង-កម្ពុជា
និងមានការគាំទ្រដោយក្រសួងវប្បធម៌ ក្រសួងអប់រំយុវជននិងកីឡា
និងសាលារាជធានីភ្នំពេញ។ គោលបំណងនៃពិព័រណ៍មានពីរ គឺ
អនុញ្ញាតឲ្យអ្នកថតរូប អាស៊ី និងអ្នកថតរូបបស្ចឹមប្រទេស
អាចជួបគ្នាផ្លាស់ប្តូរបទពិសោធន៍បាន
ហើយអាចនិយាយគ្នាពីអរិយធម៌អាស៊ី និងអរិយធម៌អឺរ៉ុប។
ពិព័រណ៌រូបថតនេះ គ្មានប្រធានបទអ្វីឲ្យច្បាស់លាស់នោះទេ
ហើយបើកទូលាយឲ្យមានប្រធានបទ ទាក់ទងអំពីទីក្រុង ជនបទ ជីវិតប្រចាំថ្ងៃ
សង្គម យើងធ្វើយ៉ាងម៉េចឲ្យមានការចូលរួមយ៉ាងច្រើនពីទស្សនិកជន។
លោកបន្តថាការតាំងបង្ហាញរូបថតនេះ គឺពុំមានការប្រកួតប្រជែងទេ
គឺគ្រាន់តែរៀបចំជ្រើសរើសមកតាំងបង្ហាញទស្សនិកជន
ក៏ប៉ុន្តែឆ្នាំនេះ(២០១៣) មានការគាំទ្រពីសហគមន៍អឺរ៉ុប។
លោក
Olivier Planchon បានបន្តថា យើងមានអ្នកថតរូបមកពីជាង១០ប្រទេសដូចជា
ប្រទេសបារាំង ហ្វាំងឡង់ វៀតណាម បង់ក្លាដេស តៃវ៉ាន់ និងប្រទេសចិន
ជាដើម។ ពួកគេបានយករូបថតរបស់គេមកពីប្រទេសគេរៀងៗខ្លួន
ដែលមានទំហំធំ យកបោះពុម្ភនៅរោងពុម្ភ SPK
ដើម្បីដាក់តាំងបង្ហាញក្នុងប្រទេសកម្ពុជា។
យើងក៏មានការបង្ហាញរូបថតដែលថតនៅស្រុកខ្មែរ ដោយលោក មីស្លីន
លូឡាំង ជាអ្នករូបជនជាតិបារាំង។ កាលពីទសវត្សរ៍ទី៥០ និងទី៦០
លោកជាអ្នកថតរូបផ្លូវការរបស់សម្តេចនរោត្តម សីហនុ៕T/c
ប្រភពៈ CEN
0 comments:
Post a Comment