Tuesday, December 3, 2013

Sabay​ ទើប​តែ​ចុះ​ផ្សាយ​ពី​តារា​ស្រុក​ខ្មែរ​​មិន​សូវ​រៀន​ចប់​បរិញ្ញាបត្រ។ ថ្ងៃ​នេះ​ sabay​ នាំ​ឱ្យ​ប្រិយមិត្ត​មក​តាម​ដាន​ព័ត៌មាន​ពី​តារា​ខ្មែរ ​ដែល​កំពុង​តែ​កាន់​បរិញ្ញាបត្រ​ក្នុង​ដៃ។ មាន​​​តារា​ប៉ុន្មាន​នាក់​ទៅ​កំពុង​តែ​កាន់​សញ្ញាប័ត្រ​ក្នុង​ដៃ​នោះ?
ខាង​ក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ សិល្បករ សិល្បការិនី​ខ្មែរ​ដែល​មាន​បរិញ្ញាបត្រ​កាន់​ក្នុង​ដៃ៖
១ កញ្ញា តេង លក្ខិណា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក គ្រប់គ្រង​សណ្ឋាគារ និង​ទេសចរណ៍ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។
២ លោក អ៊ុន សុទ្ធា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ​វិចិត្រកម្ម (គំនូរ) ពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ។

៣ កញ្ញា ដួង ហ្សូរីដា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ហើយ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ទូទៅ​ពី​សាកលវិទ្យាល័យ បៀល​ប្រាយ។


៤ លោក លឹម ជា​ឡាយ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

៥ កញ្ញា សុខ ពិសី បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក អក្សរ​សាស្ត្រ​អង់គ្លេស​ពី​ វិទ្យាស្ថាន​ភាសា​បរទេស (IFL)។


៦ លោក ជា សុវណ្ណានរាហ៍ បាន​បញ្ចប់​បរិញ្ញាបត្រ​ពីរ​ក្នុង​ពេល​តែ​មួយ​ គឺ ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​មួយ​ទៀត​ផ្នែក គ្រប់គ្រង ​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។


៧ អ្នក​នាង ឈិត សុជាតា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក គ្រប់គ្រង​សណ្ឋាគារ និង​ទេសចរណ៍​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។


៨ អេឡិច ច័ន្ទត្រា បាន​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ទីផ្សារ​ ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។

៩ កញ្ញា ជា រ៉ាក់​ម៉ូន ហៅ VJ Moon បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ផ្នែក​សារព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ។



១០ ករុណា ពេជ្រ បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក កសិកម្ម​ ពី​សាកលវិទ្យាល័យ ភូមិន្ទ​កសិកម្ម។

១១ កញ្ញា ប៊ីរីយ៉ា បោះ​ជំហាន​ចូល​សិល្បៈ​ឆ្នាំ២០០៨ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

១២ លោក ញឹម ចំរើន បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សកលវិទ្យាល័យ បៀលប្រាយ។
១៣ អ្នក​នាង កែវ ស្រីនាង បញ្ចប់​បរិញ្ញាបត្រ​ផ្នែក អក្សរ​សាស្ត្រ​អង់គ្លេស ពី​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ។

១៤ ណាំ ប៊ុណ្ណារ័ត្ន បាន​បញ្ចប់​បរិញ្ញាបត្រ​ខាង​ភ្លេង ពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ។

១៥ កញ្ញា រស់ សាវ៉ាតប៉ាទី បញ្ចប់​បរិញ្ញាបត្រ​ផ្នែក អក្សរ​សាស្ត្រ​អង់គ្លេស​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។

១៦ លោក សួន ពិសិដ្ឋ បាន​​ទទួល​​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ដូរ្យតន្ត្រី ជំនាញ​និពន្ធ​បទ​ភ្លេង និង​ Piano ពីប្រទេស កាណាដា។


១៧ អ្នក​នាង សុខ សោម៉ាវត្តី បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក គ្រប់គ្រង​សណ្ឋាគារ​ពី​សាកលវិទ្យាល័យ ន័រតុន។

១៨ អ៊ឹម ជីវ៉ា បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ សេដ្ឋកិច្ច។

១៩ លោក ធីណារ៉ាក់ រតនា ហៅ VJ រតនា បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ហិរញ្ញវត្ថុ និង​ធនាគារ​ពី​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង។

២០ លោក វណ្ណា ពិសិដ្ឋ បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក ព័ត៌មានវិទ្យា ពី​វិទ្យាស្ថាន ស៊ីតិច។
នេះ​គ្រាន់​តែ​បញ្ជី​ឈ្មោះ​ខ្លះៗ​ របស់​សិល្បករ សិល្បការិនី​ ដែល​មាន​សញ្ញាបត្រ​ក្នុង​ដៃ​តែ​ប៉ុណ្ណោះ នៅ​មាន​តារា​ជា​ច្រើន​រូប​ទៀត​មាន​សញ្ញាបត្រ​កាន់ ក៏​ដូច​ជា​កំពុង​សិក្សា​មុខ​ជំនាញ​នានា ​នៅ​តាម​សាកលវិទ្យាល័យ​ផ្សេងៗ៕

ប្រភពៈ Sabay

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks