ភ្នំពេញ:
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
បានវិលត្រឡប់មកដល់កម្ពុជាវិញ កាលពីម៉ោង៩ព្រឹកដើម្បីត្រៀមដឹកនាំ
បាតុកម្មនៅភ្នំពេញ និងនៅសៀមរាប នៅថ្ងៃស្អែក ដោយដាក់ប្រទេស
អោយស្ថិតនៅក្នុងភាពប្រណាំង ប្រជែងជាមួយព្រះរាជាណាចក្រថៃ
ដែលកំពុងតែប្រឈមមុខ នឹងភាពវឹកវរ នយោ បាយ
ដោយសារតែអតីតឧបនាយករដ្ឋមន្ត្រីស៊ូថេប ដឹកនាំបាតុកម្ម យកឈ្នះចាញ់
ដើម្បីផ្តាច់ ឬសគល់ត្រកូល ថាក់ស៊ីន ពីឆាកនយោបាយថៃ។នៅពេលដែល មកដល់ភ្នំពេញ លោក សម រង្ស៊ី បាននិយាយថា លោកនឹងដឹកនាំបាតុកម្មនៅភ្នំពេញ នៅពេលព្រឹក និងនៅសៀមរាប ពេលរសៀលនា ថ្ងៃ១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្ស។
នៅពេលដែលត្រូវបានសួរថាតើលោកនឹង ដឹកនាំការដង្ហែរក្បួនឬអត់នោះ ខណ:ដែលក្រសួងមហាផ្ទៃបានធ្វើការហាមមិនអោយហែក្បួន លោក សម រង្ស៊ីបានឆ្លើយមិនច្បាស់លាស់ដោយនិយាយថាយើងមិនអាចឃាត់ប្រជាពលរដ្ឋ បានទេយើងត្រូវគោរពសិទ្ឋិរបស់ពួកគេ។
មេបក្សប្រឆាំងរូបនេះ ក៏ធ្វើការប្រៀបធៀបផងដែរនូវអ្វីកំពុងកើតមាននៅក្នុងប្រទេសថៃដោយ និយាយថាបាតុកម្មកំពុងកើតមានហើយ អាជ្ញាធរកំពុងតែការពារមិនអោយមានអំពើហិង្សា។ ភាពធ្ងន់ធ្ងរនៃនយោបាយនៅប្រទេសថៃបានបង្ខំអោយលោក ស្រីយ៊ីងឡាក់ ប្រកាសរំលាយសភាថៃនៅព្រឹកនេះ។ អ្នកវិភាគនយោបាយនិយាយថាវា គ្រោះថ្នាក់ណាស់សម្រាប់ប្រទេសជាតិនៅពេលដែលអ្នកនយោបាយជ្រើសរើសការតស៊ូ តាមដងផ្លូវដើម្បីដោះស្រាយការខ្វែងគំនិតគ្នានោះ។
លោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រី ថៃ បានប្រកាសនៅព្រឹក ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៣នេះថានឹង រំលាយ រដ្ឋសភាខណៈដែល បាតុករបានប្រមូលគ្នាដើម្បី តស៊ូ យកឈ្នះ ចាញ់ នៅថ្ងៃនេះ ។
លោកស្រី យី ង ឡាក់ បានប្រកាសថា លោកស្រី បានស្នើ ទៅ ព្រះមហាក្សត្រ រួចហើយ ដើម្បី រំលាយរដ្ឋសភា។ ចំណែកការបោះឆ្នោត នឹងត្រូវធ្វើឡើងបន្ទាប់ពីនោះ។ គណៈរដ្ឋមន្ត្រី របស់លោក ស្រី ក៏នឹងត្រូវរំលាយផងដែរនៅពេលខាងមុខ ប៉ុន្តែនៅចំពោះមុខនឹងត្រូវ បំពេញភារកិច្ចធម្មតាក្នុងនាមជា រដ្ឋាភិបាលចាំផ្ទះ។
ការប្រកាសរបស់លោកស្រី មិនទាន់អាចធ្វើអោយបាតុករសប្បាយចិត្តនៅឡើយទេ ហើយពួកគេនៅតែធ្វើបាតុកម្ម។ គោលដៅរបស់ពួកគេនោះ គឺកំចាត់ត្រកូល ថាក់ស៊ីន ចេញពីនយោបាយ ហើយប្រគល់អំណាចអោយក្រុមប្រឹក្សាប្រជាជនដោយមិនឆ្លងការបោះឆ្នោត។
ជាមួយនឹងការទាមទារដ៏ហួសហេតុនេះ គេពិបាកនឹងទាយថាតើប្រទេសថៃ នឹងធ្វើដំណើរទៅរកលទ្ធិ ប្រជាធិបតេយ្យ កាន់តែររឹងមាំ ឬ ក៏ប្រឈមមុខនឹង អនាគតដ៏ខ្មៅមួយ៕
ប្រភព CEN
12/09/2013 03:25:00 PM
Unknown
ចំណាត់ក្រុមៈ
0 comments:
Post a Comment