
បើតាមនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា
ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរដ៏រន្ធត់ខាងលើនេះ មានឈ្មោះ សាន ចន្ធី អាយុ
២៨ឆ្នាំ ជាប្តី, ឈ្មោះ ទក សុធារី ជាប្រពន្ធ និងកូនស្រីឈ្មោះ ចន្ធី វណ្ណៈកា
អាយុ ១១ខែ។ ជនរង គ្រោះអ្នកទាំង៣រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត
ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាហុងដាសេ១២៥ ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 1AN-0466 ក្នុងទិសដៅពីកើតទៅលិច។ ចំណែករថយន្តបង្កហេតុម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-7185
ជារថយយន្តរបស់គ្លីនិកសម្ពពថ្នល់ទទឹង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ
ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
បើតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា
មុនពេលកើតហេតុរថយន្តបង្កហេតុ បានបើកបញ្ច្រាស ទិសជាមួយម៉ូតូ។
លុះដល់កន្លែងហេតុ ក៏ជ្រុលទៅបុកនឹងម៉ូតូជនរងគ្រោះ ដែលកំពុងឌុបប្រពន្ធ
និងកូនតូចជិះពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឲ្យសង្វេក ។
ក្រោយកើតហេតុនគរបាលចរាចរណ៍ បានចុះវាស់វែង និងនាំយកទាំងម៉ូតូជនរងគ្រោះ
និងរថយន្តបង្កហេតុទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល
ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕


ប្រភព ដើមអំពិល
0 comments:
Post a Comment