Monday, February 24, 2014

តុលាការ​ស្វាយរៀង ៣០៥តុលាការ​ខេត្ត​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​ក្រឡា​បញ្ជី​ម្នាក់​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ នេះ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​ប្រាក់​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក គឺ​បន្ទាប់​ពី​បាន​សាកសួរ​ជា​ច្រើន​ម៉ោង​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២១ កុម្ភៈ។
មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាប់​ខ្លួន​ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង គឺ​លោក ម៉ិញ សារ៉េន អាយុ ៤៦​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៤ ដោយ​សង្ស័យ​ថា បាន​ស៊ី​សំណូក​ជា​ថ្នូរ​នឹង​រត់​ការ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​ថ្នាំ​ញៀន។
មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន ដែល​តាម​ដាន​សំណុំ​រឿង​នេះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ថា ករណី​នេះ​អាច​មាន​មន្ត្រី​នៃ​សាលា​ដំបូង​ខេត្ត​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ ដែរ៖ «បាទ! បើ​យើង​ដឹង​តាម​ព្រឹក​មិញ គឺ​ថា ២​ពាន់​ដុល្លារ ប៉ុន្តែ​តាម​ការ​ប៉ូលិស​យើង​ដឹង​ខាង​ក្រៅ អង្គុយ​ជួប​ខាង​ក្រៅ​ហ្នឹង គាត់​និយាយ​ថា រឿង​ហ្នឹង​គេ​មិន​ទាន់​បញ្ចប់​ទេ។ គេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត តើ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ទៀត គង់​តែ​ដឹង​ទេ។ គេ​គ្រាន់​តែ​និយាយ​អ៊ីចឹង។ ហើយ​ករណី​ហ្នឹង គឺ​ខាង​ការិយាល័យ​ជួញ​ដូរ​គ្រឿង​ញៀន គេ​មក​នាំ​ខ្លួន​គាត់​ពី​ស្វាយរៀង ទៅ​ហ្មង​ថ្ងៃ​ហ្នឹង អត់​មាន​អ្នក​ដឹង​ទេ។ ធម្មតា រឿង​នេះ​មិន​អាច​គាត់​ម្នាក់​ឯង​ធ្វើ​កើត​ទេ​ណាស់ ប្រសិន​មាន​បទ​ល្មើស​អី​កើត​ឡើង លុះត្រា​តែ​មាន​ភ្លើង​ខៀវ​ពី​មេ​គាត់។ គាត់​ក្រឡា​បញ្ជី​របស់​អ្នក​ណា​អ្នក​ហ្នឹង​ត្រូវ​មាន​ការ​ព្រមព្រៀង មាន​ភ្លើង​ខៀវ ទោះ​បី​ជា​មិន​មាន​ជា​លាយលក្ខណ៍​អក្សរ ក៏​មាន​ការ​ព្រមព្រៀង​បែប​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ហ្នឹង​ធ្វើ​ដែរ​ណាស់!»
ការ​សម្រេច​ឃុំ​ខ្លួន​លោក​ក្រឡា​បញ្ជី ម៉ិញ សារ៉េន នេះ​ក៏​ជា​មធ្យោបាយ​មួយ ដើម្បី​ស៊ើប​អង្កេត​វែក​មុខ​រក​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ទៀត៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks