សម្លេងលោក ហូរ វ៉ាន់
លោក ហូរ វ៉ាន់ បានបញ្ជាក់ទៀតថា
ចំពោះគម្រោងជួបជុំជាមួយប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានានេះ
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងប្រកាសជូនដំណឹងទៅកាន់មន្ត្រី
អាជ្ញាធរខេត្តដើម្បីឲ្យជួយសម្របសម្រួលក្នុងការជួបជុំនេះ។ លោក ហូរ
វ៉ាន់ ជឿជាក់ថា អាជ្ញាធរនឹងសម្រេចអនុញ្ញាតិ
ព្រោះជាការជួបជុំអហិង្សា។
សម្លេងលោក ហូរ វ៉ាន់
ពាក់ព័ន្ធនឹងការជួបជុំជាថ្មីរបស់គណបក្សសង្គ្រោះជាតិនេះ
ត្រូវបានលោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា
ការជួបជុំគឺមិនមានបញ្ហាអ្វីទេ
ប៉ុន្តែប្រសិនបើជាការជួបជុំមានលក្ខណៈទ្រង់ទ្រាយធំ
គួរណាស់តែមានការជូនដំណឹង និងសហការជាមួយមន្ត្រីអាជ្ញាធរ។
សម្លេងលោក ខៀវ សុភ័ក្ត្រ
គួរបញ្ជាក់ថា ការប្រកាសគម្រោង
នៃការជួបជុំប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត
របស់គណបក្សសង្គ្រោះជាតិនេះ
ធ្វើឡើងគឺបន្ទាប់ពីសាលារាជធានីភ្នំពេញ
បានសម្រេចមិនអនុញ្ញាត្ដឲ្យ
គណបក្សសង្គ្រោះជាតិបន្ដធ្វើបាតុកម្មក្នុងរាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី០៤ ខែមករា តទៅ
ដោយសារតែកើតមានការផ្ទុះអំពើហិង្សាកាលពីថ្ងៃទី ០៣ មករា
ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់៕(ដោយៈ សៅ
វិសាល)
ប្រភព វាយោ
0 comments:
Post a Comment