សាលាមត្តេយ្យអន្តរជាតិ លើននីង ចាំងហ្គល
ដែលមានគុណភាពស្តង់ដារអន្តរជាតិពីប្រទេសកាណាដា
បានសម្ពោធដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី១៥ ខែធ្នូ
ឆ្នាំ២០១៣ នៅឯសាលា លើននីង ចាំងហ្គល សាខាទួលគោក។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន
ដូចជា តំណាងសាលាមត្តេយ្យអន្តរជាតិ លើននីង ចាំងហ្គល តំណាងសាលាមត្តេយ្យ
លើននីង ចាំងហ្គល ប្រចាំប្រទេសកាណាដា
តំណាងស្ថានទូតកាណាដាប្រចាំប្រទេសកម្ពុជា
និងភ្ញៀវកិត្តិយសជាមាតាបិតារបស់សិស្ស
ព្រមទាំងបុត្រាបុត្រីរបស់លោកជាដើម។
ថ្លែងក្នុងពិធីបើកសម្ពោធសាលា លោក លី វីរៈ
អ្នកតំណាងសាលាមតេ្តយ្យអន្តរជាតិ លើននីង ចាំងហ្គល បានឲ្យដឹងថា
៖“ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅកាណាដា
ខ្ញុំយល់ឃើញថា
ប្រព័ន្ធអប់រំរបស់ប្រទេសកាណាដាគឺស្ថិតនៅលំដាប់កំពូល
ហើយខ្ញុំយល់ថា ប្រសិនបើយើងយកមកអនុវត្តក្នុងប្រទេសកម្ពុជា
វានឹងរឹតតែអស្ចារ្យ។ ដូច្នេះ ខ្ញុំនិងក្រុមការងារ
បានស្រាវជ្រាវរកសាលាមត្តេយ្យអន្តរជាតិមួយចំនួន ហើយក៏រកឃើញថា
សាលា លើននីង ចាំងហ្គល នៅក្នុងប្រទេសកាណាដា
បានទទួលជោគជ័យក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងវិស័យ
នេះ និងការអនុវត្តច្បាប់យ៉ាងតឹងរឹងតាមរដ្ឋាភិបាល។
ពេលនេះប្រជាជនកម្ពុជាអាចរីករាយនឹងសាលាមត្តេយ្យ
ដែលមានគុណភាពអន្តរជាតិនៅក្នុងប្រទេសកម្ពុជាតែម្តង។”
គួរបញ្ជាក់ឲ្យដឹងថាសាលាមត្តេយ្យអន្តរជាតិ លើននីង ចាំងហ្គល
គឺជាសាលាដែលផ្តល់នូវការអប់រំនៅសាលាមត្តេយ្យថ្នាក់ដំបូងដែលមាន
គុណភាពខ្ពស់សម្រាប់ក្មេងទើបតែកើតរហូតដល់១២ឆ្នាំអស់រយៈពេល២៥
ឆ្នាំមកហើយ នៅក្នុងប្រទេសកាណាដា ក៏ដូចជានៅអាស៊ីអាគ្នេយ៍យើងនេះ។
ដោយផ្ដោតសំខាន់ទៅលើការផ្តល់គុណភាពខ្ពស់នូវកម្មវិធីអប់រំ
កុមារ សាលាមត្តេយ្យ លើននីង ចាំងហ្គល បានបញ្ចូលរួមតែមួយនូវការអប់រំ
និងការមើលថែទាំកុមារទាំងអស់ឲ្យនៅក្រោមដំបូលតែមួយ។
លោក ប៉ាហៃ គូ ( Mr. PahaiKuo ) ប្រធានគ្រប់គ្រងទូទៅ
បានថ្លែងសុន្ទរកថាក្នុងកម្មវិធីផងដែរថា
“ជាមួយនឹងបទពិសោធន៍ប្រតិបត្តិការសាលាមត្តេយ្យថ្នាក់ដំបូងដ៏ជោគជ័យ
នៃសាលា លើននីង ចាំងហ្គល នៅអាស៊ីអាគ្នេយ៍ យើងយល់ថា
វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរកដៃគូសហការ គឺ លោក លី វីរៈ (
Mr. Ly Virak ) និង លោក គីម ចាន់ធី ( Mr. Kim Chanthy
)ដែលដឹងពីតម្រូវការទីផ្សារ
និងមានអាជីវកម្មដែលរីកចម្រើនប្រកបដោយស្ថិរភាព
ដើម្បីធានាភាពជោគជ័យ។សាលាមត្តេយ្យ លើននីង ចាំងហ្គល
មានទំនុកចិត្តថា
យើងនឹងអាចទទួលបានទស្សនៈវិស័យនេះនៅក្នុងទីក្រុងភ្នំពេញនៃប្រទេស
កម្ពុជា។”
លោក លី វីរៈ ក៏បានបន្ថែមថា “យើងជឿជាក់ថា សាលាមត្តេយ្យអន្តរជាតិ
លើននីង ចាំងហ្គល
នឹងអាចយកទីផ្សារនៃសាលាមត្តេយ្យថ្នាក់ដំបូងនៅក្នុងប្រទេសកម្ពុជា
បាន តាមរយៈប្រព័ន្ធសិក្សាស្តង់ដារប្រទេសកាណាដា
និងការតម្រង់ទិសនៃការអប់រំ។ វត្តមាននៃសាលាមត្តេយ្យអន្តរជាតិ
លើននីង ចាំងហ្គល នៅក្នុងប្រទេសកម្ពុជា
នឹងក្លាយជាសាលាឈានមុខនៅក្នុងវិស័យសាលាមត្តេយ្យថ្នាក់ដំបូង
នេះ។”
បច្ចុប្បន្ននេះសាលាមត្តេយ្យអន្តរជាតិ លើននីង ចាំងហ្គល
មាន៦សាខានៅប្រទេសកាណាដា ២សាខានៅប្រទេសហ្វីលីពីន និង
៣សាខាទៀតដែលនឹងបើកក្នុងពេលឆាប់ៗនេះ ៕
ប្រភព សប្បាយ
0 comments:
Post a Comment