Thursday, January 9, 2014

រយះពេលប៉ុន្មានថ្ងៃនេះ គេ​សង្កេតឃើញ​ពលរដ្ឋ ជាច្រើន​គ្រួសារ នៅ​ចំណុច​កំពង់ដរ​កំពង់ប្រាសាទ ក្នុងភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ដែល​រស់នៅ​ប៉ែក​ខាងលើ​ឆ្ងាយ​ពី​ដែន​នេសាទ បាននាំគ្នា​សម្រុក​ចុះមក​ធ្វើ​ប្រហុក ផ្អក និង ត្រីឆ្អើរ ដើម្បី​ត្រៀម​ទុក​សម្រាប់​ការហូបចុក នា​រដូវ​បង្ករ​បង្កើន​ផល​ឆ្នាំក្រោយ​។
លោក ​សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេ្តកំពង់ឆ្នាំង​បានោ្យដឹងថា​ តម្លៃ​ត្រី​ ប្រហុក​នៅ​ថ្ងៃទី​៨​មករា​នេះ ចន្លោះ​ពី​១០០០ ទៅ​១៥០០​រៀល​(​ត្រី​រៀល ត្រី​លិញ​) ចំពោះ​ត្រី​ប្រភេទ​លេខ​២ តម្លៃ​ចន្លោះ​ពី​២៥០០​រៀល ទៅ​៣០០០​រៀល (​ត្រី​ច្រកែង ត្រី​ឆ្ពិន​) និង​ត្រី​ប្រភេទ​លេខ​៣ តម្លៃ​ចន្លោះ​ពីមួយ​ម៉ឺន​រៀល​ទៅមួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​ក្នុង​មួយ​ គីឡូក្រាម។​លោកបន្តថា តម្លៃ​ត្រី​ ប្រហុក​ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​ក្នុង​ខ្នើត​ដូចគ្នានេះ ​ត្រី​ប្រហុក​សំបូរ មានតម្លៃ​ត្រឹមតែ ពី​៧០០ ទៅ​១០០០​រៀល ប៉ុណ្ណោះ​
លោក ប៊ុន​ឈឿន បាន​ឱ្យដឹង​ទៀតថា ក្នុងពេលដែល​ត្រី​សំបូរ​ខ្លាំង​តម្លៃ​ត្រី នៅលើ​ទីផ្សារ ក៏​ធ្លាក់ចុះ​ដែរ ដូចនេះ​ប្រជាពលរដ្ឋ ដែលមាន​បំណង ចង់​ធ្វើ​ប្រហុក​ ផ្អក ត្រៀម​ទុក​សម្រាប់​ហូបចុក​នា​ឆ្នាំក្រោយ សូម​ប្រញាប់​រួសរាន់ ចុះមក​ធ្វើ​នៅតាម​ទីតាំង ដែល​ខណ្ឌ​រដ្ឋបាល​ជល​ផល បានរៀបចំ ពីព្រោះ​នៅក្នុង​ខ្នើត​នេះ​ត្រី​អាច​ត្រូវ​ក្នុង​រយៈពេល ពី​៣​ទៅ​៤​ថ្ងៃ​ទៀត​៕
 
16k4-400x288
 

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks