ក/-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត
១-សេចក្តីផ្តើម
សព្វថ្ងៃប្រទេសកម្ពុជាយើង កំពុងមានការអភិវឌ្ឍន៍បន្ដិចម្ដងៗ ស្ទើរតែគ្រប់វិស័យជាពិសេសផ្នែកសេវាកម្មហិរញ្ញវត្ថុ ដែលមានជាធនាគារ និងបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដែលបានបង្កើតឡើងក្នុងនាមជាស្ថាប័នដើម្បី ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការ លើកស្ទួយសេដ្ឋកិច្ចជាតិឲ្យមានសក្ដានុពលខ្លាំងក្លា។
ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន កំពុងដំណើរការអាជីវកម្មរបស់ខ្លួន យ៉ាងសកម្មនៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ ស្របពេលដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតទើបបង្កើតឡើងថ្មីៗ ក្នុងគោលបំណងចូលរួម ចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា តាមរយៈ ការផ្ដល់ជាឥណទានខ្នាតតូច ។ ឥណទានមានតួនាទីសំខាន់ណាស់ក្នុងការផ្ដល់ទុនជួយបងប្អូនប្រជាពលរដ្ឋយើងដែលខ្វះទុនក្នុងការបង្កើនជីវភាពរបស់ពួកគាត់អោយកាន់តែប្រសើរជាងមុន ហើយត្រូវនឹងគោលនយោបាយ ជាចំបងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ន និងដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត មួយដែលបានបង្កើតឡើង ក្នុងនាមជាស្ថាប័ន មីក្រូហិរញ្ញវត្ថុ ហើយបានធ្វើប្រតិបត្ដិការ ការគ្រប់គ្រងឥណទាន យ៉ាងសកម្មទៅតាមបណ្ដាខេត្ដក្រុង ចំនួនប្រាំបីសាខាក្នុងប្រទេសមានៈ កំពង់ចាម ត្បូងឃ្មុំ ភ្នំពេញ កណ្ដាល សៀមរាប តាកែវ កំពង់ឆ្នាំង និងព្រៃវែង ក្នុងការផ្ដល់ឥណទានផងដែរ និងកំពុងតែបន្ដការពង្រីកតំបន់ ធ្វើប្រតិបត្ដិការរបស់ខ្លួនបន្ថែមទៀត ។
ហេតុនេះហើយទើបយើងខ្ញុំជ្រើសរើសយកប្រធានាបទការធ្វើប្រតិបត្ដិការឥណទាន នៃគ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុក្រេឌីត សាខាអ្នកលឿង មកធ្វើការសិក្សាស្រាវជ្រាវ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត បាននឹងកំពុង ដំណើរការគ្រប់គ្រងទៅលើសេវាកម្មឥណទាន ប្រកបដោយជោគជ័យ រហូតមកដល់បច្ចុប្បន្ននេះ។ តើគ្រឹះ ស្ថានបានប្រើនីតិវិធីបែបណាខ្លះ ក្នុងការប្រតិបត្ដិការ ឥណទានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ?
២-ប្រវត្តិសង្ខេបរបស់គ្រឹស្ថានមីក្រូហិញ្ញវត្ថុ
ក្រេឌីត
ក្រេឌីតយោងតាមតំរូវការរបស់ប្រជាពលរដ្ឋបានក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួល បានអាជ្ញាប័ណ្ណ នៅក្នុង ខែ ឧសភា ឆ្នាំ ២០០៤ ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុង ខែ មិថុនា ឆ្នាំ២០០៣ដែលមានឈ្មោះ ថា CREDIT Co., Ltd (Cambodia Rural Economic Development
Initiatives for Transformation) (ការចាប់ផ្ដើមអភិវឌ្ឍន៍ សេដ្ឋកិច្ចជនបទដើម្បីការផ្លាស់ប្ដូរ)ដែលដំបូងឡើយស្ថាប័ននេះជាអង្គការមិនមែនរដ្ឋាភិបាលហើយត្រូវបានបង្កើតឡើងដោយអង្គការសង្គ្រោះពិភពលោកសហរដ្ឋអាមេរិចនៅខែមេសាឆ្នាំ២០០០។ក្រឌីតត្រូវបានបង្កើតដំបូងក្រោមកិច្ចព្រមព្រៀងរវាង អង្គការសង្គ្រោះពិភពលោក និងក្រសួង ការបរទេសធនាគារ ជាតិនៃកម្ពុជា ហើយបានក្លាយជាក្រុមហ៊ុនឯកជនបំណុលមានកំណត់ ក្នុងការឆ្លើយតបទៅនឹងតំរូវការរបស់ច្បាប់ ស្ថាប័នធនាគារ
និងហិរញ្ញវត្ថុ ឆ្នាំ២០០០ សំរាប់អង្គការណាដែលមានកម្ចីក្នុងដៃ និងអតិថិជន លើសពីកំរិតដែល ចែងដើម្បីក្លាយខ្លួនជាស្ថាប័នមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ។
ក្រុមហ៊ុនមានបីម្ចាស់ភាគហ៊ុនគឺៈ
- អង្គការសង្គ្រោះពិភពលោកអាមេរិក ៧៤% នៃសំលេងបោះឆ្នោត
- អង្គការសង្គ្រោះពិភពលោកកាណាដា ១៧%
- និងសេចក្ដីសង្ឃឹមពិភពលោក ៩% ។
ហើយគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ
ដំបូងបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា ឆ្នាំ ១៩៩៣។ ក្រឌីតបានចុះក្នុង បញ្ចីពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ឆ្នាំ ២០០៣។ បន្ទាប់ពីបានពិនិត្យនិងវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណអោយក្រេឌីតដើម្បីប្រតិបត្តិការជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់នៅឆ្នាំ២០០៤។ ក្រោយពីបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្រេឌីតបានកំពុងបន្ត អភិវឌ្ឍន៏ខ្លួនឥតឈប់ឈរ
និងទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អ្នកជំនាញការ ថ្នាក់ជាតិ
និងអន្តរជាតិ។ ក្នុងឆ្នាំ២០១១ យើងបានប្តូរឈ្មោះពី Credit ទៅជា Kredit ព្រមទាំស្លាកសញ្ញាថ្មីផងដែរ។ មកដល់ពេលសព្វថ្ងៃ ក្រេឌីតមានអតិថិជនជាង ៥ម៉ឺននាក់ និងប្រាក់កម្មីក្នុងដៃអតិថិជនជាង ៤៤លានដុល្លារ សហរដ្ឋអាមេរិក
ហើយនៅក្នុងឆ្នាំ២០១២ថ្មីៗនេះ គ្រឹះស្ថានបានប្តូរក្រុមហ៊ុន ទទួលខុសត្រូវមានកំរិត មកជាក្រុមហ៊ុនទទួលខុសត្រូវជាសាធារណៈវិញ
។
៣. ស្លាកសញ្ញាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ
ក្រេឌីត
រូបសញ្ញាក្រាស់ដែលមានពន្លកស្លឹកឈើរឹងមាំដុះចេញពីដី
និងទ្រដោចន្ទល់មុះ ៤៥ដឺក្រេ ឆ្លុះបញ្ជាំពីបេសកម្ម របស់ក្រេឌីត ក្នុងការជួយជនក្រីក្រ
ជាពិសេសតាមសហគមន៏ជនបទក្នុងប្រទេស ដើម្បីអោយពួកគេទទួលបាននូវសេរីភាពហិរញ្ញវត្ថុហើយអាចមានឪកាសពង្រីកមុខរបររបស់ខ្លួន។
ស្លឹកពណ៏បៃតងស្រស់តំណាងអោយភាពរីកចំរើន នូវសេរីភាពហិរញ្ញវត្ថុ ហើយក្រៅពីនោះរូបស្លាកសញ្ញាដែលមាន ពណ៏ទឹកក្រូច តំណាងអោយតួនាទីក្រេឌីត
ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និង រួសរាយរាក់ទាក់ជួនអតិថិជន។
៤- ទីតាំងប្រតិបត្តិការរបស់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត
ក្រេឌីតជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដែលផ្ដល់់សេវាហិរញ្ញវត្ថុ ហើយមានស្នាក់ការកណ្ដាលនៅទីក្រុងភ្នំពេញ និង ទីតាំងប្រតិបត្ដិការ នៅតាមខេត្ដមួយចំនួនដូចជាៈ កំពង់ចាម ត្បូងឃ្មុំ ភ្នំពេញ កណ្ដាល
សៀមរាប តាកែវ កំពង់ឆ្នាំង បាត់ដំបង់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង កំពត ពោធិសាត់ កំពង់សឺ្ព
អ្នកលឿង និងព្រៃវែង ក្នុងការផ្ដល់ឥណទានផងដែរ និងកំពុងតែបន្ដការពង្រីកតំបន់
ធ្វើ ប្រតិបត្ដិការរបស់ខ្លួនបន្ថែមទៀត។
ក្រេឌីតមិនត្រឹមតែមានគោលបំណង
ក្នុងការផ្តល់ប្រាក់កម្ចីនោះទេ ក្រេឌីតក៏បានគិតដល់ពីសង្គមផងដែរ នោះគឺ គិតដល់ប្រជាពលរដ្ឋក្រីក្រ
ដែលសកម្មក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចជាការផ្តល់អំណោយជូនអតិថិជនដែលក្រីក្រ ការដែលចុះបង្រៀនដល់ទីលំនៅរបស់អតិថិជន
និងមានការផ្តល់នូវកញ្ចប់ថវិការដល់គម្រោងខ្លីមួយចំនួនផងដែរ។
ខ/-សកម្មភាពចូលរួមក្នុងស្គម
 |
សកម្មភាពបង្រៀនអតិថិជនក្នុងខេត្តកំពង់ឆ្នាំង |
 |
សកម្មភាពបង្រៀនអតិថិជនក្នុងខេត្តកំពង់ឆ្នាំង |
 |
សកម្មភាពបង្រៀនអតិថិជនទស្សនា
|
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួល អំណោយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួល អំណោយ ក្នុងឃុំ គោខ្ចក ស្រុក កំពង់ត្របែក |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួល អំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
 |
សកម្មភាពបង្រៀនអតិថិជនក្រីក្រដែលបានទទួលអំណោយ ក្នុងឃុំ គោខ្ចកស្រុក កំពង់ត្របែក ខេត្តព្រៃវែង |
0 comments:
Post a Comment