Tuesday, December 17, 2013

ភ្នំពេញ: ​ព្រះសង្ឃ​និង​ប្រជាជន​ជាច្រើន​អង្គ​និង​នាក់​ ដោយមាន​បដា​,​ មាន​ទង់សាសនា​ផង​បាន​លើកគ្នា​មក​ទីលាន​ប្រជាធិបតេយ្យ ​ដោយ​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ ស្វែងរក​ចាប់ខ្លួន​ជន​ទុច្ចរិត​ដែល​បាន​លួច ​យក​សុវណ្ណកោដ្ឋ​ព្រះ​បរម​សារីរិកធាតុ​និង​វត្ថុ​មាន​តម្លៃនៅ​ព្រះ​ សក្យមុនីចេតិយ​ នា​ភ្នំ​ព្រះ  រាជ​ទ្រព្យ ​ឬ​ភ្នំ​អដ្ឋរស្ស​ ឬ​ភ្នំ​ឧដុង្គ​។​ ប៉ុន្តែ​វត្ត​មាននៃ​អ្នក​តវ៉ា​ទាំងនេះ​ត្រូវបាន​ក្រុម​ សន្តិសុខ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ឈរជើង​នៅ​ទី​នោះបាន​និមន្ត​និង​ ស្នើ​ឲ្យ​ចាកចេញ​ ពីព្រោះ​ការតវ៉ា​នេះ​ខុស ពី​គោល​ការណ៍ ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។
​​​

សកម្មភាព​នេះ​បាន​កើត​​ឡើង​​​​​​​​​កាល​ពី​​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​នេះ​។ ​ក្រុមព្រះ​សង្ឃ​ចំនួន​ជាង​៣០០​អង្គ​ រួម​ជា​​​​​មួយ​ប្រជាពលរដ្ឋ បាន​លើក​បដា លើក​ទង់សាសនា​និង​ស្រែក​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ដែល​បានធ្វើការ​សកម្មភាព​លួច​គាស់​យក​ព្រះ​ សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ ពី​សក្យមុនីចេតិយ​នៅ​ភ្នំ​ឧដុង្គ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៣​កន្លងទៅនេះ​។​

សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បានស្នើ​ឲ្យ​ក្រុមអ្នកតវ៉ា​ចាក​ចេញពី​ទីលាន​ប្រជាធិបតេយ្យ គឺ​ដោ​យ​​​​​​​​​​​សារ​ពួកគេ​ធ្វើការ​ទាមទារ​ខុសពី​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បានរៀបចំ​។​

សន្តិ​​សុខ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សុំ​ឲ្យ​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ចេញពី​ទីលាន​ប្រជាធិប តេយ្យ ទៅធ្វើ​កន្លែង​ណា​ផ្សេង​ទៅ ដើម្បី​កុំ​ឲ្យ​រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ចោទប្រកាន់​មកលើ​គណបក្ស​សង្គ្រោះ​​​ជាតិ​ថា ធ្វើ​អ្វី​ខុសពី​គោលការណ៍​។​ ក្នុងពេល​ស្នើឲ្យ​ចាកចេញ​នោះ​ ក៏​មានការ​ ទាស់សំដី​គ្នា ​រវាង​ព្រះសង្ឃ​ និង​សន្តិសុខ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ​។​

បន្ទាប់ពី​ហែ​ក្បូន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ក្រុមព្រះ​សង្ឃ​ និង​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​ទៅដល់​ក្បែរ​ព្រះបរមរាជវាំង ប៉ុន្តែ​សមត្ថកិច្ច​បានដាក់​បា​រ៉ា​ស់​ មិន​ពួកគេ​ចូលទៅ​ដល់​សាលសន្និ សីទ​ចតុមុខ​នោះទេ​។
 

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks