Monday, December 23, 2013

safe_image (2)លោក​ សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង ៨ ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៣នេះ លោក​បាន​កាន់​ក្បាល​មេក្រូថ្លែង​ទៅ​​កាន់​ក្រុមកម្មករ​កាត់ដេរ នៅ​តំបន់​​​​សេដ្ឋកិច្ច​ពិសេស មេន​ហាត់​ធេ​ន ក្នុង​​​​ក្រុង​បាវិត ខេត្តស្វាយរៀង​ ខណះក្រុមកម្មករ​រោងចក្រ នៅ​បា​វិត បានធ្វើ​កូដកម្ម​ចាប់តាំងពី​ថ្ងៃទី​១៧ខែធ្នូ ឆ្នាំ​២០១៣​មក។នេះ​យោង​​​​តាមទំព័​រ​ហ្វេស​​ប៊ុក​​របស់​​លោក​​សម រង្ស៊ី នៅថ្ងៃនេះ។
​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​សមរង្ស៊ី បាន​សរសេរ នៅ​ពីលើ​រូបថត​មួយ​សន្លឹក ដែល​លោក​ឈរលើ​ឡាន កាន់​ក្បាល​មេក្រូ ថ្លែង​ទៅកាន់​ក្រុមកម្មករ​កាត់ដេរ ដែល​ឈរ​ត្រៀបត្រា​។
​លោក​ សរសេរថា “​ខ្ញុំ​កំពុង​ចូលរួម​បាតុកម្ម​ជាមួយ​កម្មករ​រោងចក្រ ដែល​ទាមទារ​តម្លើង​ប្រាក់ខែ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត់​ធេ​ន ស្ថិតនៅ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​”​។​
​លោក សមរង្ស៊ី ឆ្លៀត​ទៅ​ចូលរួម​បាតុកម្ម​ជាមួយ​កម្មករ​នៅ​បាវិត ពេលនេះ បានធ្វើ​ឡើង ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ឲ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​និង​ទាមទារ​ឲ្យ​សម្តេច​ហ៊ុនសែន ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​។ បាតុកម្ម​របស់​គណបក្ស​ប្រឆាំង បានធ្វើ​ឡើងជា​ប់ៗ​គ្នា រាល់ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៣​។​
​បាតុកម្ម​របស់​ក្រុមកម្មករ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត់​ធេ​ន រួមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ២ កន្លែង​ទៀត គឺ​នៅ​តាយសេង​១ និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​២ សរុប​ជាង ៣០ រោងចក្រ ដែលមាន​កម្មករ​ប្រមាណ ២៨.០០០ នាក់ បានធ្វើ​កូដកម្ម​តៗ​តាម​គ្នា ចាប់តាំងពី​ថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០១៣​។​1538656_638303252893078_640268681_n
​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​លើកឡើងថា កូដកម្ម​តាម​គ្នា​របស់​ក្រុមកម្មករ​រោងចក្រ​ជាង ៣០ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត​ធេ​ន តាយសេង​១ និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​២ បានធ្វើ​កូដកម្ម​តវ៉ា ដើម្បី​ទាមទារ​ដំឡើងប្រាក់ខែ​យ៉ាងតិច ១៥៤ ដុល្លារ ទាមទារ​លុបចោល​កិច្ចសន្យា​រយៈពេល​ខ្លី ទាមទារ​បញ្ឈប់​ការរើសអើង​សហជីព​កម្មករ និង​ទាមទារ​ប្រាក់​ជំនាញ ជាដើម​។​
​​លោក ស៊ីណា ដែល​បាន​ចូលរួម​ចរចា​ជាមួយ​ថៅកែ​រោងចក្រ និង​អភិបាល​ខេត្តស្វាយរៀង រួមទាំង​មន្ទីរ​ការងារ​ខេត្ត តែ​គ្មាន​ដំណោះស្រាយ បាន​ឲ្យ​ដឹងថា ឆ្លងតាម​ការចរចា ដែល​មិនទាន់​ត្រូវរ៉ូវ​គ្នា​កន្លងមកនេះ គឺមាន​ការព្រមព្រៀង​គ្នា​ថា មិន​និយាយ​ពី​ប្រាក់ឈ្នួល​ទេ ដោយ​ទុក​ឲ្យ​ក្រុមប្រឹក្សា​ការងារ ប្រជុំ​ចរចា នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣​។ ចំណែក​បញ្ហា​ទាមទារ​ដទៃទៀត ដូចជា ទាមទារ​លុបចោល​កិច្ចសន្យា​រយៈពេល​ខ្លី ទាមទារ​បញ្ឈប់​ការរើសអើង​សហជីព​កម្មករ និង​ទាមទារ​ប្រាក់​ជំនាញ ជាដើម ក៏​មិនទាន់​ត្រូវរ៉ូវ​គ្នា ដោយសារតែ​ភាគី​ថៅកែ​រោងចក្រ មិន​ព្រម​ដោះស្រាយ ដោយ​ចាត់ទុកថា កូដកម្ម​តាម​គ្នា​របស់​កម្មករ​ទាំងអស់​នោះ ជា​កូដកម្ម​ខុសច្បាប់​។​
​ដំបូង​ឡើយ កូដកម្ម​របស់​កម្មក​រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ក្រុង​បាវិត បាន​ចាប់​ផ្តើម​ឡើង​ពីរ​បី​រោងចក្រ​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៣​។ តែ​ក្រោយមក​ក៏​រាលដាល​ដល់​រោងចក្រ​ទាំង​អស់នៅ​តំបន់​សេដ្ឋកិច្ច​ទាំងបី ក្នុង​ក្រុង​បាវិត​។
ក្នុង​ពេលធ្វើ​កូដកម្ម​តវ៉ា​នោះក៏មាន​កម្មករ​មួយក្រុម បាន​គប់​ដុំថ្ម និង​វាយកម្ទេច​ទ្រព្យសម្បត្តិ​រោងចក្រ​។ សកម្មភាព​ទាំងនោះ ត្រូវបានមេដឹកនាំ​សហជីព​កម្មករ លោក ប៉ាវ ស៊ីណា ចាត់ទុកថា ជា​ទម្លាប់​របស់​កម្មក​រ​មួយក្រុម​នោះ ព្រោះ​ឲ្យ​តែមាន​កូដកម្ម​តវ៉ា គឺ​ពួកគេ តែងតែ​គប់​ដុំថ្ម និង​វាយកម្ទេច​របរ​រោងចក្រ​៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks