ក្រុមគ្រូបង្រៀននៅតាមសាលាក្នុងរាជធានី ខេត្តមួយចំនួន នៅថ្ងៃ៨
មករា នេះ
បន្តធ្វើកូដកម្មមិនចូលបង្រៀនសិស្សដើម្បីទាមទារឲ្យរដ្ឋាភិបាល
ដំឡើងប្រាក់ខែគោល ឬប្រាក់បៀវត្សរ៍អប្បបរមាឲ្យបាន
១លានរៀលក្នុង១ខែ។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងនៅថ្ងៃពុធ ទី៨ ខែមករា ថា មានសាលារៀនចន្លោះពី ១០ ទៅ ២០សាលានៅទូទាំងប្រទេស មានគ្រូបង្រៀនធ្វើកូដកម្មមិនចូលបង្រៀន ឬលើកបដាទាមទារដំឡើងប្រាក់ខែ ១លានរៀលក្នុង១ខែ។
ក្រុមគ្រូបង្រៀនដែលបានចេញមុខតវ៉ា ឬលើកបដាទាមទារប្រាក់ខែ ១លានរៀលនៅថ្ងៃពុធ នេះ បានអះអាងថា ពួកគាត់ត្រូវនាយកសាលា ឬប្រធានមន្ទីរអប់រំ និងប៉ូលិសនៅតាមរាជធានី-ខេត្តនីមួយៗ ព្រមានដកចេញពីក្របខ័ណ្ឌគ្រូបង្រៀន ឬគំរាមដាក់ពិន័យផ្សេងៗ។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាលគួរពិចារណាដំឡើងប្រាក់ខែជូនគ្រូបង្រៀនឲ្យបាន សមរម្យជាជាងប្រើប្រព័ន្ធតុលាការ ឬពង្រាយកម្លាំងដើម្បីតាមដានបុគ្គលិកគ្រូបង្រៀន ឬមន្ត្រីរាជការដែលចេញមុខតវ៉ាទាមទារប្រាក់ខែសមរម្យជាបន្តទៀត។
ប្រភព អាស៊ីសេរី
0 comments:
Post a Comment