ការសិក្សាមួយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា
បណ្តាឱពុក ម្តាយដែលប្រើប្រាស់មធ្យោបាយទូន្មានកូនបែបធម៌
ក្តៅតួយ៉ាងដូចជា
ការវាយដំការសម្លុតគំរាមកំហែងជាដើម
នឹងមិនធ្វើឱ្យកូនដើរតាមគន្លងធម៌នោះទេ ។
ផ្ទុយមកវិញការទូន្មានដោយប្រើអំពើហិង្សាបែបនេះនឹង
រឹតតែធ្វើឱ្យកូនគឃ្លើនឡើងថែមទៀត
ហើយឈានទៅប្រព្រឹត្តអំពើផ្តេសផ្តាសកាន់តែច្រើនឡើង ។
ការសិក្សាទៅលើជនជាតិអាមេរិកចំនួន៣២០០គ្រួសាររ
កឃើញថា
ប្រភេទនៃការដាក់ពិន័យធ្ងន់ធ្ងរពិតជាបានប៉ះពាល់ទៅលើ
ក្មេងតូចដែលមានអាយុចាប់ពី១ឆ្នាំដល់៥ឆ្នាំ បើទោះណា
នៅពេលផ្សេង
ឳពុកម្តាយទាំងនោះមានទំនាក់ទំនងល្អជាមួយកូនខ្លួនក៏ដោយ ។
Shawna Lee សាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យ University of
Michiganសហរដ្ឋអាមេរិកបានថ្លែងថា៖ «ជំនឿសាមញ្ញមួយគឺថា
ទណ្ឌកម្មដែលកើតមាននៅក្នុងទំនាក់ទំនងធម្មតារវាងឱពុក
ម្តាយនិងកូននឹងមិនធ្វើឱ្យប៉ះពាល់ដល់កូននោះទេ ។
ប៉ុន្តែនៅក្នុងការសិក្សាពួកយើងបានពិសោធឃើញថា
ការវាយដំមិនបានផ្តល់ផលល្អនោះទេ ផ្ទុយមកវិញ
វាធ្វើឱ្យក្មេងរឹតតែខូចជាងមុន » ។
លោកស្រីបានបន្ថែមថា បើទោះជា
លទ្ធផលនៃការសិក្សាមួយចំនួនបានចង្អុលបង្ហាញថា
ការប្រើអំពើហិង្សាវាយដំបង្កើនភាពគឃ្លើនរបស់
កុមារក្តី បណ្តាឪពុកម្តាយមួយចំនួននៅតែអនុវត្តវិធីសាស្ត្រ បែបនេះក្នុងការអប់រំកូនៗរបស់ខ្លួន ។ដោយឡែក ការសិក្សាមួយផ្សេងទៀតបានរកឃើញថា វ័យជំទង់ដែលរងនូវការសម្លុតគំរាមកំហែងពីឪពុកម្តាយ ប្រឈមមុខនឹងការបាក់ទឹកចិត្ត ហើយចូលចិត្តធ្វើទង្វើឆ្គាំឆ្គងខុសពីអ្នកដទៃ ។ អត្រាប្រឈមនេះនឹងកើនឡើងកាន់តែខ្ពស់ប្រសិនបើវ័យ ជំទង់ទាំងនោះទទួលរងនូវអំពើហិង្សាពីឳពុកម្តាយ ក្នុងនោះមានដូចជា ការវាយដំ ការគំរាមដោយប្រើអាវុធឬកាំភ្លើងជាដើម ។

វេជ្ជបណ្ឌិត Annette Mahoney មកពីសាកលវិទ្យាBowling Green
State University
រដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិកបានថ្លែងថា៖«ការចាប់
បង្ខំដោយប្រើកម្លាំងគឺប្រៀបដូចជា សកម្មភាពជេរប្រទេច ។
ការសិក្សារបស់យើងបានបង្ហាញថា
អរិភាពខាងពាក្យសម្តីពិតជាមានទំនាក់ទំនងគ្នា
ជាមួយនឹងអំពើហិង្សា
ជាពិសេសសម្រាប់ម្តាយដែលចូលចិត្តស្រែកជេរ និងវាយដំ
»។
វេជ្ជបណ្ឌិត Mahoneyបានពន្យល់បន្ថែមថា
បញ្ហាវិលវល់របស់វ័យជំទង់ចាប់ផ្តើមពិបាកនឹងដោះស្រាយ
ប្រសិនជាពួកគេប្រព្រឹត្តឆ្គាំឆ្គង មានន័យថា
ឪពុកម្តាយរបស់ពួកគេទំនងជាដោះស្រាយបញ្ហានោះដោយការគំ
រាមកំហែង ៕
ប្រភព Bigfamily
0 comments:
Post a Comment