បើយោងតាម ទីភ្នាក់ងារព័ត៌មានបារាំង ប្រទេស រុស្ស៊ី បានបង្ហើបប្រាប់ថា ខ្លួនបាននឹងឲ្យកំពុងរំកិលជើងទំរ ដែលត្រូវការចាំបាច់ សម្រាប់ការបាញ់កាំជ្រួចមីស្ស៊ីល ទៅកៀកព្រំដែនរបស់ខ្លួន
និងប្រទេសអឺរ៉ុបហើយ ជាការតបតនឹងការពង្រាយខែលការពារ មីស្ស៊ីលបន្ថែមរបស់សហរដ្ឋអាមេរិច នៅអឺរ៉ុបខាងកើត កាំជ្រួច ដែលត្រូវបានគេដាក់ពង្រាយបន្ថែម ទៅកៀកប្រទេសអឺរ៉ុបខាងកើតនោះ ជាប្រភេទកាំជ្រួចដែលមាន រង្វង់វាយប្រហារ 500គម ដែលអាចកម្ទេចរាល់ស្ថានីយ៍ រ៉ាដានានា
ដែល អាមេរិចសាងសង់ជាខែល ការពារអឺរ៉ុប។
ទង្វើនៃការដាក់ពង្រាយកាំជ្រួចនេះ បាននាំឱ្យមានប្រតិកម្មជាខ្លាំង ពីប្រទេសជិតខាង។ ប្រទេសប៉ូ ឡូញ បានហៅទង្វើរបស់
មូស្គូថាជារឿងរំខានមួយខណៈដែល អេស្ដូនី លីទុយអានី និង ឡាទ្វី
បានចាត់ទុក ការរំកិលកាំជ្រួចនេះថា ជាការប្រកាសអាសន្នមួយ។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិច ម៉ារី ហាហ្វ
បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយថា សហរដ្ឋ អាមេរិចស្នើប្រទេសរុស្ស៊ី ឱ្យឈប់បោះជំហានទៅរក ទង្វើណាដែលបង្កអស្ថិរភាព ក្នុងតំបន់។
ឆ្លើយតប នឹងការរិះគន់រួម នឹងប្រតិកម្មពីទីជិតទីឆ្ងាយ ទីក្រុងមូស្គូបានហៅការរំកិល មីស្ស៊ីលរបស់ ខ្លួនថា គ្រាន់ជាការប្រតិបត្តិ ក្នុងរង្វង់ដែនអធិបតេយ្យរបស់ខ្លួន ហើយបានថ្លែងការពារបន្ថែមថា ទង្វើរបស់ខ្លួន មិនបានរំលោភច្បាប់ ឬសន្ធិសញ្ញា
អន្តរជាតិណាមួយនោះទេ។
ប្រភព: សម្លេងសារព័ត៏មានសេរី
0 comments:
Post a Comment